កម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)
រដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងរួមគ្នាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត និងបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ។ ក្រៅពីចុះហត្ថលេខាឯកសារសំខាន់ៗទាំង ០៣ខាងលើ កម្ពុជា និងថៃ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៤ផ្សេងទៀត រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ២) […]
រដ្ឋសម្រេចបន្តលើកទឹកចិត្តពន្ធបន្ថែមចំពោះគម្រោងជាប់គាំងនៅព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦មក។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥នេះក្តី។ ក្នុងនោះដែរ ការផ្តល់ជូននេះ ធ្វើឡើងចំពោះគម្រោងអគារជាប់តាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិត ឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។ យ៉ាងណាមិញ ការអនុគ្រោះនេះ ពុំអនុវត្តឡើងវិញចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។ វិធីសាស្រ្តសកម្មនេះមានគោលបំណងជំរុញទំនុកចិត្តវិនិយោគិន និងលើកទឹកចិត្តដល់ការបន្តសកម្មភាពសំណង់ក្នុងខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងខេត្ត។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់គម្រោងត្រូវបានលើកទឹកចិត្តឱ្យទាក់ទងអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងយល់បន្ថែម។ - […]
វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស
ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]
ថៃបន្ធូរបន្ថយច្បាប់កម្ចី ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង
ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។ គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០% ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ត្រូវបានគេចាត់ទុកថាជាការបន្ធូរបន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ព្រោះវាបានជួយដករបាំងសម្រាប់អ្នកទិញ ដែលធ្វើឱ្យវាងាយស្រួលក្នុងការទទួលបានកម្ចីនិងលទ្ធភាពទិញផ្ទះ។ តាមរយៈការបង្កើនអត្រា […]
រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងពិធីខាងលើនេះថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១.១០០.៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ លោកបានបន្តថា ខេត្តកំពង់ស្ពឺត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩.៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១.០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩.៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥.៧៩០បណ្ណ […]
ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម
នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។ ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង […]