៩ខែ ខេត្តក្រចេះរកចំណូលបានជិត ៥០០លានរៀល តាមរយៈសេវាច្រកចេញចូលតែមួយ

ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ បានបម្រើសេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣.៥៥៣សេវា និងទទួលបានចំណូលសរុបជិត ៥០០លានរៀល។ នេះបើយោងហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភពដដែល បានបន្តថា ក្នុងរយៈពេល ៩ខែនោះ សេវាប្រជាពលរដ្ឋស្នើសុំច្រើនជាងគេរួមមាន៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ១.៤៣៤សេវា វិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីចំនួន ៨១៣សេវា (តាមប្រព័ន្ធអនឡាញបានចំនួន ៤៦០សេវា) វិស័យសាធារណការ និងដឹកជញ្ជូនចំនួន៥៤៣សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន១៣២សេវាការងារនីត្យានុកូលកម្មផ្តល់បានចំនួន៨១សេវា វិស័យព័ត៌មានចំនួន៣១សេវា វិស័យសុខាភិបាលចំនួន២៤សេវា វិស័យទេសចរណ៍ចំនួន១៦សេវា ការងាររដ្ឋបាលចំនួន១០ សេវា និងវិស័យរ៉ែ និងថាមពលមានចំនួន៩ សេវា។

គួរបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តក្រចេះ បានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ រដ្ឋបាលខេត្តក្រចេះ ក៏បានប្តេជ្ញាបន្តជំរុញឱ្យគ្រប់យន្តការច្រកចេញចូលតែមួយ ចាប់ពីថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៦៖ រដ្ឋាភិបាលកម្ពុជាគ្រោងប្រមូលថវិកាជាតិប្រមាណ $៨,១ពាន់លាន ដើម្បីបង្កើនចំណូល

រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលសរុបថវិការដ្ឋឆ្នាំ២០២៦ ក្ន […]

រយៈពេល១០ខែ កម្ពុជារកចំណូលបានជាង $៣៦លាន ពីការលក់សំបុត្រទេសចរណ៍

គ្រឹះស្ថានអង្គរបានរាយការណ៍ពីចំណូលក្នុងការលក់សំបុត្រទេសច […]

ជប៉ុន ជួយកម្ពុជាជាង ៤០លានដុល្លារ ពង្រីកសមត្ថភាព​រោងចក្រផលិតទឹកស្អាតភូមិព្រែក

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយឥតសំណងជាង ៤០លានដុល្ល […]

អាមេរិកសម្រេចផ្តល់ជំនួយជាង ៦៧ម៉ឺនដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា

អង្គការជំនួយនៃប្រជាជនន័រវេស្ស (NPA) បានផ្តល់ហិរញ្ញប្បទា […]

ព្រះវររាជមាតាជាតិខ្មែរ ឧបត្ថម្ភ ២០ពាន់ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) 

អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់តាមរយៈសម្តេចមហាមន្ត្រី […]

ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទ […]