៥ខែដើមឆ្នាំ២០២៣ វៀតណាមទទួលបានទេសចរកម្ពុជាជាង ៩ពាន់នាក់ ទៅលេងកោះត្រល់

រយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរកម្ពុជាប្រមាណ ៩,០០០នាក់ បានទៅទស្សនាកោះត្រល់ Phu Quoc ក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតរបស់វៀតណាម tuoitrenews បានចុះផ្សាយនៅថ្ងៃទី៣១ ឧសភា ២០២៣នេះ។

យោងតាមនាយកដ្ឋានទេសចរណ៍ខេត្ត Kien Giang បានឲ្យដឹងថា មានភ្ញៀវទេសចរជាង ៤,៩ លាននាក់ ក្នុងនោះមានជាង ៣៥៤,៩៩២ នាក់ជាជនបរទេស បានមកទស្សនាខេត្តមួយនេះ ចាប់តាំងពីដើមឆ្នាំមក ក្នុងនោះដែរក៏មានភ្ញៀវទេសចរកម្ពុជាបានឡើងដល់ ៩.១៤៥ នាក់។

លោក Tran Quoc Khanh ប្រធានសមាគមទេសចរណ៍ខេត្ត Kien Giang បានបញ្ជាក់ថា ជនជាតិកម្ពុជាគឺជាទីផ្សារអន្តរជាតិដ៏មានសក្តានុពលសម្រាប់កោះនេះ នៅក្នុងរដូវក្តៅ ដោយចំនួនទេសចរកម្ពុជានៅតែបន្តកើនឡើងជាលំដាប់។

លោក Khanh បានឲ្យដឹងថា ប្រទេសវៀតណាមចង់ណែនាំពីសក្ដានុពលនៃសម្រស់ធម្មជាតិ ធនធានមនុស្ស ក៏ដូចជាផលិតផលទេសចរណ៍តែមួយគត់នៃទីក្រុង Ha Tien និង Phu Quoc របស់ខេត្ត Kien Giang ដល់ប្រជាជនកម្ពុជា ដោយនេះជា ឱកាសមាសសម្រាប់ទេសចរណ៍ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ដើម្បី ជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងតំបន់។

លោក Lam Thi Diem Tram នាយកក្រុមហ៊ុនទេសចរណ៍ Dao Ngoc Tourist បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនបានធ្វើសិក្ខាសាលានៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនពីទីផ្សារមួយនេះ ដោយជាមធ្យមមានអ្នកទេសចរកម្ពុជាពី ២០ ទៅ ៦០ នាក់ទៅលេងកោះត្រល់ជារៀងរាល់សប្តាហ៍៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]