ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើកការដ្ឋាននៅចុងខែមីនានេះ

ផ្លូវល្បឿនលឿន ដែលមានតម្លៃជិត ២ពាន់លាន ដុល្លារអាមេរិក នឹងត្រូវបើកការដ្ឋាន នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩។ នេះបើយោងតាមការផ្សាយព័ត៌មានផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។

គម្រោងខាងលើនេះ គឺមានប្រវែងប្រវែងផ្លូវសរុប ១៩០.៣៦៥គ.ម ដែលអាចកាត់បន្ថយចំងាយផ្លូវធ្វើដំណើររហូតដល់ ៥០គ.ម ដែលផ្លូវបច្ចុប្បន្នមានចំងាយ ២៤០គ.ម។ ផ្លូវនេះនឹងសាងសង់ជា ៤គន្លង ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ស.ម និងថ្មលាយកៅស៊ូ (ATB) ១ ស.ម ហើយទទឹងផ្លូវនឹងពង្រីករហូតដល់ ២៤.៥ ម៉ែត្រ។

បើយោងតាមប្រភពដដែល ផ្លូវនេះនឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។

លើសពីនេះ ផ្លូវល្បឿនលឿននេះ នឹងត្រូវធ្វើការខណ្ឌគ្នាដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវសម្រាប់ការពារសត្វ ឬមនុស្សឆ្លងកាត់។

គួរបញ្ជាក់ផងដែរថា ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤៨ ខែ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឱកាសចំណេញ សម្រាប់អ្នកចង់រស់នៅខុនដូរបានមកដល់ហើយ

  នៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ខុនដូ ដឹស្តា ប៉ូឡារីស ២៣ របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើកម្មវិធី Weekend Exclusive នៅទីតាំង Lobby របស់ខុនផ្ទាល់តែម្ដង។ កម្មវិធីនេះនឹងផ្ដល់ជូនឱកាសដ៏ពិសេសដល់អតិថិជន ដើម្បីចំណេញកាន់តែច្រើន។ ការផ្ដល់ជូននោះមានដូចជា៖ បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៦% ទិញភ្លាមអាចចូលរស់នៅបានភ្លាមៗតែម្ដង បងរំលស់ជាមួយបុរីមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំ ការបំពាក់ទ្វារ Slide សម្រាប់កន្លែងងូតទឹក 1ឈុត ប័ណ្ណទិញគ្រឿងអេឡិចត្រូនិក សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩ ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/yVSnoKgfSUYfFxsG9។ - Video Advertisement […]

ផ្លូវជាតិលេខ១០ ប្រវែងជាង១៩៧គ.ម សម្រេចការសាងសង់ ១០០%ហើយ

ការសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧,៣៦ គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០% ហើយ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ បច្ចុប្បន្នផ្លូវនេះ បានដំណើរការយ៉ាងពេញលេញ និងបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមអ្នកបច្ចេកទេសជំនាញ ដើម្បីធានាបាននូវអាយុកាលប្រើប្រាស់បានយូរ និងគោរពតាមស្តង់ដារបច្ចេកទេស។ នេះបើយោងតាមដំណើរចុះត្រួតពិនិត្យលម្អិត មុននឹងពិធីប្រគល់-ទទួល ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ជាមួយក្រុមសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម ខាន់ ម៉ាណេរ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់ និងក្រើនរម្លឹកដល់ក្រុមហ៊ុនសាងសង់ ខណៈឯកឧត្តមក៏សូមឱ្យបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវជាដើម។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏ស្នើឱ្យបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។ លើសពីនេះក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថានឹងអនុវត្តឱ្យបានរួចរាល់ក្នុងរយៈពេលបីខែទៀត ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ […]

ការងារវាស់វែងដីធ្លីក្នុងខេត្តឧត្ដរមានជ័យ បិទបញ្ចប់ទៅដោយជោគជ័យ

ក្រសួងដែនរៀបចំដែនដី បានប្រកាសបិទបញ្ចប់ដោយជោគជ័យលើការងាវាស់វែងដីធី្លមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តឧត្ដរមានជ័យ។ ពិធីបិទបញ្ជប់នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានថ្លែងអំណរគុណដល់មន្រ្តីពាក់ព័ន្ធ និងរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅនាពេលនេះ។ ឯកឧត្តមបន្ថែមថា ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងបង្កើនចំណូលថវិកាជាតិ។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ​ផ្តល់​អាទិភាព​ដល់​ការរៀបចំ​ទីក្រុង និង​ការ​ពិនិត្យ​ឈ្មោះ និង​កូដ​ភូមិសាស្ត្រ​។ ចំណុចទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធដោះស្រាយ និងការរៀបចំព្រំដែនឱ្យកាន់តែប្រសើរឡើងនៅទូទាំងភូមិ ឃុំ និងខេត្តទូទាំងប្រទេស។ លើសពីនេះ ឯកឧត្តម ក៏​បាន​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ថែរក្សា​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​វិញ្ញាបនបត្រ​កម្មសិទ្ធិ​ដែល​ពួកគេ​បាន​ទទួលផងដែរ។ ក្នុងពិធីប្រកាសបិទបញ្ចប់ការវាស់វែងក្បាលដីនេះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩៨០៣បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣ នៃខេត្តឧត្ដរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។ កន្លងមក […]

គម្រោងកែលម្អ និងស្តារប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៥០%

គិតមកដល់ពេលនេះវឌ្ឍនភាពការងារអនុគម្រោងកណ្តាលស្ទឹង-បាទី នៃគម្រោងកែលម្អនិងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៥០% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម ពេជ្រ វាសនា បានបញ្ជាក់ថា អនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានការងារសំខាន់ៗដូចជា៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣ កន្លែង។ បន្ថែមពីនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ខណៈឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកផងដែរ។ សូមបញ្ជាក់ថា គម្រោងស្តារ […]

ជប៉ុនបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន Ltd. (JDI) បានបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាងលោក ហេង រតនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោកបណ្ឌិត Shoichi Kobayashi ដែលជាសេដ្ឋវិទូ និងជាប្រធាន JDI ។ លោកបណ្ឌិត Kobayashi ដែលបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៥ មកនេះ មានបទពិសោធន៍ច្រើនក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួមទាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាពេលបច្ចុប្បន្ននេះផងដែរ។ លើសពីនេះ គាត់ក៏មានពិសោធន៍ក្នុងការជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាក់ទងនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះនៅជាង ៣០ ប្រទេសទូទាំងពិភពលោក។ ក្នុងជំនួបនោះ លោកបណ្ឌិត Kobayashi បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទនេះ គឺដើម្បីជំរុញការវិនិយោគនៅតំបន់ជនបទរបស់កម្ពុជា ដែលអាចនាំឱ្យមានការបង្កើនផលិតភាពកសិកម្មបានមួយកម្រិតទៀត។ លោកបណ្ឌិតបានចង្អុលបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាបានទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើនដោយជោគជ័យ និងផ្តល់ការងារដល់កម្មករជាងកន្លះលាននាក់ឯណោះ។ បន្ថែមពីលើនេះ លោកបណ្ឌិត Kobayashi បានសម្តែងការប្តេជ្ញាចិត្តក្នុងការយល់ដឹងអំពីយុទ្ធសាស្ត្ររបស់ CMAC ខណៈពេលដែលក៏បានសន្យាថានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសតំបន់ដែលត្រូវបានបោសសម្អាតមីន ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុនផងដែរ។ លោក ហេង រតនា បានស្វាគមន៍ចំពោះចក្ខុវិស័យរបស់លោកបណ្ឌិត Kobayashi ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជនបទ […]

ក្រុមហ៊ុន​អឺរ៉ុប​កំពុងស្វែង​រក​ការ​វិនិយោគ​លើការ​គ្រប់​គ្រង​កាក​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា

  នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន្តរភាពបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Ecosteryl ដែលជាក្រុមហ៊ុនមកពីប្រទេសបែលហ្ស៊ិក បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដោះស្រាយបញ្ហាបន្ទាន់នៃកាកសំណល់វេជ្ជសាស្រ្ត និងការបំពុលប្លាស្ទិកនៅក្នុងប្រទេស។ ការពិភាក្សាបានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Sarah Gasquard ភារធារីនៃស្ថានទូតបែលហ្ស៊ិកប្រចាំកម្ពុជា ដែលមានមូលដ្ឋាននៅទីក្រុងបាងកក។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Jean-Pierre Muller ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគ មកពីទីភ្នាក់ងារវិនិយោគ និងនាំចេញ Wallonia (AWEX) និងលោកស្រី Léa Lenclus តំណាងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មអាស៊ីសម្រាប់ Ecosteryl ។ ក្នុងជំនួបនោះ លោកស្រី Gasquard បានណែនាំ Ecosteryl ថាជាអ្នកវិនិយោគដ៏មានសក្តានុពលក្នុងវិស័យកាកសំណល់វេជ្ជសាស្រ្តរបស់កម្ពុជា ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ការចោលកាកសំណល់វេជ្ជសាស្រ្ត។ ជាការឆ្លើយតប លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ និងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុនថ្មីៗដែលកំពុងសម្លឹងមកទីផ្សារដ៏សំខាន់នេះ។ នៅពេលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបង្ហើបពីផែនការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីដុតកាកសំណល់ប្លាស្ទិកនៅសីតុណ្ហភាពលើសពី […]