២០២២ ជាឆ្នាំដែលរដ្ឋបានបំបែកកំណត់ត្រា ដោយប្រមូលចំណូលពន្ធផ្ទៃក្នុងបានលើសផែនការ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់លើការបំពេញបេសកកម្មដោយជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការ ដោយបញ្ជាក់ថា សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ច។

សម្តេចបានលើកឡើងថា​ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលលើសផែនការរហូតដល់ ២២,៥៤ ភាគរយ ស្មើនឹង ២៥៧៤,០៧ ប៊ីលានរៀល ប្រមាណជា៦៣៥,៥៧ លានដុល្លារ ជាកំណត់ត្រាចំណូលពន្ធលើសផែនការច្រើនជាងគេរបស់កម្ពុជា ដែលសមិទ្ធផលដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក ដែលយើងបានជួបប្រទះកន្លងមកនេះ ជាអាទិ៍ ដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ-១៩, ភាពតានតឹងភូមិសាស្ត្រនយោបាយសាកល, ការកើនឡើងសម្ពាធអតិផរណា, និងផលប៉ះពាល់ពីសង្គ្រាម និងគោលនយោបាយបរទេសនានា​​”។

ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ថា៖ “សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបនឹងវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន”។

ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនវត្ថុ កើនឡើង ១២,៧% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]