កូវីដ-១៩ បង្អាក់ដំណើរការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅកំពត

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅក្នុងខេត្តកំពត សម្រេចបានប្រមាណជា៣០%ហើយ។ បើតាមផែនការ គម្រោងដ៏ធំមួយនេះ គឺត្រូវបញ្ជប់ នៅក្នុងខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។ ក៏ប៉ុន្តែក្រុមហ៊ុនសាងសង់បានស្នើសុំផ្អាកការសាងសង់ជាបណ្តោះអាសន្នសិន ព្រោះតែប្រឈមនឹងការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ-១៩។

នេះបើតាមប្រសាសន៍របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

ឆ្លើយតបនឹងសំណួរអ្នកសារពត៌មាន លោកប្រធានបានបញ្ជាក់ច្បាស់ថា មូលហេតុដែលនាំឱ្យមានគម្រោងកសាងកំពង់ផែនេះ ជាកំពង់ទេសចរណ៍អន្តរជាតិ ដោយសារការសំឡឹងឃើញពីសក្តានុពលនៅក្នុងខេត្តកំពតនេះ ក្នុងផ្សារភ្ជាប់លំហូរទេសចរណ៍តាមផ្លូវទឹកជាមួយប្រទេសជិតខាងមានប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសដទៃៗទៀត។

លោកប្រធានបន្តថា កំពង់ផែនេះ សម្រាប់តែភ្ញៀវទេសចរណ៍ប៉ុណ្ណោះ ដែលមានសមត្ថភាពអាចឱ្យនាវាផ្ទុកចំនួនមនុស្សប្រមាណ ៣០០ នាក់ អាចចូលចតបានយ៉ាងងាយស្រួល។ ទោះយ៉ាងនេះក្តី កំពង់ផែនេះ មិនមែនសម្រាប់នាវាដឹកទំនិញទេ ដូច្នេះនាវាដឹកទំនិញធំៗមិនអាចចូលចតបានទេ។

ចំពោះសមត្ថភាពផ្ទុកមនុស្សវិញ បើតាមការសិក្សារបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលជាម្ចាស់ជំនួយក្នុងគម្រោងសាងសង់នេះ បានឱ្យដឹងថា កំពង់ទេសចរណ៍អន្តរជាតិនេះ អាចទទួលយកភ្ញៀវទេសចរណ៍ក្នុងរង្វង់ប្រមាណ១០០០នាក់ក្នុងមួយថ្ងៃ នៅពេលបើកឱ្យដំណើរការដំបូង។

ភ្ជាប់ជាមួយនឹងគម្រោងកំពង់ផែទេសចរណ៍នេះ រដ្ឋបាលខេត្តកំពត បានរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ៥ ឆ្នាំ (២០១៩-២០២៣) សម្រាប់ខេត្តកំពត ដើម្បីទទួលកំណើនភ្ញៀវទេសចរសរុប ដែលមានការព្យាករថា នឹងកើនឡើងដល់ទៅ ២ ៥០០ ០០០ នាក់ សម្រាប់ឆ្នាំ២០២៣។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ ត្រូវបានគេរំពឹងទុកថា នឹងមានកំណើនដល់ទៅ ៣០ ០០០នាក់។ ក្នុងផែនការនេះ រដ្ឋបាលខេត្តកំពត នឹងបន្តពង្រឹកវិស័យស្នាក់នៅ ក្នុងខេត្ត ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយបង្កើនចំនួនបន្ទប់ពី ៥ ០០០ ទៅ ៦ ០០០ បន្ទប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរក្នុងពេលខាងមុខ។

គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍ថ្មីមួយនេះ មានទីតាំងស្ថិតនៅ ស្រុកទឹកឈូ ខេត្តកំពត គ្របដណ្តប់ផ្ទៃដីចំនួន ៤ ហិកតា ដែលនឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុនវិស្វកម្ម SBPH Engineering & Construction Co. Ltd ក្រោមកម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណជាង ៨,៤៨លានដុល្លារអាមេរិក។ គម្រោងនេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងរួម ឈ្មោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (Greater Mekong Subregion Tourism Infrastructure for Inclusive Growth Project GMS TIIG No.3194-CAM)៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មិនធ្លាប់មាន!!! បង់រំលស់ផ្ទាល់ជាមួយបុរីអត្រាការប្រាក់ត្រឹមតែ ៩% ​ក្នុង១ឆ្នាំ មិនសិក្សាប្រាក់ចំណូល!

សម្រាប់អតិថិជនដែលមានបំណងចង់ទិញ​គេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត មិនបាច់បារម្ភពីការបង់រំលស់ក្នុងអត្រាការប្រាក់ខ្ពស់នោះទេ។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ បុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនអត្រាការប្រាក់ក្នុងការបង់រំលស់ជាមួយបុរីផ្ទាល់ ត្រឹមតែ ៩%ប៉ុណ្ណោះក្នុងមួយឆ្នាំ រយៈពេលរហូតទៅដល់ ១៩ឆ្នាំ មិនចាំបាច់សិក្សាចំណូល រួមជាមួយការផ្តល់ជូនបន្ថែមជាច្រើនទៀតដែលមិនធ្លាប់មានក្នុងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។ ​បន្ថែមពីការផ្តល់ជូន ៩% អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ – ទទួលបានប័ណ្ណទឹកប្រាក់ផ្នែកថែមថយរហូតដល់ USD ៥.០០០ – ទទួលបាន Voucher រៀបចំវាំងននរហូតដល់ USD ៣.០០០ – ទទួលបានប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិករហូតដល់ USD ៣.០០០ – បង់រំលស់រយៈពេលវែង​រហូតទៅដល់ ១៩ឆ្នាំ ការផ្តល់ជូនខាងលើ​នេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយ ​ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃ មិនថាជា​ផ្ទះអាជីកម្ម រហូតដល់វីឡាទោល​ដ៏ទាន់សម័យជាច្រើនជម្រើស ដោយការបង់រំលស់ផ្ទាល់ជាមួយបុរីក្នុងលក្ខខណ្ឌងាយៗ និងអត្រាការប្រាក់ត្រឹមតែ ៩%​តែប៉ុណ្ណោះ។ គួររម្លឹកផងដែរថា​ គម្រោងបុរី ប៉េង ហួត​ មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗដូចជាគម្រោងដឹស្តា ដាយមិន(ផ្លូវ […]

បច្ចុប្បន្ន កម្ពុជាមានរោងចក្រ-សហគ្រាស ១២២កន្លែងចុះកិច្ចសន្យាបំពាក់ប្រព័ន្ធស្វ័យពិនិត្យការបញ្ចេញសំណល់រាវ ដើម្បីការពារបរិស្ថាន

បច្ចុប្បន្ន មានរោងចក្រ-សហគ្រាសសរុបចំនួន ១២២កន្លែង បានចុះកិច្ចសន្យា និងត្រៀមរៀបចំការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ឱ្យស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ក្រសួងបរិស្ថាន បានបន្តថា មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន ៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចហើយ។ទន្ទឹមគ្នានេះ រោងចក្រ សហគ្រាសចំនួន ១០ កន្លែងផ្សេងទៀត ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន១២២កន្លែង ក៏បានចុះកិច្ចសន្យា និងកំពុងធ្វើការបំពាក់ឧបករណ៍នេះជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រោងចក្រសហគ្រាស ដែលបានធ្វើការបំពាក់ រួមមាន៖ នៅតំបន់សេដ្ឋកិច្ចពិសេស ប្រភេទរោងចក្របោកគក់ ជ្រលក់ព៌ណ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច សម្រាប់ប្រើជាវត្ថុដើមក្នុងការផលិតឱសថ នៅក្នុងខេត្តស្វាយរៀង កណ្តាល បាត់ដំបង និងភ្នំពេញ។ បើតាមក្រសួងបរិស្ថាន ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងរោងចក្រ-សហគ្រាស គឺមានប្រយោជន៍ច្រើនដូចជា៖ ១) អាចធ្វើការត្រួតពិនិត្យនិងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ គុណភាពសំណល់រាវត្រូវបញ្ចេញ […]

 ADB បង្ហាញពីជំហគាំទ្រការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ $៤០០លាន ក្នុងឆ្នាំ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្តេជ្ញានឹងបន្តពង្រឹងការអភិវឌ្ឍន៍ទីក្រុងនៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ (MFF)ចំនួន ៤០០លានដុល្លារ ដែលគ្រោងនឹងអនុម័តនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងក្រោយទទួលបានជោគជ័យលើកគម្រោងកំពុងដំណើរការដែលមានទឹកប្រាក់ ១១៩លានដុល្លារ នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ នេះបើតាមការលើកឡើងក្នុងជំនួបនាពេលថ្មីៗនេះ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូរបស់ ADB ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ផ្នែកផ្គត់ផ្គង់ទឹក និងអភិវឌ្ឍន៍ទីក្រុង បានមកស្វែងយល់ពីយុទ្ធសាស្ត្រសម្រាប់កែលម្អសេវាទឹក និងអនាម័យសំខាន់ៗនៅកម្ពុជា។ នាឱកាសនោះ ADB បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់សេវាកម្មសំខាន់ៗពាក់ព័ន្ធនិងសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន ដោយសង្កត់ធ្ងន់លើតម្រូវការសំខាន់ៗសម្រាប់យន្តការប្រមូលចំណូលប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការគ្រប់គ្រងទឹកសំណល់នៅកម្ពុជា ហើយឯឧត្តមក៏បានស្នើសុំកិច្ចសហការជាបន្តបន្ទាប់ពី ADB ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក និងជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិករសេវាទឹកស្អាតផងដែរ។ ជាការឆ្លើយតបទៅនឹងការពិភាក្សាទាំងនេះ គណៈប្រតិភូ ADB បានបញ្ជាក់បន្ថែមអំពីគម្រោងហិរញ្ញប្បទានទ្រង់ទ្រាយធំ (MFF) នាពេលខាងមុខ ដែលសំដៅដល់ការអភិវឌ្ឍន៍ទីក្រុង មានតម្លៃរហូតដល់ ៤០០លានដុល្លារ […]

ធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជា $៨០លាន បង្កើនការសង់អគារសិក្សាដែលធន់នឹងអាកាសធាតុ

ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចអនុម័តប្រាក់កម្ចី ៨០លានដុល្លារអាមេរិក ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយនឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាន​នេះ បានឱ្យដឹងថា ចំនួនចុះឈ្មោះពិតនៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ ៣៥,៥% នៅកម្ពុជា ដោយសារកត្តាដូចជាអគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ក្មេងប្រុសដែលត្រូវរួមចំណែករកប្រាក់ចំណូលគ្រួសារ។ ទន្ទឹមនឹងនេះ គ្រូបង្រៀន ត្រូវការការបណ្តុះបណ្តាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការ ដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ កម្ចីមួយនេះ នឹងត្រូវអនុវត្តលើគម្រោងអប់រំមធ្យមសិក្សា ដោយត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្ស ដែលនឹងត្រូវបង្កើនចំនួនអគារសិក្សាដែលធន់នឹងអាកាសធាតុ (រួមទាំងថ្នាក់រៀនបន្ថែមចំនួន ៤០០) ពិសេសនឹងជួយដោះស្រាយបញ្ហាថ្នាក់រៀនដែលតូចចង្អៀត និងពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ គម្រោងនេះ ក៏នឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម រួមជាមួយនឹងការអភិវឌ្ឍជំនាញទន់ ដូចជាការទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និង ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត សម្រាប់សិស្សានុសិស្ស។ ជាមួយគ្នានេះដែរ គម្រោងនេះ នឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បីជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោង ដែលរួមបញ្ចូលការងារជាក្រុម […]

រដ្ឋាភិបាលកម្ពុជាប្រើមូនិធិជិត $២៧លាន បើកការដ្ឋានសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម នៅថ្ងៃទី១ វិច្ឆិកា

រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គឹម ប៊ុនថាន ប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងសន្និសីទខាងលើ ឯកឧត្តម គឹម ប៊ុនថាន បានឱ្យដឹងថាផ្លូវក្រវាត់ព្រំដែនដែលមានប្រវែង ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨,៤ភាគរយ នៃផ្លូវខ្សែក្រវាត់ព្រំដែននៅសល់ ៥១,៩០ភាគរយ ដែលមិនទាន់សាងសង់  ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែវិចិ្ឆកា  ក្រោមកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែនសរុប ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា មូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែននេះ ត្រូវបានរៃអង្គាសក្នុងរយៈពេល ៦៦ថ្ងៃ (គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤) តាមរយៈការបរិច្ចាគដោយស្ម័គ្រចិត្តពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ គិតជាទឹកប្រាក់សរុបបានចំនួន ២៦.៩៦៧.៦០៩ ដុល្លារអាមេរិក (ក្នុងនោះមានប្រាក់រៀលសរុបចំនួន ៣២.៩៥២.៤៤២.០៤៤រៀល និងប្រាក់ដុល្លារអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លារអាមេរិក)។ ឯកឧត្តម គឹម […]

Blyncsy បញ្ចេញផែនទីផ្លូវហាយវេថ្មី ដើម្បីគ្រប់គ្រងសុវត្ថិភាព ការថែទាំ និងពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស

Blyncsy បានផ្តល់លទ្ធភាពថ្មីដល់នាយកដ្ឋានដឹកជញ្ជូនអាមេរិក ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងប្រៀបធៀប — នៅក្នុងពេលវេលាជាក់ស្តែង — ស្ថានភាពនៃផ្លូវហាយវេសំខាន់ណាមួយនៅក្នុងសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងទិន្នន័យដែលមានស្រាប់ សម្រាប់ការសម្រេចចិត្តជាមួយព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ ការប្រកាសផ្សព្វផ្សាយផែនទីឌីជីថលជាសាធារណៈនៃផ្លូវហាយវេឆ្លងកាត់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាទ្រព្យរដ្ឋ ដូចជា បង្កាន់ដៃសុវត្ថិភាព ផ្លាកសញ្ញាកំណត់ល្បឿន និងតំបន់ការដ្ឋានការងារ។ល។ គឺដើម្បីគាំទ្រលក្ខខណ្ឌសុវត្ថិភាព និងការថែទាំផ្លូវ។ ឥឡូវនេះទិន្នន័យទាំងនេះអាចរកបានពីភ្នាក់ងារនៃនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិក ដែលអនុញ្ញាតឱ្យការដោះស្រាយបញ្ហាសុវត្ថិភាព ការថែទាំ និងការជួសជុលផ្លូវដែលខូច និងការធ្វើការដោយភាពប្រថុយប្រថានកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃជាងមុន ជាពិសេសក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុន Blyncsy និង Bentley Systems កាលពីថ្ងៃទី 29 តុលា 2024 នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AASHTO ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ ផែនទីផ្លូវហាយវេឆ្លងកាត់រដ្ឋថ្មីរបស់ Blyncsy បានប្រើប្រាស់រូបភាពកាមេរ៉ា (ដាសខេម) ចេញពីប្រភពរថយន្តជាង 1 លានគ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ខណៈពេលភ្ជាប់ជាមួយឧបករណ៍វិភាគរូបភាព AI ដ៏មានអានុភាពរបស់ Blyncsy វាអាចរកឃើញស្ថានភាពផ្លូវជាង 40 ផ្សេងៗគ្នា រាប់ចាប់ពីការកំណត់សារពើភ័ណ្ឌ អាយុកាល ឬលក្ខខណ្ឌនៃផ្លូវក្នុងពេលវេលាជាក់ស្តែង។ បញ្ហាទាំងឡាយ […]