ស្ថានីយទឹកស្អាត ២៩កន្លែង ក្នុងខេត្តបន្ទាយមានជ័យ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយទឹកស្អាតសហគមន៍ចំនួន ២៩កន្លែង គាំទ្រថវិកាសាងសង់ដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានីយទឹកស្អាតសហគមន៍ចំនួន ២៩កន្លែងនេះ ស្ថិតនៅក្នុងស្រុកទាំងចំនួន៥ នៃខេត្តបន្ទាយមានជ័យ ដែលមានគ្រួសារទទួលផលចំនួន ១៤.៩៥១ គ្រួសារ។

ឯកឧត្តម ក៏បានបញ្ជាក់ថា បច្ចុប្បន្នខេត្តនេះ មានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ២៩ក្រុមហ៊ុន និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ១៣៨.២៥៨គ្រួសារ ស្មើនឹង ៦៨,៦៥% គ្របដណ្តប់លើ ៦០៦ភូមិ/៦៦៤ភូមិ, មានបណ្តាញចែកចាយទឹកតាមបំពង់ចំនួន ១០៦បណ្តាញ ក្នុងនោះសហគមន៍មានចំនួន ៧២បណ្តាញ និងឯកជនមានចំនួន ៣៤បណ្តាញ។ រីឯស្ថានីយផលិតទឹកផឹកវិញ ឯកឧត្តមថា មានចំនួន ១៧០ ក្នុងនោះ សហគមន៍មានចំនួន ៣៤ និងឯកជនមានចំនួន ១៣៦ ខណៈបណ្តាញចែកចាយទឹកតាមបំពង់ ទាំងស្ថានីយផលិតទឹកផឹក គ្របដណ្តប់លើ ១៤៧.៦៣៧គ្រួសារ ស្មើនឹងអត្រាប្រើប្រាស់ទឹកស្អាត ៧៣%។

ជុំវិញរឿងនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរីកចម្រើនក្នុងខេត្តបន្ទាយមានជ័យ ដោយឯកឧត្តមថា សមិទ្ធផលនេះ នឹងជួយលើកកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរថែមមួយកម្រិតទៀត។

ពាក់ព័ន្ធនឹង វិស័យផ្គត់ផ្គង់ទឹកស្អាតជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការជំរុញអាត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ក្រសួង ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនានាទាំងអស់ បន្តចូលរួមនិងសហការលើសកម្មភាពលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត ដើម្បីរួមចំណែកសម្រេចឱ្យបានគោលដៅនេះ។

ដោយសារសហគមន៍ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការអភិវឌ្ឍន៍នេះ ពិធីសម្ពោធនេះ គឺជាព្រឹត្តិការណ៍ដ៏មានក្តីសង្ឃឹមក្នុងដំណើររបស់ខេត្តបន្ទាយមានជ័យឆ្ពោះទៅរកការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់របស់ខ្លួន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងវិនិយោគថ្មីចំនួន១៣ មានទុន$៣១៨លាន កំពុងស្នើកម្ពុជាធ្វើការវិនិយោគនៅទីតាំងសំខាន់ៗទាំងនេះ

ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា អ្នកវិនិយោគមួយក្រុមបានដាក់សំណើរសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៣គម្រោង មានដើមទុនសរុបចំនួន ៣១៨លានដុល្លារ។ ពេលនេះក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កំពុងធ្វើការ​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​លើ​សំណើ​ទាំង​នេះ ដែល​ជា​សញ្ញា​នៃ​ការ​ជំរុញ​សក្តានុពល​ដល់​ទិដ្ឋភាព​ឧស្សាហកម្ម​របស់​ប្រទេស​ជាតិ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែឧសភា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃកិច្ចពិភាក្សានេះ ដែលផ្តោតលើការស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន១២ និងគម្រោងពង្រីកបន្ថែមចំនួន១។ គួរកត់សម្គាល់ថា គម្រោងពង្រីកបន្ថែមនេះមានប្រតិបត្តិការរុករករ៉ែដែកក្នុងខេត្តកំពត។ សំណើវិនិយោគទាំងអស់ខាងលើនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ៧៣០០កន្លែង នៅទូទាំងវិស័យផ្សេងៗដូចជា៖ ការផលិតឧបករណ៍ហ្គេម សម្ភារៈផ្លាស្ទិច និងលោហៈ ការផ្គត់ផ្គង់សម្អាត គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈផ្ទះបាយ និងគ្រឿងបង្គុំអគ្គីសនី។ល។ ក្នុងចំណោមគម្រោងទាំងអស់នេះ ឃើញថាមានគម្រោងដ៏លេចធ្លោមួយគឺការបង្កើតស្ថានីយ៍ថាមពលខ្យល់ ១៥០មេហ្គាវ៉ាត់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាពថាមពលកកើតឡើងវិញរបស់កម្ពុជា។ គម្រោងដែលបានស្នើឡើងទាំងអស់នេះ គ្រោងបោះទីតាំងវិនិយោគនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី ស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ ចំណាប់អារម្មណ៍របស់វិនិយោគិននៅកម្ពុជាបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តលើសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស និងការប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការបង្កើតការងារ។ - Video Advertisement -

៤ខែនេះ កម្ពុជាទទួលបានវិនិយោគថ្មីចំនួន ២៣១គម្រោង, ទុនសរុប $៣,៤ពាន់លាន កើន៣៤%

ត្រឹមរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០%  ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងប្រភពដដែលបានបង្ហាញទៀតថា សម្រាប់ខែមេសាតែមួយ មានគម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៥៩នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៧គម្រោង។ បើធៀបនឹងឆ្នាំ២០២៤ ក្នុងខែដដែលនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧គម្រោង ស្មើនឹងប្រមាណ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៥៥០លានដុល្លារ ស្មើនឹងប្រមាណ ១៧៨%។ ជាការកត់សម្គាល់ ឃើញថាវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញទុនវិនិយោគបានរហូតដល់ ៧៦៧លានដុល្លារ តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៧៣លានដុល្លារ និងវិស័យទេសចរណ៍មានចំនួន ២០លានដុល្លារ។ បើក្រឡេកមើលលំហូរវិនិយោគពីបរទេស […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក CHEN Simon ប្រធាន ADATA ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក CHEN Simon បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិនត្រឹមតែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់សហការជាមួយក្រសួង ស្ថាប័ននានារបស់កម្ពុជា ដើម្បីបង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាទំនើបថែមទៀតផង។ ការផ្តោតជាយុទ្ធសាស្ត្រនេះ មានគោលបំណងចង់លើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យានាយុគសម័យថ្មីនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈសម្តេចថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះដែរ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ គួររម្លឹកថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនរបស់តៃវ៉ាន់ ADATA Technology Co., Ltd ធ្លាប់បានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនម្តងរួមមកហើយ ដែលគម្រោងនោះមានតម្លៃដល់ជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទនៅប្រទេសកម្ពុជា។ […]

ក្នុងត្រីមាសទី១-២០២៥ ចំនួនសហគ្រាសគ្រឹះស្ថាននៅកម្ពុជាបានកើនដល់ជាង ៤ម៉ឺន៥ពាន់សហគ្រាស

នៅក្នុងសញ្ញាជាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា ចំនួនសហគ្រាស និងគ្រឹះស្ថានបានកើនឡើងដល់ ៤៥.២៥៥សហគ្រាស  នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ នេះជាការឆ្លុះបញ្ចាំងពីកំណើននៃចំនួនអាជីវកម្ម ៤៥៧ ធៀបនឹងត្រីមាសមុន។ ការកើនឡើងនេះត្រូវបានបំពេញបន្ថែមដោយការកើនឡើងនៃកម្លាំងពលកម្មចំនួន ១.៨៤៦.៨៣៧នាក់ មានការកើនឡើងចំនួន ៣០.៧៩១នាក់។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបានគូសបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ (អានបន្ថែម) សម្តេចបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិយាកាសអំណោយផលដល់កំណើនអាជីវកម្ម និងការច្នៃប្រឌិត។ សម្តេចបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់ការងារ ច្បាប់សហជីព ច្បាប់សន្តិសុខសង្គម និងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមនឹងស្តង់ដារការងារអន្តរជាតិ ដើម្បីបង្កើនទិដ្ឋភាពវិជ្ជាជីវៈនៅកម្ពុជា។ នៅពេលដែលប្រទេសកម្ពុជាទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់បែបនេះ រដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ក្នុងការជំរុញក្របខណ្ឌសេដ្ឋកិច្ចដែលរីកចម្រើន និងការពារសិទ្ធិកម្មករ ដោយចង្អុលបង្ហាញពីអនាគតដ៏ភ្លឺស្វាងសម្រាប់ទាំងសហគ្រាស និងកម្លាំងពលកម្ម។ - Video Advertisement -

ជប៉ុនប្រកាសសង់រោងចក្រអគ្គិសនីជីវម៉ាសកម្លាំង ៥០MW នៅកំពង់ស្ពឺ ក្នុងខែមិថុនា ២០២៥

ក្រុមហ៊ុន erex Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគជប៉ុនដ៏លេចធ្លោមួយបានប្រកាសពីគម្រោងសាងសង់រោងចក្រថាមពលជីវម៉ាស់ ៥០MW នៅខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងចាប់ផ្តើមសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥ នេះ។ គម្រោងដ៏មានមហិច្ឆតានេះមានគោលបំណងជំរុញការផ្គត់ផ្គង់ថាមពលក្នុងតំបន់ និងរួមចំណែកដល់ការផ្គត់ផ្គង់អគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់ខេត្តកំពង់ស្ពឺ និងតំបន់ជិតខាង។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនខាងលើនេះ ក៏កំពុងសង់រោងចក្រអគ្គិសនីសូឡាដែលមានកម្លាំង ៤០MW នៅខេត្តពោធិ៍សាត់ ដោយគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ផងដែរ។ នេះបើតាមជំនួបរវាង ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេស​ជប៉ុន និងឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការអភិវឌ្ឍន៍ថាមពល។ លោក HITOSHI HONNA ម្ចាស់ក្រុមហ៊ុន និងលោក TOMOKI KAKUTA អ្នកគ្រប់គ្រងក្រុមហ៊ុន erex បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីសូឡាកម្លាំង ៤០MW នៅខេត្តពោធិសាត់ នឹងត្រូវបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើការនៅឆ្នាំ២០២៦ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០២៤។ លោកបានបន្ថែមថា គម្រោងសង់រោងចក្រអគ្គិសនីបាយអូម៉ាស់ ( Biomass) […]

រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេរបស់ចិននៅកម្ពុជា បើកការដ្ឋានសាងសង់នៅព្រះសីហនុហើយ

ក្រុមហ៊ុន BYD Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD Auto Industry ដ៏ល្បីល្បាញនៅប្រទេសចិន បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទីទី២៨ ខែមេសា ឆ្នាំ២០២៥។ រោងចក្រដំឡើងរថយន្ត BYD Cambodia នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥នេះ និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនកន្លងមក ​ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ (អានបន្ថែម) […]