ក្រុមហ៊ុន OCIC នាំចូលសម្ភារៈកសាងស្ពានខ្សែកាបតភ្ជាប់កោះពេជ្រ ទៅកោះនរា

គម្រោងស្ថាបនាស្ពានបេតុងខ្សែកាប តភ្ជាប់កោះពេជ្រ ទៅកោះនរា ទំនងជានឹងចាប់ផ្តើមប្រតិបត្តិការក្នុងពេលដ៏ឆាប់ខាងមុខនេះ ដោយសារសម្ភារៈ និងគ្រឿងចក្រមួយចំនួន សម្រាប់សាងសង់ ត្រូវបានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) បានស្នើសុំគោលការណ៍នាំចូល ពីក្រសួងសេដ្ឋកិច្ចរួចហើយ។

​យោងតាមលិខិតមួយច្បាប់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្ញើជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្ភារៈ និងគ្រឿងចក្រសម្រាប់ស្ថាបនាស្ពាន ដែលក្រុមហ៊ុន​ OCIC ស្នើសុំនំាចូលនេះ មានតម្លៃ សរុប ៤០, ៨៨៨ ៥៨០ ដុល្លារអាមេរិក ដោយពន្ធ និងអាការផ្សេងៗ ជាបន្ទុករបស់រដ្ឋ។

សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកោះនរា នេះ ដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាធានីភ្នំពេញ នេះបើយោងតាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍កោះនរារបស់ខ្លួន ក្នុងលិខិតដដែលនោះ មានបញ្ជាក់ថា ក្រុមហ៊ុន OCIC  នឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ ខ្សែ ដើម្បីតភ្ជាប់ទីក្រុងកោះពេជ្រ ទៅគម្រោងអភិវឌ្ឍកោះនរា។

ក្រោយពីសាងសង់រួច ស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋនៅស្ពានមុនីវង្ស បានមួយកម្រិតធំ ពេលស្ថាបនារួច។ ជាពិសេសជាងនេះទៅទៀត នឹងជួ​យតភ្ជាប់គមនាគមន៍ និងសកម្មភាពសេដ្ឋកិច្ចពីតំបន់ជ្រោយចង្វារ តំបន់កោះពេជ្រ ទៅតំបន់បឹងស្នោះ និងច្បារអំពៅថែមទៀតផង។

យោងតាមអគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំនាព្រឹកថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ​កន្លងទៅ ក្រុមហ៊ុន OCIC របស់លោក គ្រោងនឹងប្រែក្លាយកោះនរាតាមបណ្តោយទន្លេមេគង្គក្រោម (ខាងកើតទីក្រុងកោះពេជ្រ) ឲ្យក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបមួយលាតសន្ធឹងលើទំហំផ្ទៃដីសរុបប្រមាណជា ១០០ ហិកតា តាមរយៈការចាក់ដី ថ្ម និងខ្សាច់បន្ថែម។

(អានបន្ថែម )

បើតាមក្រុមហ៊ុននេះ គម្រោងទីក្រុងរណបថ្មី កោះនរា គ្រោងចំណាយវិនិយោគប្រមាណជិត២ពាន់លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង

ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសបារាំង។ លោកបានជម្រាបជូនអំពីដំណើរការរបស់ Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់រហូតដល់ជាង ៦.០០០ទីតាំង នៅទូទាំងប្រទេសបារាំង។ លោក Strauch បាន​បញ្ជាក់ថា ក្រុមហ៊ុន​មាន​បំណងចង់​ពង្រីក​ការនាំចេញ​ផលិតផល​កម្ពុជា​ ​ពី ១០ ទៅ ១៥មុខ ក្នុង​ឆ្នាំ២០២៥ ​នេះ ក្នុងនោះរួមមាន៖ អង្ករ ម្រេច ស្ករត្នោត […]

ត្រីមាសទី១-២០២៥ កម្ពុជាលក់សំបុត្រទេសចរណ៍បានជិត ២០លានដុល្លារ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៩.៥៣២.៤៨៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៣៩៨.៥៣១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៨.៧១៨.៧២២ដុល្លារ កើន ១៣,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៨១៣.៧៦៥ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ មកលេងកម្សាន្តនៅប្រទេសកម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានអង្គរ បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដើម្បី ជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម, បន្ថែម និងបន្ថែម) ដោយសារវិស័យទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងសម្រស់ធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។ - Video Advertisement -

មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ សមិទ្ធផលទំនើបកម្ម ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាមនេះ ត្រូវបានសាងសង់ក្រោមជំនួយរបស់ចិន ដែលបានសាងសង់រោងជាងជួសជុលនាវា “Drydock(អ៊ូ) Slipway(វ៉ៃ) ផែ សំចត និងស្តារឃ្លង ព្រមទាំងសំណង់អគារថ្មី និងជួសជុលអគារចាស់ៗជាច្រើន។ (អានបន្ថែម) ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចធិបតី បានឱ្យដឹងថា​ សមិទ្ធផលទំនើបកម្មនេះ នឹងជួយលើកកម្ពស់សមត្ថភាពក​ង​ទ័ពកម្ពុជា ដែលកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការការ​ពា​​រ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូ​លំ​​​ទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់។ សម្តេចបានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទីនេះតទៅ កម្ពុជាស្វាគមន៍ភាគីមិត្តទាំងអស់មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាមនេះ ដោយគ្មានការលាក់លៀមអ្វីទេ ហើយមិនមានគោលបំណងឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនោះទេ។ គួររម្លឹកដែរថា កន្លងទៅកម្ពុជា ធ្លាប់បញ្ជាក់ពីការអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមនេះ បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ (អានបន្ថែម) នៅពេលដែលកម្ពុជាទទួលយកនូវសមទ្ធិផលថ្មីនេះនៅក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹករបស់ខ្លួន មូលដ្ឋានទ័ព និងមជ្ឈមណ្ឌលភស្តុភារ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការពង្រឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការលើសមុទ្រខ្ពស់។ […]

ប្រព័ន្ធធារាសាស្រ្តរំចេកក្នុងខេត្តព្រៃវៃងសង់បានជិត ២០%, ខណៈសង់រួចមានសមត្ថភាពស្រោចស្រពជិត២ពាន់ ហិកតា

ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងខេត្តព្រៃវែង ដែលមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីទាំងស្រូវវស្សា និងស្រូវប្រាំង សរុបចំនួន ១៧០០ហិតា គិតមកដល់ពេលនេះសាងសង់បានជិត២០ %ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងអ្នកជំនាញបច្ចេកទេស កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក បច្ចុប្បន្នសម្រេចបានប្រមាណ ២០%។ លោកថា ការងារសាងសង់ថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១.ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២.ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣.សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។ លោកបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។ តាមរយៈដំណើរចុះពិនិត្យនេះ លោក ក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធរួមសហការគ្នាក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តនេះ ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ។ សូមជម្រាប់ដែរថា បើតាមក្រសួងធនធានទឹក គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥២ប្រព័ន្ធ […]

ប្រទេសលុចសំបួជួយកម្ពុជា ២លានអឺរ៉ូ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតមី​ន

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសុវត្ថិភាព និងលើកកម្ពស់ជីវភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយគ្រាប់មីន ប្រទេសលុចសំបួបានផ្តល់ជំនួយចំនួន ២លានអឺរ៉ូ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីននៅកម្ពុជា។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​កម្ពុជា នៅ​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ​២០២៥។ ការចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងផ្តល់ជំនួយនេះបានធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមដោយឥស្សរជនពិសេសរួមមាន ឯកឧត្តម Lee Thuc រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានទី១, ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។ អាជ្ញាធរមីន បានចាត់ទុកថា ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងបង្កើនទិន្នផលនៃការបោសសម្អាតមីន ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិក្នុងការឆ្លើយតបទៅនឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់។ ពាក់ព័ន្ធសកម្មភាពបោសសម្អាតមីននេះដែរ កាលពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ស្មើនឹងប្រមាណជិត ១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ គឺ១.គម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។និង២.សម្រាប់គាំទ្រគម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម […]

គិតត្រឹមដើមខែមេសានេះ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សង់បាន ៩៤.៣០%

គិតមកទល់ពេលនេះ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ ដែលលាតសន្ធឹងប្រវែង ១៤៨គីឡូម៉ែត្រ ពីស្រែអំបិល ដល់ខេត្តកោះកុង កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចបាន ៩៤.៣០%ហើយ។ គម្រោងកែលម្អផ្លូវនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការដឹកជញ្ជូន ភស្តុភារ និងទេសចរណ៍តាមច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់នេះ ដើម្បីបង្កើនការតភ្ជាប់ឱ្យរិតតែប្រសើរឡើងនៅទូទាំងតំបន់។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង, អមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ ការត្រួតពិនិត្យនេះ បានផ្តោតលើការធានាគុណភាពនៃគម្រោងដោយពិនិត្យមើលកម្រាស់ និងការបង្ហាប់នៃស្រទាប់កៅស៊ូ asphalt concrete (AC) តាមរយៈវិធីសាស្ត្រខួង និងធ្វើតេស្ត ដើម្បីធានាបាននូវគុណភាពដែលគោរពតាមស្តង់ដារបច្ចេកទេសសំណង់។ ក្រោយ​ពី​បាន​ចុះ​ត្រួតពិនិត្យ​រួច ឯកឧត្តមសូរ វ៉ិចទ័រ ​បាន​ប្រជុំ​ពិភាក្សា​ដើម្បី​វាយតម្លៃ​ពី​ការ​រីក​ចម្រើន​របស់​គម្រោង និង​ដោះស្រាយ​ការងារ​ដែល​នៅ​សេសសល់ ដោយ បានក្រើនរំលឹកពីសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍ និងបានជំរុញឱ្យក្រុមការងារបច្ចេកទេសធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវកន្លែងសុវត្ថិភាព និងប្រព័ន្ធលូបង្ហូរទឹក ពិសេសនៅតំបន់ងាយរងគ្រោះ។ ចុងក្រោយឯកឧត្តមក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់នូវការកំណត់ពេលវេលារបស់គម្រោង ខណៈពេលដែលរក្សាបាននូវស្តង់ដារគុណភាពខ្ពស់។ គម្រោងស្ដារផ្លូវដ៏សំខាន់នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងកំពុងសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េរួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ […]