រោងចក្រផលិតគ្រឿងអលង្ការម៉ាកល្បីៗរបស់បារាំង បើកដំណើរការជាផ្លូវការហើយ
ក្រុមហ៊ុន Metal Jewelry Cambodia បានសម្ពោធបើកដំណើរការរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈ និងប្លាស្ទិក ដែលជាម៉ាកល្បីរបស់បារាំងហើយ ក្រោយទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគ កាលពីខែមិថុនា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីនេះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថាការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម បានបន្ថែមថា ការជ្រើសរើសបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា របស់ក្រុមហ៊ុន Metal Jewelry Cambodia គឺជាការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែអាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ចសម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលទាំងអស់នេះនឹងរួមចំណែកដល់ប្រសិទ្ធភាពប្រតិបត្តិការ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន។ (អានបន្ថែម) គួរបញ្ជាក់ថា […]
ថៃរំពឹងថា កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនី នឹងជួយជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់ប្រទេស
ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងចូលរួមចំណែកដល់កំណើនទីផ្សារអចលនទ្រព្យដែលមានតម្លៃយ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋាភិបាល និងការវិនិយោគពីបរទេសដ៏រឹងមាំ។ នាយកគ្រប់គ្រង Jones Lang Lasalle (JLL) លោក Michael Glancy បានគូសបញ្ជាក់ពីសក្តានុពលនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយ RetalkAsia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។ ដោយសារប្រទេសថៃមានមហិច្ឆតាចង់ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលឈានមុខគេនៅអាស៊ីអាគ្នេយ៍សម្រាប់ការផលិត EV ហេតុដូច្នេះហើយកំណើននេះ នឹងជំរុញឱ្យមានតម្រូវការសម្រាប់អចលនទ្រព្យផ្នែកពាណិជ្ជកម្មកើនឡើង ដើម្បីគាំទ្រដល់ការផលិត ការស្រាវជ្រាវ និងការពង្រីកឧស្សាហកម្មនេះ។ ឧស្សាហកម្ម EV របស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ការពង្រីកជាបន្តបន្ទាប់ ដោយសារគោលនយោបាយសាមសិបអែតសាមសិប (30@30) ដ៏មានមហិច្ឆតារបស់រដ្ឋាភិបាល ដែលកំណត់ថា ៣០% នៃយានយន្តទាំងអស់ដែលផលិតនៅក្នុងប្រទេសថៃនៅឆ្នាំ ២០៣០ ត្រូវតែជារថយន្តអគ្គិសនី។ គំនិតផ្តួចផ្តើម 30@30 នេះ រួមជាមួយនឹងកញ្ចប់លើកទឹកចិត្ត EV ៣,៥ សម្រាប់ឆ្នាំ ២០២៤ – ២០២៧ រួមមានការឧបត្ថម្ភធនយ៉ាងច្រើន […]
បច្ចុប្បន្នភាពត្រីមាសទី៣ឆ្នាំ ២០២៤ នៃនិន្នាការអត្រាការប្រាក់របស់ធនាគារនៅកម្ពុជា ធៀបនឹងទីផ្សារសកល
ទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក បង្ហាញពីការប្រែប្រួលសំខាន់ៗនៃគោលនយោបាយអត្រាការប្រាក់នៅទូទាំងធនាគារកណ្តាលនៃប្រទេសទីផ្សារសំខាន់ៗ ដែលភាគច្រើនស្ថិតនៅកម្រិតជុំវិញចន្លោះពី ៣,៥% ទៅ ៦% ខណៈធនាគារកម្ពុជា រក្សាអត្រាខ្ពស់ជាងគេ បើធៀបនឹងសមភាគីអន្តរជាតិ ពោលគឺលើ ១០% បើគិតត្រឹមរយៈពេលពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ យោងតាមទិន្នន័យពី NBC, Global Rates, Macrobond, CBRE Research, Q3 2024 ដែលចុះផ្សាយដោយ CBRE Cambodia ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២ឥ២៤។ ដោយឈរនៅលំដាប់ខ្ពស់បំផុត ធនាគារកម្ពុជារក្សាអត្រាការប្រាក់ចន្លោះពី ១០-១២% ដែលអត្រានេះគឺខ្ពស់ជាងចន្លោះពី ២-៣ ដងច្រើនជាងធនាគារកណ្តាលសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើន។ ក្នុងចំណោមធនាគារកណ្តាលនៃប្រទេសក្នុងតំបន់អាស៊ី៖ ធនាគារកណ្តាលចិនរក្សាអត្រាការប្រាក់ប្រហែល ៣,៥-៤% ធនាគារកណ្តាលជប៉ុន រក្សាអត្រាទាបគួរឱ្យកត់សម្គាល់ជិត 0% ធនាគារកណ្តាលសិង្ហបុរីដំណើរការប្រហែល ៣,៥% ធនាគារកណ្តាលឥណ្ឌារក្សាអត្រាការប្រាក់ប្រហែល ៦% ធនាគារកណ្តាលរបស់ប្រទេសលោកខាងលិច៖ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (US Federal Reserve)៖ […]
ADB បង្ហាញពីជំហគាំទ្រការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ $៤០០លាន ក្នុងឆ្នាំ២០២៥
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្តេជ្ញានឹងបន្តពង្រឹងការអភិវឌ្ឍន៍ទីក្រុងនៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ (MFF)ចំនួន ៤០០លានដុល្លារ ដែលគ្រោងនឹងអនុម័តនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងក្រោយទទួលបានជោគជ័យលើកគម្រោងកំពុងដំណើរការដែលមានទឹកប្រាក់ ១១៩លានដុល្លារ នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ នេះបើតាមការលើកឡើងក្នុងជំនួបនាពេលថ្មីៗនេះ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូរបស់ ADB ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ផ្នែកផ្គត់ផ្គង់ទឹក និងអភិវឌ្ឍន៍ទីក្រុង បានមកស្វែងយល់ពីយុទ្ធសាស្ត្រសម្រាប់កែលម្អសេវាទឹក និងអនាម័យសំខាន់ៗនៅកម្ពុជា។ នាឱកាសនោះ ADB បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់សេវាកម្មសំខាន់ៗពាក់ព័ន្ធនិងសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន ដោយសង្កត់ធ្ងន់លើតម្រូវការសំខាន់ៗសម្រាប់យន្តការប្រមូលចំណូលប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការគ្រប់គ្រងទឹកសំណល់នៅកម្ពុជា ហើយឯឧត្តមក៏បានស្នើសុំកិច្ចសហការជាបន្តបន្ទាប់ពី ADB ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក និងជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិករសេវាទឹកស្អាតផងដែរ។ ជាការឆ្លើយតបទៅនឹងការពិភាក្សាទាំងនេះ គណៈប្រតិភូ ADB បានបញ្ជាក់បន្ថែមអំពីគម្រោងហិរញ្ញប្បទានទ្រង់ទ្រាយធំ (MFF) នាពេលខាងមុខ ដែលសំដៅដល់ការអភិវឌ្ឍន៍ទីក្រុង មានតម្លៃរហូតដល់ ៤០០លានដុល្លារ […]
១០ខែ កម្ពុជារកចំណូលបានជិត $៣៧លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ្តិ៍ និងជិះទូក
រយៈពេល១០ខែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣៦.៨២៤.៨៥២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៧៧៤.២០៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣៥.៩៨៧.៩៦១ដុល្លារ កើន២៩,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែតុលា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.៤៦៥.២៣១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៧៤.៣៥៣នាក់ ដែលចំណូលនេះកើនឡើង ១៨,៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ១០ខែនេះ បានចំនួន ២២៨.៦៧៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៦០៨.២១៦ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ […]
រយៈពេល១០ខែ រដ្ឋាភិបាលកម្ពុជាដោះស្រាយលើកទឹកចិត្តដល់គម្រោងជាប់គាំងនៅព្រះសីហនុបាន ១៦៥គម្រោង
ត្រឹមរយៈពេល ១០ខែប៉ុណ្ណោះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការដោះស្រាយដោយការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅខេត្តព្រះសីហនុបានចំនួនសរុប ១៦៥គម្រោងហើយ នេះបើគិតចាប់តាំងពីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតកាលពីថ្ងៃទី៣១ ខែមករា រហូតមកដល់ខែតុលា ឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារពិសេស នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ តាមប្រភពដដែលបានឱ្យដឹងទៀតថា គម្រោងទាំងអស់ដែលទទួលបានការឯកភាពជាគោលការណ៍ក្នុងការលើកទឹកចិត្តពិសេសនេះ រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ របស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះគម្រោងដែលមានទុនវិនិយោគលើសពី ១០០លានដុល្លារអាមេរិក មានចំនួន ២៣គម្រោង។ លើសពីនេះ ក្នុងចំណោមគម្រោងទាំង១៦៥ខាងលើ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៨៥, គម្រោងថ្មីមានចំនួន ៦១, ការពង្រីកគម្រោងមានចំនួន ១៥ និងគម្រោងមានស្រាប់មានចំនួន ៤។ ក្នុងនោះដែរ ខែតុលាតែមួយ មានគម្រោងរហូតដល់ ២៥គម្រោង ក្រោមទុនវិនិយោគសរុប ៩១៧លានដុល្លារអាមេរិក ទទួលបានការសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសក្នុងខេត្តព្រះសីហនុ។ គម្រោងទាំង ២៥នេះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន១២, គម្រោងថ្មីមានចំនួន១២, និងការពង្រីកគម្រោងមានចំនួន ១ ជាអាទិ៍រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន […]