សួនសមិទ្ធផលនយោបាយឈ្នះឈ្នះចំនួន៤ នឹងកសាងឱ្យហើយចុងឆ្នាំនេះ

សួនសមិទ្ធផលនយោបាយឈ្នះឈ្នះ ចំនួន៤ បន្ថែមទៀត នឹងត្រូវកសាងនៅបរិវេណវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះឈ្នះ ដែលនឹង​ប្រព្រឹត្តទៅនៅខែ​ ធ្នូ ឆ្នាំ ២០២០ ​នេះ។ នេះបើយោង​តាមការចុះផ្សាយព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិ ​ក្នុងថ្ងៃទី ០៤ ខែ មិថុនា នេះ។

នៅក្នុង​កិច្ចប្រជុំក្រុមការងារសាងសង់វិមានឈ្នះឈ្នះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ក្រុម​ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ព្រម​ទាំងមន្ត្រីដែល​ពាក់ព័ន្ធ បានសម្រេចឱ្យធ្វើសួនចំនួន​៤ គឺសួនឃឿនការពារជាតិ, សួនវិស័យរក្សាសន្តិភាព, សួនវិស័យសន្តិសុខសង្គមសាធារណៈ និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ ក្នុង​បរិវេណវិមានឈ្នះឈ្នះនេះ​។

យោងតាមប្រសាសន៍រដ្ឋមន្ត្រីការពារជាតិថ្លែងក្នុងឱកាសនោះ សួនសមិទ្ធផលនីមួយៗ សុទ្ធតែមាន​អត្ថន័យ​ខុសៗ​គ្នា​។ សួនឃឿនការពារជាតិ ស្ថាបនាឡើង​ដើម្បីរំលឹក​គុណ​ដល់​ កងយោធពលខេមរភូមិន្ទ។ សួនវិស័យរក្សាសន្តិភាព សាងសង់ឡើង​ ដើម្បីរំលឹកដល់សមិទ្ធផល​របស់កងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមបេសកកម្មរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ និងអង្គភាពកម្ចាត់មីន ស៊ីម៉ាក។ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ គឺដើម្បីបង្ហាញពីសមិទ្ធផលអ្នកដែលបានចូលរួមសាងសង់​វិមាន​ឈ្នះឈ្នះ។ ចំណែកឯទីបួន គឺសួន​វិស័យសន្តិសុខសង្គម ដែលត្រូវកសាងឡើង​ដើម្បីបង្ហាញពីសមិទ្ធផលនានា របស់​កងរាជអាវុធហត្ថ និងនគរបាលកម្ពុជា។

សម្ដេច​ បានបញ្ជាក់ថា ក្រោយសម្រេចឲ្យ​សាងសង់ សួនសមិទ្ធផលទាំង ៤ នេះ ក្រុមការងារនីមួយៗត្រូវពន្លឿនការងារសាងសង់សួនរបស់ខ្លួន ឲ្យបានរួចរាល់ ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះ ឈ្នះ រយៈពេល ៤៣ ឆ្នាំ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ២៩ ខែធ្នូ ខាងមុខនេះ។​

គួរ​រម្លឹកផងដែរថា កាលពីថ្ងៃទី៣០ ឧសភា ២០២០ ​ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ​ទំហំប្រមាណ ៨, ៨ ហិកតា ក្នុង​ខេត្ត​កោះកុងក៏បាន​​បើ​កការដ្ឋាន​សាង​សង់ផងដែ ក្នុង​គោល​បំណង​រំលឹកគុណដល់វីរបុរសជំនាន់មុន ដែលបានលះបង់អាយុជីវិតក្នុងសម័យសង្រ្គាម៕

(អាន​បន្ថែម​)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋរឹបអូសដីព្រៃនៅភ្នំ១៥០០ ចំនួន ៤ម៉ឺនហិកតា ដើម្បីរៀបចំជាអេកូទេសចរណ៍

រដ្ឋបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បានដកហូតនូវដីព្រៃប្រមាណ ៤ម៉ឺនហិកតា នៅតំបន់អន្ទង់អាំង ឬ ភ្នំ១៥​០​០​ ដែលត្រូវបានជនល្មើសឈូសឆាយក្នុងបំណងយកទៅកាន់កាប់ជាលក្ខណៈឯកជន ដើម្បីរៀបចំជាអេកូទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ នេះបើតាមការលើកឡើងរបស់លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ថ្លែងក្នុងឱកាសទទួលកូនឈើចម្រុះចំនួន២ម៉ឺនដើម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ លោកបានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសមិនអនុញ្ញាតឱ្យឈូសឆាយ ដី និងព្រៃឈើនៅអមតាមបណ្តោយ«ផ្លូវអន្ទង់អាំង» ឬ «ផ្លូវបុប្ផាលាក់ខ្លួន» ស្ថិតលើ ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីអភិវឌ្ឍន៍ផ្សេងៗ ដូចជារមណីយដ្ឋានទេសចរណ៍ និងអាហារដ្ឋាន បង្គន់អនាម័យអ្វីទាំងអស់នោះឡើយ ដោយត្រូវរក្សាឱ្យបានល្អ សម្រាប់ទេសចរគយគន់ទេសភាព។ (អានបន្ថែម) ទន្ទឹមនឹងនេះ លោកបានបន្ថែមថា រដ្ឋបាលស្រុកវាលវែង កំពុងរៀបចំតំបន់ភ្នំ១៥០០ ឲ្យក្លាយទៅជាតំបន់ទេស​ចរណ៍​ដ៏ទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ ដែលត្រូវដាំកូនឈើចម្រុះចំនួន ២ម៉ឺនដើមបន្ថែមទៀត មានដូចជា ធ្នង់ គ្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល […]

CAIC ចុះកិច្ចសន្យា១២ឆ្នាំជាមួយក្រុមហ៊ុនបារាំង បើកលក់ទំនិញរួចពន្ធ នៅព្រលានថ្មីក្រុងតាខ្មៅ

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានចុះកិច្ចសន្យារយៈពេល ១២ឆ្នាំ អនុញ្ញាតឱ្យក្រុមហ៊ុន Lagarde’re Travel Retail SAS និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ សម្ភារៈសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា អ្នកស្រី Se’verine Lanthier នាយិការផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិការផ្នែកយុទ្ធសាស្រ្ត និងអភិវឌ្ឍរបស់Lagarde’re Travel Retail SAS បានសង្ឃឹមជឿជាក់ថា ក្រុមការងារ បេ្តជ្ញាលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិតេ​ជោ ទាំងភ្ញៀវជាតិ និងអន្តរជាតិឲ្យកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ាគ្រុប បានបន្ថែមថា កិច្ចសហការជាមួយក្រុមហ៊ុន Lagarde’re Travel Retail SAS នឹងលើកកម្ពស់កិត្តិនាមអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្ដល់ជូននូវបទពិសោធន៍ថ្មីនៃការផ្ដល់សេវាលក់ទំនិញ និងអាហារដល់អ្នកធ្វើដំណើរផងដែរ។ ជាមួយនឹងកិច្ចសន្យានេះដែរ […]

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន គ្រោងបើករោងចក្រនៅកម្ពុជា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំផុតរបស់ប្រទេសចិនដែលមានឈ្មោះថា BYD មានគម្រោងចូលមកបណ្តាក់ទុន ដើម្បីបង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាប្រមាណជា ៥.០០០នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីក្រុមហ៊ុន BYD កម្ពុជានៅមានក្រុមហ៊ុនចំនួន ២ទៀតដែលបានស្នើសុំមកបើករោងចក្រនៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានរួចហើយនូវក្រុមហ៊ុនរថយន្តហ្វត (Ford) របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនតូយ៉ូតា (Toyota) របស់ប្រទេសជប៉ុន និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ (Hyundai) របស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងដំណើរការសកម្មភាពការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជានោះ។ សម្ដេចបានបញ្ជាក់ទៀតថា នេះគឺជាការពង្រីកទំហំសេដ្ឋកិច្ចរបស់កម្ពុជា ដោយសម្តេចសង្ឃឹមថា នៅថ្ងៃខាងមុខ ក្រុមហ៊ុនធំៗមកពីខាងក្រៅប្រទេសទាំងឡាយនឹងអាចភ្ជាប់ខ្លួនជាបណ្តាក្រុមហ៊ុនតូច និងមធ្យម នៅកម្ពុជាសម្រាប់ការផ្គត់ផ្គង់គ្រឿងផ្សំជាក់ជាមិនខានឡើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កំពុងស្ថាបនាមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង និងមានផែនការក្នុងការដំឡើងស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនីចំ​នួ​ន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជាផងដែរ។ (អានបន្ថែម និងបន្ថែម) - Video Advertisement -

ស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់បានជិត ១២%ហើយ

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជិត ១២ភាគរយហើយ បើគិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពី អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន លោក ផន រឹម កាលរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ លោក ផន រឹម បានឱ្យដឹងថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សាងសង់បាន ១១,៦៣ភាគរយហើយ ដែលវឌ្ឍនភាពការងារទាំងរួមមាន៖ ក្នុងចំណោមសរសរគ្រឹះចំនួន ១៥៦ដើម មានសរសរគ្រឹះចំនួន ៣៦ដើម ត្រូវបានចាក់បេតុងរួចរាល់ហើយ, ការងារដំឡើងពុម្ពជើងតាងកំពុងបន្តរៀបចំយ៉ាងមមាញឹក ដោយបច្ចុប្បន្នសម្រេចបាន ៦ ក្នុងចំណោម ២០ ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ លោកបានបន្តថា បច្ចុប្បន្នឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងជំរុញដល់ក្រុមការងារការដ្ឋានស្ថាបនាស្ពានប្រឹងប្រែងឱ្យសម្រេចសមិទ្ធផលតាមការគម្រោងទុកផងដែរ។ គួររំលឹកថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ (អានបន្ថែម) ស្ពាននេះមានប្រវែងសរុប […]

៤ឆ្នាំនេះ, កម្ពុជាមានក្រុមហ៊ុនជាង ៣ម៉ឺន បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះសំណង់អចលនទ្រព្យមានច្រើនជាងគេ

រយៈពេល ៤ឆ្នាំ ដែលកម្ពុជាបានបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានក្រុមហ៊ុនចំ​នួន ៣៦.៥០៩ បានធ្វើការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មីនេះ ក្នុងនោះឃើញថាមានអាជីវកម្មលើវិស័យសំណង់ និងអចលនទ្រព្យមានចំនួនច្រើនជាងគេ។ ​ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពរបស់ Online Business Registration Service។​ គួរបញ្ជាក់ថា អាជីវកម្មទាំងអស់ដែលបានចុះបញ្ជីតាមប្រព័ន្ធថ្មីខាងលើ មានទុនវិនិយោគសរុប ចំនួន ១១.១៣ ប៊ីលានដុល្លារ បើគិតត្រឹមថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងនោះ អ្វីដែលជាការកត់សម្គាល់គឺ វិស័យសាងសង់ និងសកម្មភាពអចលនទ្រព្យ មានការវិនិយោគច្រើនជាងគេ គឺប្រមាណ ១.១៨ ប៊ីលានដុល្លារ និង១.១៣ ប៊ីលានដុល្លារ រៀងគ្នា។ ចំណែកវិស័យ ដែលត្រូវបានជ្រើសរើសច្រើនជាងគេ គឺវិស័យដែលទាក់ទងនឹងសកម្មភាពភោជនីដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត មានចំនួន ៣.១៤០ អាជីវកម្ម។ បើតាមរបាយការណ៍ដដែល ចំនួនម្ចាស់ក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីភាគច្រើនគឺជាស្រ្តី មានរហូតដល់ ៣៨ភាគរយ។ គួររំលឹកថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ត្រូវបានដាក់ដំណើរការជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ជាមួយនឹងភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។ បន្ទាប់ពីជោគជ័យនូវដំណាក់កាលទីមួយ […]

អាជ្ញាធរខេត្តកំពត កំពុងសង់នាឡិការខ្នាតយក្ស ដើម្បីជំរុញសក្តានុពលទេសចរណ៍ឱ្យរិតតែខ្លាំង

នាពេលឆាប់ខាងមុខនេះ នាឡិការយក្សដែលមានកម្ពស់រហូត ៣៥ម៉ែត្រ និងមុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រផងនោះ នឹងមានវត្តមាននៅលើទឹកដីខេត្តកំពត ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នៅថ្ងៃទី២៥ មិថុនា ២០២៤។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ការអភិវឌ្ឍលើវិស័យទេសចរណ៍គឺជាគោលដៅចំបងទី១ របស់ខេត្តកំពត ក្នុងចំណោមវិស័យផ្សេងៗទៀតដែលមានសក្តានុពលក្នុងខេត្ត ដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ដែលមិនទាន់បានកែច្នៃដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋបានពេញលេញនៅឡើយ។ ហេតុនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងទូទាំងប្រទេស ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងចាប់ផ្តើមសាងសង់នាឡិការខ្នាតយក្សមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលនាឡិការយក្សនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។ លើសពីនេះ រដ្ឋបាលខេត្តក៏នឹងចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្តជាបណ្តើរៗនៅចុងខែមិថុនានេះផងដែរ។ បើតាមរដ្ឋបាលខេត្តកំពត ការបន្តសាងសង់នាឡិការយក្សមួយបន្ថែមទៀតបែបនេះ គឺធ្វើឡើងក្រោយពីសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងត្រូវបានរៀបចំ ធ្វើឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់៕ - Video […]