Kerry Worldbridge Sez Breaks Ground

Sorry, this entry is only available in English.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគឺមិនមែនការងារការសាងសង់គម្រោងឱ្យធន់ និងមានគុណភាពល្អទេ ប៉ុន្តែគឺត្រង់ចំណុចថាធ្វើយ៉ាងណាឱ្យមនុស្សទូទៅយល់ច្បាស់ និងមើលឃើញពីគម្រោងនោះបែបរស់រវើកពិតៗ មុននឹងចាប់ផ្ដើមសាងសង់ ដើម្បីបញ្ចៀសបញ្ហា។ ក្រុមហ៊ុន Bentley Systems កំពុងដោះស្រាយបញ្ហានេះតាមរយៈមជ្ឈមណ្ឌលច្នៃប្រឌិត iLab ដែលកំពុងដាក់ឱ្យប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ ដែលបំប្លែងទិន្នន័យវិស្វកម្មដ៏ស្មុគស្មាញ ឱ្យទៅជាបទពិសោធន៍ដែលមនុស្សអាចមើលឃើញ និងប៉ះពាល់បានដូចជារបស់ពិត។ ចំណុចស្នូលនៃការផ្លាស់ប្តូរនេះគឺ iTwin Platform ដែលបង្កើត (Digital Twins) ឬជាគំរូ 3D និម្មិតដែលដូចពិតៗបែបរស់រវើកនៃសំណង់នោះ។ បន្ទាប់មក តាមរយៈការបញ្ចូលបច្ចេកវិទ្យានេះជាមួយប្រព័ន្ធភូមិសាស្ត្រ Cesium គំនូរប្លង់រស់រវើកនោះត្រូវបានដាក់ចូលទៅក្នុងទីតាំងជាក់ស្ដែងពិតៗ ដែលមនុស្សទូទៅអាចមើលដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចក្នុងជីវិតពិត នៅទីជាក់ស្ដែងនោះ។ បច្ចេកវិទ្យាមិនចប់ត្រឹមនេះទេ។ ចំណុចពិសេសថ្មីមួយទៀតគឺបច្ចេកវិទ្យា Gaussian splatting។ ខណៈពេលដែលការបង្កើតគំរូ 3D បែបធម្មតាជួបការលំបាកក្នុងការបង្ហាញព័ត៌មានលម្អិតតូចៗ ដូចជាខ្សែលួសស្តើងៗ ឬចំណាំងផ្លាតនៃកញ្ចក់ បច្ចេកទេសថ្មីនេះប្រើប្រាស់ គ្រាប់តូចៗ ឬហៅថា Splats រាប់លានគ្រាប់ ដើម្បីបង្កើតរូបភាពដែលមានលក្ខណៈដូចពិតស្ទើរ១០០%។ លើសពីនេះ នៅពេលមើលតាមរយៈឧបករណ៍ Apple Vision Pro ឬមើលបែប VR អ្នកមើលនឹងទទួលយកបទពិសោធន៍ដូចនៅការដ្ឋានសំណង់ផ្ទាល់តែម្ដង។ វាអាចធ្វើបានដល់ទៅ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពល គឺជាទំព័រថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ចិន ស្ថានទូតចិនប្រចាំកម្ពុជា បានសម្លឹងឃើញសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបង ខណៈស្ថានទូតក៏នឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបងផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៦។ នាឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញពីស្ថានភាពភូមិសាស្រ្តខេត្តបាត់ដំបង សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាស្រ្តយ៉ាងប្រទាក់ក្រឡាដែលអំណោយផលដល់ការវិនិយោគ។ លោកសង្កត់ធ្ងន់ថា ខេត្តបាត់ដំបងមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃវេចខ្ចប់នៅមានកម្រិត។ ក្នុងន័យនេះឯកឧត្តម ស្នើឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ក៏បានមើលឃើញច្បាស់ពីសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបងហើយស្ថានទូតចិនប្រចាំកម្ពុជាបានចាត់ទុកការអភិវឌ្ឍលើច្រករបៀងមច្ឆា និងអង្កររវាងប្រទេសទាំងពីរជាកិច្ចការអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការនាំចេញមច្ឆា និងកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន។ ឯកឧត្តមក៏បានលើកឡើងពីការជំរុញសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជាឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងនាំយកសក្ដានុពលរបស់ខេត្តបាត់ដំបងទៅបង្ហាញដល់អ្នកវិនិយោគចិន និងសហគ្រាសចិនកាន់តែច្រើនមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង។ តាមរយៈជំនួបនេះដែរ ស្ថានទូតចិន ក៏បានអះអាងពីការជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសចិន និងរដ្ឋបាលខេត្តបាត់ដំបង ដើម្បីពង្រឹងទំនាក់ទំនង […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងការផ្លាស់ប្តូរពីការគ្រប់គ្រងហេដ្ឋារចនាបែបធម្មតាទៅជាបែបឌីជីថលគឺជាជំហានដ៏ល្អដ៏សំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ កិច្ចសហប្រតិបត្តិការដែលមានតម្លាភាពរវាងរបស់គ្រប់ផ្នែកទាំងអស់។ នៅពេលដែលគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ធ្ងន់ធ្ងរកើតឡើងញឹកញាប់ជាងមុន សហគមន៍នានាទូទាំងសហរដ្ឋអាមេរិកកំពុងជួបប្រទះបញ្ហាហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម។ ដូច្នេះ សាកលវិទ្យាល័យ Duke និងដៃគូក្នុងឧស្សាហកម្ម ថ្មីៗបានបានចេញផ្សាយសៀវភៅណែនាំមួយដែលមានចំណងជើងថា Built to Endure (សាងសង់ដើម្បីភាពធន់។ សៀវភៅនេះផ្តល់ឱ្យរដ្ឋបាលមូលដ្ឋាននូវផែនទីបង្ហាញផ្លូវ និង វិធីសាស្រ្តដើម្បីសាងសង់ និងថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធ​​​ឱ្យជាប់ធន់បានយូរ។ បញ្ហាសំខាន់ដែលការស្រាវជ្រាវបានបង្ហាញគឺ ការខ្វះតម្លាភាព និងការកិច្ចសហប្រតិបត្តិការ រវាងរបស់គ្រប់ផ្នែកទាំងអស់។ ជាទូទៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកមានភាពតភ្ជាប់គ្នាយ៉ាងល្អ តែស្ថាប័នដែលគ្រប់គ្រងផ្នែកនានានៃហេដ្ឋារចនាសម្ព័ន្ធ គឺធ្វើការដោយឡែកពីគ្នា។ ឧទាហរណ៍ អ្នកធ្វើបណ្តាញអគ្គិសនី ឬការផ្គត់ផ្គង់ទឹក គឺដាច់ដោយឡែកពីបណ្ដាញផ្លូវ ដែលធ្វើឱ្យការគ្រប់គ្រង​ និងជួសជុលពិបាក។ លើសពីនេះ ថវិកា បទប្បញ្ញត្តិ និងការទទួលខុសត្រូវ តែងតែត្រូវបានបែងចែកតាមទីភ្នាក់ងារ ឬភូមិសាស្ត្រ ដែលធ្វើឱ្យទីក្រុងខ្នាតតូច និងមធ្យមងាយរងគ្រោះជាពិសេស។ ដើម្បីដោះស្រាយបញ្ហានេះ ការស្រាវជ្រាវបានណែនឱ្យ ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជា Digital Twins  បញ្ញាសិប្បនិម្មិត (AI) និង Cloud ក្នុងគោលបំណងតែមួយគត់ គឺធ្វើឱ្យការងាររបស់គ្រប់ផ្នែកមករួមបញ្ចូលគ្នាក្នុងប្រព័ន្ធតែមួយ។ […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ ដែលមានតម្លៃជិត ១៧លានដុល្លាអាម៉េរិក ត្រូវបានបើកការដ្ឋានសាងសង់ ជាផ្លូវការហើយ ដោយក្រសួងសុខាភិបាល និងស្ថានទូតកូរ៉េ ប្រចាំកម្ពុជា កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានការជឿជាក់ថា គម្រោងជំនួយអគារដែលកំពុងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ និងមិនត្រឹមតែជាកន្លែងព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលជីវិតកុមារជាច្រើននឹងត្រូវបានសង្គ្រោះ និងអនាគតធនធានមនុស្សជាច្រើននឹងត្រូវបានបង្កើតឡើង។ ជាមួយគ្នានេះ ឯកឧត្តម គីម ឆាងយ៉ុង (H.E. Kim Chang-Yong) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បាន ឱ្យដឹងថា អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ គឺជាអគារទី២ ក្នុងគម្រោងទី៣ ចំណាយថវិកា ចំនួន ១៦,៩៩ លានដុល្លាសហរដ្ឋអាម៉េរិក ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលជានវានុវត្តន៍ថ្មីមួយទៀត រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា។ សូមបញ្ជាក់ថា អគារមន្ទីរពេទ្យបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នេះ មានកម្ពស់ ២៤,៧ម៉ែត្រ […]

អគារ«សារមន្ទីរតេជោសន្តិភាព»ខេត្តសៀមរាប  តម្លៃ១៧លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ

អគារសារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន បានបញ្ចប់ការសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា អគ្គនាយក CMAC កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម ហេង រតនា អគ្គនាយកCMAC បានឱ្យដឹងថា អគារសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបញ្ចប់ការសាងសង់ និងផ្ទេរ-ប្រគល់អគារសន្ដិភាព ដែលមានទំហំ ៥២x៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បានខឿនអគារទំហំ ១០៨មx១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុបចំនួន ៤.០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាពទាំងមូលសរុបប្រមាណ ១៤,៨ហិកតា។ ឯកឧត្តមបន្ថែមថា សំណង់អគារនេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈJICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC។ អគារសន្ដិភាពនេះសាងសងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់នៅថ្ងៃទី២ ខែមីនានេះ។ ឯកឧត្តមបញ្ជាក់ថា ពិធីផ្ទេរប្រគល់ និងប្រកាសដាក់ឱ្យប្រើប្រាស់ជំនួយនេះជាផ្លូវការនឹងប្រព្រឹត្តិទៅនាពេលខាងមុខ នៅពេលវេលាសមស្របដែលការរៀបចំខ្លឹមសារ […]

តើបច្ចេកវិទ្យា Gaussian Splatting ជួយបង្កើតគំរូប្លង់បែបរស់រវើកបានល្អយ៉ាងដូចម្ដេច?

Digital twins ឬគំរូប្លង់ដូចពិតបែបរស់រវើកនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅក្នុងទម្រង់ឌីជីថល កំពុងមានការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយសារបច្ចេកវិទ្យាថ្មីដែលហៅថា Gaussian splatting។ ជាទូទៅ គំរូឌីជីថលទាំងនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ “meshes” ដែលមានលក្ខណៈដូចជាស្រទាប់ស្បែកមួយសន្លឹកដែឡគ្របពីលើវត្ថុនានា ដើម្បីចាប់យករូបរាងរបស់វត្ថុទាំងនោះមកដាក់ក្នុងប្រព័ន្ធកុំព្យូទ័រ។ ប៉ុន្តែពេល meshes មិនអាចចាប់យកព័ត៌មានលម្អិតដូចជា ខ្សែកាបតូចៗ ការបំភ្លឺស្មុគស្មាញ ឬផ្ទៃដែលឆ្លុះបានទេ ដែលធ្វើឱ្យកម្រិតនៃភាពប្រាកដនិយម និងភាពត្រឹមត្រូវនៃ Digital twins មានកម្រិត។ យ៉ាងណាមិញ បច្ចេកវិទ្យា Gaussian splatting បានផ្លាស់ប្តូរចំណុចនេះ ដោយមិនប្រើប្រាស់ស្រទាប់ស្បែកដូចមុនទៀតទេ ប៉ុន្តែវាប្រើគ្រាប់តូចៗល្អិតៗឆ្លាតវៃរាប់លានដែលហៅថា “splats”​ ដើម្បីទៅចាប់យករូបភាព។ ភាគល្អិតនីមួយៗផ្ទុកព័ត៌មានលម្អិតអំពីទីតាំង ពណ៌ ទំហំ និងភាពថ្លា។ នៅពេលដែលភាគល្អិតទាំងនេះត្រូវបានបង្ហាញរួមគ្នា វានឹងបង្កើតជាទិដ្ឋភាពរួមដែលមានភាពត្រឹមត្រូវខ្ពស់ និងប្រាកដនិយមវត្ថុនោះពិតៗ។ បច្ចេកវិទ្យានេះជួយឱ្យវិស្វករមើលឃើញ និងបង្កើតគំរូនៃលក្ខណៈពិសេសស្មុគស្មាញបានយ៉ាងច្បាស់ដូចជា អង់តែន និងខ្សែកាប ដែលពីមុនពិបាកក្នុងការធ្វើ។ ថ្មីៗនេះ ក្រុមហ៊ុន Bentley បានបញ្ចូលបច្ចេកវិទ្យា Gaussian splatting ទៅក្នុង iTwin Capture របស់ខ្លួន។ ការរួមបញ្ចូលនេះផ្តល់នូវភាពបត់បែន […]