ផ្លូវជាតិលេខ១០តភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុត្រៀមបើកការដ្ឋាន

ផ្លូវជាតិលេខ១០ ដែលនឹងតភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុ ត្រៀមនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញរវាងខេត្តទាំងនេះ នេះបើយោងតាមការឲ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

តាមការបញ្ជាក់របស់ឯកឧត្តមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចំនួនពីរខ្សែ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២០ ខែ សីហា កន្លងមកនេះ ផ្លូវជាតិលេខ១០ មួយខ្សែនេះ នឹងធ្វើការតភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៏សាត់ ហើយមកកាន់កោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨។

រដ្ឋាភិបាលកន្លងមក បានស្នើសុំឥណទានពីប្រទេសចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែនេះ ដែលនឹងជួយឲ្យប្រជាជនរស់នៅក្នុងខេត្តកោះកុង អាចធ្វើដំណើរទៅខេត្តពោធិ៍សាត់កាត់ទៅខេត្តបាត់ដំបង ដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ មកដល់ភ្នំពេញសិននោះទេ។ (អានបន្ថែម)

ជាងនេះទៀត តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ផ្លូវមួយខ្សែនេះ នឹងជួយកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូនទំនិញ និងជាពិសេសកាត់បន្ថយតម្លៃដឹកជញ្ជូនដែលបច្ចុប្បន្នមានតម្លៃខ្ពស់។

ក្រៅពីនេះ ក្រសួងក៏កំពុងសិក្សាលើគម្រោងពង្រីកផ្លូវជាតិលេខ ៤៨ ភ្ជាប់ពីកោះកុងមកស្រែអំបិលផងដែរ ដោយកន្លែងខ្លះនឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤ គន្លង ប្រមាណជា ២២ គីឡូម៉ែត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១០ឆ្នាំចុងក្រោយនេះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជិត ២ពាន់ បានចុះបញ្ជីនៅកម្ពុជា

គិតចាប់ពីពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចំនួន ១.៩៦១។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ​ បានប្រាប់ទៅសារព័ត៌មានអប្សរាកាលពីពេលថ្មីៗនេះ។ ក្នុងនោះ លោកបណ្ឌិត បានបញ្ជាក់ថា មានសមាគមចំនួន ១.១៣៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៨២៨ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ បន្ថែមពីនេះ បណ្ឌិត ទូច សុឃៈ​ បានបន្តថា មានអង្គការ និងសមាគមជាបន្តបន្ទាប់ បានបណ្ដាក់គ្នាមកស្នើសុំសេវាចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជាក់ស្ដែងក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចំនួន ២២បន្ថែមទៀតហើយ។ ក្នុងចំណោមអង្គការ និងសមាគមដែលបានចុះបញ្ជីនោះ មានសមាគម ចំនួន១៣ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៩។ ដោយឡែកក្នុងខែកញ្ញាដូចគ្នានេះដែរ ក្រសួង ក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចេញពីបញ្ជីចំនួន ១៥ផងដែរ។ - Video Advertisement -

កូរ៉េកំពុងស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគបង្កើតសួនបច្ចេកវិទ្យានៅកម្ពុជា

មជ្ឈមណ្ឌលនវានុវត្តន៍កូរ៉េ Gyeongbuk Technopark មានបំណងសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីវិនិយោគបង្កើតសួនបច្ចេកវិទ្យានៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងលោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark កាលពីថ្ងៃទិ២៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក Minjae Joung បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលរបស់លោកមានឯកទេសក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា។ ដំណើរ​ទស្សន​កិច្ច​របស់​លោក​មក​កម្ពុជា​ក្នុង​គោល​បំណង​ស្វែង​យល់​ពី​វិស័យ​វិនិយោគ​ជា​អាទិភាព​របស់​ប្រទេស​ពី​សាធារណរដ្ឋ​កូរ៉េ។ លោកបានសង្កត់ធ្ងន់ថា ជំនាញនៃមជ្ឈមណ្ឌលបច្ចេកទេស Gyeongbuk Technopark មានភាពសមស្របទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាសុខភាព និងបច្ចេកវិទ្យាបៃតង។ លើសពីនេះ លោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការបង្កើតមជ្ឈមណ្ឌលផលិត និងធ្វើតេស្តឧបករណ៍វេជ្ជសាស្ត្រ ដើម្បីបង្កើនបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ឌី បានកត់សម្គាល់ថា ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរពីការក្លាយជាប្រទេសប្រើប្រាស់បច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា។ លោកបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសក្ដានុពលក្នុងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលអាចគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងផលិតកម្មសំដៅនាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មជ្ឈមណ្ឌល Gyeongbuk […]

ក្រុមហ៊ុនសូហ្វវែរ Bentley ចាប់ដៃគូជាមួយ Google នាំយកសមត្ថភាពដ៏អស្ចារ្យនៃផែនទីភូមិសាស្ត្រដ៏ជាក់លាក់បញ្ចូលក្នុងសំណង់ហេដ្ឋារចនាសម្ព័ន្ធ

កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកមាតិកាភូមិសាស្រ្ត Google 2D និង3D នៅក្នុងកម្មវិធីសូហ្វវែររបស់ Bentley ដែលនឹងផ្តល់នូវការយល់ដឹងកាន់តែទូលំទូលាយសម្រាប់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ Bentley Systems បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រគុណភាពកម្រិតខ្ពស់របស់ Google ចូលទៅក្នុងសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley និង ឌីជីថលភ្លោះ ដែលជាកម្មវិធីដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងប្រតិបត្តិការ នេះបើយោងតាមការប្រកាសផ្សាយរបស់ក្រុមហ៊ុន Bentley System កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ ក្នុងនាមជាអ្នកបង្ហាញពិភពពិតនៃឌីជីថល ឌីជីថលភ្លោះបានដោះស្រាយនូវតម្លៃដ៏មានអត្ថន័យ និងផ្តល់ការយល់ដឹងយ៉ាងទូលំទូលាយនៃវដ្តជីវិតសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលយើងបានសាងសង់ ពីការរៀបចំគម្រោង និងការរចនាតាមរយៈការសាងសង់ និងប្រើប្រាស់សំណង់។ ឆ្លងកាត់ការប្រើប្រាស់ទិន្នន័យវិស្វកម្មដែលបានបង្កើត និងគ្រប់គ្រងនៅក្នុងកម្មវិធី Bentley រួមជាមួយនឹងទិន្នន័យភូមិសាស្ត្រ AI និងការវិភាគរបស់ Google បូកបញ្ចូលបច្ចេកវិទ្យាទាញចេញពី cloud វិស្វករអាចរចនា និងគ្រប់គ្រងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងបរិបទ ឬកម្រិតមួយដ៏ធំដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់បំផុតនាពេលបច្ចុប្បន្ននេះ គឺរាប់ចាប់ពីការកាត់បន្ថយហានិភ័យអាកាសធាតុ រហូតដល់ការរក្សាហេដ្ឋារចនាសម្ព័ន្ធឱ្យនៅគង់វង់យូរអង្វែង។ តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី […]

កម្ពុជា-ចិន រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) ចុះអនុស្សារណៈ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតនៅក្នុងតំបន់ តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនេះថា ការចុះហត្ថលេខាលើអ​នុស្សារណៈនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឌីជីថល និងពង្រឹ​ង​ប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ វាមានគោលបំណងបង្កើនការតភ្ជាប់ឌីជីថល និ​ងការផ្លាស់ប្តូរជំនាញដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់អាស៊ាន។ ដោយឡែក លោក គង់ ម៉ុងគឺ អគ្គនាយករងនៃក្រុមហ៊ុន CAIH បានសម្តែងការសាទរចំពោះសក្តានុពលនៃកិច្ចព្រមព្រៀងនេះ ដោយលើកឡើងថា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ យើងស្នើផ្តល់អាទិភាពលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលជំហានបន្ទាប់នឹងផ្តោតលើការបង្កើតថ្នាលអភិបាលកិច្ចឆ្លាតវៃសម្រាប់កម្ពុជា។ លោកបានបន្ថែមថា យើងចង់ក្លាយជាក្រុមហ៊ុនតភ្ជាប់ដ៏អស្ចារ្យ (Super Connector) សម្រាប់ឧស្សាហកម្ម ធនធាន និងអតិថិជន ដោយដើរតួនាទីជាអ្នកផ្តល់លទ្ធភាពសម្រាប់បរិវត្តកម្មឌីជីថល និងជាក្រុមហ៊ុនឈានមុខនៃគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល។ តាមរយៈអនុស្សារណៈនេះ ក្រសួង​អាចប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន CAIH សម្រាប់សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់អន្តរកម្មឆ្លាតវៃ និងអន្តរប្រតិបត្តិការទិន្នន័យ […]

គម្រោងកែលម្អបរិស្ថានសាលារៀននៅកម្ពុជា ក្រោមជំនួយចិនជាង $២០លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនានានៅកម្ពុជា តម្លៃជាង ២២លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ តុលា ២០២៤។ នាឱកាសនោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា “យោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិនបានផ្តល់ជំនួយតាមរយះលិខិតប្តូរសារ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីអនុវត្តគម្រោងកែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា មានថវិកាសរុបជាង ២២លាន ៥សែនដុល្លារអាមេរិក ក្នុងនោះថវិកាជ ២០លាន ៤សែន ដុល្លារអាមេរិក ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានជាង ២លាន ១សែន ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២”។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ក្នុងគម្រោងនេះមានការសាងសង់អគារសិក្សា អគារធនធានផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ […]

អាមេរិកប្រកាសផ្តល់ថវិកាជាង ៥៥លានដុល្លារ ជួយអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួនជាង ៥៥លានដុ​ល្លា​រ សម្រាប់ជួយអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា៖ ពង្រឹងសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សុខុមាសភាព ការវិនិយោគ និងការបោសម្អាតមីន​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០២៤ របស់​​ USAID។ ទាក់ទងនិងជំនួយខាងលើ អ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល បានឱ្យដឹងថា ការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិក គឺសម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាលើសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដូចខាងក្រោម៖ ទី១_តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ២៩លានដុល្លារ ស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន”  ដោយផ្តោតសំខាន់លើការងារពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការកែលម្អទំនាក់ទំនង​ទីផ្សារ។ ទី២_ជំនួយដល់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ៖ ជាង 6 លានដុល្លារ នឹងត្រូវបញ្ជូនទៅក្នុងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ការការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម។ ទី៣_ជំនួយផ្នែកការងារ […]