រោងចក្រថាមពលពន្លឺព្រះអាទិត្យផលិតអគ្គិសនីបាន៦០MWចូលបណ្តាញជាតិជាលើកដំបូង

ក្រុមហ៊ុនបម្រើសេវាផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិរបស់កម្ពុជា ដែល​ស្ថិតក្រោមភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍​អាស៊ី​​ (ADB) និងអគ្គិសនីកម្ពុជា (EDC) សម្រាប់បង្កើតឧទ្យានថាមពលពន្លឺព្រះអាទិត្យទំហំ ១០០​​មេហ្គាវ៉ាត់​ (MW)  ដែល​ផលិតបានជារោងចក្រផលិតថាមពលដោយពន្លឺព្រះអាទិត្យទំហំ ៦០​មេហ្គាវ៉ាត់​ (MW) ជា​លើកដំបូង បន្តភ្ជាប់​ចូលទៅក្នុងបណ្តាញជាតិ។​ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១១ ខែវិច្ឆិកានេះ លោក Masatsugu Asakawa ប្រធានធនគារអភិវឌ្ឍន៍អាស៊ី (A​D​B​) បានលើកឡើងថា «ការផលិតថាមពលសូឡា នឹងជាភាពចាំបាច់ក្លាយជាផ្នែកដ៏សំខាន់នៃកិច្ចប្រឹងប្រែង​របស់​​​កម្ពុជា​ក្នុងការពង្រីកការតភ្ជាប់ថាមពលអគ្គិសនីមានតម្លៃសមរម្យ ខណៈដែលកំពុងផ្លាស់ប្តូរទៅជាថាម​ពល​ស្អា​ត​ផងដែរនោះ​»។

គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ បានបង្ហាញឱ្យឃើញពី​ឱកាសក្នុងការផលិតថាមពលដោយ​ពន្លឺ​ព្រះ​អា​ទិត្យទ្រង់ទ្រាយធំ ដែលមានតម្លៃសមរម្យ តាមរយៈប្រភពធនធានពីវិស័យរដ្ឋ និងឯកជន។

ស្ថិតក្រោមគម្រោងនេះផងដែរ រោងចក្រផលិតថាមពលនេះ ត្រូវបានដាក់ឱ្យដេញថ្លៃជាអន្តរជាតិ​ដល់វិស័យឯកជន​ជា​​ពីរដំណាក់​កាលគឺដំណាក់កាល ៦០មេហ្គាវ៉ាត់ (MW) និង៤០​មេហ្គាវ៉ាត់​ (MW)។

ប្រភពដដែលបានបន្ថែមថា ក្នុងការដេញថ្លៃលើកទី១ មានទំហំ ៦០មេហ្គាវ៉ាត់ (MW) ក្នុងឆ្នាំ​២០១៩​ គឺបានទៅក្រុមហ៊ុន Prime Road Alternative ដែលទទួលបានតម្លៃទាបបំផុតចំនួន ០.០៣៩ ដុល្លារអាមេរិក​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ក្នុងចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍។

ចំណែកឯការដេញថ្លៃលើកទី ២ មានទំហំ ៤០​មេហ្គាវ៉ាត់​(MW) វិញ គឺបានទៅក្រុមហ៊ុន Trina Solar Co. Ltd ដែលទទួលបានតម្លៃ០.០២៦ ដុល្លារ​អាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង។

ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ក្នុងដំណើរទស្សនៈកិច្ចនោះថា «ធនគារ​អភិ​វ​ឌ្ឍន៍​អាស៊ី (ADB) គឺជាដៃគូអភិវឌ្ឍន៍មុនគេមួយក្នុងចំណោមដៃគូដទៃទៀត ដែលបានជួយកម្ពុជាក្នុងការតភ្ជាប់​បណ្តា​ញ​​​អគ្គិសនីចូលលំនៅដ្ឋានចាប់ពី ១៧% ក្នុងឆ្នាំ២០១៨ ដល់ជិត ៩០% ក្នុងឆ្នាំ២០២១ ព្រមទាំងជួយកាត់​បន្ថយ​ថ្លៃ​អគ្គិសនី​ទូទាំងប្រទេសផងដែរ»។

ជាមួយនឹងការជួយជ្រោមជ្រែងពី ADB ដែលរួមមាន ក្រុមជំនាញពាក់ព័ន្ធដែលធ្វើការជាអាណត្តិជាមួយ EDC ដើម្បីជួយបង្កើត​ថាមពលសូឡាទំហំ ២ជីហ្គាវ៉ាត់ (GW) [១ជីហ្គាវ៉ាត់ = ១ពាន់លានវ៉ាត់] កម្ពុជាក៏គ្រោងនឹង​បង្កើត​លក្ខខណ្ឌ​ចាំបាច់សម្រាប់ថាមពលស្អាត និងប្រកបចីរភាពថែមទៀតផង។

តាមរយៈផែនការមេអភិវឌ្ឍន៍ថាមពល (២០២១-២០៤០) និងដោយមានជំនួយបច្ចេកទេសពី ADB កម្ពុជា​រំពឹងទុក​ថានឹងមានការរួមចំណែកនៃថាមពលផលិតដោយពន្លឺព្រះអាទិត្យរហូតដល់ទៅ ១០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០៣០ និង​ ៣០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០៤០។​

គួរបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ កម្ពុជារួមដៃជាមួយនឹង ADB បានបង្កើតថាមពលសូឡា ដែលបានរួម​ចំណែក ១០% ក្នុងបណ្តាញចរន្តអគ្គិសនីសរុបទាំងអស់របស់ជាតិ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន Ltd. (JDI) បានបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាងលោក ហេង រតនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោកបណ្ឌិត Shoichi Kobayashi ដែលជាសេដ្ឋវិទូ និងជាប្រធាន JDI ។ លោកបណ្ឌិត Kobayashi ដែលបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៥ មកនេះ មានបទពិសោធន៍ច្រើនក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួមទាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាពេលបច្ចុប្បន្ននេះផងដែរ។ លើសពីនេះ គាត់ក៏មានពិសោធន៍ក្នុងការជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាក់ទងនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះនៅជាង ៣០ ប្រទេសទូទាំងពិភពលោក។ ក្នុងជំនួបនោះ លោកបណ្ឌិត Kobayashi បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទនេះ គឺដើម្បីជំរុញការវិនិយោគនៅតំបន់ជនបទរបស់កម្ពុជា ដែលអាចនាំឱ្យមានការបង្កើនផលិតភាពកសិកម្មបានមួយកម្រិតទៀត។ លោកបណ្ឌិតបានចង្អុលបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាបានទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើនដោយជោគជ័យ និងផ្តល់ការងារដល់កម្មករជាងកន្លះលាននាក់ឯណោះ។ បន្ថែមពីលើនេះ លោកបណ្ឌិត Kobayashi បានសម្តែងការប្តេជ្ញាចិត្តក្នុងការយល់ដឹងអំពីយុទ្ធសាស្ត្ររបស់ CMAC ខណៈពេលដែលក៏បានសន្យាថានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសតំបន់ដែលត្រូវបានបោសសម្អាតមីន ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុនផងដែរ។ លោក ហេង រតនា បានស្វាគមន៍ចំពោះចក្ខុវិស័យរបស់លោកបណ្ឌិត Kobayashi ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជនបទ […]

រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតក្នុងខេត្តកំពង់ស្ពឺ តម្លៃជាង ២៥០លានដុល្លារ បើកដំណើរការជាផ្លូវការ

  រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសារទរ នូវសមិទ្ធផលរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន Conch KT Cement ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ហើយអាចផលិតស៊ីម៉ងត៍ បានជាង ២លានតោនក្នុងមួយឆ្នាំៗ។ សម្តេចបន្តថា រោងចក្រស៊ីម៉ងត៍ខ្នាតធំមួយនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់ស៊ីម៉ង់ដ៍ក្នុងស្រុកដែលមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមតម្រូវការស៊ីម៉ង់ដ៍ដែលកំពុងកើនឡើង។ បន្ថែមពីនេះ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ មានទុន​វិនិយោគ​ប្រមាណជាង ២៥០លាន​ដុល្លារ វិនិយោគដោយ ក្រុមហ៊ុនចិន Conch KT Cement ដែល​បច្ចុប្បន្នក៏កំពុងដំណើររោងចក្រ​ផលិត​ស៊ីម៉ងត៍មួយកន្លែងទៀតនៅ​ក្នុង​ខេត្ត​បាត់ដំបងផងដែរ។ ​ គួររំលឹកទៀតថា ក្រុមហ៊ុនចិន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED […]

គម្រោងវិនិយោគថ្មីចំនួន១៣ មានទុន$៣១៨លាន កំពុងស្នើកម្ពុជាធ្វើការវិនិយោគនៅទីតាំងសំខាន់ៗទាំងនេះ

ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា អ្នកវិនិយោគមួយក្រុមបានដាក់សំណើរសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៣គម្រោង មានដើមទុនសរុបចំនួន ៣១៨លានដុល្លារ។ ពេលនេះក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កំពុងធ្វើការ​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​លើ​សំណើ​ទាំង​នេះ ដែល​ជា​សញ្ញា​នៃ​ការ​ជំរុញ​សក្តានុពល​ដល់​ទិដ្ឋភាព​ឧស្សាហកម្ម​របស់​ប្រទេស​ជាតិ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែឧសភា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃកិច្ចពិភាក្សានេះ ដែលផ្តោតលើការស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន១២ និងគម្រោងពង្រីកបន្ថែមចំនួន១។ គួរកត់សម្គាល់ថា គម្រោងពង្រីកបន្ថែមនេះមានប្រតិបត្តិការរុករករ៉ែដែកក្នុងខេត្តកំពត។ សំណើវិនិយោគទាំងអស់ខាងលើនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ៧៣០០កន្លែង នៅទូទាំងវិស័យផ្សេងៗដូចជា៖ ការផលិតឧបករណ៍ហ្គេម សម្ភារៈផ្លាស្ទិច និងលោហៈ ការផ្គត់ផ្គង់សម្អាត គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈផ្ទះបាយ និងគ្រឿងបង្គុំអគ្គីសនី។ល។ ក្នុងចំណោមគម្រោងទាំងអស់នេះ ឃើញថាមានគម្រោងដ៏លេចធ្លោមួយគឺការបង្កើតស្ថានីយ៍ថាមពលខ្យល់ ១៥០មេហ្គាវ៉ាត់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាពថាមពលកកើតឡើងវិញរបស់កម្ពុជា។ គម្រោងដែលបានស្នើឡើងទាំងអស់នេះ គ្រោងបោះទីតាំងវិនិយោគនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី ស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ ចំណាប់អារម្មណ៍របស់វិនិយោគិននៅកម្ពុជាបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តលើសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស និងការប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការបង្កើតការងារ។ - Video Advertisement -

៤ខែនេះ កម្ពុជាទទួលបានវិនិយោគថ្មីចំនួន ២៣១គម្រោង, ទុនសរុប $៣,៤ពាន់លាន កើន៣៤%

ត្រឹមរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០%  ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងប្រភពដដែលបានបង្ហាញទៀតថា សម្រាប់ខែមេសាតែមួយ មានគម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៥៩នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៧គម្រោង។ បើធៀបនឹងឆ្នាំ២០២៤ ក្នុងខែដដែលនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧គម្រោង ស្មើនឹងប្រមាណ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៥៥០លានដុល្លារ ស្មើនឹងប្រមាណ ១៧៨%។ ជាការកត់សម្គាល់ ឃើញថាវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញទុនវិនិយោគបានរហូតដល់ ៧៦៧លានដុល្លារ តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៧៣លានដុល្លារ និងវិស័យទេសចរណ៍មានចំនួន ២០លានដុល្លារ។ បើក្រឡេកមើលលំហូរវិនិយោគពីបរទេស […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក CHEN Simon ប្រធាន ADATA ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក CHEN Simon បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិនត្រឹមតែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់សហការជាមួយក្រសួង ស្ថាប័ននានារបស់កម្ពុជា ដើម្បីបង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាទំនើបថែមទៀតផង។ ការផ្តោតជាយុទ្ធសាស្ត្រនេះ មានគោលបំណងចង់លើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យានាយុគសម័យថ្មីនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈសម្តេចថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះដែរ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ គួររម្លឹកថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនរបស់តៃវ៉ាន់ ADATA Technology Co., Ltd ធ្លាប់បានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនម្តងរួមមកហើយ ដែលគម្រោងនោះមានតម្លៃដល់ជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទនៅប្រទេសកម្ពុជា។ […]

ក្នុងត្រីមាសទី១-២០២៥ ចំនួនសហគ្រាសគ្រឹះស្ថាននៅកម្ពុជាបានកើនដល់ជាង ៤ម៉ឺន៥ពាន់សហគ្រាស

នៅក្នុងសញ្ញាជាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា ចំនួនសហគ្រាស និងគ្រឹះស្ថានបានកើនឡើងដល់ ៤៥.២៥៥សហគ្រាស  នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ នេះជាការឆ្លុះបញ្ចាំងពីកំណើននៃចំនួនអាជីវកម្ម ៤៥៧ ធៀបនឹងត្រីមាសមុន។ ការកើនឡើងនេះត្រូវបានបំពេញបន្ថែមដោយការកើនឡើងនៃកម្លាំងពលកម្មចំនួន ១.៨៤៦.៨៣៧នាក់ មានការកើនឡើងចំនួន ៣០.៧៩១នាក់។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបានគូសបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ (អានបន្ថែម) សម្តេចបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិយាកាសអំណោយផលដល់កំណើនអាជីវកម្ម និងការច្នៃប្រឌិត។ សម្តេចបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់ការងារ ច្បាប់សហជីព ច្បាប់សន្តិសុខសង្គម និងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមនឹងស្តង់ដារការងារអន្តរជាតិ ដើម្បីបង្កើនទិដ្ឋភាពវិជ្ជាជីវៈនៅកម្ពុជា។ នៅពេលដែលប្រទេសកម្ពុជាទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់បែបនេះ រដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ក្នុងការជំរុញក្របខណ្ឌសេដ្ឋកិច្ចដែលរីកចម្រើន និងការពារសិទ្ធិកម្មករ ដោយចង្អុលបង្ហាញពីអនាគតដ៏ភ្លឺស្វាងសម្រាប់ទាំងសហគ្រាស និងកម្លាំងពលកម្ម។ - Video Advertisement -