ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នាំដ៏ល្អមួយសម្រាប់ការវិនិយោគលើអលចនទ្រព្យ សម្រាប់អ្នកដែលមានទុនខ្ពស់ ហើយរំពឹងផលចំណេញក្នុងរយៈពេលវែង ព្រោះតម្លៃអចលនទ្រព្យក្នុងឆ្នាំ ២០២៣ ក៏នៅមិនទាន់ស្ទុះឡើងខ្លាំងនោះ ខណៈទីផ្សារជារួមអាចនឹងមិនទាន់ងើបឡើងវិញខ្លាំងទេ។

នាយករងក្រុមហ៊ុនCBRE Cambodia អ្នកស្រី គឹម គិនកេសាបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ វិនិយោគិនដែលមានលទ្ធភាព គួរសំលឹងមើលការវិនិយោគ ក្នុងវិស័យដីធ្លី និងអចលនទ្រព្យនៅក្នុងតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង។

«មូលហេតុដែលគួរវិនិយោគលើដីធ្លី ព្រោះវាអាចផ្ដល់ផលចំណេញខ្ពស់នៅពេលដែលស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ក្នុងប៉ុន្មានឆ្នាំខាងមុខ»។

យ៉ាងណាមិញ អ្នកស្រីពន្យល់ថា មុនពេលសម្រេចចិត្តវិនិយោគ វិនិយោគិនគួរស្វែងយល់អោយបានច្បាស់លាស់ អំពីកត្តាភូមិសាស្ត្រ និងសេដ្ឋកិច្ចក្នុងតំបន់នោះ ដោយទីតាំងនិមួយៗអាចមានចលករសេដ្ឋកិច្ចខុសៗគ្នា។

«ឧទាហរណ៍តំបន់កណ្ដាលរាជធានីភ្នំពេញមានសក្ដានុពលសម្រាប់ការអភិវឌ្ឍបែបពាណិជ្ជកម្ម និងអគារលំនៅដ្ឋាន ឯតំបន់ជាយរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ មានសក្ដានុពលផ្នែកឧស្សាហកម្ម និងលំនៅដ្ឋានតម្លៃសមរម្យ ចំណែកឯបណ្ដាខេត្តជាប់មាត់សមុទ្រដូចជា ខេត្តព្រះសីហនុ កែប និងកំពត ជាទិសដៅទេសចរណ៍ អំណោយផលដល់ការសាងសង់សណ្ឋាគារ រមណីយដ្ឋាន និងផ្ទះលំហែកាយ»។

«រយៈពេលវិនិយោគក្នុងវិស័យទាំងនេះ អាចមានរយៈពេលមធ្យម និងវែង ដូចនេះវិនិយោគិនគួរសិក្សាអំពីលទ្ធភាពនៃទុនវិនិយោគរបស់គាត់ និងនិន្នាការទីផ្សារអោយបានល្អិតល្អន់មុនពេលវិនិយោគ» អ្នកស្រីបានបន្ដ។

គួរបញ្ជាក់ថា CBRE ក៏បានព្យាករថាទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងប្រសើរឡើងបន្ដិចបន្ដួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ ពោលគឺនៅមិនទាន់កើនដល់កម្រិតមុនវិបត្តិកូវីដឡើយ ខណៈតម្លៃលក់ ជួលអចលទ្រព្យ នឹងមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម១ទសវត្សទៀត អាស៊ីអាគ្នេយ៍និងឥណ្ឌា នឹងនាំមុខលើវិស័យផលិតកម្មជំនួសចិន

ការផ្លាស់ប្តូរដ៏សំខាន់មួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរបស់ពិភពលោក កំពុងកើតឡើងចំពោះវិស័យកម្មន្តសាល​និងផលិតផលសំខាន់ៗនៃទីផ្សារសកល ដែលក្នុងរយៈពេលមិនដល់១០ឆ្នាំទៀត ប្រទេសអាស៊ីអាគ្នេយ៍ និងឥណ្ឌា នឹងប្រែមុខមាត់ក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំជំនួសឱ្យប្រទេសចិន។ និន្នាការ​នេះ ​ត្រូវ​បាន​ជំរុញកត្តាពីរយ៉ាងធំៗ ទី១ គឺ​ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​ក្នុងស្រុកនៅ​ប្រទេស​ចិនកើនឡើងខ្ពស់ ពោលគឺនៅពេលនោះចិននឹងក្លាយជាប្រទេសអភិវឌ្ឍន៍ខ្ពស់ និងទីពីរគឺជំរុញដោយ​សារ​ការ​ធ្វើ​ពិពិធកម្ម​ខ្សែច្រវាក់​ផ្គត់ផ្គង់​ផលិតផលតាមបណ្តាប្រទេសក្នុងតំបន់ ដែល​កំពុង​កើនឡើង នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន ​​JLL ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យពាណិជ្ជកម្មឈានមុខគេលំដាប់ពិភពលោក  និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ​ Retalkasia ចុះផ្សាយថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤។ បើរើទីតាំងមកអាស៊ីអាគ្នេយ៍ និងឥណ្ឌា គឺចំទីតាំងយុទ្ធសាស្ត្រនិងទទួលបានភាពទាក់ទាញ បច្ចុប្បន្ន ក្រុមហ៊ុនធំៗនានាក្នុងប្រទេសចិន កំពុងសម្លឹងមើលទៅហួសពីប្រទេសចិនកាន់តែខ្លាំងឡើង ដើម្បីរកឱកាសបង្កើត ឬពង្រីកប្រតិបត្តិការផលិតកម្មរបស់ពួកគេ។ យុទ្ធសាស្ត្រចិនបូកមួយ “China +1” នេះ មានគោលបំណងកាត់បន្ថយហានិភ័យ ​ដោយការធ្វើពិពិធកម្មផលិតកម្មនៅតាមទីតាំងថ្មីៗជាច្រើនទូទាំងអាស៊ី។ ក្នុងនោះ ប្រទេសអាស៊ីអាគ្នេយ៍ (រួមមានកម្ពុជាផងដែរ) និងឥណ្ឌា ជាប់ជាគោលដៅមួយដ៏សំខាន់ក្នុងកែវភ្នែកវិនិយោគិនចិន ដោយសារហេតុចម្បងៗមួយចំនួនដែលមានប្រៀបជាងបើធៀបនឹងលក្ខខណ្ឌក្នុងស្រុកចិន រួមមាន៖ កម្លាំងពលកម្មដ៏ធំ (អាស៊ានបូកឥណ្ឌូនេស៊ី បូកឥណ្ឌាមានពលកម្មចង់លើសឬស្មើនឹងកម្លាំងពលកម្មចិនទាំងមូល) និងមានជំនាញស្រាប់ ការចំណាយអំណោយផល និងគម្រោងអភិវឌ្ឍន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធធំៗ កំពុងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងខ្លាំងក្នុងវិស័យផលិតកម្ម។ គួររំលឹកថា ចំនួនប្រជាជនអាស៊ាននិងឥណ្ឌាបើបូកបញ្ចូលគ្នា […]

រដ្ឋចិនចំណាយ $៤២ពាន់លាន ដើម្បីស្តារវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកខ្លាំង

ក្នុងចំណាត់ការដ៏បន្ទាន់ថ្មីមួយ ធនាគារប្រជាជនចិន (PBOC) កំពុងបង្កើតកម្មវិធីទ្រង់ទ្រាយធំទូទាំងប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ទៅ ៣០០ពាន់លានយន់ (៤១,៥ ពាន់លានដុល្លារ) ដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ឲ្យមានស្ថិរភាពឡើងវិញ នេះបើយោងតាមប្រភពពី CNN ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤។ ចំពោះចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ការបញ្ចេញលុយរដ្ឋដើម្បីដោះស្រាយបញ្ហាជាលើកដំបូងនេះ នឹងអាចប្រែក្លាយទៅប្រភពឥណទានដែលមានទំហំប្រមាណ ៥០០ពាន់លានយន់ (៦៩ពាន់លានដុល្លារ)។ ការជំរុញហិរញ្ញវត្ថុដ៏សំខាន់នេះ ធ្វើឡើងក្នុងរូបភាពជាការផ្តល់លទ្ធភាពដល់រដ្ឋបាលមូលដ្ឋានទូទាំងប្រទេស អាចទិញផ្ទះដែលមិនទាន់បានលក់ពីក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់គាំងទុនបង្វិល។ អចលនទ្រព្យ (ផ្ទះ) ដែលទទួលបានពីលទ្ធកម្មរដ្ឋទាំងនេះ នឹងត្រូវបានបំប្លែងទៅជាលំនៅឋានសង្គមដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនដែលកំពុងស្វែងឱកាសក្នុងទីផ្សារលំនៅឋាន។ សេចក្តីប្រកាសនេះ គឺជាចំណុចរបត់ដ៏មានសក្ដានុពលមួយសម្រាប់វិស័យអចលនទ្រព្យ ដែលជាផ្នែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។   ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃការលក់ និងទំហំវិនិយោគ នៅតែបន្តជាបញ្ហាចាក់ស្រេះដែលត្រូវការវិធីសាស្រ្តដោះស្រាយច្រើនជាងនេះ។ ប្រតិកម្មចំពោះចំណាត់ការថ្មីនេះ   លោក Larry Hu ប្រធានសេដ្ឋវិទូចិនប្រចាំនៅក្រុមហ៊ុន Macquarie Group បានអត្ថាធិប្បាយថា “ជំហានថ្មី (របស់រដ្ឋ) ក្នុងការទិញយកផ្ទះដែលលក់មិនចេញនេះ គឺមានភាពវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ” ។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភនៅតែមានទាក់ទងនឹងភាពជាក់លាក់នៃផែនការ ជាពិសេសយុទ្ធសាស្ត្រផ្តល់មូលនិធិរយៈពេលវែង។   បញ្ហាគឺនៅត្រង់ថា […]

AMRO ព្យាករថា ២០២៤សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៦%, និង ៥,៩%នៅឆ្នាំ២០២៥

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នាពេលថ្មីៗនេះ បានចេញផ្សាយនូវទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយព្យាករណ៍ពីអត្រាកំណើន 5.6% ក្នុងឆ្នាំ 2024 និង 5.9% នៅឆ្នាំ 2025។ និន្នាការកើនឡើងនេះបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងកំណើន 5% ដែលបានកត់ត្រាក្នុងឆ្នាំ 2023។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AMRO នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ វិស័យកាត់ដេរ និងការនាំចេញ កំណើនប្រេងឥន្ធនៈ ប្រធានសេដ្ឋវិទូរបស់ AMRO លោក Jinho Choi បានចាត់ទុកកំណើនដែលបានព្យាករណ៍នេះទៅនឹងកត្តាសំខាន់ពីរគឺ “ការងើបឡើងវិញនៃវិស័យកាត់ដេរ រួមជាមួយនឹងការពង្រីកប្រកបដោយនិរន្តរភាពនៃការនាំចេញផលិតកម្មផ្សេងទៀត” ។ ឧស្សាហកម្មកាត់ដេរដែលងើបឡើងវិញ គួបផ្សំនឹងកំណើនបន្តនៃការនាំចេញផលិតផលមិនមែនកាត់ដេរ ត្រូវបានគេរំពឹងថាជាកត្តាជំរុញចម្បងនៃការពង្រីកសេដ្ឋកិច្ចរបស់កម្ពុជា។ Jinho Choi បញ្ជាក់បន្ថែមថា “ការងើបឡើងវិញនៃវិស័យទេសចរណ៍ទាំងអស់” ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទាំងមូលផងដែរ។ ហានិភ័យខាងក្រៅ និងការពិចារណាក្នុងស្រុក ខណៈពេលដែលទស្សនវិស័យមានភាពវិជ្ជមាន AMRO ទទួលស្គាល់បញ្ហាប្រឈមដែលអាចកើតមាន។ របាយការណ៍នេះបង្ហាញពី “ហានិភ័យខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក” ដែលអាចប៉ះពាល់ដល់គន្លងកំណើនដែលបានព្យាករណ៍។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះមិនបានបញ្ជាក់លម្អិតអំពីភាពជាក់លាក់នៃហានិភ័យដែលអាចកើតមានទាំងនេះទេ។ ភាពខ្លាំងនៃវិស័យកាត់ដេរ និងការវិនិយោគបរទេស លោក […]

ការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជា៖ ការព្យាករណ៍ឆ្នាំ២០២៤ បង្ហាញពីកំណើនដែលរំពឹងទុក”

ការព្យាករវិស័យអចលនទ្រព្យកម្ពុជាគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ នេះ បង្ហាញភាពប្រទាញប្រទង់មិនមានការថយចុះខ្លាំង តែក៏មិនមានកំណើនថ្មីគួរឱ្យកត់សម្គាល់នោះដែរ ដែលក្នុងនោះក្រុមហ៊ុន CBRE បានរកឃើញថា វិស័យអគារការិយាល័យសម្រេចបានអត្រាកាន់កាប់ចំនួន ៦២,២%% ហើយទីផ្សារហាងលក់រាយ មានអត្រាកាន់កាប់ប្រមាណ ៦៣,៤%។ ស្ថិតិទាំងនេះ ថ្វីត្បិតតែបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលកំពុងកើនឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យជាបណ្តើរៗក៏ពិតមែន ប៉ុន្តែក៏ពុំទាន់បង្ហាញសញ្ញាវិជ្ជមានបន្ថែមថ្មីឡើយ ខណៈមានការព្យាករសេដ្ឋកិច្ចថានឹងមានកំណើនប្រមាណត្រឹម ៥,៨% ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ Market Insights Q1 2024 ធ្វើបច្ចុប្បន្នភាព​ដោយ CBRE Research ចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា វិស័យអគារការិយាល័យ ពុំមានការបញ្ចេញគម្រោងថ្មីនោះទេ ប៉ុន្តែគម្រោងអគារការិយាល័យដែលមានស្រាប់ នៅតែបន្តអនុវត្តបញ្ចប់គម្រោងតាមធម្មតា។  ការព្យាករទំហំអគារការិយាល័យដែលនឹងត្រូវបន្ថែមទៅក្នុងទីផ្សារ​ (ក្រោយចប់គម្រោង) សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១៧១ម៉ឺន ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ គឺប្រមាណ ២៦៨ម៉ឺន ម៉ែត្រការ៉េ។ ការព្យាករទំហំអគារការិយាល័យសរុបសម្រាប់ឆ្នាំ​​ ២០២៤ (ទាំងមានស្រាប់និងបន្ថែម) មានប្រមាណជិត ១២០០ម៉ឺន ម៉ែត្រការ៉េ […]

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍

ក្រោមចក្ខុវិស័យថ្មីដែលមិនធ្លាប់មានពីមុនមក ដែលឥទ្ធិពលរបស់វានឹងកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ឡើងវិញ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងកាលពីខែសីហា ឆ្នាំ២០២៣ បានចាប់ផ្តើមបន្តប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោដ៏មានមហិច្ឆតាជាមួយខ្ទង់ថវិកាចំនួន ១,៧ ពាន់លានដុល្លារ។ ការបណ្តាក់ទុនដ៏សំខាន់នេះមានគោលបំណងតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញដោយផ្ទាល់ទៅកាន់កំពង់ផែមាត់សមុទ្រនៃខេត្តកែប តាមរយៈព្រែកជីកដ៏ធំជាងគេបង្អស់លើកទីមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានទទឹង ១០០ ម៉ែត្រ ជម្រៅ ៥,៤ ម៉ែត្រ និងមានសមត្ថភាពជួយសម្រួលដល់នាវា ដឹកទំនិញរហូតដល់ទៅ ៣០០០ DWT ។ គម្រោងខ្នាតយក្សនេះ លាតសន្ធឹងលើខេត្តចំនួនបួន និងរួមបញ្ចូលការសាងសង់ប្រព័ន្ធទ្វារទឹកចំនួន ៣ ស្ពានចំនួន ១១ និងចិញ្ចើមផ្លូវប្រវែង ២០៨ គីឡូម៉ែត្រ នេះយើងយោងតាមប្រភពទិន្នន័យពីរដ្ឋាភិបាលកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ ព្រែកជីកថ្មីនេះ មិនត្រឹមតែសន្យាថានឹងពង្រឹងសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការធានាការដឹកជញ្ជូនទំនិញផ្លូវទឹកកាន់តែរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមជួយកែប្រែយុទ្ធសាស្ត្រចរាចរផ្លូវទឹកកម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើកំពង់ផែរបស់វៀតណាម ជាពិសេសកំពង់ផែ Cai Mep ដែលមានទីតាំងនៅជិតទីក្រុងហូជីមិញថែមទៀតផង នេះបើយោងតាមបទវិភាគរបស់លោក រឹម សុខវី ចុះផ្សាយក្នុងសារៈព័ត៌មាន ThinkChina កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ នៅពីក្រោយសាវតារគម្រោង […]

ធនាគារវៀតណាមថា ដើម្បីពង្រឹងចរន្តសេដ្ឋកិច្ចជាតិ ឆ្នាំ២០២៤នេះ នឹងមិនមានការដំឡើងអត្រាការប្រាក់ទេ!

ធនាគាររដ្ឋវៀតណាម (SBV) បានប្រកាសជំហរជាថ្មីរបស់ខ្លួនលើអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ដោយបញ្ជាក់ថា នឹងមិនមានគោលនយោបាយដំឡើងអត្រាការប្រាក់ឡើយ និងមានលទ្ធភាពពង្រីកការអនុវត្តគោលនយោបាយដែលកំណត់ពេលផុតកំណត់បំណុលឡើងវិញ (Loan Rescheduling) ថែមទៀតផង ដើម្បីជំរុញកំណើនរបស់សហគ្រាសក្នុងស្រុក។ នេះជាការលើកឡើងរបស់អភិបាលរងនៃធនាគាររដ្ឋវៀតណាម SBV លោក Dao Minh Tu ដែលបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទកាសែត និងចុះផ្សាយដោយ​ Vietnam Plus នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ យោងតាមរបាយការណ៍គំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ អត្រាការប្រាក់នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា ស្ថិតក្នុងរង្វង់ ៤,៥%នៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ ទោះបីជាអត្រាការប្រាក់ឈានដល់កម្រិតទាបខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍នេះ ក៏ដោយ ធនាគារពាណិជ្ជអះអាងថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតប្រហែលជារឿងដែលមិនអាចធ្វើទៅរួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់វៀតណាម កំពុងជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ដោយហេតុនេះបង្កើតកម្លាំងទប់សម្រាប់ពង្រឹងចរន្តសេដ្ឋកិច្ច។ កាលពីឆ្នាំមុន ធនាគារកណ្តាលវៀតណាម SBV បានអនុវត្តគោលនយោបាយចំនួន៤ ដើម្បីកាត់បន្ថយអត្រាការប្រាក់៖ រៀងពី ០,៥% ទៅ ២% ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ ២%នៃអត្រាប្រាក់បញ្ញើនិងអត្រាឱ្យខ្ចី បើធៀបនឹងការបិទរបាយការណ៍ចុងឆ្នាំ២០២២។ គិតត្រឹមចុងឆ្នាំ២០២៣  អត្រាការប្រាក់កម្ចីសម្រាប់វិស័យអាទិភាពនៅវៀតណាម […]