អគារទីស្នាក់ការកណ្តាលដ៏ធំស្កឹមស្កៃ របស់គណបក្សប្រជាជនកម្ពុជា សម្រេចបាន ៩៥%

គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ នេះ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាថ្មី លើផ្ទៃដី ១, ៦ ហិកតា សម្រេចការសាងសង់បានប្រមាណ ៩៥% បន្ទាប់ពីដំណើរការសាងសង់បានជាងមួយឆ្នាំកន្លះរួចមក។ នេះបើយោង ទំព័រហ្វែសបុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាមប្រភពដដែលបានឱ្យដឹងថា អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាថ្មីនេះ  ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ១, ៦ ហិកតា ដែលមានកម្ពស់ ៥ ជាន់។ បើគិតពីទីលានមហាជនខាងមុខ រហូតទៅដល់កំពូលពេជ្រ មានកម្ពស់ ៤៨ ម៉ែត្រ និងទំហំសំណង់អគារជាង ៥០.០០០ ម៉ែត្រក្រឡា បណ្ដោយ ១៥០ ម៉ែត្រ ទទឹង ៧៤ ម៉ែត្រ ។

ចំពោះលក្ខណៈពិសេសនៃអគារនេះវិញ នៅជាន់ផ្ទាល់ដី មានចំណតរថយន្តជាង ៥០០ ចំណត និងទីធ្លាមុខអគារសម្រាប់មហាជន អាចចតរថយន្តបាន ៣០០ គ្រឿង។ រីឯនៅជាន់លើ មានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញ (Meeting) ដែលមានសមត្ថភាពអាចដាក់មនុស្សបានចំនួនប្រមាណជា ១ ម៉ឺននាក់។

ចំពោះផ្នែកនៅក្នុងអគារ មានសាលបដិសណ្ឋារកិច្ច ដែលមានទំហំ ៣ ពាន់ម៉ែត្រក្រឡា អាចដាក់មនុស្សអង្គុយបានប្រមាណជាង ៤.០០០ នាក់។  ភ្ជាប់ជាមួយនោះ នៅផ្នែកខាងត្បូងអគារ មានអាហារដ្ឋានមួយកន្លែង ដែលអាចបម្រើសេវាមនុស្សបានចំនួន ១២០ នាក់ក្នុងមួយពេលៗ។

បន្ថែមពីនេះ អគារនេះ មានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល បន្ទប់សម្រាប់ជនពិការ ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។

ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអី អាចដាក់មនុស្សបានប្រមាណ ៣.៤៧៤ នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន ៣.៤៧០ នាក់ផងដែរ។

ចំពោះសោភ័ណភាពនៃការរចនាអគារ ដ៏ធំសម្បើមនេះ តុបតែងឡើងជាមួយក្បូរក្បាច់ ដែលទំព័រហ្វែសបុកសម្តេចឱ្យឈ្មោះថា “រចនាបថរួមសម័យ” ដោយមានរចនាបថបីរួមចូលគ្នាគឺ រចនាបថប្រាសាទអង្គរវត្ត រចនាបថបន្ទាយស្រី និងរចនាបថសម័យកណ្ដាល។

គួរបញ្ជាក់ផងដែលថា អគារនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសសង់បន្ទប់ទឹកជិត ៤០កន្លែងបន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីផែនការសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៣៧បន្ទប់បន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើង (Walk Street) ក្នុងរាជធានីភ្នំពេញ ខណៈផ្លូវថ្មើរជើងដ៏ពេញនិយមមួយនេះ ទើបជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ក្នុងនាមជាទីក្រុងដែលមានទីប្រជុំជនពោរពេញដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការចុះផ្សារលើបណ្ដាញសង្គមផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ យោងតាមការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់បន្ទប់ទឹកសាធារណៈទាំង ៣៧ រួមមាន បន្ទប់ទឹកបុរស ២២ បន្ទប់ (បន្ទប់អង្គុយ ១០ និងបង្គន់ឈរ ១២), បន្ទប់ទឹកស្ត្រី ១៤បន្ទប់ និងបន្ទប់ទឹកសម្រាប់ជនពិការ ១បន្ទប់។ ទន្ទឹមនឹងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងជួសជុលច្រាំងទន្លេមួយផ្នែកប្រវែង ១៧២ម៉ែត្រ និងជម្រាលប្រវែង ២២ម៉ែត្រ បន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងទន្លេ ដែលស្របនឹងផ្លូវថ្មើរជើងនេះផងដែរ។ គម្រោងជួសជុលច្រាំងទន្លេនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១ខែប៉ុណ្ណោះ ខណៈការសាងសង់បន្ទប់ទឹកនឹងត្រូវចំណាយពេលប្រហែលជា ៣ខែឯណោះ។ បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ […]

ក្រុមហ៊ុនវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដំបូងគេនៅកម្ពុជា បើកដំណើរការហើយ

រោងចក្រវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីព័ត៌មានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រោងចក្រវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅក្រៅប្រទេសដំបូងគេនេះមានទីតាំងស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់ដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.)។ រោងចក្រនេះនឹងផ្តោតលើការវេចខ្ចប់ផ្លែទុរេន សម្រាប់នាំចេញទៅទីផ្សារប្រទេសចិននាពេលខាងមុខ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។ ជុំវិញការងារនេះ លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសម្តែងការសាទចំពោះការបើកដំណើរការរោងចក្រមួយនេះ ដោយបានលើកឡើងថា នេះគឺជាលើកទី១ហើយ ដែលប្រទេសកម្ពុជាទទួលបានការវិនិយោគពីក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក បង្កើតរោងចក្រដែលធ្វើការប្រមូលទិញផ្លែទុរេន និងវេចខ្ចប់ទុរេនក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំនេះ។ ប្រជាកសិករដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ នឹងទទួលបានភាពងាយស្រួលក្នុងការលក់ដំណាំរបស់ពួកគេក្នុងតម្លៃសមរម្យប្រកបដោយទំនុកចិត្តខ្ពស់ និងមានគុណភាព។ ការបង្កើតរោងចក្រក្នុងស្រុកនេះ ត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិករ និងអ្នកដាំទុរេន ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម។ លោក ហេង ពិសិទ្ធ ក៏បានបន្ថែមថា «ជាមួយកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ កសិផលទុរេនរបស់យើងមិនមែនមានតែទីផ្សារនាំចេញទៅប្រទេសថៃ និងវៀតណាមប៉ុណ្ណោះទេ […]

របាយការណ៍ផលប៉ះពាល់ឆ្នាំ 2024៖ Bentley Systems បង្ហាញវិធីសង្រ្គោះពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធកាន់តែមាននិរន្តរភាព

ដោយ Kathleen Moore ថ្មីៗនេះមានព័ត៌មានមួយផ្សព្វផ្សាយថា សិស្សនៅសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុក Pakpattan ភាគខាងកើតប្រទេសប៉ាគីស្ថានបានប្រឈមមុខនឹងបញ្ហាដ៏គួរឱ្យភ័យខ្លាចមួយ ដែលប្រភពទឹកដែលគេបរិភោគចេញពីធុងស្តុក គឺពោរពេញដោយការបំពុលតាមរយៈក្បាលរូប៊ីណេដែលគេប្រើប្រាស់ប្រចាំថ្ងៃ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរហេដ្ឋារចនាសម្ព័ន្ធឈានមុខបានផ្តល់ដំណោះស្រាយមួយ តាមរយៈកម្មវិធី STEM Grant បានផ្តល់មូលនិធិដល់គម្រោងអប់រំដែលជ្រើសរើសដោយបុគ្គលិក Bentley បានជួយដល់សាលាក្នុងការសាងសង់បន្ទប់ចម្រោះទឹកជាមួយនឹងម៉ាស៊ីនបូមទឹកថ្មី ដែលមានធុងស្តុកទឹកចំណុះ 500 ហ្គាឡុង និងម៉ាស៊ីនទឹកត្រជាក់ធំពីរផងដែរ ដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់កង្ហាក្នុងបន្ទប់រៀនដើម្បីឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់សម្រាប់សិស្សប្រមាណ 400នាក់។ សាលារៀនក្នុងប្រទេសប៉ាគីស្ថាន គឺជាសាលារៀនមួយស្ថិតក្នុងចំណោមអ្នកទទួលជំនួយចំនួន 240 នៅទូទាំងពិភពលោកដែលបានចែករំលែកចេញពីកញ្ចប់ថវិកា 800,000 ដុល្លារ ដែលជាជំនួយបរិច្ចាគដោយបុគ្គលិក Bentley តាមរយៈកម្មវិធី STEM Grant កាលពីឆ្នាំមុន។ មូលនិធិគាំទ្រគម្រោងនេះមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ Bentley នៅក្នុងឌីជីថលភ្លោះ និងបញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេះដូងនៃបេសកកម្មរបស់ Bentley ក្រោមប្រធានបទ៖ ជំរុញហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីគុណភាពជីវិតកាន់តែប្រសើរសម្រាប់គ្រប់ៗគ្នា។ កាលពីថ្ងៃអង្គារ ទី២២ ខែមសា ដែលជាថ្ងៃទិវាភពផែនដី ក្រុមហ៊ុន […]

កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃសាធារណៈរដ្ឋកូរ៉េ បានសហការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះ ធ្វើឡើងតាមរយៈអនុស្សរណៈនៃការយោគយល់មួយដែលបានចុះហត្ថលេខា នៅពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគោលនយោបាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ថ្លែងក្នុងពិធីចុះអនុស្សរណៈខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការប្រើប្រាស់ជំនាញគោលនយោបាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វិទ្យាស្ថាន STEPI និងការកែទម្រង់ជាបន្តបន្ទាប់របស់ក្រសួង ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម និងនវានុវត្តន៍ យើងមានគោលបំណងបង្កើតបរិយាកាសអំណោយផល ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងភាពប្រកួតប្រជែងរបស់កម្ពុជា។” លើសពីនេះ អនុស្សរណៈនេះក៏អនុញ្ញាតឱ្យភាគីទាំងពីរសហការគ្នាក្នុងអនុវត្តការងារសំខាន់ៗ រួមទាំងការរៀបចំគោលនយោបាយ ការអភិវឌ្ឍយន្តការផ្តល់មូលនិធិ និងវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរចំណេះដឹង។ ដើម្បីធានាបាននូវភាពជោគជ័យនៃភាពជាដៃគូនេះ គណៈកម្មាធិការសម្របសម្រួលរួមមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងធានាឱ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រក្នុងភាពជាដៃគូនេះផងដែរ។ គំនិតផ្តួចផ្តើមនេះជានិមិត្តរូបនៃជំហានសកម្មឆ្ពោះទៅរកការលើកកម្ពស់ទេសភាពឧស្សាហកម្មរបស់កម្ពុជា និងជំរុញកំណើនប្រកបដោយនិរន្តរភាពតាមរយៈការច្នៃប្រឌិត និងការសិក្សារស្រាវជ្រាវ។ - Video Advertisement -

រដ្ឋសម្រេចដាំដើមរាំងទឹកធ្វើជាក្រវាត់ព្រំនៅជុំវិញបឹងទន្លេសាបក្នុងតំបន់៣

រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ជូនក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែ​នដីនៃខេត្តទាំង ៦ និងសហគមន៍ស្ថិតនៅជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំព្រៃលិចទឹកប្រភេទដើមរាំងទឹកធំៗ ធ្វើជាខ្សែក្រវាត់ព្រំបន្ថែមនៅតាមចន្លោះបង្គោលព្រំតំបន់៣ ដែលបានសាងសង់រួច ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ នេះបើតា​មលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ឯកភាពឱ្យធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់ដែលរេចរឹលក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ឯកភាពធ្វើការសិក្សាពីសក្តានុពល និងលទ្ធភាពរបស់បណ្តាស្ទឹងសំខាន់ៗទាំង១១ នៅជុំវិញតំបន់បឹងទន្លេសាប ដែលជាប្រភពទឹកមួយដ៏សំខាន់ហូរចូលទៅបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ស្រោចស្រព ចិញ្ចឹមជីវៈចម្រុះ និងផ្តល់លំនឹងដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានឯកភាពធ្វើការសិក្សាពីសណ្ឋានបាតបឹងទន្លេសាប ដើម្បីធ្វើការវិភាគលើបម្រែបម្រួលស្ថានភាពសមាសភាគ ដីបាតបឹង គុណភាពទឹក សារធាតុកខ្វក់ បរិមាណទឹក កម្ពស់ទឹក អេកូឡូស៊ីនៃបឹង ក្នុងការធានាឱ្យបាននូវសន្តិសុខ ទឹក និងសន្តិសុខស្បៀងនៅក្នុងតំបន់។ គួរបញ្ជាក់ថា ការងារសាងសង់បង្គោលព្រំនៅតំបន់៣ ជុំវិញបឹងទន្លេសាប សម្រេចបាន ១០០% នៃចំនួនបង្គោលសរុបចំនួន […]

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។ «ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?» អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។ គួរកត់សម្គាល់ថា ៧៥% […]