៥ខែដើមឆ្នាំ២០២៣ វៀតណាមទទួលបានទេសចរកម្ពុជាជាង ៩ពាន់នាក់ ទៅលេងកោះត្រល់

រយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរកម្ពុជាប្រមាណ ៩,០០០នាក់ បានទៅទស្សនាកោះត្រល់ Phu Quoc ក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតរបស់វៀតណាម tuoitrenews បានចុះផ្សាយនៅថ្ងៃទី៣១ ឧសភា ២០២៣នេះ។

យោងតាមនាយកដ្ឋានទេសចរណ៍ខេត្ត Kien Giang បានឲ្យដឹងថា មានភ្ញៀវទេសចរជាង ៤,៩ លាននាក់ ក្នុងនោះមានជាង ៣៥៤,៩៩២ នាក់ជាជនបរទេស បានមកទស្សនាខេត្តមួយនេះ ចាប់តាំងពីដើមឆ្នាំមក ក្នុងនោះដែរក៏មានភ្ញៀវទេសចរកម្ពុជាបានឡើងដល់ ៩.១៤៥ នាក់។

លោក Tran Quoc Khanh ប្រធានសមាគមទេសចរណ៍ខេត្ត Kien Giang បានបញ្ជាក់ថា ជនជាតិកម្ពុជាគឺជាទីផ្សារអន្តរជាតិដ៏មានសក្តានុពលសម្រាប់កោះនេះ នៅក្នុងរដូវក្តៅ ដោយចំនួនទេសចរកម្ពុជានៅតែបន្តកើនឡើងជាលំដាប់។

លោក Khanh បានឲ្យដឹងថា ប្រទេសវៀតណាមចង់ណែនាំពីសក្ដានុពលនៃសម្រស់ធម្មជាតិ ធនធានមនុស្ស ក៏ដូចជាផលិតផលទេសចរណ៍តែមួយគត់នៃទីក្រុង Ha Tien និង Phu Quoc របស់ខេត្ត Kien Giang ដល់ប្រជាជនកម្ពុជា ដោយនេះជា ឱកាសមាសសម្រាប់ទេសចរណ៍ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ដើម្បី ជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងតំបន់។

លោក Lam Thi Diem Tram នាយកក្រុមហ៊ុនទេសចរណ៍ Dao Ngoc Tourist បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនបានធ្វើសិក្ខាសាលានៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនពីទីផ្សារមួយនេះ ដោយជាមធ្យមមានអ្នកទេសចរកម្ពុជាពី ២០ ទៅ ៦០ នាក់ទៅលេងកោះត្រល់ជារៀងរាល់សប្តាហ៍៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម៣ខែដំបូង នៃ​ឆ្នាំ២០២៥ កម្ពុជាស្រូបភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ កើនឡើង១៦%

ក្នុង​ការ​ចាប់​ផ្តើម​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​នេះ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ២លាន​នាក់​ក្នុង​ត្រីមាស​ទី១ នៃឆ្នាំ២០២៥ ពោលគឺ​មាន​ការ​កើន​ឡើង ១៦% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៤។ ការកើនឡើងនេះត្រូវបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ក្នុងគោលបំណងជំរុញយុទ្ធនាការទេសចរណ៍សម្រាប់រដូវបៃតង ដែលធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ ភ្ញៀវទេសចរដែលសម្រុកមកកម្ពុជាទាំងនេះបានរួមចំណែកជាង ២៣លានដុល្លារ ដល់សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការទៅទស្សនាតំបន់វប្បធម៌សំខាន់ៗមួយចំនួនដូចជា ប្រាសាទអង្គរវត្ត, ប្រាសាទកោះកែរ,ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន, និងការជិះទូកកម្សាន្តដ៏គួរឱ្យទាក់ទាញ ដែលនេះជាការបង្កើននូវបទពិសោធន៍ដល់អ្នកទស្សនាបន្ថែមទៀត។ ទាំងអស់នេះបានបង្ហាញថាប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅទេសចរណ៍វប្បធម៌ប៉ុណ្ណោះទេ តែវាជាបទពិសោធន៍ផ្សងព្រេងដែលអ្នកទេសចរជាច្រើនកំពុងស្វែងរក។(អានបន្ថែម) ជាមួយគ្នានេះដែរ តាមរយៈរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញពីនិន្នាការវិជ្ជមានបន្ថែមទៀតថា៖ ក្នុងរយៈពេល ៤ខែ ចុងក្រោយនេះ ក៏មានការកើនឡើងនូវ​ជើងហោះហើរចេញ-ចូល​(ទ្វេទិស)​ឆ្លងកាត់ប្រទេសកម្ពុជាតាមរយៈ(អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​​​​ខេត្តព្រះសីហនុ) ​មានជាង ២.២ ម៉ឺនជើង ពោលគឺកើន​ឡើង ១៧​% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៤។ ក្នុងនោះដែរ ឃើញថា ចំនួនអ្នក​ដំណើរ​ចេញ-ចូល(ទ្វេទិស) មានរហូតដល់ ២.៥២៥.២០៨នាក់ កើន​ឡើង​ ១៨​% និង​​ទំនិញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ-ចូល(ទ្វេទិស) មាន​សរុប​ ២២.៣៥០​​តោន […]

ក្រុមហ៊ុនទេសចរណ៍ដ៏ល្បីមកពីអាល្លឺម៉ង់ សម្ពោធបើកដំណើរការសណ្ឋាគារប្រណិតនៅព្រះសីហនុ

ក្រុមហ៊ុផ្តល់សេវាកម្មទេសចរណ៍ដ៏ល្បីមួយមកពីប្រទេសអាល្លឺម៉ង់ បានសម្ពោធបើកដំណើរការសណ្ឋាគារដ៏ប្រណិតមួយ មានកម្ពស់១៧ជាន់ ស្ថិតនៅចំកណា្តលក្រុងព្រះសីហនុ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ពិធីសម្ពោធនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយភាគីពាក់ព័ន្ធសំខាន់ៗក្នុងឧស្សាហកម្មនេះ។ នាឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ប្រទេសអាល្លឺម៉ង់ដែលបានមកបណ្តាក់វិនិយោគលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជាដែលជាប្រទេសប្រកបដោយសក្តានុពលទេសចរណ៍ និងមានសុខសន្តិភាពពេញលេញ ពិសេសគឺទទួលបាននូវការលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោក Artur Gerber នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TUI BLUE HOTELS & RESORTS បានឱ្យដឹងថា ការបើកដំណើរការសណ្ឋាគារនេះ ជាការចាប់ផ្តើមគម្រោងដំបូងលើគម្រោងវិនិយោគជាច្រើនតទៀតរបស់ក្រុមហ៊ុននៅកម្ពុជា ហើយវត្តមានរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជានាពេលនេះ គឺផ្អែកលើសក្តានុពលទេសចរណ៍របស់កម្ពុជា បន្ថែមជាមួយនឹងកិច្ចសហការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិសេសរាជរដ្ឋាភិបាល។ លោកបន្តថា សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយនេះ គឺមានទីតាំងស្ថិតនៅចំកណ្តាលក្រុងព្រះសីហនុ មានកំពស់ ១៧ជាន់ និងមានបន្ទប់ជិត ២០០បន្ទប់ រួមទាំងបំពាក់បរិក្ខារទំនើបៗ អាងហែលទឹក សាលប្រជុំ និង Ball Room ជាដើម។ ដោយឡែក ការសម្ពោធសណ្ឋាគារនាពេលនេះ […]

៤ខែប៉ុណ្ណោះ កម្ពុជារកចំណូលបានជាង $២៣លាន ពីការលក់សំបុត្រទេសចរណ៍

ក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបាន ២៣.១៥៤.៥៣២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗដូចជា ប្រាសាទអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤៧៤.៨១០នាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២២.២០៨.៨១០ដុល្លារ កើន ១១,៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរបានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក បើគិតជាទឹកប្រាក់សរុបបានចំនួន ៩៤៥.៧២២ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវអន្តរជាតិ ទាំងរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គរ បានអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់វិស័យទេសចរណ៍។ ផែនការទាំងនេះផ្តោតលើការទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទេសភាពធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។(អានបន្ថែម, បន្ថែម និងបន្ថែម) នៅពេលដែលឧស្សាហកម្មទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែខិតខំប្រឹងប្រែងក្នុងការផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ដែលបង្ហាញពីប្រវត្តិសាស្រ្តតែមួយគត់ និងទេសភាពដ៏អស្ចារ្យរបស់ខ្លួន។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញទេសចរណ៍ អនាគតមើលទៅភ្លឺស្វាងសម្រាប់ការផ្តល់ជូនវប្បធម៌ដ៏រស់រវើករបស់ព្រះរាជាណាចក្រកម្ពុជា។ - Video Advertisement -

វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស

  ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]

រយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស

  ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥  កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់  ដែលក្នុងនោះតួលេខប្រចាំថ្ងៃបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា មានភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា មានភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។ ក្នុងនោះដែរ ឃើញថាខេត្ត-ក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៖ រាជធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់បណ្តាសណ្ឋាគារ […]

សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ

សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម  Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។ បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ […]