១ឆ្នាំ ក្រុមហ៊ុន Singapore Airlines អាចរកចំណេញបានជិត $២ពាន់លាន ពីអាជីវកម្មផ្លូវអាកាស

ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាស Singapore Airlines ប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរីកាលពីឆ្នាំកន្លងទៅ នេះបើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត CNA កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

បើតាមប្រភពនេះ ក្រុមហ៊ុន Singapore Airlines បានលើកឡើងថា តម្រូវការដឹកជញ្ជូនទំនិញ មានការកើនឡើងដល់ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារតម្រូវការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ភាពធន់ និងការរីកចំរើនផ្នែកផ្សេងៗទៀតដូចជា ផលិតកម្មចំណីអាហារ និងការប្រគុំតន្ត្រី។

ក្រុមហ៊ុន បានបន្ថែមថា តម្រូវការ​ធ្វើដំណើរតាមផ្លូវអាកាស នៅតែបន្តមានជាធម្មតានៅក្នុងត្រីមាសដំបូងឆ្នាំ២០២៤​​ រហូតដល់ឆ្នាំ២០២៥ ដោយសារតែការត្រលប់មកវិញនូវការកើនឡើងនូវការកក់ជើងហោះហើរនៅអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍។

ជាមួយនឹងកត្តាទាំងនេះ ក្រុមហ៊ុន បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរី បើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន បានប្រកាសពីការបែងចែកភាគលាភចំនួន ០.៣៨ដុល្លារសិង្ហបុរី សម្រាប់ម្ចាស់ហ៊ុនម្នាក់ៗ ដែលខ្ពស់ជាងឆ្នាំមុន ដែលមានត្រឹមតែ ០.២៨ដុល្លារសិង្ហបុរី។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន រំពឹងទុកថា​ នឹងមានទិន្នផលអ្នកធ្វើដំណើរជានិច្ច ដើម្បីបន្តរក្សានូវកម្រិតកំណើននេះ ដែលនេះជារង្វាស់នៃថ្លៃសំបុត្រធ្វើដំណើរជាមធ្យមក្នុងមួយម៉ៃ (mile) សម្រាប់អ្នកដំណើរម្នាក់ ខណៈដែលក្រុមហ៊ុនពង្រីកសមត្ថភាពរបស់ខ្លួន ជាពិសេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]