ស្វែងយល់ពីអាជីវកម្មសណ្ឋាគារតាមរយៈកិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងសណ្ឋាគារ

នៅ​ពេល​សម្រេចចិត្ត​អភិវឌ្ឍ និងដំណើរការ​សណ្ឋាគារ​ភាគី​​ទាំងឡាយ​អាច​ចុះ​កិច្ច​សន្យា​ជួល ឬ កិច្ច​ព្រមព្រៀង​ស្តីពី​ការ​​គ្រប់គ្រង​សណ្ឋាគារ។ លក្ខខណ្ឌ​ទាំង​២​នេះ​មាន​ទាំង​គុណសម្បត្តិ និងគុណវិបត្តិ។

ការ​សិក្សា​អំពី​ទីផ្សារ​​កម្ពុជា​​បាន​​បង្ហាញ​ពី​ភាព​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ប្រទេស​នេះ នាំ​ឱ្យ​ការ​អភិវឌ្ឍ​វិស័យ​បដិសណ្ឋារកិច្ច​មាន​ការ​រីកចម្រើន​​នៅ​ភ្នំពេញ សៀមរាប និងខេត្ត​ព្រះសីហនុ។

សញ្ញាណ​នៃ​ការ​រីកចម្រើន​នេះ​អាច​បង្ហាញ​តាម​រយៈ​ក្រុម​សណ្ឋាគារ​អន្តរជាតិ​លំដាប់​កំពូល​ជា​ច្រើន​កំពុង​​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា Rosewood នៅ​ភ្នំពេញ Six Senses នៅ​កោះ​ក្រាប៊ី Alila នៅ​កោះ​ឫស្សី Ibis នៅ​សៀមរាប ហើយ​នៅ​មាន​​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​កំពុង​សាងសង់​ ហើយ​ឆាប់ៗ​នេះ​នឹង​បើក​​ទ្វារ​ដំណើរការ រីឯ Park Hyatt និង Novotel ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ។

ចំពោះការ​បើក​សណ្ឋាគារ ​តម្រូវ​ឱ្យ​មាន​អាជ្ញាប័ណ្ណ​ជាក់លាក់​ពី​ក្រសួង​ទេសចរណ៍ (ប្រសិន​បើ​វា​មាន​ច្រើន​ជាង ២០បន្ទប់) ឬ ពី​មន្ទីរ​ទេសចរណ៍​ខេត្ត (បើ​​វា​មាន​តិច​ជាង​២០​បន្ទប់) ដូច្នេះ​ទំនាក់​ទំនង​រវាង​ប្រតិបត្តិករ​សណ្ឋាគារ និងម្ចាស់​អគារ​នឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កិច្ច​សន្យា​ជួល ឬដោយ​កិច្ច​ព្រមព្រៀង​​​ស្តីពី​ការ​គ្រប់គ្រង​សណ្ឋាគារ (HMA)។

មិន​ថា​​ត្រូវ​អនុវត្ត​កិច្ច​សន្យា​ជួល ឬ HMA សុទ្ធ​តែ​​ផ្តល់​នូវ​​ចំណុច​ងាយស្រួល និងផលវិបាក​​​នានា​សម្រាប់​ភាគី​នីមួយ៖

ជា​ការ​ពិត នៅ​ពេល​ប្រតិបត្តិ​កិច្ចសន្យា​ជួល​ ប្រតិបត្តិករ​សណ្ឋាគារ​គឺជា​ម្ចាស់​អាជីវកម្ម ហើយ​ក៏​ជា​អ្នក​ដែល​​ទទួល​ខុស​ត្រូវ​រាល់​ហានិភ័យ​ទាក់ទង​នឹង​ប្រតិបត្តិការ​ផ្សេងៗ​របស់​​សណ្ឋាគារ។ ប្រតិបត្តិករ​សណ្ឋាគារ​ទទួលខុសត្រូវ​រត់ការ​អាជ្ញាប័ណ្ណ និងការ​អនុញ្ញាត​ឱ្យ​ដំណើរការ​សណ្ឋាគារ​ដោយ​ស្របច្បាប់​រួមមាន ភោជនីយដ្ឋាន បារ ឬ កន្លែង​ស្ប៉ា​ដែល​​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ ហើយ​និង ការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​​បុគ្គលិក។

ប្រតិបត្តិករ​សណ្ឋាគារ​ត្រូវទិញ​គ្រឿង​សង្ហារិម សម្ភារ​បរិក្ខារ​ទាំងអស់ (“FF&E”) ដើម្បីបំពាក់សម្រាប់​សណ្ឋាគារ​ ហើយ​ជាទូទៅ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​បំណុល​ទាំងអស់​ដែល​ទាក់ទង​នឹង​អាជីវកម្ម។

នៅ​ពេល​ដែល​ភាគី​​សម្រេចចិត្ត​ជ្រើស​យក​កិច្ច​សន្យា​ជួល បាន​ន័យ​ថា​​គ្រប់​ភាគី​​បាន​​ព្រមព្រៀង​អនុវត្ត​តាម​​​ច្បាប់​ស្តីពី​សិទ្ធិ​​​​ជួល​អចិន្ត្រៃយ៍របស់​ប្រទេស​កម្ពុជា​ដែល​មាន​រយៈពេល​ពី ១៥​ទៅ​៥០​ឆ្នាំ។ ដូច្នេះ ប្រតិបត្តិករ​សណ្ឋាគារ​អាច​​អនុវត្ត​សិទ្ធិ​ប្រើប្រាស់ និងអាស្រ័យផល​លើ​អចលនវត្ថុ​នោះ​បាន។ អ្នកជួល​ក៏​នឹង​ទទួល​បាន​​​វិញ្ញាបនបត្រ​ជួល​អចិន្ត្រៃយ៍​ពី​​អាជ្ញាធរ​សុរិយោដី​ទុក​ប្រើប្រាស់​ដើម្បី​តតាំង​នៅ​ពេល​មាន​ការ​ជំទាស់​ណា​មួយ​ពី​ភាគី​ទី​បី។

បើ​ប្រៀបធៀប​ទៅ​នឹង​កិច្ច​សន្យា​ជួល នៅ​ពេល​ប្រតិបត្តិ​​កិច្ច​ព្រមព្រៀង​ស្តីពី​​ការ​គ្រប់គ្រង​សណ្ឋាគារ ( HMA) ម្ចាស់​ទ្រព្យ​គឺ​ជា​អ្នក​ផ្តល់​សិទ្ធិ​ដល់​ប្រតិបត្តិករ​សណ្ឋាគារ ដើម្បី​គ្រប់គ្រង​សណ្ឋាគារ​ក្នុង​នាម​ជា​ម្ចាស់។ នៅ​ក្នុង​សេណារីយ៉ូ​បែបនេះ កម្មសិទ្ធិ​លើ​អាគារ និងអាជីវកម្ម​សណ្ឋាគារ ​គឺ​ម្ចាស់​ជា​អ្នក​​ទទួល​ខុសត្រូវ​រាល់​ហានិភ័យ​ដែល​ទាក់ទង​នឹង​ប្រតិបត្តិការ​សណ្ឋាគារ។ ប្រតិបត្តិករ​សណ្ឋាគារ​នឹង​គ្រប់គ្រង​សណ្ឋាគារ​តែ​ក្នុង​លក្ខខណ្ឌ​ចាត់ចែង ត្រួតពិនិត្យ និងការ​អនុវត្តសម្រាប់​ម្ចាស់​ទ្រព្យ​ប៉ុណ្ណោះ។ ប្រតិបត្តិករ​សណ្ឋាគារ​ជា​អ្នក​នាំ​យក​​យីហោ ពង្រីក​បណ្ដាញ និងប្រតិបត្តិ​អាជីវកម្ម​សណ្ឋាគារ​តាមរយៈ​ចំណេះ​របស់​ពួកគេ​។

កិច្ច​ព្រមព្រៀង​ស្តីពី​​ការ​គ្រប់គ្រង​សណ្ឋាគារ (HMA) មាន​ប្រភព​ចេញ​ពី​ទ្វីប​អាស៊ី ក្នុង​ទសវត្ស​ទី ៦០ ពិសេស​នៅ​ហុងកុង បញ្ញត្តិ​នេះ​ដើម​ឡើយ​ត្រូវ​បាន​ធ្វើ​សេចក្តី​ព្រាង​ដោយ​​​ផ្អែក​លើ​កិច្ចសន្យា​ជួល។ សព្វថ្ងៃ វា​គឺ​ជា​កិច្ចសន្យា​​ដ៏​វែង​អន្លាយ លម្អិត ទូលំទូលាយ​ និងមាន​ភាព​ស្មុគស្មាញ សម្រាប់​អ្នក​ដែល​មិន​ស៊ាំ​ជាមួយ​វា។

ជាទូទៅ ​កិច្ច​ព្រមព្រៀង​​​ស្តីពី​ការ​គ្រប់គ្រង​សណ្ឋាគារ (“HMA) គឺជា​កិច្ច​សន្យា​ជួល​រយៈពេល​វែង​ពី ១០ ទៅ ២០​ឆ្នាំ ​ហើយ​ប្រតិបត្តិករ​នឹង​គ្រប់គ្រង​ស្ទើរ​តែ​ទាំងស្រុង​លើ​សណ្ឋាគារ​រួម​ទាំង​ការ​កំណត់​តម្លៃ​បន្ទប់ ថវិកា​សណ្ឋាគារ យុទ្ធសាស្ត្រ​ទីផ្សារ និងគោលការណ៍​សណ្ឋាគារ​ជា​ដើម។ ប្រតិបត្តិករ​សណ្ឋាគារ​ក៏​ជា​អ្នក​ជួល​បុគ្គលិក​ជំនួស​ម្ចាស់​សណ្ឋាគារ ហើយ​ជា​អ្នក​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការ​ទិញ​ចូល ឬដកចេញ​នូវ​គ្រឿង​សង្ហារិម សម្ភារៈ​បរិក្ខារ​ទាំងអស់ (“FF&E”) ផង​ដែរ។

ដូច្នេះ ម្ចាស់​គឺ​ជា​អ្នក​ប្រឈម​រាល់​ហានិភ័យ​ទាំង​អស់ តែ​​គ្មាន​សិទ្ធិ​នៅ​ក្នុង​ការ​គ្រប់គ្រង​​សណ្ឋាគារ​ឡើយ។ យ៉ាងណាមិញ ម្ចាស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​យីហោ អ្នក​​ជំនាញ​ និងចំណេះដឹង​របស់​ប្រតិបត្តិករ​សណ្ឋាគារ។

នៅ​ប្រទេស​កម្ពុជា ​កិច្ច​ព្រមព្រៀង​​​ស្តីពី​ការ​គ្រប់គ្រង​សណ្ឋាគារ (HMA) ត្រូវ​បាន​គ្រប់គ្រង​ជាពិសេស​ដោយ​មាត្រា ៦៣៧ នៃ​ក្រម​រដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ប្រតិបត្តិករ​មាន​កាតព្វកិច្ច​ថែរក្សា រាយការណ៍ និងបង់​ប្រាក់ ​និង​វត្ថុ​ទាំងឡាយដល់​ម្ចាស់​ ​ក្នុងអំឡុង​ពេល​ដែល​ខ្លួន​ទទួល​​បាន​ក្នុង​ដំណើរការ​សកម្មភាព​នៃ​ការ​គ្រប់គ្រង​សណ្ឋាគារ (ដូចជា​ប្រាក់​ចំណូល ដូច​មាន​ចែង​ក្នុង​មាត្រា ៦៤០ ដល់ ៦៤២ នៃ​ក្រម​រដ្ឋប្បវេណី​កម្ពុជា)។

ខុស​ពី​សិទ្ធិ​ជួល​អចិន្ត្រៃយ៍ ប្រតិបត្តិករ​សណ្ឋាគារ​​មិន​មាន​តួនាទី​ជាក់លាក់​នៅ​ពេល​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀង​​​ស្តីពី​ការ​គ្រប់គ្រង​សណ្ឋាគារ (HMA) ពីព្រោះ​​​នេះ​មិន​បាន​ចុះ​បញ្ជី​នៅ​អាជ្ញាធរ​សុរិយោដី​ឡើយ។

ដូច្នេះ​នៅ​ពេល​ជ្រើសរើស​រវាង​ភតិសន្យា (កិច្ចសន្យាជួល) ឬ កិច្ច​ព្រមព្រៀង​​​ស្តីពី​ការ​គ្រប់គ្រង​សណ្ឋាគារ (HMA) ភាគី​ទាំង​អស់​ត្រូវ​ពិចារណា​ដោយ​យក​ចិត្ត​ទុកដាក់ ថា​តើ​ដំណោះស្រាយ​ណា​ដែល​ល្អ​បំផុត​សម្រាប់​គម្រោង​របស់​ពួកគេ។ ជម្រើស​នេះ​នឹង​មាន​ឥទ្ធិពល​លើ​គម្រោង និង ទំនាក់ទំនង​រវាង​ភាគី។ ភាគី​ទាំងអស់​ក៏​ត្រូវ​ពិនិត្យ​មើល​ឡើងវិញ​នូវ​ផល​ប៉ះពាល់​នៃ​ការ​បង់ពន្ធ​នៃ​ជម្រើស​នីមួយៗ​សម្រាប់​ពួកគេ។

មិន​មាន “អ្នកឈ្នះ” ពិត​ប្រាកដ​ឡើយ ​ថា​តើ​កិច្ច​ព្រមព្រៀង​​​ស្តីពី​ការ​គ្រប់គ្រង​សណ្ឋាគារ (HMA) ឬ ភតិសន្យា គឺជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​​ប្រតិបត្តិករ ឬស្លាកយីហោ។ វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព ភាគី ហើយ​និងគម្រោង។

និយាយ​ជាទូទៅ​ ប្រតិបត្តិករ​សណ្ឋាគារ​អន្តរជាតិ​ចូលចិត្ត​ប្រតិបត្តិ​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​សណ្ឋាគារ (HMA) ជាជាង​ភតិសន្យា​ដើម្បី​កាត់បន្ថយ​បំណុល​ហិរញ្ញវត្ថុ​ដែល​ជាប់​ទាក់ទង​នឹង​ដំណើរការ​សណ្ឋាគារ។ ពួកគេ​ក៏​មិន​ចាំបាច់​ទាញ​យក​ទុន​បម្រុង​ភាគហ៊ុន​ផ្ទាល់​ខ្លួន​ដើម្បី​អភិវឌ្ឍ​សណ្ឋាគារ​ថ្មី និងពង្រីក​យីហោ​របស់​ពួកគេ​ដែរ។

សរុប​សេចក្ដី​មក ជម្រើស​២ ត្រូវ​បាន​​បើកចំហឱ្យ​ភាគី​​នៅ​ពេល​សម្រេចចិត្ត​ថា​ត្រូវ​បើក​ដំណើរការ​សណ្ឋាគារ។ ពួកគេ​អាច​អនុវត្ត​កិច្ចព្រមព្រៀង​ជួល ឬកិច្ចព្រមព្រៀងគ្រប់គ្រងសណ្ឋាគារ (HMA)។ ជម្រើស​ទាំង​២​សុទ្ធតែ​មាន​ចំណុច​ល្អ និងចំណុចអាក្រក។ ស្វែងរក​ស្លាកយីហោ​ដែល​ត្រឹមត្រូវ​គឺជា​ធាតុ​ចាំបាច់​ដើម្បី​ធានា​ឲ្យ​​​សណ្ឋាគារ​មួយ​ដំណើរការ​ទៅ​បាន និងមាន​ភាព​យូរ​អង្វែង។ វា​ក៏​នឹង​មាន​ឥទ្ធិពល​​​ចំពោះ​ការរចនា ប្រតិបត្តិការ និងការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង ក៏​ដូចជា​ជះ​ឥទ្ធិពល​លើ​តម្លៃ​នៃអចលន​ទ្រព្យ​ផង​ដែរ។ ប្រតិបត្តិករ​សណ្ឋាគារ​នឹង​នាំ​យក​អ្នក​ជំនាញ ចំណេះដឹង ស្លាកយីហោ និងបណ្ដាញ​របស់​ខ្លួន។ ក្រៅពី​ការ​ជ្រើសរើស​ប្រតិបត្តិករ​ត្រឹមត្រូវ លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង និងជម្រើស​នៃ​កិច្ច​សន្យា​នឹង​ក្លាយ​ជា​កត្តា​សំខាន់ផងដែរ ព្រោះ​ជាទូទៅ​វា​នឹង​គ្រប់គ្រង​ទំនាក់ទំនង​រវាង​ភាគី​ជា​ច្រើន​ទសវត្ស ហើយ​វា​នឹង​ពិបាក​ក្នុង​ការ​កែប្រែ​ច្បាប់​ណាស់​នៅ​ពេល​ប្រតិបត្តិ។


អំពី​អ្នកនិពន្ធ

លោក Charles AMAR មាន​បទពិសោធន៍​ជា​ច្រើន​លើ​ទិដ្ឋភាព​ច្បាប់​អចលនទ្រព្យ ដោយ​ផ្តោត​ជាពិសេស​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​វិនិយោគ​អចលនទ្រព្យ ការ​អភិវឌ្ឍន៍​គម្រោង សំណង់ និង ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ។​​​

គាត់​តែងតែ​ផ្តល់​ប្រឹក្សា​ដល់​អតិថិជន​ក្នុង​ស្រុក និង បរទេស​ដែល​ចង់​ស្វែងរក​ការ​ប្រឹក្សា​ជំនាញ និង ដំណោះស្រាយ​ដោយ​ភាព​ច្នៃ​បង្កើត​លើ​ប្រតិបត្តិការ​សំខាន់ៗ និង ស្មុគស្មាញ​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ ទាំង​​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ ឬ ការ​រៀបចំ​ផែនការ។

សមត្ថភាព និង ជំនាញ​របស់​គាត់​អាច​បំពេញ​ការងារ​ដោយ​ពេញលេញ​ទៅ​លើ​គម្រោង អចលនទ្រព្យ​មិន​ថា​ជា​លំនៅដ្ឋាន (បុរី ខុនដូ) ការិយាល័យ ផ្សារ​ទំនើប​សណ្ឋាគារ ឃ្លាំង សម្ភារឧស្សាហកម្ម រហូត​ដល់​ចំណត​ឡាន៕

លោក Charles AMAR ជា​អ្នក​ប្រឹក្សា​យោបល់​ដែល​ធ្វើការ​ជាមួយ​ការិយាល័យ​មេធាវី​ Sarin & Associates សហការ​ជាមួយ DFDL។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ទាក់ទង​គាត់​តាមរយៈ​អាសយដ្ឋាន​ដូច​ខាង​ក្រោម៖

ផ្ទះលេខ ៣០ មហាវិថី​ព្រះនរោត្តម អគារ​ធនាគារ​ប្រ៊ែដ​ជាន់​ទី ៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូនពេញ (ប្រអប់​សំបុត្រ​លេខ ៧) រាជធានី​ភ្នំពេញ។

ទូរស័ព្ទ​លេខ +៨៥៥ ២៣ ២១០ ៤០០ | ទូរស័ព្ទ​ចល័ត +៨៥៥ ៦៨ ៦៨ ៦៦ ០២ ។

អ៊ីម៉េល៖ charles.amar@dfdl.com/ វេបសាយ៖ www.dfdl.com


ការ​បោះពុម្ព​ផ្សាយ​នេះ​គឺ​សម្រាប់​ជា​ព័ត៌មាន​តែ​ប៉ុណ្ណោះ។ វា​មិន​​​ផ្តោត​ទាំង​ស្រុង ហើយ​ក៏​មិន​មែន​ជា​ការ​ប្រឹក្សា​យោបល់​​ផ្នែក​ច្បាប់​​ឡើយ។ អ្នក​ត្រូវតែ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ជាក់លាក់​ដែល​សម​ស្រប​តាម​​លក្ខខណ្ឌ​របស់​អ្នក។

​​​​ព័ត៌មាន​នៅ​ក្នុង​អត្ថបទ​នេះ​ផ្តល់​ជូន​សម្រាប់​គោលបំណង​ព័ត៌មាន​តែ​ប៉ុណ្ណោះ ហើយ​មិន​មាន​គោលបំណង​​ជា​ការ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ណា​មួយ​ឡើយ។ ការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ គួរ​តែ​ទទួល​ពី​អ្នក​ជំនាញ​ផ្នែក​ច្បាប់​សម្រាប់​គ្រប់​ស្ថានភាព​ជាក់លាក់។ លើកលែង​តែ​មាន​ការ​បញ្ជាក់​ផ្សេង​ពី​នេះ។​ លោក Charles Amar គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អត្ថបទ​នេះ។ ប្រសិនបើ​អ្នក​ចង់​ផលិត​ឡើង​វិញ ឬ ប្រើ​អត្ថបទ​ ឬ ផ្នែក​ណាមួយ​​របស់​អត្ថបទ​នេះ វា​គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ក្នុង​ការ​យល់ព្រម​​ពី​ម្ចាស់​អត្ថបទ​ជា​មុន​សិន​ប្រសិន​បើ​ចាំបាច់។


ប្រែសម្រួលក្រៅផ្លូវការដោយ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Bentley Systems មានទស្សនៈវិស័យមួយដ៏សាមញ្ញគឺ ការបំបាត់រាល់ឧបសគ្គនៃការចូលប្រើប្រាស់ និងការធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានតម្លាភាព។ ខុសពីថ្នាក់ដឹកនាំដទៃ លោកមិនអង្គុយក្នុងបន្ទប់ធ្វើការដាច់ដោយឡែកនោះទេ ប៉ុន្តែលោកអង្គុយនៅកណ្តាលការិយាល័យរួមជាមួយបុគ្គលិកដទៃទៀត ដើម្បីឱ្យគ្រប់គ្នាអាចចូលមកពិភាក្សា និងសួរដេញដោលជាមួយលោកបានគ្រប់ពេលវេលា។ ចំណូលចិត្តក្នុងការស្វែងយល់ពីប្រព័ន្ធដែលបិទជិតរបស់លោក បានចាប់ផ្តើមតាំងពីវ័យជំទង់ នៅពេលដែលលោកបានរៀនសរសេរកម្មវិធីកុំព្យូទ័រដោយខ្លួនឯង និងបានលួចកែច្នៃម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ ដើម្បីរកអាថ៌កំបាំងនៃប្រព័ន្ធរបស់វា។ បទពិសោធន៍ទាំងនេះបានបង្រៀនលោកថា ព័ត៌មាន និងបច្ចេកវិទ្យានឹងដំណើរការបានល្អបំផុត នៅពេលដែលវាត្រូវបានចែករំលែកជាសាធារណៈ។ នៅក្រុមហ៊ុន Bentley លោក Moutte បានយកគោលការណ៍ “បើកចំហ” នេះមកអនុវត្តក្នុងការរចនាកម្មវិធីវិស្វកម្មសំណង់ស៊ីវិល។ លោកជឿជាក់ថា ទិន្នន័យនៃហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន និងផ្លូវថ្នល់ មិនគួរត្រូវបានចាក់សោទុកក្នុងប្រព័ន្ធណាមួយនោះទេ ប៉ុន្តែវាត្រូវតែអាចប្រើប្រាស់បានក្នុងរយៈពេលរាប់សិបឆ្នាំទៅមុខទៀតតាមរយៈប្រព័ន្ធបើកចំហ (Open Source)។ សម្រាប់លោក Moutte ការបើកចំហមិនមែនត្រឹមតែជាយុទ្ធសាស្ត្រធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់ផលប្រយោជន៍ដល់សង្គម។ លោកតែងតែចែករំលែកទាំងចំណេះដឹងបច្ចេកវិទ្យាដល់ក្រុមការងារ ដោយប្រកាន់ខ្ជាប់នូវជំនឿថា “យើងត្រូវតែផ្តល់ឱ្យគេមុន ទើបយើងនឹងទទួលបានមកវិញ”។ តាមរយៈការធ្វើឱ្យបច្ចេកវិទ្យាអាចមើលឃើញ និងអាចចូលប្រើបាន លោកកំពុងជួយកសាងទីក្រុងឱ្យកាន់តែមានសុវត្ថិភាព និងមានភាពធន់ជាងមុនសម្រាប់មនុស្សគ្រប់គ្នា។ - Video Advertisement -

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា ការដាក់ដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីនេះ គឺដើម្បីបណ្តុះបណ្តាលជំនាញ ជំរុញនវានុវត្តន៍ឧស្សាហកម្ម និងមធ្យោបាយធ្វើដំណើរដែលបញ្ចេញកាបូនទាប។ ឯកឧត្តមថា វិទ្យាស្ថាននេះ ក៏ជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការជំរុញការស្រាវជ្រាវ ការបណ្តុះបណ្តាលបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មីផងដែរ។ វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។ ពាក់ព័ន្ធនឹងយានយន្តអគ្គិសនីនេះដែរ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន […]

ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យាអន្តរជាតិប្រកាសថា៖ ចង់បង្កើតមន្ទីរពិសោធន៍១នៅកម្ពុជា

លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS ម្ចាស់ពានរង្វាន់ ណូបែលរូបវិទ្យាអន្តរជាតិម្នាក់បានប្រកាសពីគោលបំណងរបស់ខ្លួន ដោយចង់បង្កើតមន្ទីរពិសោធន៍មួយនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ពង្រីកសមត្ថភាពរូបវិទ្យាបន្ថែមទៀត។ លោកលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Sir Konstantin បានលើកឡើងថា បច្ចុប្បន្ននេះលោកបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគេបន្ថែមទៀត ឱ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកមានគម្រោង នឹងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា ដែលបានសម្លឹងឃើញឱកាសនៅកម្ពុជា ហើយមានផែនការក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ដែលមានសមត្ថភាពឱ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា។សម្តេចតេជោ ក៏បានប្រាប់លោកសាស្ត្រាចារ្យរូបវិទ្យា ធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពនៅក្នុងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះកាន់តែច្រើន។ គួរបញ្ជាក់ថា យុវជនកម្ពុជាគឺមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ គួរឱ្យកត់សម្គាល់ដែលពួកគេបានខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលរំពឹងថា […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងទទួលស្គាល់ជំនាញរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការបណ្តុះបណ្តាលជំនាញឱ្យកាន់តែប្រសើរ។ MoU រវាងភាគីទាំងពីរ បានចុះហត្ថលេខា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោកស្រី Ling Shuangying អគ្គលេខាធិការនៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ ប្រទេសចិន។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានចាត់ទុក កិច្ចសហការនេះ នឹងក្លាយជាចលករដ៏សំខាន់បន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបរទេស ជាពិសេសវិនិយោគិនចិនមកកម្ពុជា។ ជាមួយគ្នានេះ លោកស្រី Ling Shuangying បានលើកឡើងដែរថា អនុស្សរណៈដ៏សំខាន់នេះ នឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកទេសយានយន្តអគិ្គសនី និងបច្ចេកវិទ្យាកុំព្យូទ័រជាដើម ឱ្យមានកម្រិតស្តង់ដាវិជ្ជាជីវៈខ្ពស់ទទួលស្គាល់រវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា MoU នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងទទួលស្គាល់ជំនាញរួមគ្នារវាង កម្ពុជា-ចិន ដោយនឹងផ្ដោតសំខាន់លើការសហការរៀបចំកម្មវិធីសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងមហាវិទ្យាល័យបច្ចេកទេសសំណង់ Zhejiang (ZCTC) និងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តពោធិ៍សាត់ (PIPP) នៅទីក្រុង Zhejiang ក្នុងគោលបំណងជំរុញប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា ដើម្បីបំពេញតម្រូវការក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន ជាពិសេសក្នុងវិស័យសំណង់។ គាំទ្រដោយកម្មវិធីភាពជាដៃគូរបស់ ILO/China MoU បង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង រួមទាំងបច្ចេកវិទ្យាសំណង់ឆ្លាតវៃ ការផ្លាស់ប្តូរមហាវិទ្យាល័យ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរួមគ្នាដើម្បីបង្កើនការងាររបស់យុវជនកម្ពុជា។ គំនិតផ្តួចផ្តើមនេះក៏ជួយសម្រួលដល់ការផ្លាស់ប្តូរសិស្ស និងគ្រូ ការប្រកួតប្រជែងជំនាញ និងគម្រោងស្រាវជ្រាវផងដែរ។ ក្នុងពិធីចុះហត្ថលេខានេះ មន្ត្រីជាន់ខ្ពស់មកពី ILO/China បានលើកឡើងពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលយុវជននូវជំនាញទីផ្សារពាក់ព័ន្ធ ដោយសារឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រធានគម្រោង ILO/China Tian Feng បានកោតសរសើរ ដោយបានគូសបញ្ជាក់ថា វានឹងផ្តល់ឱកាសជាក់ស្តែងសម្រាប់យុវជនកម្ពុជាក្នុងការទទួលបាននូវវគ្គបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ និងសម្ភារៈទំនើបៗ។ ភាពជាដៃគូនេះមិនត្រឹមតែដោះស្រាយគម្លាតជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ខណៈពេលដែលគាំទ្រដល់ការអភិវឌ្ឍន៍ជាតិប្រកបដោយនិរន្តរភាព ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ កម្ពុជាកំពុងវិនិយោគជាយុទ្ធសាស្ត្រលើធនធានមនុស្សរបស់ខ្លួន ដើម្បីធានាថាកម្លាំងការងាររបស់ខ្លួនត្រូវបានត្រៀមរួចស្រេចសម្រាប់បញ្ហាប្រឈមនានា នៅពេលអនាគតនៅក្នុងឧស្សាហកម្មផ្សេងៗ។ - Video Advertisement -

ក្រុមហ៊ុន Yalong ប្រកាសជួយកម្ពុជា ជំរុញវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

ក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ ដើម្បីរួមគ្នាជួយលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី  បង្ហាញក្តីសង្ឃឹមថា តាមរយៈបទពិសោធរបស់ក្រុមហ៊ុន Yalong នឹងអាចជួយឱ្យសិស្សកម្ពុជាទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានស្ដង់ដា និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ។ ឯកឧត្តម ក៏បានបញ្ជាក់ពីភាពចាំបាច់ នៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលជាគន្លឹះយ៉ាងសំខាន់ ក្នុងការបង្កើតផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងប្រែក្លាយកម្ពុជាជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។ ជាការឆ្លើយតប លោក CHEN Jiquan នាយកក្រុមហ៊ុន […]