៦ខែរបស់រដ្ឋាភិបាលថ្មីទាក់ទាញគម្រោងវិនិយោគមកកម្ពុជាបាន ១៧៣គម្រោង ទុនជាង $៤ពាន់លាន

ក្នុងរយៈពេល៦ខែ អាណត្តិទី៧នៃរាជរដ្ឋាភិបាល ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងពង្រីកវិនិយោគ និងគម្រោងវិនិយោគថ្មី សរុបចំនួន ១៧៣គម្រោង ដែលមានទុនវិនិយោគសរុប ៤.១៥០ លានដុល្លារ និងបានបង្កើតការងារជាង ១៧ម៉ឺនកន្លែង។​

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងតួលេខនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

សម្រាប់គម្រោងវិនិយោគទាំង ១៧៣គម្រោងនេះ មានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀត។ ចំណែកប្រភពនៃការវិនិយោគមានមកពីប្រទេសកម្ពុជា(ខ្លួនឯង) ចិន សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង វៀតណាម ថៃ ប្រុយណេ ជប៉ុន និងប្រទេសជាច្រើនទៀត។

សម្តេចធីបតី​ ហ៊ុន សែន មាន​ប្រសាសន៍ថា៖ “នៅក្នុងរយៈ

ពេល៦ខែនេះ យើងដើរទាក់ម៉ូយ មិនមែនមកវិញខ្យល់នោះទេ​​ គឺបានមកវិញគួរសមដែរ”។​

បើតាមសម្តេចធីបតី កម្ពុជាទទួលបានសហគ្រាស និងរោងចក្របើកថ្មី ដែលចុះបញ្ជីនៅCDC និងចុះបញ្ជីនៅតាមក្រសួងនានា មានចំនួន ៣.៣១៣ ដែលក្នុងនោះ ១៦៤ ជាវិស័យកាត់ដេរ បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋចំនួនជាង ៧.៧ ម៉ឺនកន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]