ជីប ម៉ុង លែន បើកលក់វីឡាម៉ូតថ្មីនៅគម្រោង លែនម៉ាក ៦០ម៉ែត្រ និងផ្តល់ជូនការបញ្ចុះតម្លៃ៨%

ជីប ម៉ុង លែន បានបើកលក់វីឡាម៉ូតថ្មីបន្ថែមទៀតនៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ព្រមទាំងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៨%។ កម្មវិធីបើកលក់វីឡាម៉ូតថ្មីនេះនឹងធ្វើឡើងនៅថ្ងៃទី២៩-៣០ សីហា ខាងមុខនេះ នៅការិយាល័យលក់ក្នុងគម្រោង លែនម៉ាក ៦០ម៉ែត្រ ផ្ទាល់។

ជីប ម៉ុង លែន បានបន្ថែម វីឡា ឃីង វីឡា ឃ្វីន II វីឡា ឃ្វីន B II នៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប និងល្អឥតខ្ចោះជូនដល់អតិថិជនទាំងអស់ បន្ទាប់ពីវីឡាប្រភេទថ្មីទាំងនេះទទួលបានការគាំទ្រយ៉ាងច្រើននៅគម្រោងហ្គ្រេន ភ្នំពេញ ស៊ីធី នាពេលកន្លងមក។

គម្រោង លែនម៉ាក ៦០ម៉ែត្រ ស្ថិតនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមានចម្ងាយត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះពីគម្រោងផ្សារទំនើបអ៊ីអន ៣ ដែលទីនេះនឹងក្លាយជាតំបន់ដែលមានសក្តានុពលខ្ពស់ផ្នែកពាណិជ្ជកម្ម ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យ។

មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មួយនេះជាមហាវិថីតែមួយគត់នាពេលបច្ចុប្បន្នដែលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ២ និងលេខ ៣។ មហាវិថី៦០ម៉ែត្រនេះបានសម្រួលការធ្វើដំណើរ និងអាចវាងទៅវិញទៅមកទៅកាន់តំបន់ច្បារអំពៅ កោះនរាហ៍ និងទីក្រុងរណបកោះពេជ្របានយ៉ាងស្រួលផងដែរ។

តំបន់មហាវិថី៦០ម៉ែត្រនេះមានគម្រោងអភិវឌ្ឍន៍ធំៗយ៉ាងច្រើន នេះមិនទាន់រាប់ទាំងអនាគតគម្រោងរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ ដែលមានទីតាំងស្ថិតនៅជាប់គម្រោង លែនម៉ាក ៦០ម៉ែត្រនេះផង ដែលគម្រោងនេះ គឺសុទ្ធតែជាគ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ ២០២៣ ខាងមុខនេះ។

ក្រៅពីនោះ ក៏មានគម្រោងដ៏ធំមួយទៀតនោះគឺអាកាសយានដ្ឋានថ្មីសន្លាង ក្នុងទឹកដីស្រុកកណ្តាលស្ទឹងផងដែរ។

អ្វីដែលកាន់តែពិសេស គឺតាមរយៈភាពជាដៃគូជាមួយធនាគារ ជីប ម៉ុង អតិថិជនទាំងអស់របស់ ជីប ម៉ុង លែន នឹងទទួលអត្ថប្រយោជន៍អាទិភាពដូចជាងាយស្រួលក្នុងដាក់ស្នើសុំកម្ចី និងទទួលបានអត្រាការប្រាក់ទាប។

សម្រាប់ព័ត៌មានបន្ថែមអាចអាចចូលទៅកាន់ទំព័រហ្វេសប៊ុកhttps://www.facebook.com/chipmongland/posts/3469127306451927 ឫទាក់ទងតាមរយៈពេលទូរស័ព្ទ ០៦១ ៩៩៧ ៨៨៨។

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

K Mall ប្រកាសបើកដំណើរការទីតាំងពង្រីកថ្មី នៅចុងឆ្នាំ២០២៤ ដើម្បីបង្កើនភាពសម្បូរបែបនៃការទិញទំនិញ

ក្រុមហ៊ុនអឺបេនលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នៅក្នុងចុងឆ្នាំ ២០២៤ នេះ។ គោលបំណងសំខាន់នៃការបង្កើតទីតាំងពង្រីកថ្មីដ៏គួរឱ្យទាក់ទាញនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ថ្មី ក្នុងការទិញទំនិញនៅក្នុងផ្សារទំនើបមួយនេះឱ្យបានកាន់តែប្រសើរជាងមុន ព្រោះនៅក្នុងទីតាំងពង្រីកថ្មីមានបង្កើតនូវទីតាំងហាង និងកន្លែងកម្សាន្តសាធារណៈថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីផ្តល់ជូននូវជម្រើសកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន។ ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ ២០២៤ ផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ សព្វថ្ងៃនេះផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវទិញទំនិញប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ។ នៅទីនេះមានទីតាំងចតរថយន្តធំទូលាយ អាចដាក់រថយន្តបានជាង ៣០០គ្រឿង និងម៉ូតូចំនួន ៧០០គ្រឿង ដែលបាននិងកំពុងតែពង្រឹងវត្តមានរបស់ខ្លួនជាទីកន្លែងជួបជុំ និងសម្រាកកម្សាន្ត ដ៏សំខាន់មួយនៅក្នុងតំបន់់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយ ដែលរួមមានអគារការិយាល័យ ISI TOWER, […]

មិនធ្លាប់មានតែម្ដង! បង់រំលស់ផ្ទាល់ជាមួយបុរីត្រឹមតែ ៩%​ ក្នុង១ឆ្នាំពីបុរី​ ប៉េង​ ហួត

ជាមួយរយៈពេល ១៩ឆ្នាំនៃភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសក្រុមហ៊ុនបុរី ប៉េង ហួត សូមផ្ដល់ជូននូវកម្មវិធីពិសេសអស្ចារ្យមិនធ្លាប់មានពីមុនមក គឺ ១៩ឆ្នាំ Biggest Offer ជាមួយនឹងការបង់រំលស់ជាមួយបុរីផ្ទាល់ ដោយអត្រាការប្រាក់ត្រឹមតែ ៩ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមានរយៈពេលរហូតទៅដល់ ១៩ឆ្នាំ ដោយមិនចាំបាច់សិក្សាចំណូល។ មិនតែប៉ុណ្ណោះ​ ក៏មានការផ្ដល់ជូនជាច្រើនទៀតដូចជា​ ការបញ្ចុះតម្លៃ​ និងគោលការណ៍បង់ប្រាក់ងាយស្រួល​ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀត។ សូមជម្រាបថា​ ការផ្តល់ជូនខាងលើនេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយសម្រាប់ការបង់រំលស់ជាមួយក្រុមហ៊ុនអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបុរី ប៉េង​ ហួត ក៏បានចេញនូវម៉ូតផ្ទះថ្មីសន្លាងចុងក្រោយគេជាច្រើន ដែលស័ក្តិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មីដែលផ្តល់នូវប្រណិតភាព និងផាសុកភាពក្នុងការរស់នៅ រួមមាន វីឡា ព្រីន ម៉ូតថ្មី, វីឡា ព្រីនសេស៍, វីឡា ឃ្វីន ម៉ូតថ្មី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ភ្លោះ ម៉ូតថ្មី, និង វីឡា ភ្លោះ ម៉ូដឺន ។ គួររម្លឹកផងដែរថា​ គម្រោងបុរី ប៉េង ហួត​ មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង […]

សូមបង្កើនការប្រុងប្រយ័ត្ន ខណៈមានក្រុមតេលេក្រាមក្លែងក្លាយកាន់តែច្រើនបង្កើតឡើងដើម្បីឆបោក!

មួយរយៈនេះ គេសង្កេតឃើញថាមានជនអនាមិកបានបង្កើតក្រុមតេលេក្រាម (Telegram Group) ក្លែងក្លាយ​កាន់តែច្រើនឡើងៗ​ដោយយកឈ្មោះក្រុមហ៊ុនល្បីៗជាច្រើន​ រួមទាំង Logo និងរូបភាពផ្សេងៗទៅប្រើប្រាស់ក្នុងរូបភាពឆបោកថាជាការវិនិយោគ ហើយទទួលបានប្រាក់ចំណេញមកវិញយ៉ាងងាយស្រួល។ ក្នុងនោះដែរ ក្រុមតេលេក្រាមទាំងនោះថែមទាំងហ៊ានយករូបភាព និងឈ្មោះបុគ្គលល្បីទាំងក្នុងជួររដ្ឋាភិបាល និងវិស័យជំនួញមកប្រើជាគណនី Admin របស់ក្រុមទាំងនោះដើម្បីធ្វើឱ្យសាធារណជនមានការភ័ន្តច្រលំ ឬទុកចិត្តថាជាក្រុមតេលេក្រាមផ្លូវការរបស់ក្រុមហ៊ុន ហើយមានអ្នកខ្លះបានលង់ខ្លួនចូលរួមវិនិយោគ ចាញ់បោកពួកជនទាំងនោះថែមទៀតផង។ ក្រុមតេលេក្រាមក្លែងក្លាយទាំងនោះត្រូវបានគេមើលឃើញថាបានបង្កើតដោយប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ក្រុមហ៊ុន ឬស្ថាប័នល្បីៗដូចជា ក្រុមហ៊ុន Royal Group, ក្រុមហ៊ុន Borey Peng Huoth, ធនាគារជាតិ, និង​ធនាគារកាណាឌីយ៉ា ជាដើម ដែលសង្កេតឃើញថាមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះ គ្រប់ក្រុមហ៊ុន ស្ថាប័ន ដែលត្រូវបានក្រុមជនឆបោកយកឈ្មោះ Logo និងរូបភាពទៅប្រើនោះសុទ្ធតែបានចេញសេចក្ដីប្រកាសជាផ្លូវការអំពីករណីឆបោកទាំងនេះ និងបានបញ្ជាក់អំពីបណ្ដាញសង្គម ឬប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់ខ្លួន ដោយទទូចឱ្យសាធារណជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសវាងការខាតបង់ដោយប្រការណាមួយ។ តួយ៉ាង ក្រុមហ៊ុន បុរី ប៉េង ហួត បានចេញសេចក្ដីប្រកាសជាផ្លូវការភ្លាមៗក្រោយពីបានឃើញការប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ខ្លួនដោយគ្មានការអនុញ្ញាតិ និងខុសច្បាប់ […]

កម្ពុជា-ជប៉ុន ​រួមគ្នាពង្រឹងការនាំចេញផលិតផលសក្តានុពល ពិសេសស្វាយចន្ទីរបស់កម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (Japan External Trade Organization – JETRO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ពិសេសផលិតផលស្វាយចន្ទី។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ JETRO ទីក្រុងអូសាកា ប្រទេសជប៉ុន។ នាឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិពាណិជ្ជ និងអង្គភាព JETRO របស់ជប៉ុន បានគាំទ្រកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ខណៈភាគីទាំងពីរក៏បានបង្ហាញអំពីសកម្មភាពអាទិភាពមួយចំនួនក្នុងការជំរុញការនាំចេញ និងផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយចន្ទី និងស្វាយជាដើម។ ទន្ទឹមគ្នានេះ លោក SHO Hideki អគ្គនាយកនៃអង្គភាព JETRO ក៏បានបង្ហាញពីការគាំទ្រ និងបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ជាងនេះទៅទៀតក្នុងរយៈពេល […]

កាន់តែចំណេញពី កម្មវិធីពិសេសចុងសប្តាហ៍ របស់បុរី ប៉េង ហួត!

សម្រាប់អតិថិជនដែលទន្ទឹងរង់ចាំឱកាសចំណេញបានមកដល់ហើយ ព្រោះនៅថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនបុរី ប៉េង ហួត នឹងរៀបចំកម្មវិធីពិសេសចុងសប្តាហ៍ (Weekend Special) ជាថ្មីម្តងទៀត។ កម្មវិធីពិសេសនេះ នឹងមានកម្មវិធីទស្សនាផ្ទះគំរូពិត នៅ ទីតាំងផ្ទះគំរូវីឡា ព្រីនសេស៍ ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (ខណ្ឌច្បារអំពៅ)។   កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបាននូវការផ្តល់ជូនប្រ៉ូម៉ូសិនកាន់តែចំណេញរួមមាន៖ * ទទួលបានឡានអាគុយសេរីថ្មី ឆ្នាំ២០២៤ ចំនួន ០១គ្រឿង * ទទួលបានសេវា Internet ឥតគិតថ្លៃ រយៈពេល ៥ឆ្នាំ​ * ​បង់រំលស់ដោយអត្រាការប្រាក់កាន់តែពិសេស ៣% ក្នុង ១ឆ្នាំ ជាមួយធនាគារដៃគូ * គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។ លើសពីនេះទៀត អតិថិជនក៏អាចចូលទស្សនាផ្ទះគំរូម៉ូតថ្មី​ជាច្រើនប្រភេទ ដូចជា វីឡា ព្រីន, វីឡា ព្រីនសេស៍, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា […]

ប្រូម៉ូសិនភ្ជុំបិណ្ឌ! បុរី ប៉េង ហួតបញ្ចុះតម្លៃរហូតដល់ ១០% ហើយមានបន្ថែមការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់! 

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បុរី ប៉េង ហួត បាននាំមកនូវការផ្តល់ជូនដ៏ចំណេញ និងកាន់តែច្រើនជាងមុនដល់អតិថិជនដែលកំពុងរង់ចាំប្រូម៉ូសិនក្នុងពេលទិញផ្ទះផងដែរ។ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញបន្ថែមជាច្រើនតែម្តងសម្រាប់តែអំឡុងពេលខែកញ្ញានេះតែប៉ុណ្ណោះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ​ការបញ្ចុះតម្លៃរហូតដល់ ១០% និងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល រំលស់ឥតការប្រាក់រយៈពេលវែង ការបង្វិលកងសំណាង ដើម្បីទទួលបានរង្វាន់ដូចជា Apple Watch Series 9, កាស Air pods Pro, Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba សូមបញ្ជាក់ផងដែរថា ​ការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ ដូច្នេះ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឲ្យសោះ។ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងការបញ្ចុះតម្លៃដ៏ច្រើនទៀត។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ - Video […]