អគារ«សារមន្ទីរតេជោសន្តិភាព»ខេត្តសៀមរាប តម្លៃ១៧លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ
អគារសារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន បានបញ្ចប់ការសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា អគ្គនាយក CMAC កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម ហេង រតនា អគ្គនាយកCMAC បានឱ្យដឹងថា អគារសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបញ្ចប់ការសាងសង់ និងផ្ទេរ-ប្រគល់អគារសន្ដិភាព ដែលមានទំហំ ៥២x៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បានខឿនអគារទំហំ ១០៨មx១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុបចំនួន ៤.០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាពទាំងមូលសរុបប្រមាណ ១៤,៨ហិកតា។ ឯកឧត្តមបន្ថែមថា សំណង់អគារនេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈJICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC។ អគារសន្ដិភាពនេះសាងសងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់នៅថ្ងៃទី២ ខែមីនានេះ។ ឯកឧត្តមបញ្ជាក់ថា ពិធីផ្ទេរប្រគល់ និងប្រកាសដាក់ឱ្យប្រើប្រាស់ជំនួយនេះជាផ្លូវការនឹងប្រព្រឹត្តិទៅនាពេលខាងមុខ នៅពេលវេលាសមស្របដែលការរៀបចំខ្លឹមសារ […]
តើបច្ចេកវិទ្យា Gaussian Splatting ជួយបង្កើតគំរូប្លង់បែបរស់រវើកបានល្អយ៉ាងដូចម្ដេច?
Digital twins ឬគំរូប្លង់ដូចពិតបែបរស់រវើកនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅក្នុងទម្រង់ឌីជីថល កំពុងមានការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយសារបច្ចេកវិទ្យាថ្មីដែលហៅថា Gaussian splatting។ ជាទូទៅ គំរូឌីជីថលទាំងនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ “meshes” ដែលមានលក្ខណៈដូចជាស្រទាប់ស្បែកមួយសន្លឹកដែឡគ្របពីលើវត្ថុនានា ដើម្បីចាប់យករូបរាងរបស់វត្ថុទាំងនោះមកដាក់ក្នុងប្រព័ន្ធកុំព្យូទ័រ។ ប៉ុន្តែពេល meshes មិនអាចចាប់យកព័ត៌មានលម្អិតដូចជា ខ្សែកាបតូចៗ ការបំភ្លឺស្មុគស្មាញ ឬផ្ទៃដែលឆ្លុះបានទេ ដែលធ្វើឱ្យកម្រិតនៃភាពប្រាកដនិយម និងភាពត្រឹមត្រូវនៃ Digital twins មានកម្រិត។ យ៉ាងណាមិញ បច្ចេកវិទ្យា Gaussian splatting បានផ្លាស់ប្តូរចំណុចនេះ ដោយមិនប្រើប្រាស់ស្រទាប់ស្បែកដូចមុនទៀតទេ ប៉ុន្តែវាប្រើគ្រាប់តូចៗល្អិតៗឆ្លាតវៃរាប់លានដែលហៅថា “splats” ដើម្បីទៅចាប់យករូបភាព។ ភាគល្អិតនីមួយៗផ្ទុកព័ត៌មានលម្អិតអំពីទីតាំង ពណ៌ ទំហំ និងភាពថ្លា។ នៅពេលដែលភាគល្អិតទាំងនេះត្រូវបានបង្ហាញរួមគ្នា វានឹងបង្កើតជាទិដ្ឋភាពរួមដែលមានភាពត្រឹមត្រូវខ្ពស់ និងប្រាកដនិយមវត្ថុនោះពិតៗ។ បច្ចេកវិទ្យានេះជួយឱ្យវិស្វករមើលឃើញ និងបង្កើតគំរូនៃលក្ខណៈពិសេសស្មុគស្មាញបានយ៉ាងច្បាស់ដូចជា អង់តែន និងខ្សែកាប ដែលពីមុនពិបាកក្នុងការធ្វើ។ ថ្មីៗនេះ ក្រុមហ៊ុន Bentley បានបញ្ចូលបច្ចេកវិទ្យា Gaussian splatting ទៅក្នុង iTwin Capture របស់ខ្លួន។ ការរួមបញ្ចូលនេះផ្តល់នូវភាពបត់បែន […]
ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ប្រមាណ៤៧គម្រោង ជាមួយដើមទុនវិនិយោគសរុបជាង ៧១០លានដុល្លារអាម៉េរិក។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម ហួត ហាក់ បានលើកឡើងពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ដ៏ល្អប្រសើរ និងប្រៀបដូចជាទីផ្សារថ្មីដែលកំពុងរះជាមួយកំណើនភ្ញៀវទេសចរដែលស្នាក់នៅរយៈពេលយូរថ្ងៃ និងនិយមចំណាយច្រើន កាន់តែកើនឡើងប្រចាំឆ្នាំ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងមក គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍មានជាង ៤៧ គម្រោងជាមួយដើមទុនសរុបជាង ៧១០លានដុល្លារអាម៉េរិក បង្កើតការងារជាង ៥ពាន់កន្លែង។ ទន្ទឹមគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅការវិនិយោគជាយុទ្ធសាស្ត្រលើចំណែកទីផ្សារជាច្រើនដូចជារមណីយដ្ឋានបែបនិរន្តរភាព រមណីយដ្ឋានបែបអេកូឡូស៊ី ការអភិរក្សបេតិកភណ្ឌ ថ្នាលសេវាកម្មទេសចរណ៍ឌីជីថល សេវាកម្មដឹកជញ្ជូន និងទេសចរណ៍ជំនួបធុរកិច្ច (MICE)។ - Video Advertisement -
ទឹកចិត្តសប្បុរសធម៌គ្មានដែនកំណត់! កម្មវិធីបរិច្ចាគឈាមពី ប៉េង ហួត គ្រុប
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម” ដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងគាំទ្រដោយមន្ទីរសម្រាកព្យាបាល និងសម្ភព សុខាសា ឡងជីវិធី ដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះប្រកបដោយជោគជ័យដោយទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់សាធារណជន អ្នករស់នៅក្នុងគម្រោងបុរី ប៉េង ហួត ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។ សូមគូសបញ្ជាក់ផងដែរថាកម្មវិធីបរិច្ចាគឈាមនេះគឺបើកចាប់តាំងពីម៉ោង ៨:៣០ នាទីព្រឹក – ៤:០០ នាទីរសៀលដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងយកចិត្តទុកដាក់ពីកត្តាពេលវេលាសម្រាប់អ្នកស្មគ្រ័ចិត្តបរិច្ចាគឈាមបានសម្រាក និងទទួលទានអាហារបានគ្រប់គ្រាន់ផងដែរ។ សន្ទុះនៃការចូលរួមយ៉ាងច្រើនបែបនេះសបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យសុខាភិបាលតាមរយៈការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ ក៏ដូចជាអាចជួយកាត់បន្ថយពីហានិភ័យជំងឺមួយចំនួនសម្រាប់អ្នកបរិច្ចាគផងដែរ។ ការរៀបចំកម្មវិធីនេះឡើង គឺជាការឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គម ដែលជាសសរស្តម្ភទី៣ នៃកិច្ចការទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមមាន៖ «អប់រំ […]
តើអាមេរិកប្រើបច្ចេកវិទ្យាអ្វីដើម្បីជួសជុលស្ពានចាស់ៗជាង ១០០០ កន្លែង បានយ៉ាងលឿន?
រដ្ឋ Kentucky នៃសហរដ្ឋអាមេរិកថ្មីៗនេះបានបង្ហើបពីការប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ថ្មីមួយដើម្បីជួសជុលស្ពានចាស់ទ្រុឌទ្រោមជាង ១,០០០ កន្លែងបានយ៉ាងលឿន ដោយមិនចាំបាច់ប្រើពេលដល់ទៅជាង១០ឆ្នាំ ឬចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ។ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Digital Twin ក្រុមហ៊ុនវិស្វកម្ម Qk4 បានធ្វើទំនើបកម្មកម្មវិធីស្ពានរបស់រដ្ឋ ដោយកាត់បន្ថយពេលវេលាត្រួតពិនិត្យបានរហូតដល់ ៩០% និងសន្សំថវិការាប់លានដុល្លារ។ បន្ទាប់ពីគ្រោះទឹកជំនន់នៅក្នុងឆ្នាំ ២០២២ រដ្ឋ Kentucky បានប្រឈមមុខនឹងភារកិច្ចដ៏លំបាកក។ ស្ពានជាង ១,០០០ កន្លែងត្រូវការការជួសជុល ដែលស្ពានភាគច្រើនបានខូចខាតផ្នែករចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើប្រើប្រាស់វិធីសាស្ត្របែបធម្មតា គម្រោងនេះអាចនឹងចំណាយពេល ១០ ឆ្នាំ និងអស់ប្រាក់ប្រហែល ៧ លានដុល្លារអាមេរិក។ ក្រោយវិភាគ ក្រុមហ៊ុនយល់ថាការប្រើវិធីបែបធម្មតាគឺមិនទាន់ពេលឡើយ ខណៈសម្រេចចិត្តជ្រើសរើសប្រើកម្មវិធីរបស់ Bentley។ កាលពីមុន អ្នកវាស់វែងត្រូវចំណាយពេលរាប់ខែដើម្បីវាស់ស្ទង់ស្ពានមួយដោយផ្ទាល់ និងគូរទិន្នន័យដោយដៃ។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Bentley ក្រុមវិស្វករប្រើប្រាស់ដ្រូន (Drones) និងឧបករណ៍ស្កែនឡាស៊ែរ ដើម្បីបង្កើត “Digital Twin” ដែលជាប្លង់និម្មិត 3D ដ៏មានសុក្រិតភាពខ្ពស់នៃស្ពានទាំងនោះ។ គំរូនេះប្រាប់យ៉ាងលម្អិតថាស្ពាននោះខូចត្រង់ណាស់ ហើយត្រូវជួសជុលយ៉ាងដូចម្ដេច។ ក្រោយពីបានទិន្នន័យ […]
ចិនជួយកម្ពុជាសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ប្រទេសចិន នឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈការបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ សំដៅឈានទៅលើកកម្ពស់សុខភាពសាធារណៈ កាន់តែប្រសើរ។ នេះបើតាមហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបញ្ជាក់ថា លោកមានក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងធ្វើឱ្យប្រសើរឡើងចំពោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលទទួលជំនួយពីរដ្ឋាភិបាលប្រទេសចិន។ ឯកឧត្តមបញ្ជាក់ថា ភាគីចិននឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។ តាមរយៈគម្រោងនេះ ឯកឧត្តម Wang Wenbin ជឿជាក់ថា ក្រោយបានបញ្ចប់គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ រួមជាមួយនឹងអគារវេជ្ជសាស្ត្រមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាត្បូងឃ្មុំ នឹងចូលរួមចំណែកជាវិជ្ជមានក្នុងការកែលម្អបរិយាកាសវេជ្ជសាស្ត្រសម្រាប់ប្រជាជនកម្ពុជា។ - Video Advertisement -

English
