សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (៣០ វិច្ឆិកា ២០១៩)

<div class=”youtube”>

</div>

មាតិកាប្រចាំសប្តាហ៍ ៣០ វិច្ឆិកា ២០១៩៖

#1. អ្នកជំនាញ៖ កម្ពុជាត្រូវការអភិវឌ្ឍន៍វិស័យសំខាន់២ ដើម្បីត្រៀមខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ [អានបន្ថែម]

#2. តំបន់រ៉ែចំនួន៤ទីតាំងនៅកម្ពុជានឹងត្រូវបើកឲ្យក្រុមហ៊ុនធ្វើការរុករក [អានបន្ថែម]

#3. រដ្ឋាភិបាលកំពុងប្រែក្លាយបណ្តោយផ្លូវជាតិលេខ៤ ជាបណ្តុំរោងចក្រឧស្សាហកម្ម [អានបន្ថែម]

#4. ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតាមសហគមន៍ត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិ [អានបន្ថែម]

#5. ក្រសួងរៀបចំដែនដីបញ្ជាឲ្យ Gold Tower 42 ផ្អាកការសាងសង់ បើមិនឆ្លើយតបនឹងលក្ខខ័ណ្ឌរបស់ក្រសួង [អានបន្ថែម]

ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អ្នកជំនាញបង្ហាញក្តីបារម្ភ៖ កំណើននៃការនាំចេញដែករបស់ចិនទៅកាន់ប្រទេសអាស៊ាន អាចបង្កការគំរាមកំហែងដល់អ្នកផលិតក្នុងតំបន់

យោងតាមរបាយការណ៍មួយបានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដែកថែបរបស់ចិនទៅកាន់បណ្តាប្រទេសអាស៊ានមានការកើនឡើងរហូតដល់ ៣៦,៥៥លានតោន ស្មើនឹងប្រមាណជា ៧០% នៃការនាំចេញដែកថែបសរុបរបស់ចិន ដែលតួលេខនេះមានការកើនឡើងរហូត ៣២%។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដោយ Yieh News ។ របាយការណ៍ដដែលបង្ហាញទៀតថា ដែកថែបរបស់ចិនត្រូវបាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីកើនឡើងដល់ ៧១,៣% និងទៅកាន់ប្រទេសវៀតណាមកើនឡើងដល់ ៦៨,៥% ។ ដោយមើលឃើញពីកំណើនទាំងនេះ គណៈកម្មាធិការដែកថែបអាស៊ាន (AISC) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ដោយជំរុញឱ្យរដ្ឋាភិបាលចិនពិចារណាឡើងវិញនូវគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនស្តីពីការលើកលែងពន្ធនាំចេញ។ AISC ព្រមានថា បើគ្មានការកែសម្រួលគោលនយោបាយនេះទេ និន្នាការ កើនឡើងនៃការនាំចេញដែកថែបរបស់ប្រទេសចិនទំនងជាការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតដែកក្នុងស្រុកនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងនេះ AISC ជឿជាក់ថា ទោះបីជាតម្លៃដែករបស់ចិនជួយប្រទេសអាស៊ានក្នុងការរក្សាតម្លៃសំណង់ទាបក៏ដោយ តែវាមិនសំខាន់នោះទេ ខណៈតម្លៃដែកថែបដែលចិននាំចេញទៅកាន់ប្រទេសអាស៊ាន មានតម្លៃទាបជាងផលិតកម្មក្នុងស្រុកដល់ទៅ ៣% -៥% ឯណោះ ។ AISC ជឿជាក់ថា ប្រទេសចិនគួរតែចាត់វិធានការដោះស្រាយជាបន្ទាន់ដោយកំណត់ការនាំចេញសម្ភារៈដែលអាស៊ានអាចផលិតដោយខ្លួនឯង និងលុបចោលនូវគោលនយោបាយដកពន្ធនាំចេញដែកថែបដែលមានស្រាប់នេះ។ ដោយមើលឃើញពីការវិវឌ្ឍន៍ទាំងនេះ AISC កំពុងអំពាវនាវឱ្យមានសកម្មភាពភ្លាមៗពីប្រទេសចិន រួមទាំងការកំណត់លើការនាំចេញផលិតផលដែកដែលបណ្តាប្រទេសអាស៊ានមានលទ្ធភាពផលិតខ្លួនឯងបាន ក៏ដូចជាការលុបចោលនូវគោលនយោបាយលើកលែងពន្ធនាំចេញផងដែរ។ គណៈកម្មាធិការ AISC សង្កត់ធ្ងន់ថាការចាត់វិធានការទាំងនេះគឺចាំបាច់ដើម្បីធានាបាននូវទិដ្ឋភាពប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់អ្នកផលិតដែកថែបនៅក្នុងតំបន់ ខណៈពេលដែលរក្សាបាននូវការអនុវត្តឧស្សាហកម្មប្រកបដោយនិរន្តរភាព។ - […]

រដ្ឋប្រកាសសង់បន្ទប់ទឹកជិត ៤០កន្លែងបន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីផែនការសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៣៧បន្ទប់បន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើង (Walk Street) ក្នុងរាជធានីភ្នំពេញ ខណៈផ្លូវថ្មើរជើងដ៏ពេញនិយមមួយនេះ ទើបជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ក្នុងនាមជាទីក្រុងដែលមានទីប្រជុំជនពោរពេញដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការចុះផ្សារលើបណ្ដាញសង្គមផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ យោងតាមការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់បន្ទប់ទឹកសាធារណៈទាំង ៣៧ រួមមាន បន្ទប់ទឹកបុរស ២២ បន្ទប់ (បន្ទប់អង្គុយ ១០ និងបង្គន់ឈរ ១២), បន្ទប់ទឹកស្ត្រី ១៤បន្ទប់ និងបន្ទប់ទឹកសម្រាប់ជនពិការ ១បន្ទប់។ ទន្ទឹមនឹងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងជួសជុលច្រាំងទន្លេមួយផ្នែកប្រវែង ១៧២ម៉ែត្រ និងជម្រាលប្រវែង ២២ម៉ែត្រ បន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងទន្លេ ដែលស្របនឹងផ្លូវថ្មើរជើងនេះផងដែរ។ គម្រោងជួសជុលច្រាំងទន្លេនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១ខែប៉ុណ្ណោះ ខណៈការសាងសង់បន្ទប់ទឹកនឹងត្រូវចំណាយពេលប្រហែលជា ៣ខែឯណោះ។ បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ […]

ក្រុមហ៊ុនវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដំបូងគេនៅកម្ពុជា បើកដំណើរការហើយ

រោងចក្រវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីព័ត៌មានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រោងចក្រវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅក្រៅប្រទេសដំបូងគេនេះមានទីតាំងស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់ដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.)។ រោងចក្រនេះនឹងផ្តោតលើការវេចខ្ចប់ផ្លែទុរេន សម្រាប់នាំចេញទៅទីផ្សារប្រទេសចិននាពេលខាងមុខ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។ ជុំវិញការងារនេះ លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសម្តែងការសាទចំពោះការបើកដំណើរការរោងចក្រមួយនេះ ដោយបានលើកឡើងថា នេះគឺជាលើកទី១ហើយ ដែលប្រទេសកម្ពុជាទទួលបានការវិនិយោគពីក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក បង្កើតរោងចក្រដែលធ្វើការប្រមូលទិញផ្លែទុរេន និងវេចខ្ចប់ទុរេនក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំនេះ។ ប្រជាកសិករដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ នឹងទទួលបានភាពងាយស្រួលក្នុងការលក់ដំណាំរបស់ពួកគេក្នុងតម្លៃសមរម្យប្រកបដោយទំនុកចិត្តខ្ពស់ និងមានគុណភាព។ ការបង្កើតរោងចក្រក្នុងស្រុកនេះ ត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិករ និងអ្នកដាំទុរេន ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម។ លោក ហេង ពិសិទ្ធ ក៏បានបន្ថែមថា «ជាមួយកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ កសិផលទុរេនរបស់យើងមិនមែនមានតែទីផ្សារនាំចេញទៅប្រទេសថៃ និងវៀតណាមប៉ុណ្ណោះទេ […]

របាយការណ៍ផលប៉ះពាល់ឆ្នាំ 2024៖ Bentley Systems បង្ហាញវិធីសង្រ្គោះពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធកាន់តែមាននិរន្តរភាព

ដោយ Kathleen Moore ថ្មីៗនេះមានព័ត៌មានមួយផ្សព្វផ្សាយថា សិស្សនៅសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុក Pakpattan ភាគខាងកើតប្រទេសប៉ាគីស្ថានបានប្រឈមមុខនឹងបញ្ហាដ៏គួរឱ្យភ័យខ្លាចមួយ ដែលប្រភពទឹកដែលគេបរិភោគចេញពីធុងស្តុក គឺពោរពេញដោយការបំពុលតាមរយៈក្បាលរូប៊ីណេដែលគេប្រើប្រាស់ប្រចាំថ្ងៃ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរហេដ្ឋារចនាសម្ព័ន្ធឈានមុខបានផ្តល់ដំណោះស្រាយមួយ តាមរយៈកម្មវិធី STEM Grant បានផ្តល់មូលនិធិដល់គម្រោងអប់រំដែលជ្រើសរើសដោយបុគ្គលិក Bentley បានជួយដល់សាលាក្នុងការសាងសង់បន្ទប់ចម្រោះទឹកជាមួយនឹងម៉ាស៊ីនបូមទឹកថ្មី ដែលមានធុងស្តុកទឹកចំណុះ 500 ហ្គាឡុង និងម៉ាស៊ីនទឹកត្រជាក់ធំពីរផងដែរ ដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់កង្ហាក្នុងបន្ទប់រៀនដើម្បីឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់សម្រាប់សិស្សប្រមាណ 400នាក់។ សាលារៀនក្នុងប្រទេសប៉ាគីស្ថាន គឺជាសាលារៀនមួយស្ថិតក្នុងចំណោមអ្នកទទួលជំនួយចំនួន 240 នៅទូទាំងពិភពលោកដែលបានចែករំលែកចេញពីកញ្ចប់ថវិកា 800,000 ដុល្លារ ដែលជាជំនួយបរិច្ចាគដោយបុគ្គលិក Bentley តាមរយៈកម្មវិធី STEM Grant កាលពីឆ្នាំមុន។ មូលនិធិគាំទ្រគម្រោងនេះមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ Bentley នៅក្នុងឌីជីថលភ្លោះ និងបញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេះដូងនៃបេសកកម្មរបស់ Bentley ក្រោមប្រធានបទ៖ ជំរុញហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីគុណភាពជីវិតកាន់តែប្រសើរសម្រាប់គ្រប់ៗគ្នា។ កាលពីថ្ងៃអង្គារ ទី២២ ខែមសា ដែលជាថ្ងៃទិវាភពផែនដី ក្រុមហ៊ុន […]

កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃសាធារណៈរដ្ឋកូរ៉េ បានសហការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះ ធ្វើឡើងតាមរយៈអនុស្សរណៈនៃការយោគយល់មួយដែលបានចុះហត្ថលេខា នៅពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគោលនយោបាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ថ្លែងក្នុងពិធីចុះអនុស្សរណៈខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការប្រើប្រាស់ជំនាញគោលនយោបាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វិទ្យាស្ថាន STEPI និងការកែទម្រង់ជាបន្តបន្ទាប់របស់ក្រសួង ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម និងនវានុវត្តន៍ យើងមានគោលបំណងបង្កើតបរិយាកាសអំណោយផល ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងភាពប្រកួតប្រជែងរបស់កម្ពុជា។” លើសពីនេះ អនុស្សរណៈនេះក៏អនុញ្ញាតឱ្យភាគីទាំងពីរសហការគ្នាក្នុងអនុវត្តការងារសំខាន់ៗ រួមទាំងការរៀបចំគោលនយោបាយ ការអភិវឌ្ឍយន្តការផ្តល់មូលនិធិ និងវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរចំណេះដឹង។ ដើម្បីធានាបាននូវភាពជោគជ័យនៃភាពជាដៃគូនេះ គណៈកម្មាធិការសម្របសម្រួលរួមមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងធានាឱ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រក្នុងភាពជាដៃគូនេះផងដែរ។ គំនិតផ្តួចផ្តើមនេះជានិមិត្តរូបនៃជំហានសកម្មឆ្ពោះទៅរកការលើកកម្ពស់ទេសភាពឧស្សាហកម្មរបស់កម្ពុជា និងជំរុញកំណើនប្រកបដោយនិរន្តរភាពតាមរយៈការច្នៃប្រឌិត និងការសិក្សារស្រាវជ្រាវ។ - Video Advertisement -

រដ្ឋសម្រេចដាំដើមរាំងទឹកធ្វើជាក្រវាត់ព្រំនៅជុំវិញបឹងទន្លេសាបក្នុងតំបន់៣

រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ជូនក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែ​នដីនៃខេត្តទាំង ៦ និងសហគមន៍ស្ថិតនៅជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំព្រៃលិចទឹកប្រភេទដើមរាំងទឹកធំៗ ធ្វើជាខ្សែក្រវាត់ព្រំបន្ថែមនៅតាមចន្លោះបង្គោលព្រំតំបន់៣ ដែលបានសាងសង់រួច ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ នេះបើតា​មលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ឯកភាពឱ្យធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់ដែលរេចរឹលក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ឯកភាពធ្វើការសិក្សាពីសក្តានុពល និងលទ្ធភាពរបស់បណ្តាស្ទឹងសំខាន់ៗទាំង១១ នៅជុំវិញតំបន់បឹងទន្លេសាប ដែលជាប្រភពទឹកមួយដ៏សំខាន់ហូរចូលទៅបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ស្រោចស្រព ចិញ្ចឹមជីវៈចម្រុះ និងផ្តល់លំនឹងដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានឯកភាពធ្វើការសិក្សាពីសណ្ឋានបាតបឹងទន្លេសាប ដើម្បីធ្វើការវិភាគលើបម្រែបម្រួលស្ថានភាពសមាសភាគ ដីបាតបឹង គុណភាពទឹក សារធាតុកខ្វក់ បរិមាណទឹក កម្ពស់ទឹក អេកូឡូស៊ីនៃបឹង ក្នុងការធានាឱ្យបាននូវសន្តិសុខ ទឹក និងសន្តិសុខស្បៀងនៅក្នុងតំបន់។ គួរបញ្ជាក់ថា ការងារសាងសង់បង្គោលព្រំនៅតំបន់៣ ជុំវិញបឹងទន្លេសាប សម្រេចបាន ១០០% នៃចំនួនបង្គោលសរុបចំនួន […]