សួនច្បារមានវត្តមាននៅក្នុងរបៀបរស់នៅបែបទំនើប

របៀបនៃការរស់នៅ និងបរិស្ថានរស់នៅ កាន់តែមានភាពទំនើបទាន់សម័យច្រើនឡើង។ Sokea Garden មានបំណងក្លាយជាអ្នកជំនាញក្នុងស្រុកនាំមុខគេក្នុងការតុបតែងរុក្ខជាតិតាមលក្ខណៈស្តង់ដារអន្តរជាតិ ។

ទ្រឹស្តីតម្រូវការរបស់មនុស្សរបស់ Maslow បានអះអាងថា បន្ទាប់ពីបំពេញបាននូវតម្រូវការមូលដ្ឋានរបស់ខ្លួនដូចជាជម្រកំរក ម្ហូបអាហារ និងសម្លៀកបំពាក់ មនុស្សស្វែងរកភាពសុខស្រួល និងការកំសាន្ត ហើយនិន្នាការស្រដៀងគ្នានេះ បច្ចុប្បន្នក៏ឃើញមាននៅក្នុងប្រទេសកម្ពុជា ព្រោះថាប្រជាពលរដ្ឋកាន់តែច្រើនឡើងចង់ធ្វើឲ្យរបៀបនៃការរស់នៅរបស់ពួកគេកាន់តែល្អប្រសើរឡើង ។

លំនៅដ្ឋានជាគំរូដ៏ល្អឥតខ្ចោះមួយ។ ភាពជាម្ចាស់លើអចលនទ្រព្យគឺជាអាទិភាពសម្រាប់ប្រជាជនកម្ពុជាភាគច្រើន កាលពីពីរបីឆ្នាំមុន ។ ប៉ុន្តែឥឡូវនេះប្រជាជនថ្នាក់កណ្តាលដែលកំពុងកើនឡើង អាចមានលទ្ធភាពទិញផ្ទះដែលមានសមរម្យជាងមុន។ ពួកគេតុបតែងលំនៅដ្ឋានរបស់ខ្លួនជាមួយនិងគ្រឿងបរិក្ខារតុបតែងដែលទំនើបទាន់សម័យ ព្រមទាំងបង្កើតនូវទេសភាព ដើម្បីបង្កើតនូវបរិស្ថានរស់នៅដ៏ល្អឥតខ្ចោះសម្រាប់ពួកគេ ។

លោក ឡាវ ណាមគៀង នាយក Sokea Garden ដែលបានសង្កេតឃើញមើលថា លំនៅដ្ឋានជាច្រើន អចលនទ្រព្យឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលកំពុងត្រូវបានរចនា និងតុបតែងឡើងជាមួយនឹងទេសភាពរុក្ខជាតិ ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិស្ថានសម្រាប់អ្នកស្នាក់នៅ និងបង្កើនតម្លៃអចលនទ្រព្យ ដោយបានបានមើលឃើញកត់សម្គាល់ថា និន្នាការនេះជាឱកាសអាជីវកម្មដែលកំពុងពេញនិយមខ្លាំង ។

លោកបានលើកឡើងថា “ដោយសារតែជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ពួកគេកើនឡើងបន្តិចម្តងៗ មនុស្សកាន់តែច្រើនឡើងចាប់ផ្តើមគិតពីការរចនាទេសភាពដែលផ្តល់ឲ្យពួកគេនូវបរិស្ថានការរស់នៅល្អ ទាំងក្នុងផ្ទះ និងតំបន់ជុំវិញនោះ ដើម្បីឲ្យពួកគេអាចមានផ្ទះដែលពួកគេអាចសម្រាកទាំងចិត្ត និងរាងកាយ។””

និន្នាការនេះក៏ធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនឈានទៅគិតដល់ភាពបៃតងដែរ ។ ខណៈដែលភាគច្រើននៃក្រុមហ៊ុនអភិវឌ្ឍន៍ ធ្លាប់ផ្តោតសំខាន់លើការផ្តល់លំនៅដ្ឋានជាមួយនឹងការរចនាយ៉ាងល្អ សម្ភារៈ និងគុណភាពសំឡេងសម្លេងនោះ លោក ណាមគៀង បានសង្កេតឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍កំពុងតែបែងចែកការគិតគូរមួយផ្នែកនៃការអភិវឌ្ឍន៍របស់ខ្លួនសម្រាប់ទេសភាពបៃតង សួនឧទ្យាន និងស្រះទឹក ដើម្បីឆ្លើយតបទៅនឹងរបៀបរស់នៅដែលល្អប្រសើរជាងមុន និងទីផ្សារដែលមានការប្រកួតប្រជែង។

Sokea Gardenសុខគាហ្គាឌិន មានសួនច្បាររុក្ខជាតិចំរុះផ្ទាល់របស់ខ្លួន ដែលមានផ្កា និងរុក្ខជាតិរាប់រយ ផ្តល់ជូននូវដំណោះស្រាយយ៉ាងពេញលេញទាំងការរចនា និងការផ្គត់ផ្គង់សម្រាប់ការសាងសង់សួនច្បាររុក្ខជាតិដែលមានផ្កា និងដើមឈើប្លែកៗជាច្រើនតាមតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុននេះមានជំនាញក្នុងការរចនាទេសភាពរចនាប្លង់សួន និងអគារ ការងារស៊ីវិល ការងាររៀបចំប្រព័ន្ធសួនទឹក ការងារទេសភាព ព្រមទាំងការថែទាំសួនំទាំងខាងក្នុង ទេសភាពទាំងក្នុងនិងក្រៅសម្រាប់គម្រោងតូច និងធំនានា ដូចជាលំនៅដ្ឋាន សណ្ឋាគារ បុរី រោងចក្រសួនឧស្សាហកម្ម ខុនដូ និងរីសត ។

លោក ណាមគៀង ដែលបទពិសោធន៍ជាអ្នករចនាម៉ូដ បានបង្កើតក្រុមហ៊ុននេះនៅឆ្នាំ 1999 ១៩៩៩ បន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើពិភពរុក្ខជាតិ ។ អាជីវកម្មនេះមានការលំបាកក្នុងរយៈពេលបីឆ្នាំដំបូង ដែលគាត់គិតថាមកពីខ្វះការប្តេជ្ញាចិត្ត ។ បន្ទាប់ពីបានជួបប្រពន្ធរបស់គាត់ និងបានរៀបការ ពួកគេបានផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនទៅជា Sokea Garden (លោកស្រី ហុក សុគា គឺជាឈ្មោះប្រពន្ធរបស់គាត់) និងសហការជាមួយដៃគូពូកែៗដើម្បីធ្វើឱ្យអាជីវកម្មនេះរីកចម្រើនដូចសព្វថ្ងៃ ។

បច្ចុប្បន្នក្រុមហ៊ុននេះមានក្រុមការងារដែលមានបទពិសោធន៍ជាច្រើន អ្នករចនាម៉ូដ និងអ្នកជំនាញខាងរុក្ខជាតិ និងមានលទ្ធភាពជ្រើសរើសមនុស្សបន្ថែមទៀតផ្អែកលើតម្រូវការរបស់គម្រោង ។

Sokea Garden បានរចនាគម្រោងជាច្រើនរហូតមកដល់ពេលនេះ ហើយលោក ណាមគៀង មានមោទនភាពខ្លាំងណាស់ដែលបានរចនាស្រះទឹកមានរាងដបកូកាកូឡាសម្រាប់រោងចក្រក្រុមហ៊ុនកូកាកូឡានៅក្នុងរាជធានីភ្នំពេញ ដែលជាដបកូកាកូឡាធំជាងគេក្នុងពិភពលោក។

លោកបានពន្យល់ថា ““ក្រៅពីការរក្សាទុកទឹកស្អាតដើម្បីផ្គត់ផ្គង់ដល់រោងចក្រនេះ ស្រះទឹកនេះអាចឲ្យឱ្យកម្មករទៅអង្គុយលេងនៅក្រោមដើមឈើនៅជុំវិញ ដើម្បីលំហែអារម្មណ៍ និងសម្រាករាងកាយរបស់ពួកគេ ធ្វើឲ្យឱ្យអារម្មណ៍ស្រស់ស្រាយ ដោយមើលឃើញទេសភាពបៃតង និងស្រូបយកខ្យល់អាកាសបរិសុទ្ធ” ។

““កម្មករនៅរោងចក្រដែលគ្មានទីលំហបៃតង ជាធម្មតាមិនមានអារម្មណ៍ថាបានសម្រាកពីការសំរាកសម្រាករបស់ពួកគេ និងអាចប៉ះពាល់ដល់ផលិតភាពរបស់ពួកគេផងដែរ “។”

លោក ណាមគៀង បានទទួលស្គាល់ថា បច្ចុប្បន្នក្រុមហ៊ុនរចនារុក្ខជាតិទាំងក្នុងស្រុក និងអន្តរជាតិ កំពុងតែប្រកួតប្រជែងគ្នានៅលើទីផ្សារ ។ ប៉ុន្តែសម្រាប់លោក ការប្រកួតប្រជែងជាមួយក្រុមហ៊ុនទាំងនោះ គឺមិនមែនជាបញ្ហានោះទេ តែបញ្ហាប្រឈមរបស់លោក គឺនាំមកនូវការរចនាដែលមានគុណភាពល្អបំផុត និងខ្ពស់បំផុតសម្រាប់អតិថិជនរបស់លោក។ “ចក្ខុវិស័យរបស់យើងគឺកសាងម៉ាកនៃការរចនារុក្ខជាតិក្នុងស្រុក ដោយមានការទទួលស្គាល់ជាអន្តរជាតិ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាជាតិ ដែលជាជំនួយឥតសំណងរបស់វៀតណាម

កម្ពុជា​បាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាលថ្មីរបស់​រដ្ឋសភាជាតិ​ដ៏​ទំនើប​មួយ​ ដែលនេះជា​កញ្ចប់​ជំនួយឥតសំណង ២៥លាន​ដុល្លារ ​ពី​ប្រទេស​វៀតណាម។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចរដ្ឋស​ភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម​។។ អគារថ្មីកម្ពស់ ១២ជាន់នេះ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២១ ដោយមានរចនាបថស្ថាបត្យកម្មខ្មែរបុរាណ។ អគារនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់តំណាងរាស្រ្តក្នុងការប្តេជ្ញាចិត្តបម្រើប្រជាជន និងប្រទេសជាតិកម្ពុជា។ នៅក្នុងអគាររដ្ឋបាលថ្មី មានការិយាល័យពិសេសសម្រាប់គណៈកម្មាធិការឯកទេស សាលប្រជុំធំ-តូច និងកន្លែងសម្រាប់អគ្គលេខាធិការដ្ឋាន។ (អានបន្ថែម) ក្នុងពិធីនោះ សម្តេច ឃួន សុដារី បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់វៀតណាម គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង និងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ការ​សាងសង់​អគារ​ថ្មី​នេះបាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​យ៉ាង​សំខាន់​ក្នុង​សមត្ថភាព​នីតិបញ្ញត្តិ​របស់​ប្រទេស​កម្ពុជា និង​គូសបញ្ជាក់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើកិច្ចសហការ​រវាង​កម្ពុជា និង​វៀតណាម។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការបង្កើនប្រសិទ្ធភាពរដ្ឋបាល និងការកែលម្អសេវាដែលផ្តល់ដោយរដ្ឋសភាដល់សមាជិក និងប្រពលរដ្ឋកម្ពុជា ។ - Video Advertisement -

ក្រុមហ៊ុន Khazanah របស់ព្រុយណេ កំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ កិច្ចសហការនេះអាចត្រួសត្រាយផ្លូវសម្រាប់វឌ្ឍនភាពសំខាន់ៗក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពង្រឹងការតភ្ជាប់របស់ប្រទេសជាមួយតំបន់ និងពិភពលោក។ - Video Advertisement -

ជប៉ុនជាអ្នកវិនិយោគធំជាងគេទី៧នៅកម្ពុជា ដែលបានវិនិយោគ $៤០លាន ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៤

នៅក្នុងការជំរុញដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគី ប្រទេសជប៉ុនបានវិនិយោគជាង ៤០លានដុល្លារ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ដោយរក្សាបាននូវជំហររបស់ខ្លួនជាអ្នកវិនិយោគធំជាងគេទី៧ នៅក្នុងប្រទេស។ ការអភិវឌ្ឍន៍នេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ដែលទើបបានចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សមាគមអ្នកឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា នាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំផ្គូផ្គងពាណិជ្ជកម្មឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងរវាងអ្នកវិនិយោគមកពីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អ្នកវិនិយោគជប៉ុននៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ បន្ថែមពីនេះ ទីភ្នាក់ងារជប៉ុន (JETRO) ប្រចាំនៅកម្ពុជា និងថៃបានសហការរៀបចំសិក្ខាសាលាដែលរៀបចំឡើងដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលកំពុងស្វែងរកការវិនិយោគតាមរយៈយុទ្ធសាស្រ្តថៃ +១។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីទី១ និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរដល់សមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំ២០២៤ ដែលនេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងជំរុញការវិនិយោគទ្វេភាគី។ លើសពីនេះ ឯកឧត្តម ចាន់ថុល ក៏បានប្រកាសពីផែនការសម្រាប់ការដាក់ឱ្យដំណើរការនាពេលខាងមុខនៃប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬហៅកាត់ថា(cdcIPM) ដែលមានគោលបំណងជួយសម្រួលដល់ដំណើរការដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានសិទ្ធិ (QIP) ដោយអនុញ្ញាតឱ្យអ្នកវិនិយោគដាក់ពាក្យស្នើសុំតាមអ៊ីនធឺណិតគ្រប់ពេលវេលា និងពីគ្រប់ទីតាំង។ តាមរយៈប្រព័ន្ធឌីជីថលថ្មីនេះ ត្រូវបានគេរំពឹងថានឹងជួយពង្រឹងការតភ្ជាប់ជាមួយក្រសួងពាក់ព័ន្ធ និងសម្រួលដល់ការចុះឈ្មោះគម្រោង។ គួររំលឹកថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៤៦ […]

សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ

ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអា​ន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ​។ លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វា​យ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយពេលនេះ ក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនេះ នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែ​មទៀត។ ដោយ​ទទួល​ស្គាល់​ពីគំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កោត​សរសើរ​ចំពោះ​ការ​វិនិយោគ​ដែល​កំពុង​បន្ត ហើយ​ក៏បាន​រំលឹក​ឡើងវិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​វិស័យ​កសិកម្ម។ […]

ក្រុមហ៊ុនផលិតសម្ភារៈសំណង់ឈានមុខគេនៅកូរ៉េ ចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ក្រុមហ៊ុន Heungkuk Industry ជាក្រុមហ៊ុនផលិតសម្ភារៈសំណង់ឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ ចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈជំនួបនេះ លោក Lee Kee Yun បានឱ្យដឹងថា  Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាការឆ្លើយតប​ ឯកឧត្តម វង្សី វិស្សុត បានគាំទ្រនូវគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានលើកឡើងអំពីសក្តានុពលនៃស្វាយចន្ទី ដែលអាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលច្រើនប្រភេទ រួមទាំងជាផលិតផលចំណីអាហារ ប្រេង គ្រឿងសំអាង […]

ក្រុមហ៊ុនចិនARK ប្រកាសបោះទុន $១.៣ពាន់លាន សង់សួនឧស្សាហកម្មលើដី១ពាន់ហិកតា នៅកំពង់ស្ពឺ

ក្រុមហ៊ុន ARK Electronics Group របស់ប្រទេសចិន គ្រោងទម្លាក់ទុនប្រមាណជាង១.៣ពាន់លានដុល្លាអាមេរិក ដើម្បីបង្កើតសួនឧស្សាហកម្ម លើផ្ទៃដី ១០០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាមួយលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោកស្រី ចាង វេនហ្សា បានលើកឡើងថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្ដានុពលខ្លាំងស្របតាមចក្ខុវិស័យរបស់លោកស្រីដែលចង់ដាក់ទុនរកស៊ី ពិសេសជាខេត្តគោលដៅសម្រាប់ក្រុមហ៊ុនដាក់ស្នាក់ការកណ្តាល សម្រាប់កិច្ចការទីផ្សារកម្ពុជា អាស៊ីអាគ្នេយ៍និងអន្តរជាតិ។ លោកស្រី បានបញ្ជាក់ថា សួនឧស្សាហកម្មដែលក្រុមហ៊ុនគ្រោងនឹងបើកនេះ គឺផ្តោតលើកែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេច​ ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើឱ្យតម្រូវការជាក់ស្តែងរបស់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន នៅឯប្រទេសចិន។ ក្នុងគម្រោងនេះ នឹងមានសួនឧស្សាហកម្មសុរបចំនួន១៤ ដែលនឹងត្រូវស្ថាបនាលើផ្ទៃដីប្រមាណ១០០០ហិកតា ក្រោមទុនវិនិយោគប្រមាណជា ១.៣ពាន់លានដុល្លាអាមេរិក ដោយរំពឹងថានឹងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបប្រមាណជាង […]