ការបង្កើតក្រុមហ៊ុនសម្ព័ន្ធ ៖ ហានិភ័យ និងការជឿជាក់

នៅក្នុង​ឧស្សាហកម្ម​សំណង់ គឺជា​រឿង​សម​ញ្ញ​មួយ​នៅ​ជុំវិញ​ពិភពលោក។ ទោះបី ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កំពុងតែ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​ក្តី ក៏​កិច្ចព្រមព្រៀង​នេះ​នៅតែ​មិនទាន់​ត្រូវបាន​យល់ច្បាស់​នៅឡើយ។

ការចុះកិច្ចសន្យា​ជា​សម្ព័ន្ធ​អាជីវកម្ម អាចជា​ក្រុមហ៊ុន​សាជីវកម្ម​រួមគ្នា ឬ​មិន​បញ្ចូល​គ្នា អាស្រ័យ ទៅលើ​កិច្ចសន្យា​បង្កើត​សម្ព័ន្ធ​អាជីវកម្ម​នោះ ដើម្បី​បង្កើត​ឱកាស​ពាណិជ្ជកម្ម​ជាក់លាក់​ណាមួយ។ ជាទូទៅ​កិច្ចព្រមព្រៀង​សម្ព័ន្ធ​អាជីវកម្ម​មាន​បញ្ជាក់​ពី​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​រវាង​គូភាគីនីមួយៗ រួមទាំង​ការរួមចំណែក​នៅក្នុង​គ​ម្រោ​ង ការចែករំលែក​ប្រាក់ចំណេញ ការខាតបង់ ការត្រួតពិនិត្យ និង​គ្រប់គ្រង​លើ​ការរួមបញ្ចូល​គ្នា និង​ការរៀបចំ​ពាណិជ្ជកម្ម​ទៅតាម​ភាពខុសប្លែក​គ្នា​រវាង​សម្ព័ន្ធ​អាជីវកម្មនីមួយ។

ការទទួលយក​កិច្ចសន្យា​សម្ព័ន្ធ​អាជីវកម្ម អាច​ឲ្យ​គូភាគីនីមួយៗឈាន​ជើង​ចូល​ទីផ្សារ​ថ្មី ដោយមាន​បច្ចេកទេស​សាងសង់​ថ្មី បច្ចេកវិទ្យា​ថ្មី ធនធាន​ហិរញ្ញវត្ថុ​បន្ថែម ឬក៏​លទ្ធភាព ធានា​ក្នុង​ដំណើរការ។ ឬ​ម្យ៉ាងទៀត​ដៃគូ​នៅក្នុង​សម្ព័ន្ធ​អាជីវកម្ម អាច​នាំមក​នូវ​ការទំនាក់ទំនង​អតិថិជន គុណភាព​បច្ចេកទេស និង​ជំនាញ ឬ​លក្ខខណ្ឌ​តម្រូវផ្សេងៗទៀត បើ​យោងតាម គេហទំព័រ Construction Executive សម្ព័ន្ធ​អាជីវកម្ម​មិន​កំណត់​ចំនួន​សមាជិក​ទេ តែ​ជាទូទៅ​គឺមាន​សមាជិក​ពីរ។ ការរួមបញ្ចូល​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​សមត្ថភាព​ឱ្យទទួល​បាន​ជោគជ័យ​សម្រាប់​គម្រោងធំ។

ការបង្កើត​ក្រុមហ៊ុនចំរុះ គឺ​ប្រៀបដូចជា​ការរៀប​អាពាហ៍ពិពាហ៍​ដែរ។ លទ្ធផល​អាច​ល្អ តែ​ក៏​អាចជា​ការខកចិត្ត និង​មាន​ហានិភ័យ​ប្រសិនបើ​គូភាគី​មិន​ស័​ក្ត​សមនិង​ចូលរួម​ជា​ដៃគូ​នឹង​គ្នា។ មាន​ចំណុច និង​បញ្ហា​ជាច្រើន​ដែល​ត្រូវ​យកមក​ធ្វើការ​ពិចារណា​មុននឹង​ធ្វើការ​ទទួលយក​កិច្ចសន្យា ចូល​ជា​សម្ព័ន្ធ​អាជីវកម្ម ប្រសិនបើ​គូភាគី​ទាំងអស់​មានបំណង​ចង់​បង្កើតឱ្យមាន​ទំនាក់ទំនង​ដោយ​ជោគជ័យ។

របៀប​នៃ​ការបង្កើត​សម្ព័ន្ធ​អាជីវកម្ម​ជា​អន្តរជាតិ

គ្មាន​លក្ខខណ្ឌ ឬក៏​ការណែនាំ​ជាក់លាក់​ណាមួយ​ត្រូវបាន​ចងក្រង​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​បង្កើត​សម្ព័ន្ធ​អាជីវកម្ម​ឡើយ។ នេះ​ជា​ហេតុផល​ដែល​ភាគី​កម្ពុជា និង​ភាគី​បរទេស​តែងមាន​ទំនោរ​ក្នុងការ​ប្រើប្រាស់​បទពិសោធ​ន៍ និង​ការណែនាំ​របស់​អន្តរជាតិ​នៅពេលណា​ដែល​គេច​ង់​បង្កើត​សម្ព័ន្ធ​អាជីវកម្ម។ តាម​គោលការណ៍​របស់ Construction Executive បាន​ចែកចេញជា​បួន​ជំហានធំៗ សម្រាប់​ឲ្យ​ក្រុមហ៊ុន​ដែល​ចង់​រួមគ្នា​ធ្វើជា​សម្ព័ន្ធ​អាជីវកម្ម​យកទៅអនុវត្ត​ជា​អន្តរជាតិ ៖ ជំហាន​ក្នុងការ​សម្រេចចិត្ត​មុន​បង្កើត​សម្ព័ន្ធ​អាជីវកម្ម ជំហាន​ក្នុង​ការបង្កើត​សម្ព័ន្ធ​អាជីវកម្ម ជំហាន​ក្នុងការ​ប្រតិបត្តិ និង​ការបន្ត​រួមបញ្ចូល​គ្នា​ដោយ​ជោគជ័យ​នៃ​សម្ព័ន្ធ​អាជីវកម្ម។

ជំហាន​ក្នុងការ​សម្រេចចិត្ត​មុន​បង្កើត​សម្ព័ន្ធ​អាជីវកម្ម

ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​បង្កើត​សម្ព័ន្ធ​អាជីវកម្ម គួរតែ​ចាប់ផ្តើម​ដោយ​ការវាយតម្លៃ​យ៉ាង ស្មោះត្រង់​ថា​តើ​ក្រុមហ៊ុន​របស់ខ្លួន​អាច​ទទួលបាន​ផល​វិជ្ជមាន​អ្វីខ្លះ​អំពី​កិច្ចព្រមព្រៀង​នៃ​ការបង្កើត​សម្ព័ន្ធ​អាជីវ​កម្មនេះ។ ពួកគេ​គួរតែ​ធានា​ឲ្យ​ប្រាកដថា ទាំង​សមាជិក​គណៈកម្មការ​នា​យក នាយក​ប្រតិបត្តិ និង​គ្រប់​នាយកដ្ឋាន​ទាំងអស់​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​អនុវត្ត ឬ​ចែករំលែក​តួនាទី និង​ទំនួល​ខុសត្រូវ​ទៅតាម​កិច្ចព្រមព្រៀង​សម្ព័ន្ធ​អាជីវ​កម្មនេះ។

ជំហាន​ក្នុង​ការបង្កើត​សម្ព័ន្ធ​អាជីវកម្ម

លក្ខខណ្ឌ​នៃ​ការរៀបចំ​គួរតែ​ត្រូវបាន​ព្រាងទុក​ដោយមាន​សេចក្តីលំអិត​នៅក្នុង​កិច្ចព្រមព្រៀង​រវាង​គូភាគី​ទាំងអស់។ លើសពីនេះ សេចក្តីលំអិត​នៃប្រតិបត្តិ​ការ​ផ្សេងទៀត​គួរតែ​ត្រូវបាន​ទទួលយក និង​រៀបចំ​ទុកដាក់​ជា​ឯកសារ បើទោះបីជា​ពួកគេ​មិនមែនជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សម្ព័ន្ធ​អាជីវកម្ម​ជាក់លាក់​ក៏ដោយ។ ជាទូទៅ ដំណើរការ​នេះ​មាន​ភាព​ប្រហាក់ប្រហែល​នឹង​ការបង្កើត​ពាណិជ្ជកម្ម​ថ្មី​មួយ​ពី​ចំណុចសូន្យ​ដែរ ពីព្រោះ​វា​មាន​បញ្ហា​ជាច្រើន​ដែល​គេ​ត្រូវ​ប្រឈមមុខ។ បញ្ហា​ទាំងអស់នេះ ត្រូវបាន​បែងចែក​ជា​ប្រាំ​ផ្នែកធំៗ ៖ បញ្ហា​រៀបចំ​រចនាសម្ព័ន្ធ​សហគ្រាស បញ្ហា​អភិបាលកិច្ច​និង​មូលធន បញ្ហា​ប្រតិបត្តិការ បញ្ហា​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការគ្រប់គ្រង​ហានិភ័យ បញ្ហា​ពន្ធ​និង​បញ្ហា​គណនេយ្យ ។

ជំហាន​ក្នុងការ​ប្រតិបត្តិ

បើទោះបីជា​ការរៀបចំ​មានដំណើរ​ការ​យ៉ាង​ប្រសើរ​នៅក្នុង​គម្រោង ឬ​កម្មវិធី​សម្ព័ន្ធ​អាជីវកម្ម​ក៏ដោយ ប៉ុន្តែ​បញ្ហា​ជាច្រើន​គួរតែ​ត្រូវបាន​ឃ្លាំមើល​ខណៈពេលដែល​ការងារ​កំពុងដំណើរកា​រ។ ដូច្នេះ​ភាគី​ទាំងអស់​ត្រូវតែ​ត្រួតពិនិត្យ តាមដាន និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​លើ​សកម្មភាព គម្រោង​ប្រចាំថ្ងៃ​ដើម្បី​ចៀសវាង​បញ្ហា​ដែល​អាច​កើតមាន។ ក្រៅពី​ការពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទូទៅ ភាគីនីមួយៗត្រូវតែ​យកចិត្តទុកដាក់​ជាពិសេស​លើ​ការការពារ និង​កំណត់​អត្តសញ្ញាណ​នៃ​ការកេងបន្លំ ការវាស់ស្ទង់​ទៅលើ​ដំណើរការ ការគ្រប់គ្រង​ការផ្លាស់ប្តូរ ការបញ្ជាទិញ ការពិនិត្យ​មើល​ឡើងវិញ នូវ​រាល់​វិ​ក័យ​ប​ត្រ សវនកម្ម​ផ្ទៃក្នុង និង​ការគ្រប់គ្រង​សាច់ប្រាក់។

ជំហាន​នៃ​ការ​វេញ​បញ្ចូល​គ្នា​ទៅក្នុង​សម្ព័ន្ធ​អាជីវកម្ម

នៅពេលដែល​គម្រោង​មួយ​រៀបនឹង​បញ្ចប់ វា​ជា​ពេលវេលា​ដែល​គ្រប់ភាគី​ទាំង​អស់នៃ​សម្ព័ន្ធ​អាជីវកម្ម គួរតែ​ធ្វើការ​ពិនិត្យ​លើ​ការសហការ​ឡើងវិញ ដើម្បី​កំណត់​នូវ​អ្វីដែល​គួរតែ​ពង្រឹង​បន្ត ប្រសិនបើ​ពួកគេ​មានបំណង​ចង់​បង្កើត​គម្រោង​ស្រដៀង​គ្នា​នាពេល​អនាគត។

សម្ព័ន្ធ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា

សម្ព័ន្ធ​អាជីវកម្ម​ភាគច្រើន​ត្រូវបាន​បញ្ចូល​ទៅក្នុង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ដែល​ក្រុមហ៊ុន​ក្នុងស្រុក​បានដាក់​ធនាគា​រ​នូវ​កម្មសិទ្ធិ​ដី​របស់ខ្លួន​ជាការ​ចូលរួមចំណែក ហើយ​វិនិយោគិន​បរទេស បាន​នាំមក​នូវ​អ្នកជំនាញ​ការសាងសង់ និង​ផ្តល់​ថវិកា​សម្រាប់​គម្រោង​សាងសង់។ ច្បាប់​កម្ពុជា ទាមទារ​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ធ្វើជា​ម្ចាស់​យ៉ាងហោចណាស់ ៥១% នៃ​ភាគហ៊ុន​ក្នុង​ការធ្វើ​អាជីវកម្ម​រួមគ្នា ដោយសារតែ​រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​អង្គភាព​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ហើយ​នៅសល់​ពីនេះ​ទើប​អាច​គ្រប់គ្រង​ដោយ​ភាគី​បរទេស​បាន​ដំណើរការ​នេះ​មាន​ភាព​ប្រហាក់ប្រហែល​នឹង​ការបង្កើត​ពាណិជ្ជកម្ម​ថ្មី។

ក្រុម​ហ៑ុន Muhibbah Engineering (កម្ពុជា)Co. Ltd គឺជា​ក្រុម​ហ៑ុន​ក្នុងស្រុក ដែលមាន​បទពិសោធ​ជាងគេ​បំផុត​ក្នុង​កិច្ចសន្យា​សម្ព័ន្ធ​អាជីវ​កម្មនេះ។ ក្រោយពី​ក្លាយជា​ក្រុមហ៊ុន​សម្ព័ន្ធ​ជាមួយនិង​ក្រុមហ៊ុន Muhibbah Engineering ម៉ាឡេស៊ី​ក្នុង​ឆ្នាំ ១៩៩៥ ក្នុងការ​បង្កើត​ពាណិជ្ជ​កម្ម​លើ​វិស័យ​សំណង់​ជាច្រើន​ប្រភេទ​ដូចជា កន្លែង​យក​ថ្ម​សំណង់ រោងចក្រ​លាយ​កៅស៊ូ​ក្រាល​ថ្នល់ រោងចក្រ​លាយ​បេតុង​ចាក់​ស្រេច និង​បាន​ឈាន​ជើង​ចូល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​មួយ ដែល​គេ​ឲ្យ​ឈ្មោះថា SCA ក្នុង​ឆ្នាំ ២០០១ ជាមួយ​ក្រុម​ហ៑ុន VINCI ជា​ក្រុម​ហ៑ុន​ម៉ៅការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​មួយ​មកពី​ប្រទេស​បារាំង ដើម្បី​សាងសង់ និង​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា។ ខុសពី​សម្ព័ន្ធ​អាជីវកម្ម​ក្នុងស្រុក​ដទៃទៀត VINCI មាន​ភាគហ៊ុន ៧០% ហើយ Muhibbah កាន់កាប់​ភាគហ៊ុន​ដែល​នៅសល់ នេះ​បើតាម​កិច្ចចរចារ​របស់​ភាគី​ទាំងពីរ។

ទោះបីជា​មានបទពិសោធន៍​ជាមួយ​សម្ព័ន្ធ​អាជីវកម្ម​ជាច្រើន​ក៏ដោយ ក៏​លោក​ឧកញ៉ា ហាន់ ឃាង នាយក​សហគ្រាស Muhibbah Engineering (កម្ពុជា) បាន​ប្រាប់​ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​ថា ហិរញ្ញវត្ថុ នៅតែ​ជា​បញ្ហា​គួរឱ្យ​ឈឺក្បាល​សម្រាប់​សម្ព័ន្ធ​អាជីវកម្ម។

ជា​ក្រុម​ហ៑ុន​មាន​ពិសោធន៍​ដ៏​ចំណាស់​ជាងគេ​ក្នុង​វិស័យ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​នៅក្នុង​សម្ព័ន្ធ​អាជីវកម្ម​ជាមួយ Muhhibah ម៉ាឡេស៊ី ក្នុងការ​សាងសង់​រោង​ចក្រ​ស្ករអំពៅ តម្លៃ២០០លាន​ដុល្លារ ដើម្បី​លើកទឹកចិត្ត​ដល់​សហគ្រាស​ក្នុងស្រុក​ក្នុងការ​ពិចារណា​បង្កើត​សម្ព័ន្ធ​អាជីវកម្ម​ជាមួយ​ក្រុម​ហ៑ុន​បរទេស​អាច​ស្វែងរក​ប្រភព​ច្បាស់លាស់​នៃ​បញ្ហា។ ជារឿយៗ គូភាគី​បរទេស​តែង​ចូល​បណ្តាក់ទុន​ជាមួយ​សហគ្រាស​ក្នុងស្រុក មិន​ត្រឹមតែ មាន​ប្រភពធនធាន និង​បច្ចេកវិទ្យា​នោះទេ តែ​ពួកគេ​ក៏​ត្រូវការ​ចំណេះដឹង​ក្នុងស្រុក​ឲ្យ​បាន​ទូលំទូលាយ និង​បណ្តាញ​ដែល​អាចជួយ​ដល់​ពាណិជ្ជកម្ម​របស់​ពួកគេ​ផងដែរ។ គាត់​បាន​ពន្យល់ថា ក្រុម​ហ៑ុន​បរទេស​ត្រូវការ​ដៃគូ​សហការ​ដែលមាន​ភា​ព​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល ដូច្នេះ ប្រសិនបើ​ពួកគេ​ផ្តល់​ឲ្យ​យើង​នូវ​ភាគលាភ​បន្តិចបន្តួច​ប​ន្ថែ​ម​ទៀត វា​នៅតែ​មិន​ច្រើន​ឡើយ​សម្រាប់​ពួកគេ។ ជាមួយ​កេរ្តិ៍ឈ្មោះ និង​ទំនាក់ទំនង​ក្នុង​តំបន់ និង​អន្តរជាតិ​យ៉ាង​ទូលំទូលាយ មាន​ក្រុមហ៊ុន​ជាច្រើន​មកពី​ប្រទេស​ចិន និង​ជប៉ុន បាន​សង្ឃឹម​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​វិនិយោគទុន​ជាមួយ​គាត់ ប៉ុន្តែ​បែរជា​មានការ​ខកចិត្ត ដោយសារ​លោក​មិន​ចាប់អារម្មណ៍​នៅក្នុង​សម្ព័ន្ធ​អាជីវកម្ម​បន្តទៀត។ ទោះជា​យ៉ាងណាក៏ដោយ លោក​នៅតែ​ជួយ​សម្របសម្រួល​ការវិនិយោគ​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​ដូច​ធម្មតា។ Muhhibah បាន​បង្កើត​ឱកាស​ដល់​ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​លើ​ការបណ្តាក់ទុន ក្នុងការ​បង្កើត​ផ្លូវ​ល្បឿន​លឿន​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​គម្រោង​ទឹកប្រាក់ ២០០លាន​ដុល្លារ បន្ទាប់ពី​ឈ្នះ​ការដេញថ្លៃ​កិច្ចសន្យា​ពី​រាជរដ្ឋាភិបាល។

លោក​ឧកញ៉ា ហាន់ ឃាង បាន​ឃ្លាំមើល​អំពី​ភាពខ្វះខាត​ក្នុងការ​គ្រប់គ្រង​ទៅលើ​សម្ព័ន្ធ​អាជីវកម្ម​ក្នុងការ​ដេញថ្លៃ​ក្នុងប្រទេស​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​សហគ្រាស​បរទេស​ងាយស្រួល​ក្នុងការ​ដេញថ្លៃ និង​ឈ្នះ​ដោយ​មិនបាច់​មានការ​ចូល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម​ជាមួយ​ក្រុម​ហ៑ុន​ក្នុងស្រុក ដែលជា​ញឹកញាប់​សមត្ថភាព​មានកំណត់។ គាត់​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ចែករំលែក ៩% នៃ​គម្រោង​ទៅកាន់​សហគ្រាស​ក្នុងស្រុក​នៅក្នុង​ការដេញ​ថ្លៃ​សាងសង់ ដើម្បី​ឲ្យ សហគ្រាស​បរទេស​ចូល​ជា ស​ម្ព័​ន្ធុ​អាជីវកម្ម​ជាមួយ​ក្រុម​ហ៑ុន​ក្នុងស្រុក ដោយ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​កាន់កាប់ ៥១% នៃ​តម្លៃ​គម្រោង។

គាត់​បាន​ពន្យល់ថា សម្ព័ន្ធ​អាជីវកម្ម​អាច​ទទួលបាន​ជោគជ័យ ឬ​បរាជ័យ​គឺ​អាស្រ័យ​លើ​មូលធន ដែល​ភាគី​ទាំងអស់​ដាក់​វិនិយោគ​រួម​ជាមួយនិង​ពេលវេលា​ដ៏​ល្អ​នៃ​ការមកដល់​របស់​គូភាគី។

លោក​បណ្ឌិត សុខ ស៊ីផា​ណា ជា​ដៃគូ​គ្រប់គ្រង​នៃ​ការិយាល័យ​មេធាវី​នាំមុខគេ ឈ្មោះ SokSiphana&Associate បាន​ជួយ​សហគ្រាស​ដែល​កាន់កាប់​អចលនវត្ថុ​ជាច្រើន ក្នុងការ​បង្កើត​សម្ព័ន្ធ​អាជីវកម្ម ជាមួយ​អ្នកវិនិយោគ​បរទេស ជាពិសេស​នៅក្នុង​វិស័យ​អចលនទ្រព្យ។ លោក​បាន​បញ្ជាក់ថា សហគ្រាស​ជាច្រើន​ពឹងផ្អែក​លើ​ភាព​ជំនាញ​របស់​ការិយាល័យ​របស់លោក​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​នៃ​សម្ព័ន្ធ​អាជីវកម្ម។ ឧទាហរណ៍ នៅក្នុង​សម្ព័ន្ធ​អាជីវកម្ម​មួយ ការកាន់កាប់​ភាគហ៊ុន និង​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​ភាពស្មុគស្មាញ​នៅក្នុង​ការរៀបចំ នៃ​អគារ​ពាណិជ្ជកម្ម​ពហុ​បំណង ត្រូវបាន​បញ្ចូល​ទៅក្នុង​ច្បាប់ ដើម្បី​ហាមប្រាម ភាពជា​ម្ចាស់​ដី​នៃ​អ្នកវិនិយោគ​បរទេស។

លោក​បាន​បន្ថែមថា មាន​លិខិតុបករណ៍​ជាក់លាក់​ពីរ​ដើម្បី​ធានាបាន​នូវ​កិច្ចព្រមព្រៀង​ដ៏​រឹងមាំ និង​គ្មាន​ជម្លោះ​នៅក្នុង​បរិបទ​សង្គម​កម្ពុជា។ ទីមួយ គឺ​កិច្ចព្រមព្រៀង​សម្ព័ន្ធ​អាជីវកម្ម ហើយ​ទី​ពីរ គឺ​ភាព​លំ​អិតនៃ​កិច្ចព្រមព្រៀង​នៃ​ភាគី​ដែល​កាន់កាប់​ភាគហ៊ុន ប្រសិនបើ​កិច្ចព្រមព្រៀង​ក្នុង​សម្ព័ន្ធ​អាជីវកម្ម​ចុះ​លក្ខខណ្ឌ​នៅក្នុង​ដំណើរការ​ក្រុមហ៊ុន​មួយ​ថ្មី​ដើម្បី​អនុវត្ត​គម្រោង​ពាណិជ្ជកម្ម​អចលនទ្រព្យ។

លោក​បាន​បន្ថែមទៀតថា ភាគី​ទាំងពីរ​មាន​ជម្រើស​ក្នុងការ​សម្រេចចិត្តថា នៅពេលដែល​ពួកគេ​ទាំងពីរ​ចូល​ជា​សម្ព័ន្ធ​អាជីវកម្ម គឺ​ក្រុមហ៊ុន​ថ្មី​មួយ​នោះ​គួរតែបង្កើត​គោលបំណង​ច្បាស់លាស់ សម្រាប់​ការអនុវត្ត និង​ការដោះស្រាយ​បញ្ហា​អ្វីមួយ​នៅក្នុង​កិច្ចព្រមព្រៀង​សម្ព័ន្ធ​អាជីវកម្ម។

លោក​បាន​សង្កត់ធ្ងន់ថា ការព្រាង​ឲ្យ​បានច្បាស់លាស់​នូវ​កិច្ចព្រមព្រៀង​នៃ​គូភាគី​ដែលមាន​ភាគហ៊ុន គឺ​ដើម្បី​កំណត់​ឱ្យបាន​ច្បាស់​អំពី​ទំនាក់ទំនង​រវាង​ភាគី​ដែលមាន​ភាគហ៊ុន និង​បញ្ជាក់​ឱ្យ​ច្បាស់​ថា​សម្ព័ន្ធ​អាជីវកម្ម​ដែល​ត្រូវបាន​គ្រប់គ្រង​នោះ គឺអាច​មានការ​ខាតបង់។ កិច្ចព្រមព្រៀង​អាចជា​អាវុធ​សំខាន់ ហើយ​មិន​ចំណាយ​ថ្លៃ​ក្នុងការ​ដោះស្រាយ​ជម្លោះ ដោយ​វា​អាច​ដោះស្រាយ​បញ្ហា ឬក៏​ធ្វើឱ្យមាន​ដំណើរការបាន​រហ័ស។

ដើម្បី​ផ្តល់ដំណឹង​ដល់​ក្រុមហ៊ុន​អំពី​កិច្ចព្រមព្រៀង​វិនិយោគ​សម្ព័ន្ធ​អាជីវកម្ម​រួមមួយ​ក្នុង​ការធានា​ឲ្យ​បាន​កិច្ចព្រមព្រៀង​ឈ្នះ​ឈ្នះ​សម្រាប់​ពួកគេ គាត់​បានផ្តល់​ដំបូន្មាន​អំពី​ការគ្រប់គ្រង ការរំពឹងទុក និង​ហានិភ័យ។ ចូល​ចំណាយ​ពេលវេលា​ដើម្បី​កសាង​ភាពជិតស្និទ្ធ ការជឿទុកចិត្ត និង​ទំនាក់ទំនង។ យើង​ត្រូវការ​ពេលវេលា​ក្នុងការ​ផ្សាភ្ជាប់​វប្បធម៌ផ្សេងៗគ្នា និង​វិធី​គ្រប់គ្រង​ទាំងឡាយ។ ត្រូវ​ទទួលស្គាល់​ពី​ឧបសគ្គ​នៃ​ភាសា​ផងដែរ។ លោក​បាន​និយាយថា ប្រសិនបើ​មិន​ដោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន​នោះទេ បញ្ហាតូចៗទាំងអស់នេះ​នឹង​អាចធ្វើ​ឲ្យ​ដួលរលំ​ក្រុម​ហ៑ុន​ក្នុង​សម្ព័ន្ធ​អាជីវកម្ម​រួម​ជាមិនខាន។

លោក​បណ្ឌិត សាត ដា​រ៉ា សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​មួយ​ដែលមាន​ចំណេះដឹង​ទូលំទូលាយ និង​មាន​បទពិសោធ​នៅក្នុង​វិស័យ​វិស្វកម្ម​សំណង់​ស៊ីវិល និង​សំណង់​ឧស្សាហកម្ម​បាន​ស្រប​នឹង​មតិយោបល់​របស់លោក​ប​ណ្ឌិ​ត សុខ ស៊ីផាន់ណា។ លោក​បាន​និយាយថា​កិច្ចព្រមព្រៀង​សម្ព័ន្ធ​អាជីវកម្ម​ដែល​សរសេរ​មិន​ច្បាស់លាស់ និង​មិន​ត្រឹមត្រូវ គឺ​នៅតែ​ជា​ប្រភព​សំខាន់​នៃ​ជម្លោះ និង​បង្ក​ទោមនស្ស​ដល់​ភាគី​ទាំងអស់ និង​អតិថិជន។

លោក​បាន​និយាយថា ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​សរសេរ​យ៉ាង​ត្រឹមត្រូវ មិន​លំអៀង​ទៅ​ភាគី​ណាមួយ​នោះ វា​គឺជា​រឿង​ល្អ។ ប៉ុន្តែ​បើ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​សរសេរ ដើម្បី​តម្រូវ​ចិត្ត​ក្រុមហ៊ុន​បរទេស នោះ​ភាគី​ក្នុងស្រុក​នឹងត្រូវ​ទទួល​ការខាតបង់​ទាំងស្រុង ដូចដែល​មានចែង​នៅក្នុង​កិច្ចសន្យា​ដោយសារតែ​យើង​មិនមាន​ស្ថាប័ន​ស្របច្បាប់​ណាមួយ ដែល​អាចជួយ​ដោះស្រាយ​ភាពអយុត្តិធម៌ ក្នុង​កិច្ចព្រមព្រៀង​វិនិយោគទុន​រួមគ្នា​នេះ​បានទេ។

ខណៈពេល​ដែលមាន​គោលការណ៍​គ្រប់គ្រង​ជាក់លាក់​នៅលើ​ការបណ្តាក់ទុន​រួមគ្នា​នៅក្នុង ប្រទេស​អភិវឌ្ឍ​ទាំងឡាយ យើង​មិនទាន់មាន​គោលការណ៍​ទាំងនោះ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ។ បើតាម​លោក​បណ្ឌិត សាត ដា​រ៉ា បាន​ឲ្យ​ដឹងថា មាន​គោលការណ៍​ណែនាំ​គ្រប់គ្រង​ដោយឡែក​ក្នុងការ​ត្រួតពិនិត្យ​ការវិនិយោគទុន​រួមគ្នា​នៅក្នុង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​ធនធានទឹក​ទេ ប៉ុន្តែ​វា​ស្ទើរតែ​មិនមាន​ប្រសិទ្ធភាព​ទាល់តែសោះ ។ មានតែ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ប៉ុណ្ណោះ បាន​បង្កើត​គោលការណ៍​ណែនាំ​ដេញថ្លៃ​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ និង​តម្លៃ​កម្មសិទ្ធិ​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​បង្កើត​កិច្ចព្រមព្រៀង​សម្ព័ន្ធ​អាជីវកម្ម​វិនិយោគទុន​រួម។

លោក​បណ្ឌិត សាត ដា​រ៉ា ស្នើ​ក្រសួង និង​សមាគម​ដែល​គ្រប់គ្រង​ដោយ​ឯកជន ដែល​ជាប់​ពាក់ព័ន្ធ​ទាំងឡាយ ដូចជា​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) ឲ្យ​បង្កើត​លក្ខខណ្ឌ​សម្ព័ន្ធ​អាជីវកម្ម ឲ្យ​មាន​ប្រសិទ្ធភាព ដែល​អាច​ធានា​អត្ថប្រយោជន៍​ដល់​ភាគី​ទាំងអស់ ព្រមទាំង​អតិថិជន​ផងដែរ។ លោក​បាន​ជូនដំណឹង​ដល់​អ្នក​បណ្តាក់ទុន​គ្រប់គ្នា​ឲ្យ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​កិច្ចព្រមព្រៀង​ព្រាង និង​ធនធាន​ដែល​បាន​ចូលរួមចំណែក​ដោយ​ភាគី​នីមួយ។

លោក​បាន​ព្រមាន​ថា ដោយសារតែ​យើង​មិនមាន​ក្របខ័ណ្ឌ​ច្បាប់​ដែលមាន​ប្រសិទ្ធិភាព​ក្នុងការ​ត្រួតពិនិត្យ​ការបង្កើត​ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម ក្រុមហ៊ុន​បរទេស​អាច​បង្កើត​ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម​មួយ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​លក់​គម្រោង​អចលនទ្រព្យ។ បន្ទាប់ពី​ពួកគេ​បាន​លក់ដាច់​រួចរាល់ ពួកគេ​នឹង​គ្រាន់តែ ដកយក​លុយ​ដោយ​គ្មាន​ការសាងសង់​វិញ​ឡើយ ហើយ​ជាធម្មតា​ការបាត់បង់​នឹង​ធ្លាក់​លើ​ក្រុមហ៊ុន​ក្នុងស្រុក និង​អតិថិជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣%

អត្រាទំនេរនៃអគារការិយាល័យនៅទីក្រុងបាងកកនៅក្នុងអគារលំដាប់ A នៅតាមតំបន់សំខាន់ៗ បានកើនឡើងដល់ ២៦,៣% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក្រុមហ៊ុន Frasers Property Limited (FPL) ដែលដឹកនាំដោយមហាសេដ្ឋីដែលមានបំផុតរបស់ប្រទេសថៃ រំពឹងថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងជំរុញតម្រូវការអគារការិយាល័យ និងកន្លែងឧស្សាហកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ឡើងវិញ ការព្យាករនេះ ត្រូវបានចុះផ្សាយក្នុងសារៈព័ត៌មាន bangkokpost កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤។​ ជាមួយនឹងការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង ‘One Bangkok’ ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេស នាយកប្រតិបត្តិក្រុមហ៊ុន FPL លោក Panote កូនប្រុសរបស់មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន និងសិង្ហបុរី ដែលជំរុញតម្រូវការសម្រាប់វិស័យទ្រព្យផ្នែក ពាណិជ្ជកម្ម។ ដំណាក់កាលដំបូងនៃគម្រោង One Bangkok នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ រួមមានអគារការិយាល័យចំនួន ៣អគារ និងតំបន់លក់រាយចំនួន ២ […]

ថៃរំពឹងថា កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនី នឹងជួយជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់ប្រទេស

ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងចូលរួមចំណែកដល់កំណើនទីផ្សារអចលនទ្រព្យដែលមានតម្លៃយ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋាភិបាល និងការវិនិយោគពីបរទេសដ៏រឹងមាំ។ នាយកគ្រប់គ្រង Jones Lang Lasalle (JLL) លោក Michael Glancy បានគូសបញ្ជាក់ពីសក្តានុពលនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយ​ RetalkAsia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។ ដោយសារប្រទេសថៃមានមហិច្ឆតាចង់ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលឈានមុខគេនៅអាស៊ីអាគ្នេយ៍សម្រាប់ការផលិត EV ហេតុដូច្នេះហើយកំណើននេះ នឹងជំរុញឱ្យមានតម្រូវការសម្រាប់អចលនទ្រព្យផ្នែកពាណិជ្ជកម្មកើនឡើង ដើម្បីគាំទ្រដល់ការផលិត ការស្រាវជ្រាវ និងការពង្រីកឧស្សាហកម្មនេះ។ ឧស្សាហកម្ម EV របស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ការពង្រីកជាបន្តបន្ទាប់ ដោយសារគោលនយោបាយសាមសិបអែតសាមសិប (30@30) ដ៏មានមហិច្ឆតារបស់រដ្ឋាភិបាល ដែលកំណត់ថា ៣០% នៃយានយន្តទាំងអស់ដែលផលិតនៅក្នុងប្រទេសថៃនៅឆ្នាំ ២០៣០ ត្រូវតែជារថយន្តអគ្គិសនី។ គំនិតផ្តួចផ្តើម 30@30 នេះ រួមជាមួយនឹងកញ្ចប់លើកទឹកចិត្ត EV ៣,៥ សម្រាប់ឆ្នាំ ២០២៤ – ២០២៧ រួមមានការឧបត្ថម្ភធនយ៉ាងច្រើន […]

បច្ចុប្បន្នភាពត្រីមាសទី៣ឆ្នាំ ២០២៤ នៃនិន្នាការអត្រាការប្រាក់របស់ធនាគារនៅកម្ពុជា ធៀបនឹងទីផ្សារសកល

ទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក បង្ហាញពីការប្រែប្រួលសំខាន់ៗនៃគោលនយោបាយអត្រាការប្រាក់នៅទូទាំងធនាគារកណ្តាលនៃប្រទេសទីផ្សារសំខាន់ៗ ដែលភាគច្រើនស្ថិតនៅកម្រិតជុំវិញចន្លោះពី ៣,៥%​ ទៅ ៦% ខណៈធនាគារកម្ពុជា រក្សាអត្រាខ្ពស់ជាងគេ បើធៀបនឹងសមភាគីអន្តរជាតិ ពោលគឺលើ ១០% បើគិតត្រឹមរយៈពេលពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ យោងតាមទិន្នន័យពី NBC, Global Rates, Macrobond, CBRE Research, Q3 2024 ដែលចុះផ្សាយដោយ CBRE Cambodia ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២ឥ២៤។ ដោយឈរនៅលំដាប់ខ្ពស់បំផុត ធនាគារកម្ពុជារក្សាអត្រាការប្រាក់ចន្លោះពី ១០-១២% ដែលអត្រានេះគឺខ្ពស់ជាងចន្លោះពី ២-៣ ដងច្រើនជាងធនាគារកណ្តាលសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើន។ ក្នុងចំណោមធនាគារកណ្តាលនៃប្រទេសក្នុងតំបន់អាស៊ី៖ ធនាគារកណ្តាលចិនរក្សាអត្រាការប្រាក់ប្រហែល ៣,៥-៤% ធនាគារកណ្តាលជប៉ុន រក្សាអត្រាទាបគួរឱ្យកត់សម្គាល់ជិត 0% ធនាគារកណ្តាលសិង្ហបុរីដំណើរការប្រហែល ៣,៥% ធនាគារកណ្តាលឥណ្ឌារក្សាអត្រាការប្រាក់ប្រហែល ៦% ធនាគារកណ្តាលរបស់ប្រទេសលោកខាងលិច៖ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (US Federal Reserve)៖ […]

ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា នៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ខណៈតួលេខឆ្នាំ ២០២៤ នៅទាបខ្លាំង ធៀបនឹងឆ្នាំមុនៗ

បច្ចុប្បន្នភាពនៃវិស័យសំណង់របស់កម្ពុជា នៅមិនទាន់មានកំណើនខ្លាំងឡើងវិញនៅឡើយទេ ជាក់ស្តែងតួលេខនៃចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២៤ នៅមានតិចតួចជាងឆ្នាំ ២០២១ និង២០២៣ ពោលគឺបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២១៩០គម្រោង (ក្រោម ៤​ពាន់លានដុល្លារ) គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ពីចំនួនជិត ៤៨៤១ គម្រោង (ជិត១២ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ត្រីមាសទី ៣ ឆ្នាំ ២០២៤ និងបានបង្ហាញដោយ CBRE Research ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ គួររំលឹកថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ ទិដ្ឋភាពនៃការវិនិយោគលើវិស័យសំណង់របស់ប្រទេសកម្ពុជា មានការផ្លាស់ប្តូរជាដំណាក់កាលគួរឱ្យកត់សម្គាល់ផ្សេងៗគ្នា។ រយៈពេលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ វិស័យនេះ មានការកើនឡើងជាបន្តបន្ទាប់ និងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ដែលមានចំនួនគម្រោងវិនិយោគរហូតដល់ ៤៨៤១ គម្រោង ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណជិត ១២ ពាន់លានដុល្លារ។ ចំពោះគម្រោងវិនិយោគតាមវិស័យផ្សេងៗវិញ […]

ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើ​កម្រិត​មុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង

ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]

ក្រុមហ៊ុន PwC ត្រូវ​បានពិន័យ​ជា​ប្រាក់​ចំនួន ៦២,២ លាន​ដុល្លារ និង​បម្រាម​រយៈពេល ៦ ខែ​ជុំវិញ​សវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande

ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន​ PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក  និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា “PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។ ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC […]