អ្នកជំនាញ៖ កម្ពុជាត្រូវការអភិវឌ្ឍន៍វិស័យសំខាន់២ ដើម្បីត្រៀមខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០

ទស្សនវិស័យជាតិបានកំណត់យកឆ្នាំ ២០៣០ ដើម្បីប្រែកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់ ពោលគឺ១០ឆ្នាំទៅមុខទៀត កម្ពុជានឹងដូចប្រទេសថៃ ឬ ម៉ាឡេស៊ីបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា​ ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។

កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥។ បើតាមការបែងចែកចំណាត់ថ្នាក់ប្រទេសរបស់ធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប សំដៅដល់ចំណូលជាធម្យមរបស់ប្រជាជនម្នាក់រកបាន​ចន្លោះពី ១.០២៦ដុល្លារ – ៣.៩៩៥ ដុល្លារ​ក្នុង​១​ឆ្នាំ ហើយប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​ចន្លោះពី ៣.៩៩៦ ដុល្លារ – ១២.៣៧៥​ដុល្លារ។

លោក Norman V. Loayza ប្រធាន​ក្រុមស្រាវជ្រាវផ្នែកអភិវឌ្ឍន៍របស់ធនាគារពិភពលោក បានប្រាប់សារព័ត៌មានចិនស៊ីនហួរកាលពីឆ្នាំកន្លងទៅថា ដើម្បីឲ្យកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គេត្រូវការអភិវឌ្ឍវិស័យសំខាន់ៗ២ ទី១ គឺទាមទារ​ឲ្យ​មានការវិនិយោគខ្លាំងទៅលើ មូលធនមនុស្ស និង ទី២ គឺផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

ប្រទេសកម្ពុជាទទួលបានប្រាក់កម្ចីប្រមាណជា ៥.៣០០ លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍ចិន។ កម្ចីទាំងនោះគឺសម្រាប់គាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា វារីអគ្គិសនីសេសានក្រោមពីរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ២៥ គម្រោងផ្សេងទៀត។

តាមរយៈហិរញ្ញប្បទានអភិវឌ្ឍន៍ទាំងនោះ ប្រជាជនកម្ពុជាទូទៅក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគ ពិសេសវិស័យ សំណង់ អចលនទ្រព្យ និង ទេសចរណ៍។

របាយការណ៍អភិវឌ្ឍន៍មូលធនមនុស្សឆ្នាំ២០១៨ របស់ធនាគារពិភពលោកបានបង្ហាញថា កម្ពុជា​ ស្ថិតនៅចំណាត់ថ្នាក់លេខ១០០ ក្នុងចំណោម ១៥៧ប្រទេស ពោលគឺឈរលើមីយ៉ាន់ម៉ាតែ៧លេខ ហើយទាបជាងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការវិនិយោគទៅលើមូលធនមនុស្ស ដែលសំដៅដល់ ការអប់រំនិងបណ្តុះបណ្តាលពលរដ្ឋ ដើម្បីអភិវឌ្ឍជំនាញសម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារ កម្ពុជានៅត្រូវការវិនិយោគខ្លាំងបន្ថែមទៀត ដើម្បីត្រៀមខ្លួនក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Sailun Group របស់ចិនប្រកាសពីផែនការ ចង់ពង្រីកការវិនិយោគកែច្នៃកៅស៊ូនៅកម្ពុជាបន្ថែមទៀត

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនផលិតសំបកកង់របស់ចិន Sailun Group បានប្រកាសពីផែនការដើម្បីបង្កើនការវិនិយោគរបស់ខ្លួនលើការកែច្នៃកៅស៊ូនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការយ៉ាងសកម្មនូវរោងចក្រផលិតសំបង់កង់រថយន្តនៅក្នុងខេត្តស្វាយរៀង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបនាពេលថ្មីៗនេះរវាងលោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទីប្រាំបីនៅទីក្រុងគុនមីង ប្រទេសចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះលោក Yuan បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនថា ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ដោយផ្ដោតលើការកែច្នៃផលិតផលកៅស៊ូទៅជាផលិតផលផ្សេងៗ ដូចជាសំបកកង់រថយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះផែនការពង្រីករបស់ក្រុមហ៊ុន Sailun ដោយបានលើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីសម្រួលដល់ដំណើរការវិនិយោគ។ សម្តេចបានកត់សម្គាល់ពីសក្តានុពលរបស់គម្រោងក្នុងការពង្រឹងសមត្ថភាពផលិតកម្មរបស់កម្ពុជា និងលើកកម្ពស់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ខ្លួន។ គួររំលឹកថា កន្លង​មក​ក្រុមហ៊ុន Sailun Group បាន​វិនិយោគ​នៅ​កម្ពុជា​ដោយ​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ហើយក្រុមហ៊ុនក៏ទើបតែបានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពត ក្នុងគោលបំណងធ្វើសមាហរណកម្មបន្ថែមទៀតនូវប្រតិបត្តិការរបស់ខ្លួនក្នុងក្របខ័ណ្ឌឧស្សាហកម្មកម្ពុជាផងដែរ។ (អានបន្ថែម និង បន្ថែម) ការពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុន Sailun ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារជាច្រើន […]

Blyncsy បញ្ចេញផែនទីផ្លូវហាយវេថ្មី ដើម្បីគ្រប់គ្រងសុវត្ថិភាព ការថែទាំ និងពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស

Blyncsy បានផ្តល់លទ្ធភាពថ្មីដល់នាយកដ្ឋានដឹកជញ្ជូនអាមេរិក ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងប្រៀបធៀប — នៅក្នុងពេលវេលាជាក់ស្តែង — ស្ថានភាពនៃផ្លូវហាយវេសំខាន់ណាមួយនៅក្នុងសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងទិន្នន័យដែលមានស្រាប់ សម្រាប់ការសម្រេចចិត្តជាមួយព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ ការប្រកាសផ្សព្វផ្សាយផែនទីឌីជីថលជាសាធារណៈនៃផ្លូវហាយវេឆ្លងកាត់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាទ្រព្យរដ្ឋ ដូចជា បង្កាន់ដៃសុវត្ថិភាព ផ្លាកសញ្ញាកំណត់ល្បឿន និងតំបន់ការដ្ឋានការងារ។ល។ គឺដើម្បីគាំទ្រលក្ខខណ្ឌសុវត្ថិភាព និងការថែទាំផ្លូវ។ ឥឡូវនេះទិន្នន័យទាំងនេះអាចរកបានពីភ្នាក់ងារនៃនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិក ដែលអនុញ្ញាតឱ្យការដោះស្រាយបញ្ហាសុវត្ថិភាព ការថែទាំ និងការជួសជុលផ្លូវដែលខូច និងការធ្វើការដោយភាពប្រថុយប្រថានកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃជាងមុន ជាពិសេសក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុន Blyncsy និង Bentley Systems កាលពីថ្ងៃទី 29 តុលា 2024 នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AASHTO ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ ផែនទីផ្លូវហាយវេឆ្លងកាត់រដ្ឋថ្មីរបស់ Blyncsy បានប្រើប្រាស់រូបភាពកាមេរ៉ា (ដាសខេម) ចេញពីប្រភពរថយន្តជាង 1 លានគ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ខណៈពេលភ្ជាប់ជាមួយឧបករណ៍វិភាគរូបភាព AI ដ៏មានអានុភាពរបស់ Blyncsy វាអាចរកឃើញស្ថានភាពផ្លូវជាង 40 ផ្សេងៗគ្នា រាប់ចាប់ពីការកំណត់សារពើភ័ណ្ឌ អាយុកាល ឬលក្ខខណ្ឌនៃផ្លូវក្នុងពេលវេលាជាក់ស្តែង។ បញ្ហាទាំងឡាយ […]

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសគិតថ្លៃសេវាពេញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ

ក្រុមហ៊ុនផ្លូវល្បឿនលៀនភ្នំពេញ- ក្រុងព្រះសីហនុ បានប្រកាសចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងតម្លៃពេញ (ជាតម្លៃដើមពីក្រុមហ៊ុន) វិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ ចំពោះការបញ្ចុះតម្លៃ (២០%) ដែលធ្លាប់បានផ្តល់ជូនសាធារណជនកាលពីមុន ត្រូវបានបញ្ចប់នៅម៉ោង០០ថ្ងៃទី៣១ ខែតុលា ២០២៤។​ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្លូវល្បឿនលឿននៅតែបន្តបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ជូនសាធារណជន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០ដុល្លារ ដោយការស្នើរសុំឧបករណ៍ ETC អាចធ្វើនៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។ ដោយឡែក សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនដែលបានចុះអនុស្សរណៈយោគយល់គ្នា  មិនទទួលផលប៉ះពាល់ពីគោលការ​ណ៍​ខាងលើឡើយគឺនៅទទួលបានការបញ្ចុះតម្លៃដូចអ្វីដែលទ្វេភាគីធ្លាប់បានព្រមព្រៀងគ្នាកន្លងមកដដែល។ គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែចំពោះ​រថយន្តគ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បងខែដំបូង ដោយគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ជាក់ស្តែង ក្រុមហ៊ុន បានបន្តការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR រហូតដល់ថ្ងៃទី៣១ ខែតុលា […]

សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន

កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍ ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ  2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។ កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី […]

ឥណ្ឌូនេស៊ីប្រកាសចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីធំបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញពីមហិច្ចតាចង់ប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី (EV) និងផលិតអាគុយសម្រោប់(EV) ដ៏ធំនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់ vietnamplus នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ កាលពីខែកក្កដាកន្លងទៅ ប្រទេសឥណ្ឌូនេស៊ីបានបើកសម្ពោធរោងចក្រផលិតអាគុយ EV ដំបូងបង្អស់ក្នុងងតំបន់ ដែលជាក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor និង LG Energy Solution ពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្រោមទុនវិនិយោគសរុបជាង ១,១ពាន់លានដុល្លារ មានទីតាំងស្ថិតនៅ West Java ។ លោក Fransiscus Soerjopranoto នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motors Indonesia បានឱ្យដឹងថា រោងចក្រថ្មីនេះនឹងដាក់ប្រទេសឥណ្ឌូនេស៊ីជាតួអង្គដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) នៅអាស៊ីអាគ្នេយ៍។ ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលបំណងចង់ក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមក្រុមហ៊ុនផលិតអាគុយសម្រោប់រថយន្តអគ្គិសនី កំពូលៗទាំងបីរបស់ពិភពលោក បើទោះបីជាកម្រិតនៃការវិនិយោគក្នុងវិស័យមួយនេះនៅមានកម្រិតតិចតួចក៏ដោយ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីមានទុនបំរុងនីកែលធំបំផុតនៅទូទាំងពិភពលោក រួមជាមួយនឹងជាតិដែក ទង់ដែង និងសារធាតុបុកស៊ីត ដែលជាសមាសធាតុដ៏សំខាន់សម្រាប់ផលិតអាគុយ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែពឹងផ្អែកលើនីកែលកែច្នៃដែលនាំចូលពីកូរ៉េខាងត្បូង និងចិន ដោយសារកង្វះឧស្សាហកម្មពាក់ព័ន្ធ។ ដើម្បីជំរុញទីផ្សារ EV ក្នុងស្រុក […]

រដ្ឋាភិបាលកម្ពុជា បានអនុម័តបន្ថយកញ្ចប់ថវិការដ្ឋសម្រាប់ឆ្នំា២០២៥ មកត្រឹម ៩.៣២ពាន់លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ថវិការដ្ឋ ប្រមាណ ៣៧,៩៥០ ពាន់លានរៀល ឬសមូលនឹង ៩.៣២ ពាន់លានដុល្លារ សម្រាប់ការចំណាយក្នុងឆ្នាំ២០២៥ ធ្លាក់ចុះ ពី ៣៨,៨២៩ពាន់លានរៀល ឬ៩.៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។​ សេចក្តីព្រាយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី២៥ ខែតុលា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។​ កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥ ស្នើនឹង ១៨,១៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។​ តាមប្រភពដដែលបានលើកឡើងទៀតថា៖ «ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត​​​ស»។ ជាមួយគ្នានេះដែរ សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុង២០២៥ ក៏ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩.១៦៣ ពាន់លានរៀល សមមូលនឹងប្រមាណ ៥១.៣៩៨ លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា […]