រដ្ឋាភិបាលជួយឲ្យមានកំណើនប្រាក់ចំណូលក្នុងប្រទេសថៃ ២២%

ដោយសារវិធានការរបស់រដ្ឋាភិបាលដើម្បីជំរុញទីផ្សារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលឈានមុខគេរបស់ថៃ បានស្គាល់នូវកំណើនប្រាក់ចំណូលរបស់ខ្លួនជិត ២២ភាគរយក្នុងត្រីមាសទី៤ នៃឆ្នាំ ២០១៥។ ការលើកទឹកចិត្តរបស់រដ្ឋាភិបាលបានធ្វើការកាត់បន្ថយថ្លៃផ្ទេរ និងការប្រាក់កម្ចីដោយមានរបស់ធានា ព្រមទាំងបានផ្តល់នូវអត្រាការប្រាក់ពិសេសសម្រាប់កម្ចីទិញផ្ទះពីធនាគារផ្ទះ​រដ្ឋាភិបាលផងដែរ។

បើយោងតាមរបាយការណ៍អចលនទ្រព្យ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលរបស់ប្រទេសចំនួន ១០បានកើនឡើង ៧,២៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបានធ្វើឲ្យប្រាក់ចំណេញសុទ្ធរួមបញ្ចូលគ្នាទាំងអស់មានចំនួន ១,០៨ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ ២០១៥។

បើយោងតាមការប៉ាន់ប្រមាណដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទាំង ១០ នោះ តំណាងឲ្យ ៧២ភាគរយនៃទីផ្សារលំនៅដ្ឋាននៅប្រទេសថៃកាលពីឆ្នាំមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត ១០០លានដុល្លារ ពីវិស័យរ៉ែ កើនជិត ៨០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានជិត១០០លានដុល្លារ កើនឡើង ៧៩ % ខណៈបច្ចប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើន សម្រាប់ផលិតផលរ៉ែបំពេញតម្រូវការក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នាឱកសនោះ ឯកឧត្តម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានប្រមាណជិត ១០០លានដុល្លារ ការកើនឡើងប្រមាណ ៧៩% ធៀបនឹងឆ្នាំ២០២៣។ លើសពីនេះ ឯកឧត្តមបានកត់សម្គាល់ថា ខេត្តកំពង់ស្ពឺតែមួយបានចូលរួមចំណែកប្រមាណ ៥លានដុល្លារក្នុងចំណូលមិនមែនសារពើពន្ធក្នុងឆ្នាំ២០២៤ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក៏បានរួមចំណែកប្រមាណ ១លានដុល្លារ និងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ១៦០០នាក់ ពីការដ្ឋានចំនួន ៧៦កន្លែង ក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ ឯកឧត្តមបន្ថែម បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យ និងវាយតម្លៃការស្នើសុំប្រើប្រាស់មូលនិធិរ៉ែសម្រាប់អនុវត្តន៍គម្រោងថ្មីចំនួន ៩គម្រោងបន្ថែមទៀត […]

កម្ពុជា-អូស្រ្តាលី ប្តេជ្ញារួមគ្នាស្វែងរកយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា និងអូស្ត្រាលីបានសន្យាស្វែងរកយុទ្ធសាស្ត្រថ្មីសម្រាប់ការពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ការប្ដេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី។ កិច្ចពិភាក្សានេះ បានគូសបញ្ជាក់ពីផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ថាមពលស្អាត កសិកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងគំនិតផ្តួចផ្តើមទេសចរណ៍ ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ Adamson បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចខិតខំប្រឹងប្រែងលើសហប្រតិបត្តិការទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ការសន្ទនារបស់ពួកគេបានគូសបញ្ជាក់ពីចក្ខុវិស័យរួមនៃកំណើនទៅវិញទៅមក និងនិរន្តរភាពនៅក្នុងតំបន់ផងដែរ។ គួររំលឹកថា មុនកិច្ចប្រជុំនេះ មានកិច្ចប្រជុំដាច់ដោយឡែកមួយទៀតរវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនិងគណៈប្រតិភូមកពីសមាគមធុរកិច្ចអូស្ត្រាលី នៅទីក្រុងស៊ីដនី ដែលបានពិភាក្សាអំពីឱកាសវិនិយោគ ដោយសមាគមធុរកិច្ចអូស្ត្រាលីបានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យដូចជា ពាណិជ្ជកម្ម ការរុករករ៉ែ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុបជាង ១០៨,២២លានដុល្លារ សម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ នេះបើតាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន​រដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រី​ បានថ្លែងថា គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បាន និងកំពុងបើកផ្តល់ប្រាក់ឧបត្ថម្ភគោល​ជូនគ្រួសារមានបណ្ណសមធម៌សរុប ចំនួន ៧១៥.៣៤៧គ្រួសារ និងបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់​សមាជិក​គ្រួសារ​ដែលមានភាពងាយរងគ្រោះមានដូចជា ស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ ៦០ឆ្នាំ​ឡើង អាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយរដ្ឋបានចំណាយថវិកាសរុប ៤៣២.៩០៩.៤៤២.០០០ ស្មើនឹងប្រមាណជាង ១០៨,២២លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ជា សុមេធី ក៏បានបន្ថែមដែរថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបើកផ្តល់ប្រាក់​របបសន្តិ​សុខ​សង្គម នៃមូលនិធិជំនួយសង្គម ជូនអតីតមន្រ្តីរាជការស៊ីវិលសរុបចំនួន ៥៦.៤៧៥នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥.២៩៦នាក់ ដោយ​ការបើកផ្តល់នេះធ្វើឡើងចំនួន ០២លើក […]

រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតក្នុងខេត្តកំពង់ស្ពឺ តម្លៃជាង ២៥០លានដុល្លារ បើកដំណើរការជាផ្លូវការ

  រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសារទរ នូវសមិទ្ធផលរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន Conch KT Cement ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ហើយអាចផលិតស៊ីម៉ងត៍ បានជាង ២លានតោនក្នុងមួយឆ្នាំៗ។ សម្តេចបន្តថា រោងចក្រស៊ីម៉ងត៍ខ្នាតធំមួយនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់ស៊ីម៉ង់ដ៍ក្នុងស្រុកដែលមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមតម្រូវការស៊ីម៉ង់ដ៍ដែលកំពុងកើនឡើង។ បន្ថែមពីនេះ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ មានទុន​វិនិយោគ​ប្រមាណជាង ២៥០លាន​ដុល្លារ វិនិយោគដោយ ក្រុមហ៊ុនចិន Conch KT Cement ដែល​បច្ចុប្បន្នក៏កំពុងដំណើររោងចក្រ​ផលិត​ស៊ីម៉ងត៍មួយកន្លែងទៀតនៅ​ក្នុង​ខេត្ត​បាត់ដំបងផងដែរ។ ​ គួររំលឹកទៀតថា ក្រុមហ៊ុនចិន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED […]

កម្ពុជា-កូរ៉េ និងអង្គការ(RFA) រួមគ្នាកែច្នៃទឹកភ្លៀង សម្រាប់បរិភោគនៅតាមមន្ទីរពេទ្យរដ្ឋ

  រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បានពិភាក្សាអំពីគម្រោងប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ Rainwater For Drinking (RFD) នៅតាមមន្ទីរពេទ្យរដ្ឋ នៅប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងាជាមួយក្រុមការងាររាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ជំនួបពិភាក្សានេះ បានរៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ និងដៃគូសហការ ពីរាជបណ្ឌិតសភាកម្ពុជា ចូលរួមសរុបមានចំនួន ១២រូប។ បន្ថែមពីនេះ កិច្ចពិភាក្សានេះ បានពិនិត្យឃើញពីគុណប្រយោជន៍នៃទឹកភ្លៀង ដែលអាចកែច្នៃសម្រាប់យកមកបរិភោគ​។ ក្នុងនោះ រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បង្កើតគម្រោង “ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនៅតាមមន្ទីរពេទ្យរបស់រដ្ឋក្នុងប្រទេសកម្ពុជា” ក្នុងគោលបំណងផ្ដល់ជូននូវទឹកស្អាតដល់បុគ្គលិក អ្នកផ្ដល់សេវាព្យាបាល និងសហគមន៍ ដែលនៅជិតទីតាំងអនុវត្តគម្រោងសម្រាប់បរិភោគ។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាបាននូវលទ្ធភាពទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងអនាគតដែលមានសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ […]

អាម៉េរិក បង្ហាញឆន្ទះក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

  នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច សភាសហរដ្ឋអាមេរិកបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួនក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៥ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនិងសមាជិកសភាសហរដ្ឋអាមេរិកលោកជំទាវ Beth Van Duyne ។ ភាគីទាំងពីរបានសម្តែងនូវការសាទរចំពោះការជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា ដោយបានសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុងវិស័យអាទិភាពមួយចំនួន។ សមាជិកសភាលោកស្រី Van Duyne បានលើកឡើងពីសារៈសំខាន់នៃការស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការវិនិយោគ សំដៅដល់ការលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០%  ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ (អានបន្ថែម)  នៅពេលដែលប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ ទស្សនវិស័យពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហាក់ដូចជាមានការរីកចម្រើនជាងពេលណាៗទាំងអស់ ដែលអាចមានសក្តានុពលនាំទៅរកភាពរុងរឿង និងឱកាសកាន់តែច្រើនសម្រាប់ប្រជាជាតិទាំងពីរ។ - Video Advertisement -