អូស្រ្តាលីផ្តល់កម្មវិធីគ្រប់គ្រងទឹកបែបទំនើបដល់កម្ពុជាដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ

រដ្ឋាភិបាលអូស្រ្តាលី កាលពីថ្មីៗនេះ បានផ្ដល់ជំនួយជាកម្មវិធីគ្រប់គ្រងទឹកបែបបច្ចេកវិទ្យាបែបទំនើប ឬហៅថា eWater Source ជូនដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ។

ការប្រគល់ជូនធ្វើឡើងរវាង ឯកអគ្គរាជទូតអូស្រ្តាលីឯកឧត្តម Pablo Kang និង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។

eWater Source ជាគំរូមួយ ដែលនឹងជួយឱ្យកម្ពុជាអាចសិក្សា និងវិភាគលទ្ធភាពនៃធនធានទឹកបានល្អជាងមុន។ កម្មវិធីនេះនឹងជួយផ្ដល់ជាមូលដ្ឋាន និងព័ត៌មានទឹកជាក់ស្ដែង ដើម្បីជួយឱ្យមន្ត្រីពាក់ព័ន្ធសម្រេចឱ្យបានចិត្តត្រឹមត្រូវ មុននឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹក ក៏ដូចជាការចែកចាយទឹកឱ្យមានប្រសិទ្ធភាពជាមុន។

កម្មវិធីនេះ ក៏មានរួមបញ្ចូលនូវទិន្នន័យការវិភាគប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាថ្មី ក្នុងការដោះស្រាយបញ្ហានេះផងដែរ។

ឯកអគ្គរាជទូតអូស្រ្តាលី ឯកឧត្តម Pablo Kang បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរីករាយណាស់ក្នុងការចែករំលែកនូវការច្នៃប្រឌិតថ្មីដ៏សំខាន់របស់អូស្រ្តាលីនេះ។ សង្ឈឹមថាកម្មវិធីនេះ អាចចូលរួមចំណែកលើកកំពស់ប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែប្រសើរឡើង»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិស័យឯកជនជ្រើសរើសវិធានការសំខាន់ ៣ ដើម្បីចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា

វិស័យឯកជន បានសម្រេចជ្រើសរើសយកវិធានការអាទិភាពចំនួន ០៣សំខាន់ៗ ក្នុងចំណោមវិធានការ ២០ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត​ និងអេឡិចត្រូនិចលើកទី២ ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធចំនួន ១០០រូប ក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាពក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ តាមរយៈការស្ទង់មតិ លើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព៖ ១)-កម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញកម្លាំងពលកម្មដោយសហការ ជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។ ទន្ទឹមនេះ វិស័យឯកជន ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាល លើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល ព្រមទាំងការរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និងអាណិកជន ខ្មែរដែលមានជំនាញ និងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរផងដែរ។ […]

ក្រុមហ៊ុន Apple បោះទុន $២៥០លាន សង់អគារថ្មីនៅសិង្ហបុរី ដើម្បីពង្រីកទីផ្សារនៅអាស៊ាន

ក្រុមហ៊ុន Apple បានប្រកាសគម្រោងពង្រីកសាខា Ang Mo Kio របស់ខ្លួនក្នុងប្រទេសសិង្ហបុរី ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមសារៈព័ត៌មាន Thailand-business-newsចេញផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការសាងសង់ អគារសាខាថ្មី នៅឆ្នាំនេះ ហើយនៅពេលដាក់ឱ្យដំណើរការ ក្រុមហ៊ុននឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ថែមទាំងមានផែនការឈានទៅសម្រេចឱ្យបាន វិញ្ញាបនប័ត្រ LEED ដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Apple ចំពោះនិរន្តរភាពថែមទៀត។ គួររំលឹកថា ចាប់តាំងពីបង្កើតប្រតិបត្តិការលើកដំបូងក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ១៩៨១ រៀងមក ដែលកាលនោះក្រុមហ៊ុនមានបុគ្គលិកត្រឹមតែ ៧២ នាក់ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Apple មានការរីកចម្រើនយ៉ាងខ្លាំង, ឥឡូវនេះមានបុគ្គលិកជាង ៣.៦០០ នាក់នៅក្នុងប្រទេសមួយនេះ។ ក្រោយទទួលបានផែនការនេះ សម្រាប់សិង្ហបុរី គឺបានឆ្លុះបញ្ចាំងពីសក្តានុពលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដោយសារប្រទេសនេះ មានភាពអំណោយផលរួមបញ្ចូលគ្នានូវបរិយាកាសដែលងាយស្រួលសម្រាប់អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធលំដាប់កំពូល និងកម្រិតធនធានមនុស្សជំនាញដែលឆ្លើយតបបាននឹងតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល។ ការវិនិយោគចំនួន ២៥០លានដុល្លារ នៅក្នុងបរិវេណអគារ […]

ប្រវត្តិជោគជ័យរបស់ Bentley: 40 ឆ្នាំមុន បងប្អូនប្រុសក្នុងត្រកូល Bentley បានចាប់ផ្តើមក្រុមហ៊ុន Software ដែលជួយផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សយើងសព្វថ្ងៃ

បងប្អូនប្រុសប្រាំនាក់ដែលចូលចិត្តការងារកុំព្យូទ័រកាលពី៤០ឆ្នាំមុន បានបង្ហាញពីសក្តានុពលរបស់ខ្លួនចាប់យកគំនិតដ៏អង់អាចក្នុងការបង្កើតកម្មវិធីសូហ្វវែរ ដែលអាចផ្លាស់ប្តូរពីរបៀបការងារដែលស្ថាបត្យករ និងវិស្វករ រៀបចំបង្កើតគម្រោងប្លង់សាងសង់។ អ្នកទាំងប្រាំបានចំណាយពេល ៤ទសវត្សរ៍ចុងក្រោយនេះ ដើម្បីបង្កើតកម្មវិធីវិស្វកម្មសំខាន់ៗជាច្រើន ដែលបានជួយដល់ស្ថាបត្យករ និងវិស្វករក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក ដែលធ្វើឱ្យផ្លូវ ស្ពាន និងគ្រឿងបង្គុំធំៗកាន់តែមានភាពធន់រឹងមាំ និងសុវត្ថិភាព ហើយធនធានធម្មជាតិ និងថាមពល កាន់តែមាននិរន្តរភាព ធ្វើឱ្យសហគមន៍រស់នៅសម្រាប់អនាគតមនុស្សមានការផ្លាស់ប្តូរកាន់តែប្រសើរ។ អ្វីដែលអស្ចារ្យជាប្រវត្តិសាស្រ្តនៃការបង្កើតកម្មវិធីកុំព្យូទ័រសម្រាប់ការងារវិស្វកម្មរបស់ពួកគាត់ គឺចាប់ផ្តើមក្រោយវត្តមានកុំព្យូទ័រផ្ទាល់ខ្លួនដំបូង ដែលបានដាក់ឱ្យប្រើត្រឹមតែពីរបីឆ្នាំក្រោយប៉ុណ្ណោះ ដែលកាលនោះលោក Barry និង Keith Bentley បានផ្តួចផ្តើមបង្កើតក្រុមហ៊ុន Bentley Systems នៅទីក្រុង Philadelphia នៃសង្កាត់មួយនៅជាយក្រុងក្នុងឆ្នាំ 1984។ ក្រោយមកបងប្អូនប្រុសរបស់ពួកគាត់ ៣នាក់បន្ថែមទៀត គឺលោក Greg, Ray និង Scott Bentley បានចូលទៅចាប់ដៃក្នុងការដឹកនាំក្រុមហ៊ុនបន្ថែម។ បងប្អូនទាំង៥ ជឿថា ពួកគេអាចផ្លាស់ប្តូរកន្លែងឬរបៀបការងារនៃការរចនាប្លង់ស្ថាបត្យកម្ម និងប្លង់វិស្វកម្ម ពីប្រើក្រដាសគូសដោយមនុស្សនៅក្នុងបន្ទប់ព្រាងប្លង់ ទៅជាកម្មវិធីកុំព្យូទ័រមេធំមួយនៅលើតុ។ ដំបូងឡើយ ពួកគាត់មិនមានផែនការអាជីវកម្មអ្វីនោះទេ ហើយពេលនោះ លោក Barry និយាយទាំងអស់សំណើចថា “ជាការលះបង់របស់ពួកយើង […]

​ចិនកំពុងជួយ​ថៃនាំមុខប្រទេសអាស៊ានលើគម្រោង​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​សម្រាប់​ទីក្រុង​ឆ្លាតវៃ និង​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន

ប្រទេសចិន និងថៃកំពុងរួមគ្នាបង្កើតប្រព័ន្ធអេកូឌីជីថលដ៏រឹងមាំមួយ សំដៅអភិវឌ្ឍទីក្រុងឆ្លាតវៃ និងលើកកម្ពស់ពាណិជ្ជកម្មឆ្លងព្រំដែន ក្រោមចក្ខុវិស័យពង្រីកការប្រើប្រាស់បច្ចេកវិទ្យារបស់ចិននៅទូទាំងអាស៊ីអាគ្នេយ៍។ ទីភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថលនៃប្រទេសថៃ (TDT) សហការជាមួយទីក្រុងដូចជា Shenzhen និង Hangzhou ក៏ដូចជាខេត្ត Guangxi និង Yunnan កំពុងដឹកនាំគំនិតផ្តួចផ្តើមនេះ យោងតាមសារៈព័ត៌មានចិន scmp កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤។ ភាពជាដៃគូនេះ ដែលត្រូវបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវនៅទីក្រុងហុងកុងកាលពីសប្តាហ៍មុន ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល មានដូចជាខ្សែកាបក្នុងបាតសមុទ្រ និងមជ្ឈមណ្ឌលឡាស៊ែរក្នុងតំបន់ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសថៃ និងស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន នេះបើយោងតាមលោក Supakorn Siddhichai អនុប្រធានប្រតិបត្តិនៃទីភ្នាក់ងារ TDT។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន ជាពិសេសទាក់ទងនឹងលំហូរទិន្នន័យសុវត្ថិភាព ដែលជាបញ្ហាសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល។ Supakorn បានទទួលស្គាល់ថា ខណៈពេលដែលហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃនៅតែបន្តប្រសើរឡើង ការធានាភាពឯកជន និងសុវត្ថិភាពទិន្នន័យគឺជាឧបសគ្គដ៏សំខាន់មួយ៖ “បញ្ហាគឺថា យើងនឹងពិបាកគ្រប់គ្រងទិន្នន័យដែលយើងបញ្ជូន ឱ្យចំគោលដៅដែលយើងចង់បាន “។ វិធានការបទប្បញ្ញត្តិរបស់ប្រទេសចិន ដូចជាច្បាប់ថ្មីចំនួន ១៤ ដែលចេញដោយរដ្ឋបាល Cyberspace […]

ឆ្នាំ២០៤០ រោងចក្រថាមពលធ្យូងថ្មនៅអាស៊ីអាគ្នេយ៍ភាគច្រើននឹងមានអាយុ ២៨ឆ្នាំ​ ចាស់ល្មមនឹងបិទដំណើរការ ជំនួសវិញដោយថាមពលស្អាត

រោងចក្រថាមពលធ្យូងថ្មនៅអាស៊ីអាគ្នេយ៍ អាចនឹងត្រូវបិទបញ្ឈប់លែងឱ្យដំណើរការបានដោយមិនខាតបង់ នៅត្រឹមឆ្នាំ ២០៤០ ស្របតាមគោលដៅអាកាសធាតុសកល  ដែលនៅពេលនោះ រោងចក្រធ្យូងថ្មក្នុងតំបន់នេះ នឹងមានអាយុជាមធ្យម ២៨ ឆ្នាំ គឺជិតស្មើនឹងអាយុកំណត់ឱ្យបិទបញ្ឈប់ជាសកល ដែលមានរយៈពេលកំណត់ត្រឹម ៣៦ឆ្នាំ យោងតាមរបាយការណ៍វិភាគថ្មីៗនេះដោយ Global Energy Monitor (GEM) ចុះផ្សាយដោយ solarquarter កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤។ របាយការណ៍ដដែល បានគូសបញ្ជាក់ថា នៅត្រឹមឆ្នាំ ២០៤០ រោងចក្រធ្យូងថ្មក្នុងបណ្តាប្រទេសអាស៊ានប្រមាណ ៣២% នឹងមានអាយុលើសពី ៣០ឆ្នាំ ខណៈរោងចក្រប្រមាណ ២៥% ទៀត នឹងមានអាយុចន្លោះពី ២៥-២៩ ឆ្នាំ ហើយមានរោងចក្រធ្យូងថ្មចំនួន ២៧% ទៀត នឹងមានអាយុចន្លោះពី ២០-២៤ ឆ្នាំ និងនៅសល់តែ ១៧% ចុងក្រោយប៉ុណ្ណោះ ដែលនឹងមានអាយុក្រោម ២០ឆ្នាំ។ គំហើញថ្មីនេះ បង្ហាញថា ទម្រាំដល់ពេលនោះ រោងចក្រធ្យូងថ្មទាំងឡាយណា ដែលមានអាយុចំណាស់ជាងគេ […]

កម្ពុជា-ស្វីស សហការគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅកម្ពុជា

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយមូលនិធិ DFINITY ដែលជាអង្គការមិនរកប្រាក់ចំណេញមួយររបស់ប្រទេសស្វីស ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain និងបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសគម្រោងទីក្រុងឆ្លាតវៃ។ កិច្ចសហការនេះ បានធ្វើឡើងតាមរយៈការចុះហត្ថលេខារួមគ្នាលើលិខិតបញ្ជាក់បំណងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងទិវាកាសប្តាហ៍បច្ចេកវិទ្យា blockchain សិង្ហបុរី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត ហ៊ុល​ សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “កិច្ចសហការនេះ នឹងផ្តោតសំខាន់លើអធិបតេយ្យភាពបច្ចេកវិទ្យាCloud និងតាមដានការប្រើប្រាស់បច្ចេកវិទ្យានេះដោយតម្លាភាព វិសាលភាព និងសុវត្ថិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ តាមរយៈវិមជ្ឈការដំណោះស្រាយ blockchain លើបច្ចេកវិទ្យា ICP។ ភាពជាដៃគូនេះក៏នឹងផ្តល់ឱ្យស្ថាប័ននានារបស់កម្ពុជានូវឱកាសសហការជាមួយគ្រឹះស្ថានអប់រំសិក្សាទាំងក្រៅ និងក្នុងប្រទេស ក្នុងការលើកកម្ពស់ការស្រាវជ្រាវរួមគ្នា និងគម្រោងនវានុវត្តន៍ផ្សេងៗ ដែលគាំទ្រដោយបច្ចេកវិទ្យា blockchain សំខាន់ៗរបស់ពិភពលោក។”​ ឯកឧត្តមបានបន្ថែមថា តាមរយៈការបញ្ចូលបច្ចេកវិទ្យា blockchain ​ទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិ យើងមានគោលដៅបង្កើតដំណោះស្រាយដែលមានសុវត្ថិភាព តម្លាភាព […]