សម្ដេច ហ៊ុនសែន៖ ព្រលានយន្តហោះពោធិ៍ចិនតុងនឹងប្តូរមុខងារ បន្ទាប់ពីព្រលានយន្តហោះថ្មីសាងសង់រួច

បន្ទាប់ពី​បញ្ចប់​ការ​សាងសង់​ព្រលានយន្តហោះ​ភ្នំពេញថ្មីទៅ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​រក្សាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង​នៅ​​ដដែល តែ​អាចនឹង​ប្ដូរ​មុខងារឲ្យ​ទៅជាព្រលាន​សម្រាប់​យោធា ​ការ​ហោះ​ហើរ​ក្នុង​ប្រទេស ដំណឹក​ជញ្ជូន​សម្ភារៈផ្លូវ​អាកាស ទីធ្លាសម្រាប់​យន្តហោះឯកជន ​(Private Jet) ចុះចត និង​សម្រាប់​ទទួល​ឥស្សរជន​បរទេស មកកាន់​កម្ពុជាជាដើម​។

ការប្រកាសនេះ​ធ្វើឡើង​​ ក្នុងដំណើរ​ចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ។

សម្តេច​បានថ្លែងថា​៖ «ខ្ញុំ​ឆ្លៀត​បក​ស្រាយ​បន្តិច​ អាច​ចោទជា​សំណួរ​ថា ចុះបិទអាចាស់ហើយ? បើក​អាថ្មី​អញ្ចឹង ​អាចាស់​ទុក​ធ្វើ​អី? តាម​ការ​គិត​ជា​បឋម​របស់​ខ្ញុំ​ អាចាស់​ត្រូវ​តែ​ទុក​ជា​ព្រលាន​យន្ត​ហោះដដែល​ ប៉ុន្តែ​មុខងាររបស់​វា​ ទី ១ ជា​ព្រលាន​យោធាកងទ័ព គឺនៅតែ​ជា​ព្រលាន​យោធា​ដដែល​ ​យើង​មិន​អាច​យក​ព្រលាន​យោធា​យក​មក​ដាក់​ទីនេះ​ទេ(ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញថ្មី) គឺ​ទុក​នៅឯនោះ (ព្រលានយន្តហោះពោធិ៍ចិនតុង)។»

មុខ​ងារទី​ ២​ គឺប្រើប្រាស់​​សម្រាប់​ហោះ​ហើរ​ក្នុង​ផ្ទៃ​ប្រទេស ទៅកាន់​ខេត្តសៀម​រាប ព្រះសីហនុ និង​ព្រលាន​យន្ត​ហោះ​ពី​ទៀត​ ដែល​រដ្ឋាភិបាល​កំពុងតែរៀប​ចំ​​គឺ​ ព្រលានយន្ត​ហោះ​នៅ​ ខេត្ត​បាត់​ដំបង និង​រតនគិរី។

សម្ដេច​បន្ថែមថា៖ «ទី ៣​ យើង​ប្រើសម្រាប់ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ ឯចុង​ក្រោយ​យើង​ប្រើសម្រាប់​អាJet Flight (យន្តហោះឯកជន) ។ បានសេចក្ដីថា​នៅ​ក្នុងប្រទេស​យើង​សម្បូរ​យន្ត​ហោះ​ច្រើន​ណាស់​ ដែល​ខ្វះ​កន្លែង​ដាក់។​ យើង​អាច​រៀប​ចំមូល​ដ្ឋាន​ គេ​អាចយក​យន្តហោះ​មក​ផ្ញើ​នៅហ្នឹង​។ ហើយ​សម្រាប់​ការ​អញ្ជើញមក​ដល់​នូវ​ឥស្សរជនជាន់​ខ្ពស់​ ជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រីមក​ទស្សនកិច្ច​នៅ​កម្ពុជា គឺ​ចត​នៅ​ពោធិ៍ចិនតុង​។​ »

គួរ​បញ្ជាក់​ផងដែរថា ​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញថ្មីនេះ មាន​ទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទំហំ ២.៦០០ ហិកតា តម្លៃប្រមាណ ១,​ ៥ ពាន់លានដុល្លារជាការវិនិយោគ​ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និង​សម្រេច​បាន​ការសាងសង់បាន ៣០% ដែល​ដំណាក់​កាលទីមួយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៣ ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សមាគមអ្នកសាងសង់កម្ពុជា និង CHINCA បង្ហាញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតសំណង់ដ៏ជោគជ័យ

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានបង្ហាញការវិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់វិស័យសំណង់កម្ពុជា ដោយបានរៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យជាមួយសមាគមអ្នកសាងសង់អន្តរជាតិចិន (CHINCA) កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ មិនត្រឹមតែបង្ហាញពីទិដ្ឋភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផ្លូវសម្រាប់កិច្ចសហការដ៏មានសក្តានុពលក្នុងមុខជំនួញសំណង់ និងការអភិវឌ្ឍន៍ឧស្សាហកម្មផងដែរ។ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ដោយចាប់ផ្តើមពីការជជែកពីនិន្នាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅកម្ពុជា រួមជាមួយនឹងអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលកំពុងអភិវឌ្ឍន៍។ ទាំងនេះបានក្លាយជាភស្តុតាងដែលថាមានឱកាសច្រើនសម្រាប់សន្ទុះរីកចម្រើននៅក្នុងវិស័យសំណង់ដែលអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ ការរំលេចដ៏គួរឱ្យកត់សម្គាល់គឺបទបង្ហាញរបស់ CHINCA លើបេសកកម្ម សមាជិកភាព និងកម្មវិធីសំខាន់ៗរបស់ខ្លួន ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញភាពជាដៃគូអន្តរជាតិ។ សមាគមបានណែនាំកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការបង្កើតប្រព័ន្ធវាយតម្លៃ ខ្សែសង្វាក់ផ្គត់ផ្គង់ពណ៌បៃតង សំដៅលើកកម្ពស់និរន្តរភាពនៅក្នុងឧស្សាហកម្មសំណង់។ សមាគមទាំងពីរបានស្វែងរកសំណើជាឱកាសសម្រាប់ក្រុមហ៊ុនកម្ពុជាដើម្បីចូលរួមក្នុងយន្តការកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់វិស្វកម្មអន្តរជាតិ ដែលសន្យាថានឹងមានកំណើនទៅវិញទៅមក និងការចែករំលែកធនធាន។ គំនិតផ្តួចផ្តើមនេះបានកំណត់ជំហានឆ្ពោះទៅមុខសម្រាប់ការពង្រឹងកិច្ចសហការ និងការច្នៃប្រឌិតក្នុងវិស័យនេះ។ សមាជិកចូលរួមក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីការផ្លាស់ប្តូរដោយផ្ទាល់រវាងអ្នកផ្គត់ផ្គង់ឈានមុខគេរបស់ប្រទេសចិនលើគ្រឿងឧបករណ៍ និងសម្ភារៈវិស្វកម្ម ជាមួយដៃគូក្នុងស្រុកនៅកម្ពុជា ដែលជំរុញឱ្យមានទំនាក់ទំនងថ្មី និងការសហការប្រកបដោយសក្តានុពល។ ជាការរំពឹងទុក CHINCA បានស្នើឱ្យសមាជិក CCA ចូលរួមកិច្ចពិភាក្សានៅម៉ាកាវដែលផ្តោតលើវិស័យសំណង់ ដោយរំពឹងថានឹងទាក់ទាញអ្នកចូលរួមចំនួន 3,000នាក់។ តាមរយៈការស្នើនេះ សមាជិក CCA បានសម្តែងការគាំទ្រចំពោះការចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមក្នុងកិច្ចសន្ទនាអន្តរជាតិដែលអាចជំរុញដល់ឧស្សាហកម្មសំណង់។ តាមរយៈកិច្ចប្រជុំនេះ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជានាយកក្រុមហ៊ុន OCIC បានបង្ហាញនូវមោទនភាពចំពោះគម្រោងនានារបស់កម្ពុជា ដែលបង្ហាញពីសមត្ថភាពកូនខ្មែរក្នុងការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដោយសមត្ថភាព […]

រដ្ឋប្រកាសពីផែនការសង់ផ្លូវជាតិលេខ៦០b (កំពង់ធំ-ក្រចេះ) ដើម្បីពង្រឹងការតភ្ជាប់រវាងខេត្ត

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយក្នុងការសាងសង់ផ្លូវជាតិលេខ ៦០b ដែលនឹងតភ្ជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើបា្រស់ជាផ្លូវការនូវ​ផ្លូវជាតិ​លេខ​៧១c នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៥។ សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងខេត្តក្រចេះ កំពង់ធំ រតនគិរី មណ្ឌលគិរី និងរាជធានីភ្នំពេញ។ សម្តេច​បាន​បញ្ជាក់​ថា​៖ «​ផ្លូវ​នេះ​នឹង​បង្កើន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ​ដោយមិនចាំបាច់ត្រូវទៅឆ្លងកាត់ស្ពានគីហ្សូណា ទៀតនោះទេ»។ សម្តេចក៏បានលើកឡើងពីការបញ្ចប់គម្រោងសាងសង់ស្ពានព្រែកប្រសព្វនៅក្នុងឆ្នាំ២០២៦ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងសាងសង់ផ្លូវ៦០b នេះផងដែរ។ ការអភិវឌ្ឍន៍នេះត្រូវបានគេរំពឹងថានឹងជំរុញវិស័យកសិកម្ម និងឧស្សាហកម្មក្នុងស្រុក ដោយផ្តល់ជាអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នៅតាមដងផ្លូវនេះ។ “អ្នកដែលរស់នៅតាមបណ្តោយផ្លូវនេះ នឹងក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរបស់យើង” សម្តេចបន្ថែម។ យ៉ាងណាមិញ ទាំងអស់នេះជាផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងផ្លូវជាតិ ផ្លូវខេត្ត និងថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីគោលនយោបាយដែលកំពុងបន្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទាំងប្រទេស។ - Video Advertisement -

ទុនពីបរទេសជាង$២៥ពាន់លាន ក្នុងឆ្នាំ២០២៤ កំពុងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅវៀតណាមសម្រាប់ឆ្នាំ២០២៥

វិស័យអចលនៈទ្រព្យរបស់ប្រទេសវៀតណាម បានងើបឡើងវិញដ៏រឹងមាំនៅឆ្នាំ ២០២៥ ដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស (FDI) ២៥,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងប្រមាណ ៩,៤% នៃអត្រាប្រចាំឆ្នាំ រួមជាមួយនឹងភាពប្រសើរឡើងនៃអារម្មណ៍ វិនិយោគិន ការកាត់បន្ថយការចំណាយសងថ្លៃកម្ចី និងការកើនឡើងបរិមាណប្រតិបត្តិការ នៅទូទាំងទីផ្សារទ្រព្យសកម្មស្នូល។ នេះបើយោងតាមការព្យាករក្នុងរបាយការណ៍បច្ចុប្បន្នភាពទិដ្ឋភាពទីផ្សារអចលនទ្រព្យវៀតណាម ២០២៥ ដោយក្រុមហ៊ុន JLL និងបានចុះផ្សាយ នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៥។ អ្នកវិភាគមកពីក្រុមហ៊ុន JLL បានគូសបញ្ជាក់ថា ទិដ្ឋភាពវិនិយោគដ៏ចាស់ទុំរបស់វៀតណាម ត្រូវបានជំរុញដោយការពង្រីកចលករសេដ្ឋកិច្ចវណ្ណៈកណ្តាលរបស់ខ្លួន ការធ្វើកំណែទម្រង់ស៊ីជម្រៅ ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគ។ លោក Trang Lê នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន JLL Vietnam មានប្រសាសន៍ថា “នៅពេលដែលសេដ្ឋកិច្ចរបស់វៀតណាម បន្តកើនឡើងចំពេលមានការប្រែប្រួលទីផ្សារ យើងកំពុងមើលឃើញទិដ្ឋភាពវិនិយោគប្រសើរឡើង វណ្ណៈកណ្តាលដែលកំពុងកើនឡើង និងមូលដ្ឋានវិនិយោគិនកាន់តែទំនើប”។ ជាមួយនឹងការកែលម្អរចនាសម្ព័ន្ធ និងភាពច្បាស់លាស់នៃបទប្បញ្ញត្តិ ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងមានការវិវឌ្ឍវិស័យអចលនទ្រព្យវៀតណាមដល់ចំណុចរបត់មួយ ដែលនឹងមានលំហូរ នៃកិច្ចព្រមព្រៀងថ្មីជាច្រើន និងសន្ទុះនៃគម្រោងនៅក្នុងវិស័យអភិវឌ្ឍលំនៅដ្ឋាន ការិយាល័យ និងផ្នែកឧស្សាហកម្ម។ […]

ក្រុមហ៊ុន SchneiTec ក្លាយជាក្រុមហ៊ុនដំបូងបង្អស់នៅកម្ពុជា ដែលបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង

ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក (SchneiTec Dynamic) បានចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់ ក្នុងទំហំ ៥០លានដុល្លារ ក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីអភិវឌ្ឍផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា។ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ទទួលបានជំនួយបច្ចេកទេស លើការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអ្នកផ្តល់ប្រឹក្សា ឬ ស្ថាប័នជំនាញ (Second Party Opinion) ពីស្ថាប័ន S&P Global Rating, តាមរយៈកម្មវិធី “ជំរុញការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)” ដែលជាកិច្ចសហការរួមគ្នា រវាង និយ័តករមូលបត្រកម្ពុជា, UNESCAP, GGGI, CGIF និង GuarantCo […]

ផ្លូវជាតិលេខ៧១c (ត្បូងឃ្មុំ-កំពង់ចាម) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

រដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវជាតិលេខ៧១សេ បាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនង សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយ ការចំណាយ និងចំណេញពេលវេលា។ គួររម្លឹកថា គម្រោងសង់ផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) នេះ ត្រូវបានសាងសង់ចប់សព្វគ្រប់ ១០០% នៅថ្ងៃទី១៤ […]

ADB ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​អត្រា ៦,១ភាគរយ ​នៅ​ឆ្នាំ​នេះ

ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលត្រូវបានជំរុញដោយតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តងើបឡើងវិញនៅក្នុងវិស័យទេសចរណ៍។ នេះបើយោងតាមទស្សនវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចេញផ្សាយនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥។ ធនាគារ ABD លើកឡើងថា៖ “សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,១% នៅឆ្នាំ២០២៥ និង ៦,២ % នៅឆ្នាំ២០២៦” ។ ធនាគាររមួយនេះ បានសង្កត់ធ្ងន់ថា កំណើនសដ្ឋកិច្ចនេះត្រូវបានជំរុញជាចម្បងដោយការកើនឡើងតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍ ។ របាយ​ការណ៍ដដែល ​បាន​បន្ថែម​ថា វិស័យសំណង់ និង​អចលន​ទ្រព្យ អាចនឹងងើប​ឡើង​វិញ​ជា​បណ្តើរៗ ខណៈ​ដែល​វិស័យ​កសិកម្ម​គួរ​បន្ត​កំណើនខ្ពស់។ ទោះ​យ៉ាង​ណា ធនាគារ ADB បាន​ទាញការព្រួយបារម្ភ​ថា ទស្សនវិស័យ​វិជ្ជមាននៃកំណើនសេដកិច្ចរបស់កម្ពុជា​អាច​នឹង​មាន​ហានិភ័យ​ធ្លាក់​ចុះ​យ៉ាង​ធំដោយសារបញ្ហាសកលចម្បងៗមួយចំនួន។ បញ្ហាទាំងនេះរួមមានការនាំចេញចុះខ្សោយដោយសារពន្ធលើទំនិញកម្ពុជាចំពេលមានការកើនឡើងនៃរបាំងពាណិជ្ជកម្មសកល និងកំណើនយឺតនៃដៃគូពាណិជ្ជកម្មធំៗ ការកើនឡើងប្រាក់កម្ចីមិនដំណើរការដែលរំខានដល់កំណើនវិស័យហិរញ្ញវត្ថុ និងលក្ខខណ្ឌអាកាសធាតុខ្លាំង។ នៅពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកសក្ដានុពលទាំងនេះ រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនឹងត្រូវរក្សាការប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងជំរុញកំណើនប្រកបដោយចីរភាពក្នុងឆ្នាំខាងមុខ។ - Video Advertisement -