កិច្ចសន្យាកុងត្រាសាងសង់ផ្លូវរថភ្លើងរវាងប្រទេសម៉ាទ្បេស៊ី និងសិង្ហបុរីត្រូវបានប�

ប្រទេសម៉ាទ្បេស៊ី និងសិង្ហបុរី បានប្រកាសឲ្យដឹងពីអ្នកដែលទទួលបាន ជោគជ័យក្នុងកិច្ចសន្យាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរវាង ទីក្រុងកូទ្បាទ្បាំពួរ និង ទីក្រុងសិង្ហបុរី។

ក្រុមហ៊ុនវិស្វកម្មដ៏ធំរបស់សហរដ្ឋអាមេរិចគឺ ក្រុមហ៊ុន Aecom នឹងផ្តល់សេវា ការប្រឹក្សាផ្នែកវិស្វកម្ម ការសិក្សាវិស្វកម្មនៃគម្រោងយ៉ាងទំនើប ការរចនា ការសាងសង់ ផ្នែកវិស្វកម្មសំណង់ស៊ីវិល និងសេវាកម្មផ្នែកមេកានិច ផ្នែកអេទ្បិចត្រូនិចដល់ប្រទេសសិង្ហបុរី ដែលស្ថិតនៅខាងចុងខ្សែរថភ្លើង ឧទាហរណ៍ដូចជាការសាងសង់ស្ថានីយ Jurong East។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនសម្ព័ន្ធ WSP Parsons Brinckerhoff របស់ប្រទេសកាណាដា ក្រុមហ៊ុន Mott MacDonald របស់ប្រទេសអង់គ្លេស និងក្រុមហ៊ុន Ernst and Young បានទទួលជោគជ័យក្នុងកុងត្រាជាដៃគូអភិវឌ្ឍគម្រោងរួម។

ក្រុមហ៊ុនរថភ្លើងជាច្រើននៅលើពិភពលោក បានអន្ទះសារចង់ចូលរួមក្នុងគម្រោងនេះ ដែលរថភ្លើងអាចរត់បានក្នុងល្បឿន ៣០០គម/ម៉ោងជាង ហើយនឹងកាត់បន្ថយ រយៈពេលធ្វើដំណើរមកត្រឹមតែ ៩០នាទីប៉ុណ្ណោះ នៅពេលដែលគម្រោងនេះបានបញ្ចប់នៅក្នុងឆ្នាំ ២០២៦ខាងមុខ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន, ក្នុងនោះនាំចេញទៅទីផ្សារវៀតណាមជិត៨០ម៉ឺនតោន

ក្នុងឆ្នាំ២០២៤​ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានសរុប ៨៥០.០០០តោន កើនឡើង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសបានសរុប ៨១៥.០០០តោន គិតជាទឹកប្រាក់ ១​.១៥០ លានដុល្លារ ដោយបានកើនឡើង ៣១ភាគរយ។ ដោយឡែក ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ នេះ​ដែរ កម្ពុជាបានធ្វើការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាម សរុបទាំងអស់មានចំនួន ៧៩៣.៤៥៣ តោន។ បើតាមប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥០កន្លែង ក្នុងនោះ ៦កន្លែងជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិត  ៧.០០០តោន ទៅ ១៤.០០០តោន ក្នុងមួយឆ្នាំ។ ចំពោះ ៤៤សហគ្រាសផ្សេងទៀត គ្រាន់តែជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំនោះទេ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០.១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះក៏ជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ (អានបន្ថែម) - Video Advertisement -

កម្ពុជាសម្រេចអនុម័តស្តង់ដារជាតិថ្មីចំនួន ៣៦ ដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ក្រុមប្រឹក្សាស្តង់ដារជាតិរបស់កម្ពុជាបានអនុម័តស្តង់ដារជាតិថ្មីចំនួន៣៦ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងទូលំទូលាយលើសំណើចំនួន៤១ ។ នេះបើតាមកិច្ចប្រជុំលើកទី២៩ ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​យក​ស្តង់ដារ​អន្តរជាតិ​ជា​ស្តង់ដារ​ជាតិ។ ឯកឧត្តមបានកត់សម្គាល់ថា វិធានការបែបនេះមានសារៈសំខាន់សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ការកែលម្អសមត្ថភាពឧស្សាហកម្មក្នុងស្រុក និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ លើសពីនេះ ស្តង់ដារទាំងនេះមានគោលបំណងធានាគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់​ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។ ឯកឧត្តមក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។ ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់​ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា។ គួរបញ្ជាក់ថា ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ […]

គម្រោងស្ដារប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកនៅភាគខាងលិចក្រុងភ្នំពេញ សម្រេចបាន ៥០,៥០%

គិតមកត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៥០,៥០% ហើយ។ បើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកបញ្ជៀសការជន់លិចនៅភាគខាងលិចក្រុងភ្នំពេញនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ,  ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) ចន្លោះ PK១៥+៤៥០ ដល់ ២៣+៥៥០។ បើតាមមន្ទីរសាធារណការ ធ្លាប់បានបញ្ជាក់ដែរថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងជួយកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ […]

ត្រឹមដើមខែមករា ២០២៥នេះ គម្រោងស្ដារនិងពង្រីកផ្លូវជាតិលេខ៧ សម្រេចបានជិត ២៩%

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា គម្រោងដ៏សំខាន់នៃការស្តារ និងពង្រីកផ្លូវជាតិលេខ៧ បានឈានដល់ចំណុចមួយគួរឱ្យកត់សម្គាល់ គឺសម្រេចការសាងសង់បាន ២៨,៧៦% ហើយ បើគិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ។ នេះបើតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ  ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ គម្រោងដែលកំពុងបន្តការសាងសង់យ៉ាងសកម្មនេះ មានគោលបំណងពង្រីកផ្លូវដល់ទៅបួនគន្លង ដែលលាតសន្ធឹងពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណា។ ក្រសួងបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបាន និងកំពុងបានធ្វើការយ៉ាងសកម្ម ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យបានថាវឌ្ឍនភាពគម្រោងនឹងត្រូវបានបញ្ចប់ទៅដោយរលូន និងតាមផែនការដែលបានកំណត់។ គួររំលឹកថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម) គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) […]

ត្រឹមខែតុលា ឆ្នាំ២០២៤ កម្ចីធនាគារសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកើនដល់ជាង $២០ពាន់លាន

គិតត្រឹមខែតុលា ឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យមានចំនួន ៨១.៧៤៨ពាន់លានរៀល (ស្មើនឹង ២០,១ពាន់លានដុល្លារ) កើន ១៥,៧៤% ធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញដោយធនាគារជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។ តាមរបាយការណ៍ខាងលើបានបង្ហាញថា ឥណទានក្នុងវិស័យសំណង់បានកើនដល់ ២៩.១៩៩ពាន់លានរៀល ឬស្មើនឹង ៧,១៨ពាន់លានដុល្លារ កើន៣៣,៣%, រីឯឥណទានក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំនួន ២៧.៦៨៦ពានលានរៀល ឬស្មើនឹង ៦,៩ពាន់លានដុល្លារ ថយចុះ ៣,៩% និងចុងក្រោយ ឥណទានក្នុងវិស័យអចលនទ្រព្យមានចំនួន ២៤.៨៦៣ពាន់លានរៀល ឬស្មើនឹង ៦,១១ពាន់លានដុល្លារ កើនឡើង១៧,៨%​ ធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ដដែល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានធ្វើការផ្តល់កម្ចីសរុបដល់គ្រប់វិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា គិតជាទឹកប្រាក់មានចំនួន ២៤៧.៦៣១ពាន់លានរៀល ឬស្មើនឹង ៦០,៩០ពាន់លានដុល្លារ កើនឡើង ២,២% ធៀបនឹងឆ្នាំមុន។ ក្រៅពីវិស័យសំណង់និងអចនលទ្រព្យ នៅមានវិស័យសំខាន់ៗមួយចំនួនទៀតដែលទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះរួមមាន៖ ឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ ចំនួន ៦០.៩២៦ពាន់លានរៀល, […]

កំពង់ផែទេសចរណ៍កំពត សហការនិងក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកសេវាទូកទេសចរណ៍ល្បឿនលឿននៅកម្ពុជា

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត របស់ក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group បានសហការជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វិរៈ ក្នុងការផ្តល់សេវាកម្មទូកទេសចរណ៍ល្បឿនលឿនឆ្ពោះទៅកាន់ប្រទេសជិតខាង។ នេះបើតាមពិធីចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ អ្នកឧកញ៉ា បានឱ្យដឹងថា​ តាមរយ:កិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងពីររំពឹងថា នឹងជំរុញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិអោយបាន ៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៥ និង ១លាននាក់ ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានបើកដំណើរការអាជីវកម្មកំពង់ផែអន្តរជាតិកំពត (KITP)នេះអស់មួយរយៈពេលមកហើយ។ (អានបន្ថែម) អ្នកឧកញ៉ា បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ជូនអ្នកដំណើរ ជាពិសេសសម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចេញពីខេត្តកំពត ឆ្ពោះទៅកាន់បណ្តាកោះនានា ក៏ដូចជាទៅកាន់ពិភពលោក ហើយក៏នឹងក្លាយជាច្រកស្រូបទាញសេដ្ឋកិច្ចដ៏សំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា។ លើសពីនេះ កិច្ចសហការនេះ នឹងរួមចំណែកអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការចូលរួមលើកកម្ពស់វិស័យសេវាកម្មបដិសណ្ឋារកិច្ច និងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជា ខណៈដែលកន្លងមកក្រុមហ៊ុនវីរ:ប៊ុនថាំ បាននិងកំពុងធ្វើប្រតិបត្តិការទូកល្បឿនលឿនឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេចអស់រយ:ពេលជិត ៨ឆ្នាំមកហើយ។ ក្រុមហ៊ុន វីរ:ប៊ុនថាំ ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មទូកដឹកអ្នកដំណើរដ៏ទំនើបពីកំពង់ផែទេសចរណ៍អន្តរជាតិកំពតឆ្ពោះទៅកាន់កោះត្រល់ […]