វិភាគ៖វៀតណាមចាប់ឱកាសកូវីដ១៩ ដឹកនាំអាស៊ានកសាងបណ្តាញទីក្រុងឆ្លាតវៃ

កូវីដ១៩ ជំរុញចក្ខុវិស័យបណ្តាញទីក្រុងអាស៊ានឆ្លាតវៃ (ASNC) ឱ្យឆាប់អនុវត្ត

កូវីដ១៩ បានតេស្តសាកល្បងសមត្ថភាពដឹកនាំអាស៊ានរបស់វៀតណាម។ ក្នុងអាណត្តិដែលខ្លួនធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ នេះ ប្រទេសនេះបានដាក់ចេញនូវផែនការអាទិភាពចំនួន ៥ ដែលត្រូវអនុវត្តឱ្យបាន ក្នុងនោះរាប់បញ្ចូលទាំង ការពង្រឹងសមត្ថភាពស្ថាប័នអាស៊ាន និងការប្រើបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីដោះស្រាយវិសមភាពសង្គម។ ក្នុងចំណោមផែនការអាទិភាពទាំង ៥ នោះ មានពាក់ព័ន្ធនឹងផែនការកសាងទីក្រុងវៃឆ្លាតអាស៊ាន បញ្ហាបច្ចេកវិទ្យានិងសេដ្ឋកិច្ច និងកូវីដ១៩។

ស្ថានភាពកូវីដ១៩ នេះ បានធ្វើឱ្យផែនការ “បណ្តាញទីក្រុងអាស៊ានឆ្លាត (ASCN)” ដែលប្រទេសប្លុកអាស៊ីអាគ្នេយ៍ បានផ្តួតផ្តើមឡើងក្នុងខែមេសាឆ្នាំ ២០១៨ នោះ គួរយកជាអាទិភាពសំខាន់ជាងមុន សម្រាប់ប្រទេសអាស៊ានគិតគូររៀបចំអនុវត្តឱ្យកាន់តែឆាប់ កាន់តែល្អ។ មានមូលហេតុធំៗ ពីរសម្រាប់ភាពបន្ទាន់បែបនេះ៖

ហេតុផលទីមួយ ដោយសារវ៉ាក់សាំង COVID-១៩ មិនទាន់ត្រូវបានរកឃើញទាន់ពេល ដែលយ៉ាងហោចណាស់ក៏ត្រូវការពេលវេលាបន្តិចទៀត ស្ថានភាពនេះ ធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបធ្វើការ និងទំនាក់ទំនងមនុស្ស ពីជួបផ្ទាល់មុខ មកប្រើបច្ចេកវិទ្យា Zoom ជំនួស។ ស្ថានភាពនេះ ត្រូវបានគេមើលឃើញថា មេរោគដ៏តូចល្អិតសុខុមនេះ បានបង្ខំសង្គមមនុស្សឱ្យរៀនទាញប្រយោជន៍ពីការប្រើបច្ចេកវិទ្យា ដើម្បីបន្តសកម្មភាពសង្គម និងជំរុញសេដ្ឋកិច្ច។

នេះគឺជាមេរៀនថ្មី ដែលគ្រប់គ្នាអាចរៀនបាន មិនថាជាមេដឹកនាំអាស៊ាន ឬប្រជាពលរដ្ឋអាស៊ានធម្មតា សុទ្ធតែអាចរៀនបានដូចគ្នា គឺថាសកម្មភាពមិនចាំបាច់មួយចំនួនគួរកាត់បន្ថយ ដោយជំនួសមកវិញនូវរបៀបរបបធ្វើការងារថ្មីមួយ ដែលគាំទ្រដោយបច្ចេកវិទ្យា។ ដូចដែលយើងបានឃើញស្រាប់ ចង់មិនចង់ កិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំនេះ ត្រូវបង្ខំចិត្តរៀបចំឡើងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី ១៤ មេសា កន្លងទៅនេះ។

សូមរម្លឹកថា ការប្រើបច្ចេកវិទ្យាឌីជីថល សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ គឺជាចំណុចស្នូលនៃការរៀបចំទីក្រុងឆ្លាតវៃ។ ឬនិយាយសាមញ្ញថា ទីក្រុងឆ្លាតវៃ គឺជាការបំពាក់បច្ចេកវិទ្យាឌីជីថលទៅលើប្រតិបត្តិការ និងទៅលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនគរូបនីយកម្មរបស់ទីក្រុង។

ដូច្នេះ ការចាប់យកឱកាសដែលប្រជាពលរដ្ឋក្នុងទីក្រុងអាស៊ានចាប់ផ្តើមងាកមកប្រើបច្ចេកវិទ្យាសម្រាប់សកម្មភាពសេដ្ឋកិច្ច វៀតណាមអាចភ្ជាប់ជាមួយផែនការអាស៊ានដែលបានគ្រោងឡើងពីរឆ្នាំមកហើយ ដើម្បីជំរុញឱ្យមានអនុវត្តភាពបច្ចេកវិទ្យាបែបនេះសម្រាប់ដំណោះស្រាយទីក្រុង។  បែបនេះ វៀតណាមអាចជំរុញឱ្យមានការអនុវត្តភ្លាមៗនូវគម្រោងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN)  ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានភាពរឹងមាំឡើងវិញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអាស៊ានក្នុងស្ថានភាព ក្រោយចប់ការរាតត្បាត។

ហេតុផលទីពីរ  បន្ថែមទៅលើភាពជាគំរូក្នុងការឆ្លើយតបកូវីដ -១៩ ដែលវៀតណាមកំពុងបង្ហាញភាពជោគជ័យនេះទៅកាន់ប្រទេសអាស៊ានផ្សេងទៀត វៀតណាម ក៏អាចធ្វើជាគំរូក្នុងការសម្រេចបានសមិទ្ធផលទីក្រុងឆ្លាតវៃ សម្រាប់ប្រទេសកំពុងអភិវឌ្ឍទាបនៅអាស៊ានបានដែរ។ ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យទីក្រុងឆ្លាតវៃរបស់ខ្លួន រដ្ឋបាលក្រុងហាណូយ អាចចែករំលែកបទពិសោធន៍ និងគំរូអភិបាលកិច្ចទីក្រុងឆ្លាតវៃ ដោយយកទីក្រុងចំនួន ៣ របស់ខ្លួន គឺហាណូយ ហូជីមិញ និងដាណាំង ធ្វើជាគំរូផ្ទាល់តែម្តង៖

រដ្ឋធានីហាណូយ៖ បានចាប់ផ្តើមបង្កើតកម្មវិធី iParking សម្រាប់អ្នកបើកបររួចហើយ និងកំពុងបញ្ជ្រាបប្រព័ន្ធឌីជីថលនេះ ទៅក្នុងវិស័យសុខាភិបាល ការអប់រំ ដឹកជញ្ជូន និងទេសចរណ៍។

អនាគតទីក្រុងឆ្លាតវៃដាណាំង៖ ដាណាំង កំពុងរំកិលខ្លួនក្លាយជាទីក្រុងបៃតង តាមរយៈការអនុម័តដំណោះស្រាយឆ្លាតវៃសម្រាប់អភិបាលកិច្ចនគរូបនីយកម្មរបស់ខ្លួន។ បច្ចុប្បន្ននេះ ទីក្រុងយុទ្ធសាស្ត្រចំកណ្តាលប្រទេសមួយនេះ កំពុងចាប់ផ្តើមបង្កើតប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ខ្លួន ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាខ្ពស់នេះដែរ។

អនាគតទីក្រុងឆ្លាតវៃហូជីមិញ៖ ក្នុងភូមិសាស្ត្រខាងត្បូងប្រទេសវៀតណាម ទីក្រុងនេះ គ្រោងនឹងក្លាយជាទីក្រុងឆ្លាតវៃដំបូងបង្អស់របស់ប្រទេសវៀតណាម និងផ្តោតការយកចិត្តទុកដាក់លើការសម្រេចបាននូវដំណាក់កាលចំនួន ៥ ដើម្បីឈានទៅសម្រេចបានមហិច្ឆតា ទីក្រុងឆ្លាតវៃសមាហរណកម្មរបស់ខ្លួន។ ដំណាក់កាលទាំង ៥ នោះ មានដូចជា៖ ១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យកុំព្យូទ័រ (Cloud Computing)  ២) ការប្រើប្រាស់ទិន្នន័យធំ (Big Data)  ៣) ការកសាងមជ្ឈមណ្ឌលទិន្នន័យ ៤) ការដំឡើងមណ្ឌលសន្តិសុខឌីជីថល និង ៥) ការបង្កើតប្រព័ន្ធអេកូឡូស៊ីទិន្នន័យបើកចំហ (open data ecosystem)។

បើសម្រេចបានដូចផែនការ វៀតណាម នឹងបន្សល់កេរដំណែលដ៏សំខាន់របស់ខ្លួន ក្នុងនាមជាប្រធានដែលនាំអាស៊ានចេញពីវិបត្តិសេដ្ឋកិច្ចសង្គម ដែលត្រូវបាននាំមកដោយជំងឺរាតត្បាត COVID-១៩ ។ ដោយសារទីក្រុងអាស៊ានទាំង ៣៦ បានរៀបចំ គម្រោងយុទ្ធសាស្ត្ររបស់ខ្លួន នៅក្នុងឯកសារ “ផែនការសកម្មភាពទីក្រុងឆ្លាតវៃអាស៊ាន”  រួចមកហើយ ដូច្នេះ អ្វីដែលរដ្ឋបាលក្រុងហាណូយ អាចធ្វើបាន គឺអំពាវនាវឱ្យមានការប្រជុំតាមអ៊ិនធើណែត ជាមួយមេដឹកនាំជាតិរៀងៗខ្លួន និងអភិបាលក្រុងដែលពាក់ព័ន្ធ និងកំណត់ពេលវេលាអនុវត្តជាក់លាក់ យ៉ាងហោចឱ្យបានមុនចប់អាណត្តិរបស់ខ្លួន។

អនាគតទីក្រុងឆ្លាតវៃកម្ពុជា

ដោយឡែក អនាគតទីក្រុងឆ្លាតវៃទាំងបីរបស់កម្ពុជា គឺរាជធានីភ្នំពេញ ទីក្រុងឆ្លាតវៃសៀមរាប និងទីក្រុងឆ្លាតវៃបាត់ដំបង ដែលរដ្ឋាភិបាលបានដាក់បញ្ចូលជាទីក្រុងក្នុងបណ្តាញទីក្រុងទំនើបវៃឆ្លាតអាស៊ាន កាលពីខែ កុម្ភៈ ឆ្នាំទៅ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាគម្រោង។ តិ្បតថា ដំណើរការរៀងយឺតផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្តិច បើធៀបទៅនឹងដំណើរការកសាងស្មាថស៊ីធី នៃទីក្រុងទាំងបីរបស់វៀតណាម តែកម្ពុជាក៏អាចមានលទ្ធភាពឆ្លៀតយកឱកាសប្រឈមកូវីដ១៩នេះ សម្រួចសកម្មភាពអនុវត្តគម្រោងទីក្រុងឆ្លាតវៃរបស់ខ្លួន ដោយផ្តោតអាទិភាពលើការរៀបផែនការ និងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដូចវៀតណាមបានដែរ។

សូមបញ្ជាក់ថា សសរស្តម្ភទាំងបី នៃចក្ខុវិស័យ “បណ្តាញទីក្រុងឆ្លាតវៃអាស៊ាន “ មាន៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងអភិបាលកិច្ចទីក្រុង ស្វ័យប្រវត្តិកម្មឧស្សាហកម្ម និងឌីជីថលភាវូបនីយកម្មសេដ្ឋកិច្ច។ ក្នុងចំណោមមុំទាំងបីនេះ មានខ្លះ ត្រូវបានរដ្ឋបាលវៀតណាម ចាប់ផ្តើមបំពាក់ក្នុងអភិបាលកិច្ចទីក្រុងឆ្លាតវៃទាំងបីរបស់ខ្លួនបណ្តើរៗហើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែល​ឆ្លុះ​បញ្ចាំង​ពីការ​រីកចម្រើន​ជា​បន្តបន្ទាប់​នៅក្នុង​ទីផ្សារអចលនទ្រព្យ នៅក្នុងឆ្នាំ២០២៥នេះ  ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ​$៧ពាន់​លាន កើនជិត៧០%។នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី១ ខែ​ធ្នូ ​ឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងថា ឆ្នាំ២០២៥នេះ ​វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា នៅតែមានសញ្ញាល្អ គឺមាន​ការ​វិនិយោគ​រហូតដ​ល់​ចំនួន​ ៣៥០៣គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៨លានម៉ែត្រការ៉េ ដែល​មានទំហំទឹកប្រាក់ជាង $៧,៣២០ពាន់លាន បើធៀបនឹងឆ្នាំ២០២៤ ​កើន​ឡើង ៦៨,៨៩% ។ គិតពីចាប់ផ្ដើមអនុវត្ត ក្រសួងបានចេញ​លិខិត​អនុញ្ញាត​សាង​សង់នៅទូទាំងប្រទេសមានចំនួន ៧១.៨២០គម្រោង គិតជាផ្ទៃក្រឡាសំណង់​សរុប​ជាង​ ២១៩​លាន​ម៉ែត្រការ៉េ បើគិតតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណជាង ៨៧ពាន់ ៦៩៦​លាន​ដុល្លារអាមេរិក ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបាន​និង​កំពុ​​ង​ព​ង្រឹង​គុណ​ភាពសំណង់បន្ថែម រួមទាំងការរៀបចំលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ឱ្យ​មាន​របៀប​រៀប​រយ ​ដែលជាការរស់នៅដោយភាពក្សេមក្សាន្ត ឱ្យស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ សូមជម្រាប់ដែរថា របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា […]

ឥណ្ឌូណេស៊ីស្នើចិនជួយបង្កើនសមត្ថភាព AI ក្នុងវិស័យសំខាន់ៗរបស់ខ្លួន

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសមត្ថភាពបញ្ញាសិប្បនិមិត្ត (AI) របស់ខ្លួន ឥណ្ឌូនេស៊ីបានអញ្ជើញប្រទេសចិនជាផ្លូវការឱ្យជួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI និងបណ្ដុះបណ្ដាលទេពកោសល្យឌីជីថល ជាពិសេសក្នុងវិស័យសំខាន់ៗដូចជានេសាទ និងកសិកម្ម។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ របស់លោកជំទាវ Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលរបស់ប្រទេសឥណ្ឌូនេស៊ី។ លោកជំទាវ បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើនផលិតភាពនៅក្នុងឧស្សាហកម្មទាំងនេះ។ លោកជំទាវ បានកត់សម្គាល់ថា “អាទិភាពចម្បងរបស់យើងក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI គឺផ្តោតសំខាន់ក្នុងវិស័យជលផល និងកសិកម្ម។ យើងសង្ឃឹមថាប្រទេសចិននឹងអាចផ្តល់ជំនួយមួយនេះដល់យើងបាន” ។ ក្រោមជំនួបជាមួយ លោក Wang Lutong Hafid ឯកអគ្គរដ្ឋទូតចិន លោកជំទាវ Meutya Hafid បានកត់សម្គាល់ថា ឥណ្ឌូនេស៊ីពិតជាយកចិត្តទុកដាក់ខ្លាំងក្នុងការពង្រីកកម្មវិធី AI របស់ខ្លួន ដោយបានគូសបញ្ជាក់ពីការអនុវត្តប្រកបដោយជោគជ័យនៅក្នុងគម្រោងកសិកម្មផ្សេងៗនៅទូទាំងប្រទេសនាពេលកន្លងមក។ លោកជំទាវ បានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នឹងមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពឧបករណ៍ដែលដំណើរការដោយ AI ដែលវាអាចបង្កើនទិន្នផលជាតិយ៉ាងច្រើនសម្រាប់ប្រទេសឥណ្ដូនេស៊ី។ លោកជំទាវ ក៏បានបង្ហាញពីផែនការពង្រឹងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឌីជីថលរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសចិន ដោយស្នើឱ្យមានការស្វែងយល់បន្ថែមពីភាពជាដៃគូនៅកម្រិតសាកលវិទ្យាល័យ ដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។ នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតចិន លោក Hafid […]

មហាសំណង់ Mukaab ដែលជាអគារធំនិងខ្ពស់បំផុតលើលោក បើកដំណើរការសាងសង់នៅអារ៉ាប៊ីសាអ៊ូឌីត

មហាសំណង់អគារ Mukaab កម្ពស់ ៤០០ ម៉ែត្រក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងក្លាយជាអគារធំជាងគេលើលោក ពេលនេះ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ខណៈការងារជីកកកាយគ្រឹះបានបញ្ចប់ ៨៦ភាគរយ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ New Murabba គាំទ្រដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) និងធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន dezeen.comចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។ រចនាប្លង់ដោយក្រុមហ៊ុន AtkinsRealis មហាវិមាន Mukaab នេះ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងអភិវឌ្ឍន៍ New Murabba ដែលមានទំហំផ្ទៃដីសរុប ១៩គីឡូម៉ែត្រការ៉េ អគារ Mukaab នេះ នឹងត្រូវបានស្ថាបនាឡើងជាមួយនឹងវិមាត្ររាងជាគូប ដែលមានគែមប្រវែង ៤០០ម៉ែត្រ និងឈរជានិម្មិតរូបនៃចំណុចកណ្តាលនៃរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅពេលសាងសង់រួច អគារនេះ មិនត្រឹមតែក្លាយជាសំណង់ធំជាងគេក្នុងទីក្រុង Riyadh ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធំលើសរោងចក្រ Boeing Everett នៅសហរដ្ឋអាមេរិក ដែលនឹងដណ្តើមតំណែងជារចនាសម្ព័ន្ធសាងសង់ដ៏ធំនិងស្កឹមស្កៃបំផុតរបស់ពិភពលោកថែមទៀតផង។ ក្រៅពីកម្ពស់និងទំហំគ្មានពីរលើលោក លក្ខណៈពិសេសនៃអគារនេះ គឺរចនាប័ទ្មបែបស្ថាបត្យកម្មអារ៉ាប់ឥស្លាម។ ការរចនាផ្នែកខាងក្នុងដ៏ធំល្វឹងល្វើយរបស់អគារនេះ នឹងទុកចន្លោះសម្រាប់សង់ប៉មកណ្តាលរាងជារង្វង់ […]

រដ្ឋធានីប៉េកាំងដាក់ផែនការកាត់បន្ថយកាបូនិច និងកែលម្អទីប្រជុំជនកាន់តែប្រសើរជាមួយបណ្តាញខ្សែរថភ្លើងថ្មី

ការប្រើប្រាស់កម្មវិធីវិភាគទិន្នន័យ និងវិធីសាស្រ្តផ្អែកលើគំរូ ដើម្បីកំណត់គំរូចរាចរណ៍ គឺអាចធានាបាននូវការកំណត់ទីតាំងស្ថានីយរថភ្លើងបានត្រឹមត្រូវ ដើម្បីតភ្ជាប់ទៅនឹងមធ្យោបាយធ្វើដំណើរផ្សេងៗ ផែនការកាត់បន្ថយកាបូនតាមរយៈការដឹកជញ្ជូនសាធារណៈ ជម្រើសនៃប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏រឹងមាំមួយ គឺជាកត្តាចាំបាច់សម្រាប់ទីក្រុងដែលរីកចម្រើន និងមមាញឹកខ្លាំង – គេត្រូវធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនរស់នៅក្នុងទីក្រុង ខណៈពេលដែលគេត្រូវដាក់ចេញផែនការកាត់បន្ថយការប្រើរថយន្តឯកជនដែលជាមូលហេតុនៃការបញ្ចេញកាបូនដ៏ចម្បង ដែលវានឹងជួយកាត់បន្ថយការបំពុលបរិយាកាសដែលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពសាធារណៈ។ ប៉ុន្តែបើក្រឡេកមកមើលតំបន់ភាគឦសាននៃសង្កាត់ចៅយ៉ាង នៃរដ្ឋធានីប៉េកាំងនៅពេលថ្មីៗនេះ គឺមិនមានមធ្យោបាយដឹកជញ្ជូនសាធារណៈគ្រប់គ្រាន់ទេ ខណៈដែលមនុស្សភាគតិចណាស់មានរថយន្តផ្ទាល់ខ្លួន ហើយ មធ្យោបាយធ្វើដំណើររបស់ប្រជាជនមិនសមស្របតាមតម្រូវការ។ ដើម្បីដោះស្រាយបញ្ហានេះ វិទ្យាស្ថានរៀបចំផែនការ និងគូសប្លង់នៃរដ្ឋធានីប៉េកាំង ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានចំនួនប្រាំផ្សេងទៀត បានចាប់ផ្តើមអភិវឌ្ឍខ្សែរថភ្លើងជាច្រើន និងស្ថានីយរថភ្លើងក្រោមដីចំនួនពីរសម្រាប់ប្រជាជនរស់នៅក្នុងសង្កាត់មួយនេះ។ នៅក្នុងដំណើរការនេះ គេចង់លើកកម្ពស់ការផ្លាស់ប្តូរជារួម និងការបង្កើតឡើងវិញនូវគម្រោងក្នុងតំបន់ ក៏ដូចជាលើកទឹកចិត្តឱ្យមានរបៀបផ្សេងៗនៃមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់បរិស្ថាន រួមទាំងការលើកទឹកចិត្តឱ្យប្រើប្រាស់ទោចក្រយានយន្តផងដែរ។ ការស្វែងរកទីតាំងផ្លូវដែកល្អបំផុត ក្រុមអ្នកគូសប្លង់បានដឹងថាប្រព័ន្ធដឹកជញ្ជូនថ្មីត្រូវតែរចនាឡើងយ៉ាងឆ្លាតវៃ។ ការដាក់ចេញនូវខ្សែផ្លូវរថភ្លើង និងស្ថានីយមិនត្រឹមត្រូវអាចបង្អាក់ការប្រើប្រាស់របស់ប្រជាជន ដែលបណ្តាលឱ្យពួកគេខកចិត្ត និងបន្តពឹងផ្អែកមធ្យោបាយចាស់ដែលបញ្ចេញឧស្ម័នកាបូនជាចម្បង ឬទម្រង់នៃការដឹកជញ្ជូនដែលបំពុលបរិស្ថានកាន់តែខ្លាំងថែមទៀត។ ពួកគេក៏ត្រូវបង្កើតផែនការដែលលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់កង់ និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលមិនប៉ះពាល់បរិស្ថាន។ ដើម្បីសម្រេចបាននូវគោលដៅនៃគម្រោងទាំងអស់ ក្រុមការងារត្រូវធានាថាគម្រោងនេះនឹងត្រូវបានប្រើប្រាស់ដោយការវិភាគ និងការតភ្ជាប់រមធ្យោបាយផ្សេងៗនៃការធ្វើដំណើរទៅកាន់ ប្រព័ន្ធផ្លូវដែក ក៏ដូចជាការព្យាករណ៍ពីតម្រូវការធ្វើដំណើរ។ ការវិភាគចរាចរណ៍សម្រាប់ជាព័ត៌មានក្នុងការគូសប្លង់ ក្រុមការងារឌីហ្សាញបានកំណត់ថា ពួកគេអាចគណនាតម្រូវការឆ្លងកាត់ផ្លូវដែក និងព្យាករណ៍រំហូរចរាចរណ៍ជាមួយនឹងរបៀបចរាចរណ៍ផ្សេងៗគ្នាដោយប្រើកម្មវិធី CUBE។ នៅក្នុងកម្មវិធីនេះ ពួកគេបានកំណត់រំហូរធ្វើដំណើរសរុប ការបែងចែក និងរបៀបនៃការដឹកជញ្ជូនទៅ-មកនៅក្នុងសង្កាត់មួយ រួមជាមួយនឹងតម្រូវការតភ្ជាប់ការដឹកជញ្ជូនរវាងស្ថានីយ និងស្ថានីយ។ […]

បច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២

មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា “Little West Lake” នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រព័ន្ធធារាសាស្រ្ត និងវារីវប្បកម្មនៅក្នុងខេត្ត យោងតាម Bentley Systems កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញអារម្មណ៍ផ្នែកអេកូឡូស៊ីរបស់ខ្លួន គម្រោងអភិវឌ្ឍន៍បឹងតៅសាន Taoshan សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយស្នាដៃរបស់ក្រុមហ៊ុន Qitaihe Jianhe Investment and Construction Management សហការជាមួយក្រុមហ៊ុន Heilongjiang Big Data Industrial Development។ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរជាមួយនឹងភាគីពាក់ព័ន្ធ បានប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយសំណង់ឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley ដើម្បីបំប្លែងទិន្នន័យចម្រុះរបស់គម្រោងទៅជាគំរូឌីជីថលដែលមានលក្ខណៈងាយស្រួលប្រើជាងមុន។ ជាលទ្ធផល ឧត្តមភាពនៃកិច្ចខិតខំប្រឹងប្រែងនេះ ជួយឱ្យក្រុមហ៊ុនបង្កើតបាននូវកម្មវិធីគំរូ […]

អាជ្ញាធរជាតិអប្សរាបន្តជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន តាមរចនាបទស្ថាបត្យកម្មបុរាណ

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ តាមបែបបុរាណ ខណៈការជួសជុលលើ​កទី១ បានបញ្ចប់កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ដោយជោគជ័យ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ គោលបំណងនៃការជួសជុលនេះ គឺពង្រឹងផ្នែកដែលខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំឡើងវិញ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់​ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន។ គម្រោងជួសជុលនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ នេះ ដែលកំពុងអនុវត្តនៅ​​លើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័នទំហំ ១៥,២០ម៉ែត្រ គុណនិង​១៥,២០ម៉ែត្រ។ លោក ជា សារិទ្ធ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងនេះ បានឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារបានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូបដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុលដោយប្រៀបធៀបស្ថានភាពក្រោយពេលជួសជុលផង។ លោក ជា សារិទ្ធ បានបន្ថែមថា បច្ចេកទេសនៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ ជាអ្វីដែលបានសិក្សារកឃើញនៅទីនេះ គឺត្រូវយកមកប្រើក្នុងវិធីសាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង […]