រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី២ នឹងផ្គត់ផ្គង់ទឹកស្អាត ៣៩០ ០០០ ម៉ែត្រគុបនៅឆ្នាំ២០២៣

គម្រោងសាងសង់រោចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី២ ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកបាន ៣៩០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងដាក់ឱ្យដំណើរការផលិតនៅឆ្នាំ ២០២៣ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងរដូវប្រាំង។

បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ ផ្តល់សេវាដោយរោងចក្រចំនួន ៤ ដែលមានសមត្ថភាពផលិតទឹកស្អាតបានជាមធ្យម ៦០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ តួលេខនេះ បង្ហាញពីកម្រិតខ្វះខាតយ៉ាងច្រើន បើធៀបទៅនឹងតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ប្រមាណ ៧០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្ដីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២០ ចេញថ្ងៃទី ១២ខែមីនាកន្លងទៅនេះ។

បន្ថែមទៅលើរោងចក្រផលិតទឹកស្អាតដែលមានស្រាប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងបន្តសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែង ដំណាក់កាលទី២នេះរោងចក្រផលិតទឹកស្អាតនេះ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនបារាំង VINCI Construction Grands Projects។ គម្រោងនេះ មានការប៉ាន់ប្រមាណថា អាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់១លាននាក់ ស្មើនឹងប្រជាជនជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ ដែលនឹងចំណាយថវិកា ប្រមាណ ៤៥ លានដុល្លារដើម្បីសាងសង់។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន VINCI Construction Grands Projects ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

គួរបញ្ជាក់ផងដែរថា គម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥ ០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ នេះផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៩៥ភាគរយ ហើយ

គម្រោងស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ សម្រេចបាន ៩៥ភាគរយ ហើយ គ្រោងនឹងប​ញ្ច​ប់នៅអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំនេះ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយ​ម​ ចុះផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងអនុវត្តលើការងារចំនួន ០៤ រួមមាន៖ ទី១)ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ទី២)ស្តារព្រែកហូរប្រវែង ៣,៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ ទី៣)ស្តារប្រឡាយព្រែកហូរប្រវែង ៣,៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និងទី៤)រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤,៥គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះដែរ គម្រោងស្តារព្រែកពាមសត្ថា ជាផ្នែកមួយនៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបាន ៦៥ភាគរយហើយ ផងដែរ។ គម្រោងនេះ បានចាប់អនុវត្តតនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០​២​៤ ខាងមុខនេះ ដែលអនុវត្តចាប់ពីបឹងតាមោក រហូតដល់ច្រកចេញព្រែកពាមសត្ថាប្រវែ​ង​ប្រមាណ ១៩គីឡូម៉ែត្រ ស្ថិ​ត​ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្តាល។ សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹកពីជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះជំហានទី១ និងទី២ គម្រោងការងារដែលត្រូវអនុវត្តមាន […]

ក្រុមហ៊ុន៤ ប្រកាសបង្កើតរោងចក្រតម្លៃជិត ២៥លានដុល្លារ នៅខេត្តកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនឯកជនចំនួន ៤ វិនិយោគសរុបចំនួន ២៤.៨៥៣.៩១១ ដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រថ្មីចំនួន ៤ នៅខេត្តកំពង់ស្ពឺ។ រោងចក្រ​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​បង្កើត​ការងារ​ថ្មី​បាន​ជាង 1,200 ។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ-ច្រកចេញ-ចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ គម្រោង​វិនិយោគ​ទាំង​៤​នោះ​រួម​មាន​៖ ១. ក្រុមហ៊ុន PARTY A RENEWABLE RESOURCE (CAMBODIA ) CO,. LTD., គ្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដោយប្រមូលវត្ថុធាតុដើមចាស់ៗក្នុងស្រុកមកផលិត។ ២. ក្រុមហ៊ុន REDLEAF INDUSTRY (CAMBODIA) CO.,LTD., គ្រោងវិនិយោគបង្កើតរោងចក្រផលិតថ្នាំលាបពណ៌គ្រប់ប្រភេទ ម្សៅការពារច្រេះ និងម្សៅបៀក។ ៣. ក្រុមហ៊ុន ZENITH LIGHTING […]

រដ្ឋមន្ត្រីដឹកកជញ្ជូនថៃកៀរគរទុនពីចិន $២៧ពាន់​លាន​ ​ដើម្បីចាប់ផ្តើមគម្រោងស្ពានអាកាសភ្ជាប់សមុទ្រ​និងពង្រីកផ្លូវដែកថ្មី

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសថៃ លោក Suriya Jungrungreangkit ថ្មីៗនេះបានទៅ ផ្សព្វផ្សាយនិងកៀរគរទុនវិនិយោគសម្រាប់អភិវឌ្ឍគម្រោងសង់ស្ពានអាកាសភ្ជាប់សមុទ្រតម្លៃ ២៧ ពាន់លានដុល្លារជាមួយអ្នកវិនិយោគចិននៅទីក្រុងប៉េកាំង។ កាសែត The Nation បានរាយការណ៍ថាគម្រោងដែលរដ្ឋមន្ត្រីថៃបានស្នើនៅចំពោះមុខវិនិយោគិនចិននោះ គឺជាផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរនៅសងខាងនៃតំបន់មាត់សមុទ្រ Isthmus របស់ថៃដែលតភ្ជាប់ដោយផ្លូវដែកនិងផ្លូវហាយវេប្រវែង ១០០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងសមុទ្រ Andaman និងឈូងសមុទ្រថៃ ដោយវៀងលែងឆ្លងកាត់ច្រកសមុទ្រ Malacca នេះបើយោងតាម globalconstructionreview.com បានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។ នៅក្នុងបទបង្ហាញនៅសណ្ឋាគារ Grand Hyatt Beijing កាលពីថ្ងៃ០៨ ឧសភា ២០២៤ លោក Suriya បានរៀបរាប់លម្អិតអំពីគម្រោងនេះដល់សហគ្រិនចិនពីសក្តានុពលលើវិស័យវិនិយោគអាទិភាពមួយចំនួន ដូចជា វិស័យភស្តុភារ ការដឹកជញ្ជូន ការគ្រប់គ្រងកំពង់ផែ ហិរញ្ញវត្ថុ ឧស្សាហកម្ម ធានារ៉ាប់រង និងសំណង់។ ក្រុមហ៊ុនចិនធំៗ ដែលបានចូលរួមក្នុងឱកាសនោះ រួមមានក្រុមហ៊ុនដឹកជញ្ជូនចិន Cosco Shipping Lines, ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែចិន China Harbor […]

បច្ចុប្បន្នក្រសួងសម្រេចការដំឡើងបង្គោលទូរស័ព្ទតាមបុរីបានចំនួន៧៤ ខណៈស្ថានីយអង់តែនចំនួន១៥៧ កំពុងដំណើរការ

គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសបានលើកកម្ពស់កម្រិតគុណភាពសេវាទូរស័ព្ទនៅតាមបុរីនានា ក្នុងរាជធានីភ្នំពេញ ដោយការសាងសង់បង្គោលអង់តែនរួមបានចំនួន ៧៤បង្គោលហើយ ខណៈស្ថានីយអង់តែនចំនួន ១៥៧ កំពុងដំណើរការ។ នេះបើតាមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់កម្រិតគុណភាពសេវាទូរគមនាគមន៍ទាំង​ ៩ក្រុម នៅតាមបុរី ក្នុងរាជធានីភ្នំពេញក្រោមវត្តមានរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នាឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់កម្រិតគុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាងសង់ “បង្គោលអង់តែនរួម” បានចំនួន ៧៤បង្គោល ដែលបង្គោលនីមួយៗអាចបំពាក់ស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុនផងដែរ។ ឯកឧត្តមបន្ត បច្ចុប្បន្ននៅតាមបុរីនានាក្នុងរាជធានីភ្នំពេញ មានស្ថានីយអង់តែនចំនួន១៥៧ ត្រូវបានដាក់ឱ្យដំណើរការរួចរាល់ហើយ ក្នុងនោះមានក្រុមហ៊ុន Cellcard ចំនួន ៣៧ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ស្ថានីយ ដែលប្រតិបត្តិករនីមួយៗបានបំពាក់ស្ថានីយអង់តែនតាមការគ្រោងទុករួចស្រេចហើយដែរ។ ចំណែកឯនៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញវិញ ឯកឧត្តមបន្ថែមថា គិតត្រឹមថ្ងៃទី ៧ ឧសភានេះ ក៏មានការសាងសង់បន្ថែម “បង្គោលអង់តែនរួម”ចំនួន ២៩៨បង្គោល […]

ក្រុមហ៊ុនយក្សចិន ចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសជិតព្រលានអន្តរជាតិថ្មីនៅសៀមរាប

ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយរបស់ចិន ចង់វិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះបើតាមជំនួបរវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក Lu Xiaolong បានបង្ហាញនូវបំណង ដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះ គ្រោងនឹងផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះនឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាពិសេស គម្រោងនេះ នឹងជួយបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏អាចជួយទាក់ទាញទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតផង។ លើសពីនេះឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ដែលនេះក៏ជាកត្តាជំរុញដល់ការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជានេះតែម្តង។ គួរបញ្ជាក់ថា ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។ (អានបន្ថែម) - Video […]

អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក និងគម្រោងដទៃទៀត ដើម្បីបង្កើតផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មានផុសផ្សាយកាលពីថ្ងៃទី​​១៧ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរខេត្តកំពត មានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមជាច្រើនទៀតនៅថ្ងៃខាងមុ​ខ ដែលមានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង ១៣ ក្នុងខេត្ត បង្កើតផ្សារលើទឹក និងជាពិសេសគម្រោងបង្កើ​​តឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដើម្បីឱ្យខេត្តមួយនេះក្លាយជាគោលដៅដ៏ទាក់ទាញ​បំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ​។ បន្ថែមពីនេះ ផែនការបង្កើតផ្សារលើទឹកនេះត្រូវបានលើកឡើងបន្ទាប់ពីអាជ្ញាធរខេត្តកំពតបានសាងសង់រូបសំណាកសេះសមុទ្រ ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពត កំពុងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន_ទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង។ (អានបន្ថែម) - Video Advertisement -