២០០០-២០១៧ បុរីលំនៅឋាន១៨៨ ទីតាំង បានចុះបញ្ជី និងសុំច្បាប់សាងសង់

បុរីលំនៅដ្ឋាន

រាប់គិតចាប់តាំងពីឆ្នាំ ​២០០០ រហូតមកដល់ដំណាច់ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានគម្រោងអភិវឌ្ឍបុរីលំនៅឋាននៅរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសរុប ១៨៨ទីតាំង ហើយក្នុងនោះ​មានតែ ៥២​ទីតាំងប៉ុណ្ណោះ មានការស្នើរសុំច្បាប់សាងសង់ ក្នុងឆ្នាំ២០១៧។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ​១២ មាន​តែ​ខណ្ឌ​ចំនួន​ ១០ ​ប៉ុណ្ណោះ​ ដែល​មាន​ការ​វិនិយោគ​សំណង់​​លក្ខណៈ​ជា​បុរី​លំនៅដ្ឋាន ក្នុង​នោះរួម​មាន ​ខណ្ឌ​ព្រែកព្នៅ មាន ៦​ទីតាំង ខណ្ឌ​ជ្រោយ​ចង្វារ ១៣​ទីតាំង ខណ្ឌ​សែនសុខ ១៤ ទីតាំង ខណ្ឌ​ប្ញស្សីកែវ ៤៣​ទីតាំង ខណ្ឌ​ទួលគោក ៣​ទីតាំង ខណ្ឌ​ចម្ការមន មាន​៥​ទីតាំង ខណ្ឌ​ពោធិ៍​សែនជ័យ ២៣​ទីតាំង ខណ្ឌ​មានជ័យ ១៧​ទីតាំង ខណ្ឌ​ច្បារ​អំពៅ ១៦​ទីតាំង និង​ខណ្ឌ​ដង្កោ ១២​ទីតាំង។ ស្របនឹងការរីកចម្រើននៃការអភិវឌ្ឍន៍លំនៅដ្ឋាន​ និងសំណង់ផ្សេងៗទៀតនោះ ក្រុមហ៊ុនប្រកប អាជីវកម្មក្នុងវិស័យសំណង់ បានចុះបញ្ជីនៅក្រសួង ដែលនៅមានសុពលភាព បានកើនដល់ ១.០៣៨ ក្រុមហ៊ុន ហើយ ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មាន ៤២ និងក្រុមហ៊ុនសាងសង់មាន ៩៩៦។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បើតាមការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន សុផល រយៈពេល ១៥ឆ្នាំ (២០១៥-២០៣០) តម្រូវការលំនៅឋាន សម្រាប់តំបន់រាជធានី ក្រុង និងទីប្រជុំជនមានប្រមាណ ៨០ ម៉ឺនលំនៅឋាន ដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ ម៉ឺនលំនៅឋាន ក្នុងមួយឆ្នាំ៕​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរ៉ែនិងថាមល និងក្រុមហ៊ុន Toyota ពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងកូនកាត់នៅកម្ពុជា

ឯកឧត្តម កែវ រតនៈ និងអគ្គនាយកក្រុមហ៊ុន Toyota ប្រចាំកម្ព […]

Bentley ឈ្នះពានរង្វាន់ Gold Stevie Award សម្រាប់បច្ចេកវិទ្យា AI ក្នុងវិស្វកម្ម

Bentley Systems បានឈ្នះពានរង្វាន់ Gold Stevie Award for […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]

វិនិយោគិនអាម៉េរិក ស្វែងយល់ពីបរិយាកាសវិនិយោគ និងគោលនយោបាយលើកទឹកចិត្តនៅកម្ពុជា

ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (A […]