សំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុនឹងត្រូវរុះរើក្រោយត្រួតពិនិត្យរួច

អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថាសំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុ នឹងត្រូវរុះរើបន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្ត និងក្រុមការងាររបស់គណៈកម្មាធិការត្រួតពិនិត្យសំណង់បានធ្វើការត្រួតពិនិត្យរួចមក។

គណៈកម្មាធិការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងក្រោយពីមានការបាក់រលំអគារកម្ពស់ ៧ជាន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ៤០នាក់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនា កន្លងមកនេះ។ (អានបន្ថែម)

តាមការបញ្ជាក់តាមទូរសព្ទកាលពីថ្ងៃទី ២៦ ខែ សីហា លោក ឃាង ភារម្យ បានឲ្យដឹងថា ក្រុមការងារត្រួតពិនិត្យសំណង់ទាំង ២៣ក្រុម របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងមក បានត្រួតពិនិត្យសំណង់អគារប្រមាណជាង ៥០០ កន្លែង។

លោកថ្លែងថា៖ «ព័ត៌មានដែលខ្ញុំទទួលបានពីមន្ទីដែនដីខេត្ត គឺលោក [ក្រុមការងារ] បានចុះធ្វើការត្រួតពិនិត្យបានជាង ៥០០សំណង់ ហើយក្នុងនោះ ជំហានទី១ គឺលោក [ក្រុមការងារ] បានសម្រេចរុះរើសំណង់ចំនួន១៤ទីតាំង នៅក្នុងចំណោមសំណង់ដែលបានត្រួតពិនិត្យ»។

ជាងនេះទៀត កន្លងមកក្រុមការងារក៏បានរកឃើញសំណង់ដែលមានបញ្ហាចំនួន២២ ពោលគឺសាងសង់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការសាងសង់អគារនៅកម្ពុជា។

លោក ឃាង ភារម្យ បានបន្ថែមទៀតថា៖ «ដោយឡែក នៅក្នុងនោះផងដែរ លោក [ក្រុមការងារ] ក៏នៅបន្តពិនិត្យលំអិតទៀតនៅក្នុងជាង ៥០០សំណង់ហ្នឹង ហើយយើងមិនទាន់ដឹងទេថា តើនឹងមានទីតាំងប៉ុន្មានផ្សេងទៀតទេដែលនឹងត្រូវធ្វើការរុះរើ ប្រសិនថាពិនិត្យទៅឃើញថាខុសបច្ចេកទេស ឬបទដ្ឋានផ្សេងៗ»។

ជាការកត់សម្គាល់ ខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងហើយអគារតូចធំ ខ្ពស់ទាប បាននិងកំពុងរីកលូតលាស់ដូចផ្សិតស្ទើពាស់ពេញទីក្រុង។

ជាក់ស្តែង តាមការឲ្យដឹងរបស់លោក ឃាង ភារម្យ គិតមកត្រឹមដើមឆ្នាំ ២០១៩នេះ សំណង់ដែលបានសុំច្បាប់សាងសង់ក្នុងខេត្តព្រះសីហនុមានចំនួនរហូតដល់ទៅ ៨១៩ សំណង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ៤២ តម្លៃ ៥៦៤លានដុល្លារ នៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន៤២ ស្ថិតនៅខេត្តព្រះសីហនុ​ដែលមានទុនវិនិយោគសរុបចំនួន ៥៦៤លានដុល្លារ សំដៅធ្វើយ៉ាងណាជំរុញគម្រោងជាប់គាំងនានានៅក្នុងខេត្តតំបន់ឆ្នេរមួយនេះដំណើការជាប្រក្រតីឡើងវិញឱ្យបានឆាប់។ នេះបើតាមកិច្ចប្រជុំលើកទី១៣ ស្តីពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ គម្រោងចំនួន ៤២ គម្រោង ក្នុងនោះ៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោងចំនួន៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥លានដុល្លារ។ គម្រោងអភិវឌ្ឍន៍ទាំងនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ៧.៣០៨កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋានអេកូកសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និងគម្រោងអគារពហុមុខងារ ។ ក្រៅពីនេះ រដ្ឋាភិបាល ក៏បានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាលផងដែរ។ សូមរម្លឹកដែរថា គិតត្រឹមខែធ្នូ […]

ត្រឹមឆ្នាំ២០២៤ កម្ពុជាបានបង្កើនលទ្ធភាពស្រោចស្រពផ្ទៃដីកសិកម្មបានជិត ២លានហិកតា

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា បានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មបានចំនួន ១.៩៦៩.៨៤៣ហិកតា ខណៈរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នេះបើតាមក្នុងកិច្ចប្រជុំគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ស្តីអំពីវឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានឱ្យដឹងបន្តថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន ១.៩៦៩.៨៤៣ហិកតា ក្នុងនោះស្រូវរដូវវស្សាចំនួន ១.៣៨៧.០៥១ហិកតា និងស្រូវរដូវប្រាំងចំនួន ៥៨២.៧៩២ហិកតា។ លើសពីនេះ ឯកឧត្តមថា ក្រសួងបានបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងធានាដល់សន្តិសុខទឹក ព្រមទាំងធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ។ គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ របស់កម្ពុជា បច្ចុប្បន្នមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១.៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% ។ […]

រដ្ឋាភិបាលកម្ពុជា នឹងអភិវឌ្ឍ​ខេត្តកំពង់ធំ ទៅជាមជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​រស់រវើក

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ទិសដៅ​ប្រែក្លាយ​ខេត្ត​កំពង់ធំ​ទៅជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​រស់រវើក​ដោយ​ប្រកាស​ក្រុមការងារ​ពិសេស​ចំនួន​ពីរ​ ដើម្បី​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ដ៏​ទូលំទូលាយ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងបង្ហាញពីសក្ដានុពលខេត្តកំពង់ធំដែលសម្បូរទៅដោយវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ ជាពិសេស ខេត្តនេះមានទីតាំងភូមិសាស្រ្ត ស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជាតែម្តង។ ផែនការដ៏សំខាន់នេះត្រូវបានប្រកាសឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបលរៀបចំផែនការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការសំខាន់ៗសម្រាប់ផែនការអភិវឌ្ឍន៍ទេសចរណ៍ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធល្អៗ។ ឯកឧត្តមបានលើកឡើងថា “ខេត្តកំពង់ធំ មិនគួរគ្រាន់តែជាផ្លូវឆ្លងកាត់សម្រាប់អ្នកដំណើរដែលធ្វើដំណើរទៅកាន់ទីក្រុងសៀមរាប ឬភ្នំពេញនោះទេ។ យ៉ាងណាក៏ដោយ នៅក្នុងផែនការអភិវឌ្ឍមួយនេះ យើងចង់ប្រែក្លាយខេត្តកំពង់ធំឱ្យក្លាយទៅជាខេត្តគោលដៅកម្សាន្តអន្តរខេត្តទី១ មុននឹងទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំពេញ ឬជាខ្សែច្រវាក់គោលដៅទេសចរណ៍មួយ តាមទិសពីភ្នំពេញទៅសៀមរាប-អង្គរ ឬពីសៀមរាប-ភ្នំពេញ ឬក៏ភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀត។ ដើម្បីធានាការអនុវត្តផែនការនេះប្រកបដោយប្រសិទ្ធភាព ឯកឱត្តម វង្សី វិសុទ្ធ បាន​ប្រកាស​បង្កើត​ក្រុម​ការងារ​ពិសេសចំនួន​ពីរគឺ ក្រុមទី១) នឹងត្រូវផ្តោតលើការអភិវឌ្ឍន៍តំបន់សំបូរព្រៃគុក ដែលមានភាពល្បីល្បាញផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងថ្ពក់ជាមួយសហគមន៍ និងតំបន់សក្តានុពលទេសចរណ៍ជុំវិញនោះបន្ថែមទៀត ឱ្យក្លាយជាផែនការអភិវឌ្ឍន៍ពហុទេសចរណ៍។ ក្រុមទី២) នឹងត្រូវផ្តោតលើការសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់ក្នុងក្រុងស្ទឹងសែន ឱ្យមានលក្ខណៈរស់រវើក និងកាន់តែទាក់ទាញបន្ថែមទៀត តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗដូចជា៖ ផ្សាររាត្រី និងការជិះទូកគយគន់ទេសភាពជាដើម។ល។ លើសពីនេះ […]

បច្ចុប្បន្ន ផ្លូវសំខាន់២ខ្សែក្នុងខេត្តក្រចេះ(ផ្លូវលេខ៣៧៧ និង ៣៧៧A) សង់បាន ៩៣%

គិតត្រឹម ខែមករា ឆ្នាំ២០២៥នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវសំខាន់ចំនួន ០២ខែ្ស ប្រវែង ៤៨,៥៩គីឡូម៉ែត្រ​ លាតសន្ធឹងពីវង្វង់មូលព្រាប(ស) ក្រុងក្រចេះ ដល់ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ​ សម្រេចការសាងសង់​បាន ៩៣% ហើយ​ ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗ​ចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៨,៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវទាំង២នេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក​ រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ […]

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ រកចំណូលបានជាង ១១០លានដុល្លារ កើនជាង២៤%

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រកចំណូលបាន ៤៥២.៥៧៨លានរៀល(ប្រមាណ ១១០,៣៨លានដុល្លារ) កើនឡើ២៤,១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៣៦៤.៦៤១លានរៀល (ប្រមាណ ៨៨,៩៤លានដុល្លារ)។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតក្រុងព្រះសីហនុ សម្រេចការងារដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែនាំចេញ-នាំចូល មានចំនួនសរុប ៩.៦០៨.១៧១តោន កើនឡើង ២១,៦៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧.៨៩៣.១៥៦តោនប៉ុណ្ណោះ។​ កម្ពុជាមានកំពង់ផែធំៗចំនួនពីរ គឺកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ដឹកទំនិញនាំចូល-នាំចូល ។ ចំពោះកំពង់ផែស្វយ័តភ្នំពេញ (PPAP)ក្នុងឆ្នាំ២០២៤ នេះ ទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០TEUs និងរកចំណូលបានជាង ៤១លានដុល្លារ កើនឡើង ២‌១%។​ (អានបន្ថែម) តាមរបាយការណ៍ខាងលើបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ដដែលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រមូលចំណូលពីការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចំនួនសរុប ២.២៨១លានរៀល។ - […]

ក្រុមហ៊ុនចិនប្តេជ្ញាសង់ស្ថានីយថាមពលខ្យល់នៅមណ្ឌលគិរី ឱ្យចប់នៅឆ្នាំ២០២៦ ក្រោយបានការអនុម័ត

នៅក្នុងការប្តេជ្ញាចិត្តដ៏សំខាន់ចំពោះថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd. បានប្តេជ្ញាថានឹងបញ្ចប់ការសាងសង់ស្ថានីយ៍ថាមពលខ្យល់ អនុភាព ១៥០មេហ្គាវ៉ាត់ នៅក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០២៦។ ការសន្យានេះធ្វើឡើងដោយលោក Wang Junwei តំណាងក្រុមហ៊ុនក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥។ ក្នុងជំនួបនោះ លោក Wang បានលើកឡើងពីសារៈសំខាន់នៃការស្វែងយល់ដឹងអំពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានបង្ហាញពីចេតនារបស់ក្រុមហ៊ុនក្នុងការធានាថាគម្រោងនេះត្រូវបានទទួលស្គាល់ថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជោគជ័យ ដោយប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិទាំងអស់ជាធរមាន។ លើសពីនេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបំពេញតាមកាលកំណត់នៃការបញ្ចប់គម្រោងនៅឆ្នាំ២០២៦ សម្រាប់ស្ថានីយថាមពលខ្យល់មួយនេះ។ ឆ្លើយតបនឹងការប្តេជ្ញាចិត្ត ឯកឧត្តម ជា វុទ្ធី បានទទួលស្គាល់នូវការកើនឡើងនៃការវិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនាំឱ្យតម្រូវការអគ្គិសនីមានការកើនឡើងផងដែរ ជាពិសេសពីប្រភពថាមពលស្អាត។ លោក​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុនខិតខំ​អនុវត្ត​គម្រោង​វិនិយោគ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាពបំផុត​ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​កើនឡើង​នេះ។ ឯកឧត្តម ជា វុទ្ធី ក៏បានធានាសាជាថ្មីដល់ក្រុមហ៊ុនថា មន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ដំណើរការចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុន។ នៅពេលដែលប្រទេសកម្ពុជាខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន គម្រោងនេះតំណាងឱ្យជំហានឆ្ពោះទៅមុខក្នុងការពង្រីកសមត្ថភាពថាមពលស្អាតរបស់ប្រទេស ស្របតាមការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ […]