ការរួមបញ្ចូលគ្នានៃអចលនទ្រព្យវៀតណាមឈានដល់តម្លៃខ្

ការវិនិយោគបរទេសប្រកបដោយស្ថិរភាពក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានធ្វើឲ្យមានការរួមបញ្ចូលគ្នា និងការទិញយក (M&A) ដែលឈានដល់តម្លៃខ្ពស់មួយក្នុងកំណត់ត្រាតម្លៃគឺ ១.៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០១៧ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនអចលនទ្រព្យនិងការគ្រប់គ្រងការវិនិយោគ JLL ដែលបានរាយការណ៍នៅក្នុង DEALSTREETASIA។

វិនិយោគិនបរទេសមកពីប្រទេសជប៉ុន កូរ៉េ សិង្ហបុរី និងចិន មើលឃើញវិស័យអចលនទ្រព្យរបស់វៀតណាមជាឱកាសដ៏គួរឲ្យទាក់ទាញដោយការធ្វើ M&A និងការបណ្តាក់ទុនរួមគ្នានឹងកើនឡើងម្តងទៀតក្នុងឆ្នាំ២០១៨។

លោក Stephen Wyatt ប្រធានប្រចាំប្រទេសវៀតណាមរបស់ក្រុមហ៊ុន JLL បានមានប្រសាសន៍ប្រាប់ទៅកាន់ DEALSTREETASIA ថា “ប្រព័ន្ធច្បាប់បន្តមានលក្ខណៈប្រសើរឡើងដែលការណ៍នេះផ្តល់នូវទំនុកចិត្តកាន់តែច្រើនដល់វិនិយោគិនដែលកំពុងស្វែងរកការឈរជើងរកស៊ីនៅក្នុងទីផ្សារដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ។ ដោយសារប្រទេសវៀតណាមគឺជាទីផ្សារកំពុងរីកចម្រើន ដូចនេះមានឱកាសជាច្រើនដែលអាចឲ្យវិនិយោគិនទទួលបានប្រាក់ចំណេញខ្ពស់ ដែលមិនមានទេនៅក្នុងទីផ្សារចាស់ទុំផ្សេងទៀត។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

K Mall ប្រកាសបើកដំណើរការទីតាំងពង្រីកថ្មី នៅចុងឆ្នាំ២០២៤ ដើម្បីបង្កើនភាពសម្បូរបែបនៃការទិញទំនិញ

ក្រុមហ៊ុនអឺបេនលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នៅក្នុងចុងឆ្នាំ ២០២៤ នេះ។ គោលបំណងសំខាន់នៃការបង្កើតទីតាំងពង្រីកថ្មីដ៏គួរឱ្យទាក់ទាញនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ថ្មី ក្នុងការទិញទំនិញនៅក្នុងផ្សារទំនើបមួយនេះឱ្យបានកាន់តែប្រសើរជាងមុន ព្រោះនៅក្នុងទីតាំងពង្រីកថ្មីមានបង្កើតនូវទីតាំងហាង និងកន្លែងកម្សាន្តសាធារណៈថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីផ្តល់ជូននូវជម្រើសកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន។ ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ ២០២៤ ផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ សព្វថ្ងៃនេះផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវទិញទំនិញប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ។ នៅទីនេះមានទីតាំងចតរថយន្តធំទូលាយ អាចដាក់រថយន្តបានជាង ៣០០គ្រឿង និងម៉ូតូចំនួន ៧០០គ្រឿង ដែលបាននិងកំពុងតែពង្រឹងវត្តមានរបស់ខ្លួនជាទីកន្លែងជួបជុំ និងសម្រាកកម្សាន្ត ដ៏សំខាន់មួយនៅក្នុងតំបន់់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយ ដែលរួមមានអគារការិយាល័យ ISI TOWER, […]

រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិដ៏ធំតម្លៃ ១,៣៤១ដុល្លារ នៅកោះកុង បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន Royal Group Power ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានបើកការដ្ឋានសាងសង់រោងចក្រថាមពលដើរថាមពលឧស្ម័នធម្មជាតិ មានអនុភាព៩០០មេហ្គាវ៉ាត នៅស្រុកបទុមសាគរ ក្នុងខេត្តកោះកុង។​ ពិធីបើកការដ្ឋានរោងចក្រថាមពលខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ដោយមានការចូលរួមជាអធិបតីដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, អ្នកឧកញ៉ា គិត ម៉េង, លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។​ រោងចក្រដ៏ធំមួយនេះ នឹងត្រូវបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ២០២៧ តទៅ ។ បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងមួយនេះនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។ […]

កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងការការពារព្រៃកោងកាង ដែលមានផ្ទៃដីជិត ៦ម៉ឺនហិកតា

អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានកម្ពុជា និងមជ្ឈមណ្ឌលកោងកាងអន្តរជាតិដែលមានទីស្នាក់ការនៅប្រទេសចិន បានសម្រេចចុះកិច្ចព្រមពៀងរួមគ្នា ដើម្បីពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការក្នុងការការពារតំបន់ធម្មជាតិ និងស្តារប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា ដែលបច្ចុប្បន្នមានផ្ទៃដីសរុប ៥៨.៨០០​ហិកតា។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក តំណាងឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងលោក Kong Fanchang អគ្គនាយករង និងជាតំណាងឱ្យមជ្ឈមណ្ឌលកោងកាងអន្តរជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ កិច្ចព្រមព្រៀងខាងលើនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរបទពិសោធន៍ និងការស្តារព្រៃកោងកាង ក៏ដូចជាការលើកកម្ពស់ការយល់ដឹងសាធារណៈអំពីសារសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តម ស្រី ស៊ុនលាង ក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនិង«ភាពបៃតង» ដោយការចូលរួមស្តារព្រៃកោងកាង និងអភិរក្សព្រៃកោងកាង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ ការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិ យើងនឹងអាចរួមកំលាំងគ្នាជាសកលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងទាំងក្នុងប្រទេសខ្លួន នៅថ្នាក់តំបន់ និងសកលលោក។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​កម្ពុជា​មាន​ព្រៃ​កោងកាង​សរុប​ចំនួន ៥៨.៨០០ហិកតា។ ខេត្តកោះកុងមានផ្ទៃដីព្រៃកោងកាងធំជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រ ដែលគ្របដណ្តប់លើផ្ទៃដី ៤៦.៥២៩ ហិកតា ដែលស្មើនឹងជិត ៧៩% នៃព្រៃកោងកាងសរុបនៅក្នុងប្រទេសកម្ពុជា។ […]

សម្តេចប្រកាសលុបចោលការស្នើកាត់ឆ្វៀលដី ដោយជំរុញការចុះបញ្ជី​​ឱ្យចប់ជាមុនសិន ជៀសវាងកន្ទេលធំបន្លំដេក

ស​ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសលុបចោលរាល់ការស្នើកាត់ឆ្វៀលដី ដោយតម្រូវឱ្យប្រើប្រាស់នីតិវិធីចុះបញ្ជីឱ្យចប់សព្វគ្រប់សិន។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។ ក្នុងពិធីខាងលើនេះ សម្តេចធិបតី បានថ្លែងថា ការស្នើសុំកាត់ឆ្វៀលដីនេះ គឺសុំសុទ្ធតែដីនៅក្នុងតំបន់ឧទ្យានជាតិ ហើយពេលដែលចុះពិនិត្យជាក់ស្ដែងមិនដឹងប្រជាពលរដ្ឋនៅឯណាទេ ហើយក៏មិនឃើញមានប្រជាពលរដ្ឋក្រីក្រនោះដែរ។ សម្តេចបានលើកឡើងទៀតថា កាលពីថ្មីៗនេះ ឃើញមានការស្នើសុំចំនួនពីរ ដែលជាតំណាងឱ្យប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ សុំកាត់ដីចំនួន ១០០០ ទៅ ២០០០ហិកតា ប៉ុន្តែសម្តេចបានសម្រេចលុបចោលនូវសំណើទាំងនោះវិញ ខណៈសម្តេចបានឱ្យឯកឧត្ដម សាយ សំអាល់ ពិនិត្យឆែកមើលទៅ ក៏រកឃើញថា មិនមានប្រជាពលរដ្ឋក្រីក្រ ហើយដីដែលសុំកាត់ឆ្វៀលនោះសុទ្ធតែជាដីដែលស្ថិតនៅក្នុងឧទ្យានជាតិថែមទៀត។ ជាមួយគ្នានោះដែរ សម្តេចក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញការរៀបចំនីតិវិធីចុះបញ្ជីវាស់វែងដីធ្លីឱ្យបានច្បាស់លាស់ ពិសេសគឺដីរដ្ឋ និងដី​ឯកជនឱ្យបានចប់សព្វគ្រប់ជាមុនសិន បើថ្ងៃក្រោយមានការស្នើសុំយើងនឹងមានន្នន័យកំណត់ពីការវាស់វែងច្បាស់លាស់ ជៀសវាងកន្ទេលធំបន្លំដេក។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានផ្ដាំទៅដល់ដែលអ្នកបានស្នើសុំ និងចង់ក្លែងលេងតាមវិធីផ្លូវកាត់ក្រៅពីនីតិវិធីខាងលើនេះ នឹងប្រឈមនឹងផ្លូវច្បាប់​។ ចំពោះប្រជាជនដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាល នឹងរៀបចំយន្ដការ និងនីតិវិធីចុះបញ្ជីវាស់វែងឱ្យបានច្បាស់​លា​ស់ ​ដើម្បីថ្ងៃក្រោយពេលដែលមានការស្នើសុំ […]

វិស័យឯកជនជ្រើសរើសវិធានការសំខាន់ ៣ ដើម្បីចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា

វិស័យឯកជន បានសម្រេចជ្រើសរើសយកវិធានការអាទិភាពចំនួន ០៣សំខាន់ៗ ក្នុងចំណោមវិធានការ ២០ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត​ និងអេឡិចត្រូនិចលើកទី២ ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធចំនួន ១០០រូប ក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាពក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ តាមរយៈការស្ទង់មតិ លើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព៖ ១)-កម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញកម្លាំងពលកម្មដោយសហការ ជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។ ទន្ទឹមនេះ វិស័យឯកជន ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាល លើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល ព្រមទាំងការរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និងអាណិកជន ខ្មែរដែលមានជំនាញ និងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរផងដែរ។ […]

​នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យពន្លឿនការចរចាគម្រោងពង្រឹងផ្លូវដែកឱ្យ​ចេញជារូបរាងនៅមុនដំណាច់ឆ្នាំនេះ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទទួលសម្បទានគ្រប់គ្រងប្រព័ន្ធផ្លូវដែកកម្ពុជា Royal Railway of Cambodia ធ្វើការចរចារឱ្យបានចេញជាកាចុះអនុស្សរណៈយោគយល់គ្នាយ៉ាងយូរត្រឹមចុងឆ្នាំនេះ ដើម្បីធ្វើការពង្រឹងផ្លូវដែកនៅកម្ពុជាបន្ថែមទៀត។ ថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជា​ចូលជាសមាជិកអង្គការ​ពាណិជ្ជកម្មពិភពលោក (WTO)នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងតែចរចារធ្វើបន្ថែមទៀតទៅលើ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវ៉េ និងផ្លូវដែក ដើម្បី​បម្រើឲ្យវិស័យ​ដឹកបញ្ជូន។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា«ខ្ញុំបានឱ្យគោលការរួចហើយដល់ក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាចរចារឱ្យបានចេញជាការចុះអនុស្សរណៈយោគយល់គ្នា ឱ្យបានយ៉ាងយូរ​នៅចុងឆ្នាំនេះ ពីព្រោះបញ្ហាផ្លូវដែកនេះបានកកស្ទះគាំងរាប់ឆ្នាំមកហើយ ដោយយើងត្រូវពង្រឹងនិងមិនអាចទុកតទៅទៀតបានទេ»។ សម្តេចព្រមានដកគម្រោងនេះ ពីវិស័យឯកជនវិញ បើការចរចាឱ្យបានចេញជាកាចុះអនុស្សរណៈយោគយល់គ្នាយ៉ាងយូរត្រឹមចុងឆ្នាំនេះ មិនទទួលបានជោគជ័យ។​ បច្ចប្បន្ន ក្រុមហ៊ុន Royal Railway of Cambodia ទទួលបានសិទ្ធសម្បទានវិនិយោគលើការគ្រប់គ្រងប្រព័ន្ធផ្លូវដែកនៅកម្ពុជា ដែលមានពីរខ្សែ ពីរាជភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត។​ - Video Advertisement -