ទីក្រុងថ្មីមួយទៀតនឹងត្រូវបង្កើតឡើងនៅតំបន់ឆ្នេរភាគនិរតីប្រទេសកម្ពុជា

រដ្ឋាភិបាលបានសម្រេចបង្កើតក្រុងបូកគោ ស្ថិតនៅចន្លោះ តំបន់ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” និងដាក់គោលដៅអភិវឌ្ឍក្រុងថ្មីនេះ ទៅជាទីក្រុងទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ដ៏ទាក់ទាញនៅក្នុងប្រទេស។

យោងតាមអនុក្រិត្យចុះហត្ថលេខាដោយសម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃ២៨ខែ មិថុនា រដ្ឋាភិបាលមានគោលបំណងបង្កើតក្រុងថ្មី ដែលមានឈ្មោះថា ក្រុងបូកគោ។ ក្រុងបូកគោនេះ ភ្ជាប់ជាមួយតំបន់ឆ្នេរដែលស្ថិតនៅក្នុងច្រករបៀងទេសចរណ៍ភាគខាងត្បូង ជាតារារះនាទិសនិរតីនៃប្រទេសកម្ពុជា រួមមាន ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង ដែលជាប៉ូលទេសចរណ៍ដ៏មានសារៈសំខាន់។

នៅក្នុងប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ បានបញ្ជាក់ថា៖ «ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ គឺសំដៅរៀបចំ និងអភិវឌ្ឍ “ភ្នំបូកគោ ជាក្រុងវៃឆ្លាត ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា»។

ផ្អែកលើផែនទីប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ប្រភេទដីអាចសាងសង់បានត្រូវបានកំណត់ជា តំបន់សំខាន់ៗ រួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហរសាធារណៈ និងបៃតង តំបន់វប្បធម៍ និងសាសនា និងតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។

ទីក្រុងបូកគោ មានផ្ទៃក្រឡាប្រមាណ ២៧ ៩៤៣ ហិកតា ស្មើនឹង ១៨ ភាគរយ នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ទំហំ ១៥៤ ៥៤២ ហិកតា។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសិក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” នៃភូមិសាស្រ្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថា ការបង្កើតទីក្រុងសំដៅទិសដៅអភិវឌ្ឍទេសចរណ៍ នឹងចូលរួមយ៉ាងសំខាន់ក្នុងការទាក់ទាញបន្ថែមភ្ញៀវទេសចរ និងការវិនិយោគថ្មីៗសម្រាប់បម្រើដល់ការងារទេសចរណ៍។

លោកស្រី ឆាយ ស៊ីវលីន ថ្លែងថា៖ «ជាការល្អ ដែលរដ្ឋាភិបាលអភិវឌ្ឍក្រុងថ្មីនៅតំបន់ទេសចរណ៍ ព្រោះការបង្កើតនេះ នឹងក្លាយជាទិសដៅថ្មីៗ សម្រាប់ទេសចរណ៍ ជាពិសេស នឹងទាក់ទាញអ្នកវិនិយោគវិស័យផ្សេងៗចូទៅបង្កើតការអភិវឌ្ឍន៍ផ្សេងៗ។ នៅពេលមានតម្រូវការ ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាទូទៅ នឹងកើតឡើងបន្តបន្ទាប់»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តតាកែវ នឹងដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមទីប្រជុំជន ដើម្បីកាត់បន្ថយនូវអសន្តិសុខ

​អាជ្ញាធរខេត្តតាកែវ គ្រោងបំពាក់កាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនា​នា ក្នុងក្រុង ដើម្បីកាត់បន្ថយនូវអំពើអសន្ដិសុខផ្សេងៗ ដែលអាចបង្ករផលប៉ះពាល់ដល់សុខសណ្ដាប់ធ្នាប់សង្គម​។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ កាលពីថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា កន្លងមកនេះ សង្កេតឃើញថានៅតាមបណ្ដាទីតាំងមួយចំនួនក្នុងក្រុង មានផ្លូវខ្លះមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងផ្លូវខ្លះទៀតមិនទាន់មានភ្លើងបំភ្លឺផ្លូវទេ ដែលបង្ករការលំបាក និងហានិភ័យដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់។ ថ្លែងចុងក្រោយក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរនឹងរៀបចំបំពាក់ភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដោយភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាព ដើម្បីធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសងាយស្រួលដល់កម្លាំងសមត្ថកិច្ចតាមដានសកម្មភាព ទីតាំង និងចុះបង្ក្រាប ក្រុមក្មេងទំនើង ចោលួចឆក់ប្លន់ និងករណីគ្រឿងញៀនជាដើម បានទាន់ពេលវេលា។ - Video Advertisement -

ក្រសួងដែនដី ប្តេជ្ញាជំរុញការចុះបញ្ជីដីធ្លីនៅកម្ពុជាឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៨

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ទិសដៅនៃការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៨ ខាងមុខ ខណៈបច្ចុប្បន្ននៅសល់ក្បាលដីជាង ១លាន​ទៀត។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងបែបនេះនៅក្នុងពិធីបើកពិព័រណ៍សំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត​កោះពេជ្រ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។​ ឧបនាយករដ្ឋមន្ត្រី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើម ការចុះបញ្ជីដីធ្លី តាំងពីឆ្នាំ ១៩៨៩ ហើយឆ្នាំ២០២៩ ខាងមុខនឹងត្រូវខួបទី៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “នៅពីរបីឆ្នាំខាងមុខនេះ គឺខួបលើកទី៤០នៃការចុះបញ្ជីដីធ្លី។ ក្នុងខួបទី៤០នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវចំពោះមុខប្រជាជន ចំពោះមុខរាជរដ្ឋាភិបាល ចំពោះគណបក្ស គឺនឹងចុះបញ្ជីដីឱ្យបានចប់ ប្រហែលជាខែ១២ ឆ្នាំ២០២៨”។​ គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពល​រដ្ឋ។ (អានបន្ថែម) […]

ជប៉ុនបើកការដ្ឋានសាងសង់ រោងចក្រដ៏ធំ១ តម្លៃជាង $២០០លាន នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន មីនេបៀ  «Minebea» ជាក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិកឈានមុខគេរបស់ជប៉ុន បានមកបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះហើយ។ នេះបើយោងតាមពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោកអគ្គនាយកក្រុមហ៊ុនមីនេបៀ, និង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។ គួរបញ្ជាក់ថា រោងចក្រនេះជាគម្រោងធំទីពីររបស់ក្រុមហ៊ុន Minebea នៅកម្ពុជា កំពុងត្រូវបានសាងសង់លើផ្ទៃដីប្រមាណ ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ និងបានបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា។ គួររំលឹកថា កន្លងមក ក្រុមហ៊ុន Minebea ធ្លាប់បានប្រកាសពីគម្រោងចំណាយប្រាក់ ៣២ពាន់លានយ៉េន (២០៥លានដុល្លារ) ដើម្បីសាងសង់រោងចក្រមួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២៤ ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត និងម៉ាស៊ីន […]

២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើន១៥%

​ក្នុងឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមការថ្លែងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកពិព័រណ៍ “សួស្តីឥណ្ឌូនេស៊ី” កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងពិធីខាងលើនេះ​ លោកជំទាវ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុនបានឈានដល់លើស ១ប៊ីលានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំ២​០២​២។ ទន្ទឹមគ្នានេះដែរ លោកជំទាវមានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ នឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបការច្នៃប្រឌិតខ្ពស់ដូចជា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នេះ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមនិងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពលឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី។ មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថា ឆ្នាំចុងនេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំមួយគឺ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE) លើកទី១៧” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ […]

ត្រឹមខែសីហា ឆ្នាំ២០២៤ កម្ពុជាមានយានយន្តអគ្គីសនីចុះបញ្ជីជិត ៤,០០០គ្រឿង និងទីតាំងបញ្ជូលថាមពល ២១កន្លែង

គិតត្រឹមខែសីហា ឆ្នាំ២០២៤ មានការចុះបញ្ជីយានយន្តអគ្គីសនីនៅកម្ពុជា ចំនួន ៣,៦៧៦គ្រឿង ខណៈទីតាំងសម្រាប់បញ្ចូលថាមពលយានយន្តអគ្គីសនីនៅទូទាំងប្រទេស មានចំនួន ២១កន្លែង។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងថា អត្រានៃការប្រើប្រាស់យានយន្តនៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត ក្នុងចំណោមរថយន្តសរុបជាង ៧លានគ្រឿង មានទោចក្រយានយន្តប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល ដែលជាប្រភេទរថយន្តទេសចរណ៍មានប្រមាណ១០% និងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ធុនធ្ងន់ប្រភេទដឹកទំនិញ និងគ្រឿងចក្រមានប្រមាណ ៥% ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បាននិងកំពុងដើរទន្ទឹមគ្នាទៅនឹងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី​នៅក្នុងក្របខណ្ឌនៃនិន្នាការសកល ដែលកំពុងមានសន្ទុះយ៉ាងលឿន​គួរឱ្យកត់សម្គាល់។ ជាក់ស្តែង បើគិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជាមានចំនួន ៣,៦៧៦គ្រឿង និងទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេស មានចំនួន ២១កន្លែង ក្នុងនោះមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនខ្លាំងមានចំនួន ២៧ទូ។ […]

៨ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចូលដែក និងដែកថែបជាង ៤០៤លានដុល្លារ កើនជិត ៦០%

ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​ចំនួន ៤០៤លាន​​លានដុល្លារ​ កើន៥៩.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ២០២៤នេះ។​ របាយការណ៍ខាងលើបានបង្ហាញថា ការនាំចូលខាងក្នុងរយៈពេល ៨ខែនេះ សរុបជាទឹកប្រាក់មាន ៤០៤លានដុល្លារ កំណើន ​៥៩.២ ភាគរយ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​មានទឹកប្រាក់​ត្រឹមតែជាង ​២៥៤លានដុល្លារ​។ ដោយឡែកក្នុងខែសីហា ការនាំចូលដែក និងដែកថែប មាន​ទឹកប្រាក់សរុប ជាង ៥១លានដុល្លារ​ កើនឡើង​៣៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការនាំចូលដែក និងដែកថែប បានរូមចំណែកប្រមាណ ២.១ភាគរយ នៃទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាក្នុងរយៈពេល៨ខែនេះ។​ - Video Advertisement -