ចប់កូវីដ១៩ វិនិយោគិនបរទេសត្រឡប់មកវិញ តែមកទាំងស្តើងហោប៉ៅ

យើងដឹងត្រឹមតែថា មេរោគកូវីដ១៩ បង្កផលប៉ះពាល់ខ្លាំង ដល់សុវត្ថិភាព និងដល់សេដ្ឋកិច្ចពិភពលោក។​តែការយល់ដឹងឱ្យបានច្បាស់ និងស៊ីជម្រៅថា វាប៉ះពាល់ប៉ុណ្ណា និងប៉ះពាល់របៀបម៉េចខ្លះនោះ គឺជារឿងពិបាកស្មាន។ អ្វីដែលយើងគ្រប់គ្នាតែងបានដឹងបានឮមួយរយៈនេះ គឺថា ក្រោយមេរោគនេះ វាយលុកខ្លាំង ប្រទេសនៅជុំវិញពិភពលោក បានបិទព្រំដែន ដាក់ការត្រួតពិនិត្យយ៉ាងតឹងរឹង លើអាជីវកម្ម និងបានអនុវត្តគោលនយោបាយ ដាក់ឱ្យនៅដាច់ដោយឡែក និងការរក្សាគម្លាតកាយជាដើម។ ក៏ប៉ុន្តែ ថាតើវា ជះឥទ្ធិពលអ្វីខ្លះដល់សេដ្ឋកិច្ចរបស់ប្រទេស គឺជាអ្វីដែលយើងចង់ដឹងឱ្យបានច្បាស់ទាំងអស់គ្នា?

ផលប៉ះពាល់កូវីដ១៩លើសេដ្ឋកិច្ចកម្ពុជា

អ្វីដែលច្បាស់ជាងគេ គឺថាឆ្នាំនេះនឹងនាំមកនូវភាពអត់ការងារធ្វើកើនឡើងយ៉ាងច្រើន។ មូលហេតុនៃបញ្ហានេះ គឺទាំងកត្តាក្នុងស្រុកដែលស្ថាប័នមួយចំនួន ជាពិសេសស្ថាប័នអប់រំ ទាំងឯកជន និងរដ្ឋភាគច្រើនត្រូវបានផ្អាក។ បូករួមទាំងចំនួនពលករចំណាកស្រុកប្រមាណ ៥០.០០០​នាក់ ដែលអនាគតការងារបស់ពួកគេនៅមិនទាន់ច្បាស់លាស់នៅឡើយ ព្រោះរដ្ឋាភិបាលថៃ ទើបនឹងពន្យារការដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពអាសន្នបន្តទៀត។

អាជីវកម្មត្រូវសម្របខ្លួនទៅនឹងលក្ខខណ្ឌទីផ្សារថ្មី និងផលប៉ះពាល់ដែលវាមានលើចរន្តប្រាក់ចំណូលក្នុងស្រុក។ ដែលច្បាស់ជាងគេ គឺការកាត់បន្ថយប្រាក់ខែ និងការកាត់បន្ថយចំនួនកម្លាំងពលកម្មនៅតាមឧស្សាហកម្មជាច្រើន។

ទេសចរណ៍

ទេសចរណ៍ គឺជាឧស្សាហកម្មមួយ ដែលសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើ ហើយក៏ជាវិស័យមួយក្នុងចំណោមឧស្សាហកម្មដែលរងគ្រោះខ្លាំងជាងគេផងដែរ។ តួលេខផ្លូវការ នៅឆ្នាំ ២០១៩ វិស័យទេសចរណ៍ ចូលរួមប្រមាណ ១២% នៃផ.ផ.ស របស់កម្ពុជា។ តែចំនួននេះ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ប៉ាន់ស្មានការធ្លាក់ចុះប្រាក់ចំណូលទេសចរណ៍ ៨៥៦,៦ លានដុល្លារ ដែលស្មើនឹងប្រមាណ ៣, ៥ ភាគរយនៃផ.ផ.ស របស់កម្ពុជា។ ការធ្លាក់ចុះទេសចរណ៍ ធ្វើឱ្យអាជីវកម្មទាំងតូច ទាំងធំ ប៉ះពាល់ដែលនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចទាំងមូល។ ឧទាហរណ៍ ក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរបរទេស ដែលមកទស្សនាប្រាសាទអង្គរវត្តបានថយចុះ ៣៧,២% ដោយមិនគិតពីតំបន់ផ្សេងៗទៀត ក្នុងប្រទេស ដូចជាតំបន់ឆ្នេរជាដើម។ ការថយចុះនៃវិស័យទេសចរណ៍ នឹងជះឥទ្ធិពលដល់វិស័យលក់រាយការកម្សាន្ត និងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចផងដែរ។

ធាតុវិភាគចម្បងនៃអចលន​ទ្រព្យ

វាពិបាកនឹង និយាយពីឥទ្ធិពលសំខាន់លើឧស្សាហកម្មអចលនៈទ្រព្យនៅកម្ពុជា ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ចពិភពលោកទាំងមូល ដែលមិនដឹងថា នឹងត្រូវការពេលប៉ុន្មានទៀត ដើម្បីងើបចេញពីវីរុសនេះ។

តម្លៃដី

ចំណុចខ្លាំងមួយនៃឧស្សាហកម្មអចលនៈទ្រព្យនៅកម្ពុជា នោះគឺភាពប្រឈមនឹងបំណុលទាប (comparative lack of exposure to debt)។ បើយើងមើលមួយជ្រុង កម្រិតបំណុលគ្រួសារ (Household debt) បានកើនឡើងជាលំដាប់ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយសារមានកំណើនតម្រូវការផ្ទះ និងដី មែនក៏ដោយ។ ប៉ុន្តែវាក៏នៅតែមានកម្រិតទាបនៅឡើយដែរ បើធៀបទៅនឹងបណ្តាប្រទេសដទៃដែលមានភាពប្រឈមទៅនឹងបំណុលខ្ពស់។

សូចនាករមួយទៀត គឺប្រពៃណីខ្ចីប្រាក់ពីក្រុមគ្រួសារសាច់ញាតិរបស់ពួកគេ សម្រាប់យកមកដោះដូរក្នុងអចលនទ្រព្យ នៅតែមានជាប្រចាំនៅឡើយ។ នេះ ជាមូលហេតុចម្បងមួយ ដែលពេលដែលវិបត្តិសេដ្ឋកិច្ចដូចជាការឆ្លងមេរោគនេះ ជាដើមចូលមក ធ្វើឱ្យតម្លៃដីធ្លី មិនសូវជាមានការប៉ះពាល់ខ្លាំង។ ដោយសារមានកម្រិតប្រាក់កម្ចីតិច  និងការរឹបអូសធនាគារតិចតួច ទាំងអស់នេះ ជួយធ្វើឱ្យតម្លៃមានស្ថេរភាព។

តម្លៃជួលពាណិជ្ជកម្ម និងតូបជួល

របាយការណ៍ព្យាករណ៍ពី CBRE ការិយាល័យ និងកន្លែងជួលតូប នឹងមានការកែប្រែខ្លះនៅឆ្នាំនេះ។ មកដល់ពេលនេះ យើងនៅមិនទាន់ឃើញមានការប្រកាសជាផ្លូវការណាមួយពីរដ្ឋាភិបាល ដែលបង្ខំឲ្យម្ចាស់ទ្រព្យ កាត់បន្ថយថ្លៃជួលផ្ទះនោះទេ តែការស្នើឱ្យបញ្ចុះថ្លៃឈ្នួលមាន។ ជាលទ្ធផល យើងមើលឃើញ មានការចរចាការកាត់បន្ថយថ្លៃឈ្នួលពីភាគីឈ្នួលទាំងពីរ។ មូលហេតុ គឺដោយសារតែ ម្ចាស់ផ្ទះជួលទទួលបានអត្ថប្រយោជន៍ក្នុងការរក្សាអ្នកជួលនៅក្នុងបរិយាកាសបច្ចុប្បន្ន បើគេមិនព្រមចរចាទេ។

សម្រាប់វិស័យពាណិជ្ជកម្ម ចំណុចស្នូលដែលយើងត្រូវមើលនោះ គឺលក្ខណៈតម្រូវការនៃវិស័យនេះ។ ភាគច្រើននៃវិស័យនេះ បានមកពីក្រុមហ៊ុនអន្តរជាតិដែលយកប្រទេសកម្ពុជាជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការក្រៅប្រទេស (SEA Operation)។  សម្រាប់ពេលនេះ តម្រូវការលើវិស័យនេះ បានថយចុះ ត្បិតថាក្រុមហ៊ុនមេនៅឯនាយសមុទ្រកំពុងប្រឈមនឹងមេរោគនៅឡើយ។ ម៉្លោះហើយ តម្លៃក៏នឹងត្រូវមានការផ្លាស់ប្តូរដែរ។ ដោយសារការថយចុះនៃតម្រូវការនេះ អាចនឹងមានការបញ្ចុះថ្លៃជួលពាណិជ្ជកម្មពី ១០ ទៅ ២០ ភាគរយនៅចុងឆ្នាំ ២០២០។

ងាកមកមើលខាងតូបជួលតាមផ្សារទំនើបវិញ បាន និងនឹងរងផលប៉ះពាល់ខ្លាំងជាងអនុវិស័យអចលនទ្រព្យដទៃទៀត។ នៅទូទាំងក្រុង និងរាជធានី នៅកម្ពុជា យើងចាប់ផ្តើមមើលឃើញភោជនីយដ្ឋានហាងស្រា បារ និងកន្លែងហូបចុកខ្លះ បានចាប់ផ្តើមបើកឡើងវិញជាបណ្តើរៗហើយ។ តែទន្ទឹមនឹងនេះ ដំណឹងពីការឆ្លងមេរោគថ្មី បន្ថែមម្នាក់ទៀត ទើបនឹងត្រូវបានប្រកាសដោយក្រសួងសុខាភិបាល។ ការណ៍នេះ បង្ហាញពីភាពមិនច្បាស់លាស់ពីអនាគតមេរោគនេះ ដែលកំពុងបន្ត ដែលអាចនឹងធ្វើឱ្យទីផ្សារនេះ មានតម្លៃជួលតូប ធ្លាក់ចុះនៅគ្រប់ទីកន្លែងពី ១៥% -៣០% នៅឆ្នាំនេះ។ នេះជាការព្យាកររបស់លោក Grant Fitzgerald ដែលតួលេខនេះ ខ្ពស់ជាងការព្យាកររបស់ CBRE បន្តិច។

តម្លៃខុនដូ

ពេលដែលនិយាយពីតម្រូវការខុនដូកម្ពុជា យើងមិនអាចមិនលើកឡើងអំពីតម្រូវការពីទីផ្សារអន្ដរជាតិបានទេ ជាពិសេសសម្រាប់ប្រភេទខុនដូ តម្លៃពាក់កណ្តាល និងថ្នាក់ខ្ពស់។ និយាយឱ្យចំ ទីផ្សារអនុវិស័យមួយនេះ ច្រើនលក់ដាច់សម្រាប់អតិថិជនជាក្រុមហ៊ុន និងវិនិយោគិនចិន ដែលពេលនេះ ហាក់ដូចជាកំពុងឈានដល់ដំណាក់កាលសេដ្ឋកិច្ចងើបឡើងវិញខ្លះដែរហើយ។

និយាយរួមទៅ ទោះបីជាថា ក្រោយវិបត្តិនេះ វិនិយោគិនចិន និងវិនិយោគិនជាតិដទៃទៀត ទំនងជានឹងវិលត្រឡប់មកកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខនេះមែនក៏ដោយ តែតម្លៃខុនដូ ទំនងជានឹងអាចធ្លាក់ចុះខ្លះ។ អាចនឹងធ្លាក់ចុះខ្លះ ដោយសារគេត្រឡប់មកវិញមែន តែមកជាមួយនឹងការកាត់បន្ថយថ្លៃដើម ដោយសារក្រុមហ៊ុនរបស់គេ ដើមទុននៅក្នុងស្រុករបស់គេ ត្រូវបានកាត់បន្ថយដោយសារប៉ះពាល់ពីកូវីដ១៩ ដែរ។

ប្រសិនបើអ្វីៗ អាចវិលត្រឡប់មករកភាពប្រក្រតីវិញ ក្នុងរយៈពេល ២ ឬ៣ ខែខាងមុខ សម្រាប់កម្ពុជា ដែលល្បីថា មានគុណផលឆ្លើយតប (Responsive Performance) នឹងកូវីដ១៩ បានល្អជាងគេ ដោយសារមានអត្រាឆ្លងតិចបំផុត និងគ្មានអត្រាស្លាប់មែនក៏ដោយ។ ក៏ប៉ុន្តែប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជា មិនដាច់ចេញពីសុខុមាលភាពសេដ្ឋកិច្ចរបស់ប្រទេសទីផ្សារដទៃទៀតទេ។ ដូច្នេះ ប្រសិនបើ សុបិនអាក្រក់នៃកូវីដ១៩ នេះ នៅតែបន្តសម្រាប់ប្រទេសទីផ្សារដទៃទៀត កាន់តែយូរអាចថា ១២ ខែ ឬយូរជាងនេះ នោះយើងប្រាកដជា នឹងឃើញការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ ដោយសារការកកស្ទះប្រភពវិនិយោគ និងការបាត់បង់ចំណូលទេសចរណ៍បរទេស ដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។

អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀត ដែលកើតចេញពីរោគរាតត្បាតនេះ គឺការណ៍ដែលវាបានបង្ហាញពីសមត្ថភាព និងការខ្វះខាតនៃប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រជាជាតិនីមួយៗ។ ទំនាក់ទំនងអន្តរជាតិ នឹងត្រូវបានប្តូរទិសដៅ។ ទោះយ៉ាងនេះក្តី សេដ្ឋវិទូ និងអ្នកប្រាជ្ញសេដ្ឋកិច្ចជាច្រើនទូទាំងសាកលលោក កំពុងរិះរកចម្លើយថ្មី ចំពោះសំណួរដដែល គឺថា ក្រោយឆ្លងកាត់វិបត្តិនេះហើយ តើយើងនៅពឹងផ្អែកលើប្រព័ន្ធសេដ្ឋកិច្ចបែបមូលធនដែលតម្រង់ទិសដោយសម្ភារៈនិយមនេះ ដដែល ឬត្រូវការប្រព័ន្ធសេដ្ឋកិច្ចមួយថ្មី សម្រាប់ពិភពលោក?

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនមកពីអារ៉ាប់ ចង់វិនិយោគវិស័យដឹកជញ្ជូន និងសួនឧស្សាហកម្មនៅកម្ពុជា

ក្រុមហ៊ុន DP World ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងដឹកជញ្ជូនដ៏លេចធ្លោដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើវិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍សួនឧស្សាហកម្មនៅកម្ពុជា។ កិច្ចសហការដ៏មានសក្តានុពលនេះត្រូវបានពិភាក្សាក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន DP World បានឱ្យដឹងថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម មានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់ និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។ ទន្ទឹមនឹងនេះ លោកប្រធានបានបង្ហាញចំណាប់អារម្មណ៍ថា ប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ដូច្នេះក្រុមហ៊ុនចង់ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសមួយនេះ ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួនរួមមាន វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ទៀតថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា […]

១០ខែ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៤ម៉ឺនតោន, នាំទៅវៀតណាមអស់ជាង ៧៩ម៉ឺនតោន បង្កើតចំណូលបាន$១,១១ពាន់លាន

ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៤ម៉ឺនតោន ដែលនេះជាការកើនឡើងគួរឱ្យកត់សម្គាល់ ២៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន ស៊ីឡុត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​។ លោកប្រធានបានគូសបញ្ជាក់ថា វៀតណាមបានក្លាយជាទីផ្សារដ៏ធំសម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជា ខណៈក្នុងរយៈពេល១០ខែនេះ មានគ្រាប់ស្វាយចន្ទីជាង ៧៩ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ដែលបង្កើតបានជាប្រាក់ចំណូលដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១,១១ ពាន់លានដុល្លារ ពោលគឺកើនឡើង ៣១ភាគរយ ធៀបនឹងឆ្នាំមុន ។ លើសពីនេះ ចំពោះតម្លៃនៃការនាំចេញគ្រាប់ស្វាយចន្ទីក៏បានកើនឡើង ៩ភាគរយផងដែរ បើធៀបនឹងឆ្នាំ២០២៣។ បច្ចុប្បន្ន សមាគមស្វាយចន្ទីកម្ពុជាក៏កំពុងតែស្វែងរកទីផ្សារថ្មីផងដែរ ដោយបានធ្វើការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសចិន ជប៉ុន និងអឺរ៉ុប ទោះបីជាក្នុងបរិមាណតិចក៏ដោយ។ ការពង្រីកនេះបង្ហាញពីតម្រូវការកើនឡើងនៃគ្រាប់ស្វាយចន្ទីកម្ពុជានៅលើឆាកអន្តរជាតិ។ លើសពីនេះ លោក ស៊ីឡុត ក៏បានបញ្ជាក់បន្ថែមអំពីទស្សនវិស័យវិជ្ជមានសម្រាប់វិស័យគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយកត់សម្គាល់ឃើញថា មានការកើនឡើងនៃការចាប់អារម្មណ៍របស់ក្រុមហ៊ុនចិន និងកូរ៉េ ដែលកំពុងតែស្វែងរកការនាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាសម្រាប់ធ្វើការកែច្នៃ។ គួរបញ្ជាក់ថា គ្រាប់ស្វាយចន្ទីត្រូវបានចាត់ទុកថាជាផលិតផលកសិកម្មដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផ្ទៃដីជាង ៥៨ម៉ឺនហិកតា ដែលអំណោយផលដល់ការដាំដុះស្វាយចន្ទី ជាមួយនឹងទិន្នផលជាមធ្យមប្រមាណ ១,៥តោនក្នុងមួយហិកតា។ សមត្ថភាពផលិតកម្មដ៏រឹងមាំនេះ បានចាត់ទុកប្រទេសកម្ពុជាជាតួអង្គសំខាន់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។ ដោយសារប្រទេសនេះបន្តលើកកម្ពស់ការនាំចេញកសិផលរបស់ខ្លួន […]

បច្ចុប្បន្ន កម្ពុជាមានអាជីវកម្មរ៉ែស្របច្បាប់ចំនួន ៥៥៥កន្លែង មានទុនវិនិយោគជិត ៣ពាន់លានដុល្លារ

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនធ្វើប្រតិបត្តិការធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាបានចំនួនសរុប ៥៥៥កន្លែង ក្រោមទុនវិនិយោគសរុប ២.៧៦៤លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋបានប្រមាណ ១១.៣០៦នាក់។ តាមរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញទៀតថា ការធ្វើប្រតិបត្តិការធនធនរ៉ែទាំង៥៥៥កន្លែងនេះ បានផ្តល់ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ ៦៥លានដុល្លារ ក្នុងឆ្នាំ២០២៤។​ ក្នុងនោះចំណូលសួយសារមានចំនួន ៥៧លានដុលារ ស្មើនឹង ៨៨ភាគរយ នៃចំណូលសរុប។ រីឯចំណូលសេវាសាធារណៈ ថ្លៃឈ្នួលផ្ទៃក្រឡា និងចំណូលពីការផាកពិន័យក្រសួងប្រមូលបានជាង ៧លានដុល្លារ ស្នើនឹង ១២ភាគរយ។ គួរបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ក្រសួងរំពឹងថា នឹងអាចប្រមូលចំណូលសរុបបានប្រមាណ ៨៩លានដុល្លារ ក្នុងនោះ ៩០ភាគរយ ជាចំណូលសួយសារ នេះបើយោងតាមទិន្នន័យប៉ាន់ស្មានក្នុងរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។ ការរីកចម្រើនក្នុងវិស័យរុករករ៉ែនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងពង្រីកការទាញយកធនធានរ៉ែ និងបង្ហាញពីសារៈសំខាន់របស់វាក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងផ្តល់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ កំណើនដ៏រឹងមាំនៅក្នុងវិស័យរុករករ៉ែនេះ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងពង្រីកការទាញយកធនធានរ៉ែប្រកបដោយប្រសិទ្ធភាព។ វាបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យមួយនេះក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ដោយដាក់ប្រទេសកម្ពុជាជាតួអង្គសំខាន់ក្នុងឧស្សាហកម្មរ៉ែនៅក្នុងតំបន់។ - Video Advertisement -

ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣%

អត្រាទំនេរនៃអគារការិយាល័យនៅទីក្រុងបាងកកនៅក្នុងអគារលំដាប់ A នៅតាមតំបន់សំខាន់ៗ បានកើនឡើងដល់ ២៦,៣% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក្រុមហ៊ុន Frasers Property Limited (FPL) ដែលដឹកនាំដោយមហាសេដ្ឋីដែលមានបំផុតរបស់ប្រទេសថៃ រំពឹងថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងជំរុញតម្រូវការអគារការិយាល័យ និងកន្លែងឧស្សាហកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ឡើងវិញ ការព្យាករនេះ ត្រូវបានចុះផ្សាយក្នុងសារៈព័ត៌មាន bangkokpost កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤។​ ជាមួយនឹងការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង ‘One Bangkok’ ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេស នាយកប្រតិបត្តិក្រុមហ៊ុន FPL លោក Panote កូនប្រុសរបស់មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន និងសិង្ហបុរី ដែលជំរុញតម្រូវការសម្រាប់វិស័យទ្រព្យផ្នែក ពាណិជ្ជកម្ម។ ដំណាក់កាលដំបូងនៃគម្រោង One Bangkok នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ រួមមានអគារការិយាល័យចំនួន ៣អគារ និងតំបន់លក់រាយចំនួន ២ […]

រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក រាជធានីភ្នំពេញទាក់ទាញភ្ញៀវទេសចរណ៍បានជាង ៦លាននាក់ ច្រើនជាងគេ

រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០២៤នេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍បានចំនួនសរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះ រាជធានីភ្នំពេញបានក្លាយគោលដៅនាំមុខគេ ដែលទទួលបានភ្ញៀវទេសចរណ៍មកដើរលេងកម្សាន្តរហូតដល់ ៦,២៩២,១៨៧នាក់។ នេះបើយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយលើទំព័រហ្វេប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤។ តាមរបាយការខាងលើបានបង្ហាញថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់ទៅថ្មីៗនេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍សរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន ៧.៧៥៥.០៩២នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨៩.២៩៦នាក់។ ប្រភពដដែលបានបង្ហាញទៀតថា រាជធានីភ្នំពេលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ មានចំនួន៦,២៩២,១៨៧នាក់, បន្ទាប់មកខេត្តសៀមរាបចំនួន ៣៤៨,២២៩នាក់, ក្រុងព្រះសីហនុ ៣១១,៤៧២នាក់, ខេត្តប៉ៃលិន ១៩៨,៥០៨នាក់, ខេត្តកំពត ១៣៤,៦២២នាក់, ខេត្តបាត់ដំបង ១១០,៤៨៩នាក់។ រីឯខេត្តផ្សេងៗទៀតមានភ្ញៀវទេសចរណ៍ដូចខាងក្រោម៖ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍ចំនួន ៩៩,២៧៩នាក់, ខេត្តស្វាយរៀង ៧៧,០៨៧នាក់, ខេត្តមណ្ឌលគិរី៥២,៧៩៣នាក់, ខេត្តកំពង់ស្ពឺ ៤៩,៤១៥នាក់, ខេត្តពោធិ៍សាត់ ៤៦,២៩១នាក់, ខេត្តតាកែវ ៣៣,៩៣៦នាក់, ខេត្តកោះកុង ៣១,៤១៨នាក់, ខេត្តកំពង់ឆ្នាំង ២២,៦៩៧នាក់, ខេត្តកណ្តាល ២១,៦៨៩នាក់, ខេត្តរតនគិរី […]

១០ខែនេះ កម្ពុជានាំចូលដែកសរុបជាង ៥០០លានដុល្លារ កើន៦៥ភាគរយ

នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់វិស័យសំណង់ ការនាំចូលដែក និងដែកថែបរបស់កម្ពុជាបានកើនឡើងដល់ជាង ៥០៥លានដុល្លារ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ។ តួលេខគួរឱ្យកត់សម្គាល់នេះ ត្រូវបានតំណាងឱ្យការកើនឡើង ៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំចូលមានត្រឹមតែ ៣០៥លានដុល្លារប៉ុណ្ណោះ។ នេះ​បើ​តាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)។ ក្នុងខែតុលាតែមួយបានកត់ត្រាថា ការនាំចូលដែក និងដែកដែលមានចំនួនសរុប ៥២,៥លានដុល្លារ ពោលគឺកើនឡើង ១០៥ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២៣ ដែលមានចំនួននាំចូលត្រឹមតែ ២៥,៤លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នការនាំចូលដែក និងដែកថែប បានរួមចំណែក ២,២ភាគរយ នៃការនាំចូលសរុបរបស់កម្ពុជា ដែលមានតម្លៃប្រមាណ ២៣,៤ ពាន់លានដុល្លារ។ អ្នក​ជំនាញ​បានចាត់​ទុកថា ​ការ​កើន​ឡើង​នេះ​ជា​សញ្ញា​វិជ្ជមាន ដែល​បង្ហាញ​ថា​វិស័យ​សំណង់​របស់​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ពី​បញ្ហា​ប្រឈម​នាៗ នាពេលកន្លងមក។ - Video Advertisement -