សមិទ្ធិផលក្រោយកិច្ចប្រជុំកម្ពុជា-ចិន មាន១៩ គម្រោងធំៗត្រូវបានចុះកិច្ចព្រមព្រៀង

ដូចដែលការគ្រោងទុក​​​​ ជំនួបវាងមន្រ្តីជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិតចិន​​ក្នុង ឱកាសកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២​ គឺលោកនាយករដ្ឋមន្រ្តី លី​​ កឺឈាំង (Li Keqiang) និងសម្តេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ម្សិលមិញកន្លងទៅនេះ​ ក្នុងកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគី​។​ កិច្ចប្រជុំភាគីទាំងពីរនេះ​ បានឈានដល់ការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ១៩​គម្រោង៖ 1) អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ចុះហត្ថលេខាដោយឯកឧត្តម Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា 2) អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល ចុះហត្ថលេខាដោយឯកឧត្តម Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា 3)កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ចុះហត្ថលេខាដោយឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា 4) លិខិតប្ដូរសារ ស្ដីពីគម្រោងជួសជុលរាជវាំងនៅអង្គរ ចុះហត្ថលេខាដោយឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា 5) លិខិតប្ដូរសារ ស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់ចុះហត្ថលេខាដោយឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា 6) អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីគម្រោងដំណើរនៃក្ដីស្រឡាញ់ពីបេះដូងនៅកម្ពុជា ចុះហត្ថលេខាដោយលោកជំទាវ Li Bing រដ្ឋមន្រ្តីគណៈកម្មការសុខាភិបាលជាតិ និងផែនការគ្រួសារចិន និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា 7) អនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួមលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម Han Changfu រដ្ឋមន្រ្តីក្រសួងកសិកម្មចិន និងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា 8) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអង្គការស្រាវជ្រាវដំណាំស្រូវចុះហត្ថលេខាដោយឯកឧត្តម Han Changfu រដ្ឋមន្រ្តីក្រសួងកសិកម្មចិន និងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា 9) កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម Zhang Jianlong ប្រធានរដ្ឋបាលព្រៃឈើចិន និងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា 10) កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដំណាក់កាលទី ២ ចុះហត្ថលេខាដោយលោក Liu Liange ប្រធានធនាគារអាហរ័ណ នីហរ័ណចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា 11) កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៣ (ចោមចៅ បែកគូស ក្រុងកំពត) ចុះហត្ថលេខាដោយលោក Liu Liange ប្រធានធនាគារអាហរ័ណ នីហរ័ណចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា 12) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រត្តិការទៅវិញទៅមក ចុះហត្ថលេខាដោយលោក Hu Huaibang ប្រធានធនាគារអាហរ័ណ នីហរ័ណចិន និងឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា 13) កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ចុះហត្ថលេខាដោយលោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា

14) កិច្ចព្រមព្រៀងស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ 15) អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ 16) កិច្ចសន្យាសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី 500Kv ជាឆ្អឹងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់ 17) កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញ (ថ្មី) ប្រទេសកម្ពុជា។ 18) កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីគម្រោងបាញ់បង្ហោះផ្កាយរណប តេជោ ១ 19) កិច្ចព្រមព្រៀងស្ដីពី គម្រោងវិនិយោគ លើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ បន្ទាប់ពីពិធីចុះហត្ថលេខា និងប្តូរសាររួមគ្នារួចមក គឺមានការប្រកាស ជាផ្លូវការនូវគម្រោង អភិវឌ្ឍន៍ មួយចំនួនដែលកម្ពុជាបានសំរេចជាមួយភាគីចិន ដែលក្នងនោះមានដូចជាគម្រោង ១)“ដំណើរនៃក្តីស្រឡាញ់ពីបេះដូង” នៅកម្ពុជា ដែលភាគីចិននឹងផ្តល់ ការវះកាត់ ជួយកុមារកម្ពុជាដែលមានបញ្ហាជំងឺបេះដូងចំនួន១០០នាក់ ដែលមានរយះពេល៣ឆ្នាំ ២)គម្រោងសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យព្យាបាលជំងឺទូទៅ នៅខេត្តត្បូងឃ្មុំ និទី៣)-គម្រោងប្លង់ស្ថាបត្យកម្មអាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះសង់បានជិត ៩០%, រដ្ឋគ្រោងបើកឱ្យពលរដ្ឋធ្វើដំណើរបណ្តោះអាសន្ននៅខែកញ្ញាឆ្នាំនេះ!

មកដល់ត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៨៩,៨៤% ហើយបើគ្មានការប្រែប្រួលទេ រដ្ឋគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងាររបស់ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចបាន ៨៩,៨៤% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩គ.ម និងផ្លូវខ្នែង មានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០គ.ម សម្រេចលទ្ធផលបាន ៦២,១០%។ បើតាមការបញ្ជក់របស់ក្រសួង នៅអំឡុងខែឧសភា ឆ្នាំ២០២៥ខាងមុននេះ អាចនឹងមានពិធីប្រសិទ្ធនាមឈ្មោះស្ពាន និងធ្វើការតភ្ជាប់តំណស្ពានចុងក្រោយ ដែលមានការអញ្ជើញចូលរួមដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ៕ គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។ គួររំលឹកថា គម្រោងសង់ស្ពាននេះមានតម្លៃ […]

១ឆ្នាំ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍជាង $១.៧ពាន់លាន កើន២%

ក្នុងឆ្នាំ២០២៤កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១.៧៩៥ លានដុល្លារ កើនឡើង ២% ធៀបនឹងឆ្នាំ២០២៣។​ ទំហំនៃកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ ស្មើនឹង ៨១% នៃពិតានដែលច្បាប់បានអនុញ្ញាត។ នេះបើយោងតាមរបាយការណ៍ស្ថិតិបំណុលសាធារណកម្ពុជា​ចេញផ្សាយនៅថ្ងៃទី១១​ ខែមីនា។ របាយការណ៍ដដែលបង្ហាញថា  កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ក្នុងក្របខ័ណ្ឌទ្វេភាគី មាន ៣៩% និងក្របខ័ណ្ឌពហុភាគី ៦១%។ ­­­­ក្នុងត្រីមាសទី៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៦៣លានដុល្លារ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា​ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥%។ ក្រសួងសង្កត់ធ្ងន់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ​គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។​ បើតាមរបាយការណ៍ខាងលើ គិតត្រឹមដំណាច់ឆ្នាំ២០២៤ សន្និបំណុលសាធារណរបស់កម្ពុជា ដោយគិតទាំងបំណុលមរតក បានកើនដល់ចំនួន ១២,០៣ ពាន់លានដុល្លារ​ ដែលជាកម្រិតរក្សានូវចីរភាព និងហានិភ័យកម្រិតទាប។​ តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស ស្នើនឹង១៩ភាគរយ ធៀបនឹង ផសស ដែលជាកម្រិតទាបជាង អនុបាតគោល ៤០%។​ - […]

បច្ចុប្បន្ន៖ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រ ២៣៥២ប្រព័ន្ធ អាចស្រោចស្របដីកសិកម្មបានជិត ២លានហិកតា នៅទូទាំងប្រទេស

គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានប្រព័ន្ធធារាសាស្ត្រចំនួន ២៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខណៈរដ្ឋាភិបាលបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.៩៦៩ ៨៤៣ហិកតា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងវេទិកាសារព័ត៌មាន ស្តីពី«ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា វិស័យធនធានទឹក គឺជាវិស័យមួយសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្ថថា គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១.១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន ១.១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.៩៦៩.៨៤៣ ហិកតា។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា អាទិភាពរបស់ក្រសួង គឺក្រសួងប្តេជ្ញាបន្តការកសាងអាងទឹកតូចធំ ជួសជុល-ស្តារឡើងវិញ ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងសាងសង់ប្រព័ន្ធធារាសាស្ត្រថ្មី ដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយគ្រប់ខ្នាត ដើម្បីធានាដល់សន្តិសុខទឹកជូនប្រជាពលរដ្ឋកម្ពុជា។ពាក់ព័ន្ធនឹងវិស័យធនធានទឹកនេះ កាលថ្ងៃទី ១៧ ខែកុម្ភៈ​ ឆ្នាំ២០២៥ […]

ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ពា សម្រេចបាន$៣៤០លាន, ខណៈរុស្សីមានត្រឹមតែ $២៩លានប៉ុណ្ណោះ!

នៅក្នុងការផ្លាស់ប្តូរមួយដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងឥណ្ឌាបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មរបស់កម្ពុជា-ឥណ្ឌា ដែលឥឡូវនេះមានលើសពី ៣៤០ លានដុល្លារ។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបពិភាក្សាដាច់ដោយឡែករវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងឯកឧត្តម. Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏ដូចជាឯកឧត្តម H.E. Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងប្រកបដោយផ្លែផ្ការវាងប្រជាជាតិរបស់ពួកគេ។ ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់ទុនលើសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំដែលមាន។ នាឱកាសនោះក៏មានការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវឱកាសពាណិជ្ជកម្ម និងការវិនិយោគ សំដៅធ្វើឱ្យលើសពីតួលេខបច្ចុប្បន្ន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ។ ផ្ទុយស្រឡះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងរុស្សីនាពេលបច្ចុប្បន្ន នៅមានកម្រិតតិចតួចនៅឡើយ មានត្រឹមតែ ២៩លានដុល្លារ ប៉ុណ្ណោះ។ កិច្ចពិភាក្សាដែលបានធ្វើឡើងជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីបានផ្តោតទៅលើយុទ្ធសាស្ត្រជំរុញតួលេខនេះ ដោយទទួលស្គាល់ថាវាមិនឆ្លុះបញ្ចាំងពីទំនាក់ទំនងនយោបាយពិតប្រាកដ ឬសក្តានុពលសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរនោះទេ។ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តដើម្បីធ្វើការឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ចប្រកបដោយផ្លែផ្កាបន្ថែមទៀតនាពេលអនាគត។ បន្ថែមលើនេះ កិច្ចប្រជុំនេះក៏បានគូសបញ្ជាក់ពីការកើនឡើងនៃវិស័យទេសចរណ៍ ដោយភ្ញៀវទេសចរឥណ្ឌាមកកាន់កម្ពុជាមានជាង ៧ម៉ឺននាក់ ក្នុងឆ្នាំ២០២៤។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមសម្រាប់ការកើនឡើងជាបន្តបន្ទាប់នៃចំនួននេះ ដែលរំពឹងថានឹងជួយជំរុញផលប្រយោជន៍សេដ្ឋកិច្ចបន្ថែមទៀតសម្រាប់វិស័យទេសចរណ៍។ នៅពេលដែលប្រទេសកម្ពុជាបន្តពង្រឹងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន ការផ្តោតសំខាន់នៅតែលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ការបង្កើនការវិនិយោគទៅវិញទៅមក និងការស្វាគមន៍ការកើនឡើងនៃចំនួនភ្ញៀវមកពីប្រទេសឥណ្ឌា និងរុស្ស៊ី។ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទាំងនេះបង្ហាញពីអនាគតដែលពោរពេញទៅដោយសក្តានុពល និងការរីកចម្រើន។ - Video […]

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តល់សិទ្ធិឱ្យអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តអាចចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធ cdcIPM

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) សម្រេចអនុញ្ញាតឱ្យអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អាចចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM)​​ នៅត្រីមាសទី៣ ឆ្នាំ២០២៥។ ក្រុមការងារជំនាញរបស់ CDC និងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសកាលពីថ្ងៃទី ៧ ខែមីនាកន្លងទៅ ដើម្បីពិនិត្យលើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា។ ក្រុមការងារ CDC ក៏កំពុងធ្វើសន្ធានកម្មតភ្ជាប់ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ឈានទៅចាប់ផ្តើមបណ្តុះបណ្តាល និងអនុវត្តសាកល្បងនៅត្រីមាសទី២ ជាមូលដ្ឋានឆ្ពោះទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំ២០២៥។ គួររំលឹកថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)” កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព។ (អានបន្ថែម) បច្ចុប្បន្ន គម្រោងវិនិយោគថ្នាក់ក្រោមជាតិ មានទំហំវិនិយោគមិនលើសពី ៥លានដុល្លារ តម្រូវឱ្យចុះបញញ្ជីនៅថ្នាក់ក្រោមជាតិ តាតាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ CDC បាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្ម […]

រដ្ឋចេញវិធានការ ៣ ដើម្បីពង្រឹងការងារគ្រប់គ្រងធនធានទឹកទាំងក្នុងវិស័យទឹកស្អាត និងកសិកម្មនៅកម្ពុជា

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីគ្រប់គ្រ​ង​ធនធានទឹកក្នុងវិស័យទឹកស្អាត និងកសិកម្មនៅកម្ពុជា។ គណៈកម្មាធិការនេះ បានបើកកិច្ចប្រជុំនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម។ កិច្ចប្រជុំនេះ បានពិភាក្សាដោយផ្តោតលើស្ថានភាព និងបញ្ហាប្រឈមដែលពាក់ព័ន្ធរួមមាន៖ ភាពមានកម្រិតនៃប្រសិ​ទ្ធភាពនៃការបែងចែកធនធានទឹក កង្វះលិខិតបទដ្ឋានគតិយុត្ត ភាពខ្វះចន្លោះនៃការចែករំលែកព័ត៌មានស្តីពីទិន្នន័​យ​ប្រភពធនធានទឹក, និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិករទឹកស្អាតឯកជន។ ជាលទ្ធផល កិច្ចប្រជុំ បានសម្រេចជាវិធានការ ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ ដោយបានកំណត់ការដោះស្រាយជា ៣ ដំណាក់កាលដូចខាងក្រោម៖ ១. វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខនេះ តាមរយៈការផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ និងរក្សាប្រភពទឹក ក៏ដូចជាត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុងករណីចាំបាច់ ២. វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុងរយៈពេល ១ ទៅ ២ ឆ្នាំ ដោយផ្តោតលើការវាយ តម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹក និងសមត្ថភាពផ្គត់ផ្គង់ទឹកឱ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យក​សិកម្ម និងឧស្សាហកម្ម ៣. វិធានការរយៈពេលមធ្យម និងវែង៖ ដោយផ្តោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការបន្តយកចិត្តទុកដាក់លើការកែទម្រង់ និងពង្រឹងយន្តការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ។ […]