ផលប្រយោជន៍នយោបាយនៅពីក្រោយរឿងក្តីកាស៊ីណូ Baha Mar៖ តុលាការក្រុងញ៉ូវយ៉ក ឱ្យក្រុមហ៊ុនចិនបង់ប្រាក់ចំនួន $១,៦ពាន់លាន
តុលាការក្រុងញូវយ៉កបានបញ្ជាឱ្យក្រុមហ៊ុន China Construction America Inc. (CCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋចិន China State Construction Engineering ឱ្យបង់ប្រាក់ចំនួន ១,៦ ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុន BML Properties ដែលជាម្ចាស់ដើមនៃរមណីយដ្ឋានកាស៊ីណូ Baha Mar ក្នុងប្រទេស Bahamas បន្ទាប់ពី អ្នកម៉ៅការត្រូវបានរកឃើញថាបានប្រព្រឹត្ត “អំពើក្លែងបន្លំជាច្រើន” កំឡុងពេលកាន់កាប់គម្រោង។ សេចក្តីសម្រេចនេះ គឺជាជ័យជំនះផ្លូវច្បាប់ដ៏សំខាន់មួយសម្រាប់ស្ថាបនិកក្រុមហ៊ុន BML លោក Sarkis Izmirlian ដែលបានដាក់បណ្តឹងកាលពីឆ្នាំ ២០១៧។ សាលក្រមនេះ ក៏រួមបញ្ចូលទាំងការតម្រូវឱ្យសងសំណងចំនួន ៨៤៥ លានដុល្លាររបស់ BML បូកនឹងការប្រាក់បង្គរចាប់តាំងពីខែឧសភា ២០១៤ ខណៈក្រុមហ៊ុន CCA ប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ នេះបើតាមសារៈព័ត៌មាន scmp ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤។ គម្រោង Baha Mar ដែលដំបូងឡើយ ជាគម្រោងអភិវឌ្ឍន៍មានបំណងក្លាយជាគោលដៅទេសចរណ៍និងរមណីយដ្ឋានប្រណីតលំដាប់ពិភពលោក […]
កម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តកម្មវិធី «ផ្តល់ដី-ការពារព្រៃ» ដើម្បីពង្រឹងតុល្យភាពសមធម៌សង្គម និងនិរន្តរភាពបរិស្ថាន
ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៤។ គណៈកម្មាធិការនេះ មានអក្សរកាត់ថា “ផ.ក.អ.” ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សាងសង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដី។ បន្ថែមពីនេះ ផ.ក.អ. មានភារកិច្ចដូចតទៅ៖ កំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ពិនិត្យនិងកំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ពិនិត្យនិងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំងនិងនៅជិតទីតាំងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព ដោយរួមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ទាំងនៅទីតាំងកម្មវិធីផ្តល់ដីនិងតំបន់តភ្ជាប់ ពិនិត្យនិងសម្រេចលើសំណើលុបចោលការសម្រេច ឬកែសម្រួលផែនការប្រើប្រាស់និងបែងចែកដី ព្រមទាំងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់ និងប្រើប្រាស់ដី ពិនិត្យនិងសម្រេចលើគម្រោងថវិកាក្នុងការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ពិនិត្យនិងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ក្រោមទម្រង់សម្បទានដីសង្គមកិច្ច សម្របសម្រួលនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមគាំទ្រកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ផ្តល់ការតម្រង់ទិសលើការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពឱ្យកាន់ តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ គណៈកម្មាធិការជាតិនេះ នឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ […]
ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ
កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធំមួយត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាក្នុងឋាជាភ្ញៀវកិត្តិយស និងដៃគូអន្តរជាតិ បានរៀបចំដំណើរទេសចរណ៍ធុរកិច្ចដ៏ពិសេសមួយ ដើម្បីចូលរួមក្នុងពិព័រណ៍ Foshan Building Materials and Sanitary Ware RCEP & Central Asia Fair and Conference នៅទីក្រុង Foshan ខេត្ត Guangdong ប្រទេសចិន ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនសំណង់កម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្ម អ្នកផ្គត់ផ្គង់ និងដៃគូដែលមានសក្តានុពលក្នុងវិស័យសំណង់នៅប្រទេសចិន ខណៈដែលបរិបទនៃសំណង់ជុំវិញពិភពលោកមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ ដំណើរធុរកិច្ចនៃសន្និសីទនេះបានផ្តល់ឱកាសពិសេសសម្រាប់អ្នកចូលរួមក្នុងការស្វែងរកទីផ្សារថ្មី និងជំរុញទំនាក់ទំនងអាជីវកម្មកាន់តែសំខាន់។ ដំណើរទស្សនកិច្ចនេះបានផ្តោជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យសំណង់ដែលកាន់តែរីកចម្រើនខ្លាំង ជាពិសេសក្នុងក្របខ័ណ្ឌ RCEP ។ អ្នកចូលរួមបានបង្ហាញការពិភាក្សាប្រកបដោយផ្លែផ្កា និងបានចូលរួមក្នុងកិច្ចពិភាក្សាផ្គូផ្គងដៃគូអាជីវកម្មដែលរៀបចំឡើងដើម្បីជួយសម្រួលដល់កិច្ចសហការ ដោយផ្តោតលើការច្នៃប្រឌិត និងនិរន្តរភាព ហើយតំណាងកម្ពុជាបានបង្ហាញពីជំនាញ និងបំណងរបស់ខ្លួន នៅក្នុងកិច្ចសហប្រតិបត្តិការ និងឆ្លុះបញ្ចាំងពីសក្តានុពលនៃឧស្សាហកម្មសំណង់របស់កម្ពុជា។ ការចូលរួមរបស់សមាគមអ្នកសាងសង់កម្ពុជានៅក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះភាពរីកចម្រើននៃឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិក្នុងការស្វែងរកឱកាសសេដ្ឋកិច្ចពិភពលោកដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង។ នៅពេលដែលការអភិវឌ្ឍវិស័យសំណង់ក្នុងសាកលលោកបន្តនិន្នាការផ្លាស់ប្តូរ គំនិតផ្តួចផ្តើមនេះទំនងជានឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ និងការរីកចម្រើននាពេលអនាគតនៅក្នុងវិស័យសំណង់កម្ពុជា។ - Video […]
ក្រុមហ៊ុនចិន DANONG គ្រោងវិនិយោគលើវិស័យកសិកម្មនៅខេត្តតាកែវ ដោយផ្តោតលើបសុសត្វ
ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Development Group មានគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ដោយផ្តោតសំខាន់លើបសុសត្វ និងផលិតផលកសិកម្មធំៗចំនួន៤ ប្រភេទ។ នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុន ជាមួយរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានបង្ហាញពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ។ លោកបានសង្កាត់ធ្ងន់ទៀតថា គម្រោងវិនិយោគមួយនេះនឹងផ្តោតលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ៤ប្រភេទ រួមមាន៖ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ ការបង្កាត់ពូជនិងដាំពោត ការដាំដុះដំឡូងមី និងការចិញ្ចឹមជ្រូក និងគោ។ លោកបន្តថា សមាសធាតុសំខាន់ៗទាំងនេះ នឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ជាការឆ្លើយតប ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅក្នុងខេត្តសាន់តុងរបស់ប្រទេសចិន។ ឯកឧត្តមបន្តថា ប្រសិនបើបានក្រុមហ៊ុនមកចូលរួម ចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ នោះវិស័យកសិកម្មរបស់ខេត្តនឹងរីកចម្រើនបានលឿន […]
១០ខែនេះ កម្ពុជានាំចូលដែកសរុបជាង ៥០០លានដុល្លារ កើន៦៥ភាគរយ
នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់វិស័យសំណង់ ការនាំចូលដែក និងដែកថែបរបស់កម្ពុជាបានកើនឡើងដល់ជាង ៥០៥លានដុល្លារ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ។ តួលេខគួរឱ្យកត់សម្គាល់នេះ ត្រូវបានតំណាងឱ្យការកើនឡើង ៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំចូលមានត្រឹមតែ ៣០៥លានដុល្លារប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ ក្នុងខែតុលាតែមួយបានកត់ត្រាថា ការនាំចូលដែក និងដែកដែលមានចំនួនសរុប ៥២,៥លានដុល្លារ ពោលគឺកើនឡើង ១០៥ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២៣ ដែលមានចំនួននាំចូលត្រឹមតែ ២៥,៤លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នការនាំចូលដែក និងដែកថែប បានរួមចំណែក ២,២ភាគរយ នៃការនាំចូលសរុបរបស់កម្ពុជា ដែលមានតម្លៃប្រមាណ ២៣,៤ ពាន់លានដុល្លារ។ អ្នកជំនាញបានចាត់ទុកថា ការកើនឡើងនេះជាសញ្ញាវិជ្ជមាន ដែលបង្ហាញថាវិស័យសំណង់របស់កម្ពុជាកំពុងងើបឡើងវិញជាបណ្តើរៗពីបញ្ហាប្រឈមនាៗ នាពេលកន្លងមក។ - Video Advertisement -
១០ខែ កំពង់ផែស្វយ័តភ្នំពេញទទួលបានកុងតឺន័រឆ្លងកាត់ជាង ៤០ម៉ឺនTEUs កើនជិត ២០%
នៅក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញរបាយការណ៍ថាទទួលបានកុងតឺន័រជាង ៤០ម៉ឺន TEUs ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ ដែលជាការកើនឡើងជិត ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដ៏សំខាន់នេះបានឆ្លុះបញ្ចាំងពីការពង្រីកជាបន្តបន្ទាប់របស់កំពង់ផែ និងការបង្កើនតួនាទីនៅក្នុងវិស័យភស្តុភាររបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ផ្សព្វផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់កំពង់ផែ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ខែតុលាតែមួយ កំពង់ផែស្វយ័តភ្នំពេញទទួលបាន ៣៥.២៦៤ TEUs ដែលមានការកើនឡើង ១៧,៧៥ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២៣។ តួលេខទាំងអស់នេះបង្ហាញឱ្យឃើញថា ដំណើរការដ៏រឹងមាំរបស់កំពង់ផែចំពេលមានការប្រកួតប្រជែងក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក។ បើនិយាយពីប្រាក់ចំណូលវិញ កំពង់ផែនេះរកបានជាង ២៧លានដុល្លារក្នុងអំឡុងពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៤ ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើង ១៥ភាគរយ ធៀបនឹងឆ្នាំមុន។ ប្រភពចំណូលទាំនោះរួមមានជាង ២២លានដុល្លារពីប្រតិបត្តិការកំពង់ផែ ជាង ៣លានដុល្លារពីអាជ្ញាធរកំពង់ផែ និងប្រាក់ចំណូលបន្ថែមពីសេវាកម្មផ្សេងៗដែលផ្តល់ដោយកំពង់ផែ។(អានបន្ថែម) យ៉ាងណាក៏ដោយ កំពង់ផែស្វយ័តភ្នំពេញនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងការតភ្ជាប់របស់កម្ពុជា ដោយពង្រឹងជំហររបស់ខ្លួនជាតួអង្គដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រក្នុងតំបន់។ - Video Advertisement -