៤ថ្ងៃ កម្ពុជាទាក់ទាញទេសចរបានជាង ២១លាននាក់ ក្នុងនោះខេត្ត៣ឈានមុខគេ

រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា កម្ពុជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរលេងកម្សាន្តនៅទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសរុបចំនួន ២១.៨លាននាក់ ក្នុងនោះខេត្តចំនួនបី (កំពង់ចាម, ព្រៃវែង និងកំពង់ស្ពឺ) ទាក់ទាញបានច្រើនជាងគេ។

នេះបើយោងតាមស្ថិតិដែលបានធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ មេសា ២០២៤។

គួរបញ្ជាក់ថា ក្នុងរយៈពេល០៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ កម្ពុជាទទួលបាន ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ក្នុងនោះមានទេសចរជាតិសរុបប្រមាណ ២១.៧០២.៨១៦នាក់ និងទេសចរបរទេស មានប្រមាណ  ១១០.៣២២នាក់, ធៀបនឹងឆ្នាំ២០២៣ ដែលមានរយៈពេល ៣ថ្ងៃ កម្ពុជាទទួលបានទេសចរប្រមាណតែ ១៣,១៣លាននាក់ ប៉ុណ្ណោះ។

តាមប្រភពដដែលបានបង្ហាញទៀតថា ខេត្តចំនួន៣ នាំមុខគេក្នុងការ ទាក់ទាញភ្ញៀវទេចរបានច្រើនជាងគេ ក្នុងនោះរួមមាន៖ ខេត្តកំពង់ចាមទទួលបាន ៥.៣៤៩.៨១១នាក់, ខេត្តព្រៃវែងទទួលបាន ២.២៩៨.៤០២នាក់, និងខេត្តកំពង់ស្ពឺទទួលបាន ២.១០៣.៩១៥នាក់។

ជាការកត់សម្គាល់ ក្រោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ឱ្យមានការរៀបចំសង្ក្រានគ្រប់រាជធានី ខេត្ត ឃើញថាព្រឹត្តិការណ៍ក្នុងឆ្នាំនេះពិតជាបានទាក់ទាញបងប្អូនប្រជាពលរដ្ឋចេញដើរលេងកម្សាន្តច្រើននៅតាមភូមិ ឃុំ ស្រុកនានាទូទាំងប្រទេស។

គួរបញ្ចាក់ថា ចំនួនភ្ញៀវទេសចរសរុបទាំង ២១.៨លាននាក់នេះ គឺរាប់បញ្ចូលទាំងចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះមានត្រឹមតែ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]