ក្រុមហ៊ុនអន្តរជាតិដ៏ល្បីERA ប្រកាសពង្រីកវិសាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូកម្ពុជាក្នុងឆ្នាំ២០២៤

ក្រុមហ៊ុន ERA Cambodia គឺជាក្រុមហ៊ុនមានឯកទេសផ្ដល់សេវា​ ទិញ-លក់ ខុនដូ ដ៏ល្បីឈ្មោះ​លំដាប់ថ្នាក់អន្តរជាតិមានប្រភពដើមពីសហរដ្ឋអាមេរិក។ ជាមួយនឹងភាពជោគជ័យដែលសម្រេចបានជាបន្តបន្ទាប់ក្រុមហ៊ុនបានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ(Annual Business Conference) ខួបលើកទី៥ ដើម្បីអបអរសាទរវត្តមានប្រតិបត្តិការលក់របស់ក្រុមហ៊ុន​ដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេចបានសមិទ្ធផលធំៗ​ជាច្រើនក្នុងវិស័យអចលនទ្រព្យលើសេវាកម្មលក់ខុនដូ ដែលក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាវិជ្ជមានឡើងច្រើនជាលំដាប់។

សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនាថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី Hyatt Regency Phnom Penh ។

លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា៖ « ERA Cambodia ប្រារព្ធកម្មវិធី ANNUAL BUSINESS CONFERENCE ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ១១ ក្នុងគោលបំណងដើម្បីអបអរសាទរដល់ភ្នាក់ងារឆ្នើមរបស់ពួកយើង ក៏ដូចថ្លែងអំណរគុណដល់អតិថិជនដែលបានប្រើប្រាស់សេវាកម្ម ERA CAMBODIA និងមានការផ្តល់ជូននូវ PROMOTION ពិសេសៗដល់អតិថិជនដែលបានចូលរួមកម្មវិធីនេះផងដែរ ។ ការលើកទឹកភ្នាក់ងាររបស់យើងគឺឆ្លុះពីទស្សនវិជ្ជារបស់យើងថា «ភាពជោគជ័យរបស់ភ្នាក់ងារយើង គឺ ជាភាពជោគជ័យទាំងមូលរបស់ក្រុមហ៊ុន» ដូច្នេះការយកចិត្តទុកដាក់ទៅលើការលើទឹកចិត្តភ្នាក់ងាររបស់យើងគឺការសំខាន់។ ដូចគ្នាផងដែរ ភាពជោគជ័យរបស់អតិថិជនគឺគាត់ទទួលបានដៃគូដែលល្អបំផុតដើម្បីផ្តល់សេវាកម្មអចលនទ្រព្យ ប្រកបដោយទំនុកចិត្តក្នុងការដែលពួកគាត់ប្រើប្រាស់សេវាកម្ម ERA Cambodia ។

លោក ខន គង្គា បន្តថា៖ «ទីផ្សារខុនដូនាឆ្នាំ ២០២៣ នេះគឺហាក់មានភាពល្អប្រសើរប្រសិនបើយើងធៀបជាមួយនឹងឆ្នាំ ២០២០, ២០២១ និង ២០២២ ហើយយើងសង្ឃឹមថាឆ្នាំ ២០២៤ នឹងមានកំណើនល្អប្រសើរជាងនេះទៅទៀត ។ ជាក់ស្តែងបច្ចុប្បន្នមានគម្រោងថ្មី ២ ដែលទើបនឹងបើកដាក់លក់នោះគឺគម្រោង Time Square 302 និងគម្រោង Picasso 2 ដែលនេះបង្ហាញពីការមើលឃើញលើសក្តានៃកំណើនទីផ្សាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ហើយម្យ៉ាងវិញទៀតគម្រោង Urban Village ក៏មានផែនការក្នុងការអភិវឌ្ឍន៍គម្រោងដំណាក់កាលបន្តបន្ទាប់របស់ខ្លួនផងដែរ ។ ឬឯគម្រោងជាដៃគូផ្សេងរបស់យើងគឺ Le Condé និង La Vista One ក៏មានការសកម្មក្នុងសាងសង់របស់ខ្លួនដោយគម្រោង Le Condé ទើបតែបញ្ចប់សំណង់ជាន់ដំបូលថ្មីៗនេះ និងគម្រោង La Vista One ក៏គ្រោងនឹងបញ្ចប់គម្រោងទាំងមូលដែលមានយូនីតសរុបជាង ១.០០០ យូនីតនាឆ្នាំ២០២៤ ផងដែរ ។ កត្តាទាំងនេះធ្វើឱ្យយើងមានជំនឿចិត្តថាទីផ្សារកំពុងស្ថិតក្នុងការឈានឆ្ពោះទៅរកកំណើនកាន់តែល្អប្រសើរនៅក្នុង ឆ្នាំ ២០២៤ ។ ម្យ៉ាងទៀត ប្រសិនបើយើងធៀបទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងទីផ្សារអចលនទ្រព្យក្នុងតំបន់និងពិភពលោក យើងឃើញថាកម្ពុជាជាទីផ្សារដែលមានសក្តានុពលខ្ពស់ត្បិតតម្លៃអចលនទ្រព្យនៅប្រទេសរបស់យើងស្ថិតក្នុងតម្លៃសមរម្យ មានកំណើនសេដ្ឋកិច្ចនិងស្ថេរភាពសង្គមនិងនយោបាយ បរិកាសវិនិយោគមានភាពទាក់ទាញ ដែលសុទ្ធសឹងជាកត្តាជម្រុញកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។ យើងមានជំនឿជឿជាក់យ៉ាងខ្លាំងទៅលើទីផ្សារខុនដូក្នុងរយៈពេលវែង ដោយសារយើងសង្កេតឃើញថាប្រាក់ចំណូល និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជាកំពុងបន្តកើនឡើងវិជ្ជមានជាលំដាប់។ លើសពីនេះទៅទៀត ពេលវេលានេះគឺជាឱកាសដ៏ល្អបំផុតក្នុងការទិញខុនដូ ពីព្រោះយើងកំពុងតែមានប្រ៉ូមូសិន និងលក្ខខណ្ឌពិសេសៗជាច្រើន ដែលជាអំណោយផលទៅដល់អតិថិជន។ យ៉ាងណាក៏ដោយ យើងសូមផ្តល់យោបល់ទៅដល់អតិថិជន និងអ្នកវិនិយោគគ្រប់រូបគួរតែទាក់ទងជាមួយនឹងអ្នកប្រឹក្សាអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជាមុនសិន ដើម្បីទទួលបានយកអត្ថប្រយោជន៍ទាំងអស់នេះ »។

កម្មវិធី ERA Cambodia Annual Business Conference នាឆ្នាំនេះ ទទួលពីការឧបត្ថម្ភគម្រោងដៃគូសហការដូចជា Urban Village, Picasso, La Vista One, Le Condé BKK1 និង Time Square 302 BKK1 ដែលសុទ្ធសឹងជាគម្រោងខុនដូខ្នាតអន្តរជាតិនិងកំពុងពេញនិយមពីសំណាក់អតិថិជនផងដែរ ហើយអ្វីកាន់តែពិសេសគឺរាល់អតិថិជនដែលទិញគម្រោងទាំងអស់នេះតាមរយៈភ្នាក់ងារជំនាញ ERA CAMBODIA នឹងទទួលបាន PROMTION ពិសេសៗបន្ថែមផងដែរ ។ បន្ថែមពីនេះ ក្រុមហ៊ុន ERA Cambodia ក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងស្ថាប័នកំពូលមកពីអាមេរិក Residential Real Estate Council ដើម្បីសហការគ្នាជាដៃគូយុទ្ធសាស្រ្តក្នុងការលើកតម្កើងវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែខ្ពស់និងអាចប្រកួតប្រជែងបានក្នុងកម្រិតអន្តរជាតិ ។ កត្តាដែលជំរុញឱ្យគម្រោងលំដាប់អន្តរជាតិធំៗធ្វើការសហការនិងគាំទ្រ ERA Cambodia ក៏ព្រោះតែក្រុមហ៊ុន ERA ជាក្រុមហ៊ុនលំដាប់អន្តរជាតិមានបទពិសោធន៍ជាង ៥០ ឆ្នាំ ហើយសម្រាប់ក្រុមហ៊ុន ERA Cambodia ផ្ទាល់គឺជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈ និងជំនាញយ៉ាងពិតប្រាកដលើវិស័យខុនដូ ដែលធ្វើឱ្យអតិថិជននិងគម្រោងជាដៃគូមានទំនុកចិត្តខ្ពស់និងបន្តសហប្រតិបត្តិការនិងគាំទ្រមកលើ ERA Cambodia ។

រយៈពេល ៥ឆ្នាំ ដែលបានឈរជើងយ៉ាងរឹងមាំប្រកបដោយទំនុកចិត្តជូនអតិថិជន ក្រុមហ៊ុន ERA Cambodia បាននិងកំពុងធ្វើការជាមួយនឹងគម្រោងជាង ៥០ នៅកម្ពុជា។ ក្នុងនោះសរុបតម្លៃនៃគម្រោងដែលក្រុមហ៊ុនសហការលក់ទាំងអស់ គឺខ្ទង់ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនដែលអាចទាញយកការកត់សម្គាល់បានថាក្រុមហ៊ុន ERA Cambodia គឺជាភ្នាក់ងារដ៏ឆ្នើមស្ទើរតែគ្រប់គម្រោងទាំងអស់ដែលបានសហការលក់។

ERA Cambodia ត្រូវបានទទួលស្គាល់ដោយមោទនភាពថាជាក្រុមហ៊ុនលំដាប់កំពូលលេខ១ជាមួយនឹងភ្នាក់ងារដ៏ឆ្នើម ក្នុងការលក់ និងការធ្វើទីផ្សារខុនដូនៅកម្ពុជា។​ ERA Cambodia ជាក្រុមហ៊ុន ERA ដែលមានវ័យក្មេងជាងគេទីពីរនៅអាស៊ីប៉ាស៊ីហ្វិក។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់យើងបាននិងកំពុងរីកតែចម្រើនយ៉ាងឆាប់រហ័ស និងជាលំដាប់ ហើយក៏កំពុងតែក្លាយជាក្រុមហ៊ុនដែលមានភ្នាក់ងារឆ្នើមជាច្រើន ក្នុងរយៈពេលដ៏ខ្លី។

មកទល់នឹងពេលនេះ យើងមានភ្នាក់ងារលក់ជាង ២.០០០ នាក់ ដែលបម្រើសេវាកម្មជូនដល់អតិថិជន នៅរាជធានីខេត្តចំនួន ៣ ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ដែលមានដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។

យើងមានគោលបំណងបន្តបង្កើនចំនួនភ្នាក់ងារលក់របស់យើងឱ្យឈានទៅដល់ ៥.០០០ នាក់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ។ ស្របពេលប្រទេសកម្ពុជា កំពុងតែមានទីផ្សារដ៏រីកចម្រើន និងមានសក្ដានុពលបំផុត ដែលចាំបាច់តម្រូវអោយមានភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈជាច្រើនបន្ថែមទៀត ដើម្បីអោយសមស្របទៅនឹងទីផ្សារក្នុងស្រុក។

ERA Cambodia គឺជាក្រុមហ៊ុនដ៏ល្អឥតខ្ចោះដែលអាចបំពេញតម្រូវការនេះបាន!  

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ERA Cambodia និងសេវាកម្ម ទិញ-លក់ ខុនដូ សូមទាក់ទង៖

ការិយាល័យកណ្តាល: អគាលេខ G2510-12,25F, GIA TOWER , ខណ្ឌចំការមន, រាជធានីភ្នំពេញ

ទូរស័ព្ទលេខ             : ០២៣ ២៣ ២៣ ២៨

អ៊ីមែល                     : INFO@ERACAMBODIA.COM

គេហទំព័រ                 : WWW.ERACAMOBODIA.COM

ទំព័រហ្វេសប៊ុក          : ERA CAMBODIA

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ

ដើម្បីជាចំណងដៃក្នុងខែនៃសេចក្តីស្រលាញ់ បុរី ប៉េង ហួត បានផ្តល់ជូននូវ​ឱកាសដ៏ចំណេញ គឺប្រ៉ូម៉ូសិន Month Of Love សម្រាប់អតិថិជនដែលមានបំណងទិញផ្ទះដ៏កក់ក្តៅសម្រាប់គ្រួសារ ឬក៏ចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងខែកុម្ភៈនេះ ពិតជាពិសេស និងចំណេញទ្វេដង។ សូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖ –         ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់  ៣.០០០ដុល្លារ –         ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈRomantic  រយៈពេល ២យប់ ៣ថ្ងៃ –         ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣.០០០ដុល្លារ ​-         បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ –         ការប្រាក់ ០%រយៈពេលវែង ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង ព្រោះប្រ៉ូម៉ូសិន Month Of Love នៅសល់តែរយៈពេល ២ ថ្ងៃទៀតតែប៉ុណ្ណោះ។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង […]

កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ

តើលោកអ្នកបានផ្ដល់កាដូជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យនៃ​ក្ដីស្រឡាញ់ហើយឬនៅ? ប្រសិនជាមិនទាន់បាន​ទេ តោះទៅយកកាដូពីបុរី ប៉េង ហួត ដែលមានតម្លៃ​រហូតដល់ជាង ១ ម៉ឺនដុល្លារ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅការិយាល័យលក់ផ្ទះ (បឹងស្នោរ) ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូននូវកាដូដ៏ពិសេសជាច្រើនដូចជា៖ – បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ – ការប្រាក់ ០%រយៈពេលវែង – ប័ណ្ណទឹកប្រាក់ថែមថយរហូតដល់ ៥.០០០ដុល្លារ – ប័ណ្ណដាក់វាំងននរហូតដល់ ៣.០០០ដុល្លារ – ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៣,០០០ដុល្លារ លើសពីនេះ ក៏មានការថែមនូវឱកាសចាប់កាដូ Surprising box ដែលនឹងផ្ដល់ជូនដ៏សន្ធឹកសន្ធាប់ដូចជា ៖ – ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិកបន្ថែមរហូតដល់ ៣.០០០ដុល្លារ – ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២យប់ ៣ថ្ងៃ – និងប័ណ្ណទឹកប្រាក់នៅ PH Grand Hall  […]

Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា!

ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖ –        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ –        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ –        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ ​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ -‌        ការប្រាក់ ០% រយៈពេលវែង សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន […]

GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត

ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]

ឱកាសចំណេញរហូតដល់ ៤ម៉ឺនដុល្លារ ពីបុរី​ ប៉េង ហួត ជិតដល់ថ្ងៃបញ្ចប់ហើយ

ឱកាសចំណេញចុងក្រោយពីប្រូម៉ូសិនចូលឆ្នាំចិនពីបុរី ប៉េង ហួត! អតិថិជនដែលមានបំណងទិញគេហដ្ឋានក្នុងខែមករា ឆ្នាំ២០២៥ នេះ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ។ ក្នុងឱកាសអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ប៉េង ហួត បានផ្តល់ជូនដ៏ពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកគេហដ្ឋានសម្រាប់រស់នៅ ឬប្រកប​អាជីវកម្មផ្សេងៗ ដោយទទួលបានការបញ្ចុះតម្លៃរហូតដល់ ៤ម៉ឺនដុល្លារ និងអាំងប៉ាវ​ហេងៗយ៉ាងច្រើនទៀតផង។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 💰 អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ ការផ្តល់ជូនខាងលើនេះនឹងផុតសុពលភាពត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែប៉ុណ្ណោះ។ ដូចនេះសូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃ ហើយបានទាំងឱកាសចំណេញដ៏ច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ - Video Advertisement -

អាំងប៉ាវហេងៗ ពីការទិញផ្ទះកាន់តែចំណេញពី បុរី ប៉េង​​ ហួត ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ!

ក្នុងឱកាសដ៏ពិសេសសម្រាប់​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនដែលកំពុងស្វែងរកលំនៅឋានដ៏កក់ក្តៅសម្រាប់គ្រួសារ ឬសម្រាប់ប្រកប​អាជីវកម្មផ្សេងៗក្នុងខែនេះ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន ជាមួយអាំងប៉ាវ​ហេងៗពីបុរី ប៉េង ហួត។ ​ចង់ដឹងទេថាតើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត​ មានអ្វីខ្លះ?​ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់​ខែមករា ឆ្នាំ២០២៥ អតិថិជនទាំងអស់ដែល​កក់ផ្ទះនៅគ្រប់គម្រោងនឹងទទួលបានប្រូម៉ូសិនដូចជា៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅ! ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែ​ប៉ុណ្ណោះ។ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth៕ - Video Advertisement -