សម្តេច ហ៊ុន សែន នឹងបើកសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅដើមខែធ្នូខាងមុខនេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងអញ្ជើញជាអធិបតីភាពបើកសម្ពោធស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី០៧ ខែធ្នូ ខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងក្នុងកិច្ចពិនិត្យទីតាំងកាលពី ថ្ងៃទី១៣ ខែវិច្ឆិកា នេះ ថាការសាងសង់ស្ពានគឺជិតសម្រេចបានជាស្ថាពរហើយ ដោយពិធីសម្ពោធនឹងប្រារព្ធឡើងនៅខែធ្នូ។

មានទីតាំងនៅក្នុងឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ស្ពានស្ទឹងត្រង់ក្រូចឆ្មា មានបណ្តោយប្រវែង ១.១៣១ ម៉ែត្រ ទទឹងប្រវែង ១៣,៥០ ម៉ែត្រ និងចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្រោយសាងសង់រួច ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

​នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យពន្លឿនការចរចាគម្រោងពង្រឹងផ្លូវដែកឱ្យ​ចេញជារូបរាងនៅមុនដំណាច់ឆ្នាំនេះ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទទួលសម្បទានគ្រប់គ្រងប្រព័ន្ធផ្លូវដែកកម្ពុជា Royal Railway of Cambodia ធ្វើការចរចារឱ្យបានចេញជាកាចុះអនុស្សរណៈយោគយល់គ្នាយ៉ាងយូរត្រឹមចុងឆ្នាំនេះ ដើម្បីធ្វើការពង្រឹងផ្លូវដែកនៅកម្ពុជាបន្ថែមទៀត។ ថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជា​ចូលជាសមាជិកអង្គការ​ពាណិជ្ជកម្មពិភពលោក (WTO)នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងតែចរចារធ្វើបន្ថែមទៀតទៅលើ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវ៉េ និងផ្លូវដែក ដើម្បី​បម្រើឲ្យវិស័យ​ដឹកបញ្ជូន។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា«ខ្ញុំបានឱ្យគោលការរួចហើយដល់ក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាចរចារឱ្យបានចេញជាការចុះអនុស្សរណៈយោគយល់គ្នា ឱ្យបានយ៉ាងយូរ​នៅចុងឆ្នាំនេះ ពីព្រោះបញ្ហាផ្លូវដែកនេះបានកកស្ទះគាំងរាប់ឆ្នាំមកហើយ ដោយយើងត្រូវពង្រឹងនិងមិនអាចទុកតទៅទៀតបានទេ»។ សម្តេចព្រមានដកគម្រោងនេះ ពីវិស័យឯកជនវិញ បើការចរចាឱ្យបានចេញជាកាចុះអនុស្សរណៈយោគយល់គ្នាយ៉ាងយូរត្រឹមចុងឆ្នាំនេះ មិនទទួលបានជោគជ័យ។​ បច្ចប្បន្ន ក្រុមហ៊ុន Royal Railway of Cambodia ទទួលបានសិទ្ធសម្បទានវិនិយោគលើការគ្រប់គ្រងប្រព័ន្ធផ្លូវដែកនៅកម្ពុជា ដែលមានពីរខ្សែ ពីរាជភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត។​ - Video Advertisement -

ប្រព័ន្ធចម្រោះទឹកស្អាតតម្លៃជាង ១៥ម៉ឺនដុល្លារ នៅមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងបរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានតម្លៃ ១៥៦.១៥០ដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោងខ្នាតតូចតម្លៃ ១៥៦.១៥០ ដុល្លារនេះ​គឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ។” ​ ឯកឧត្តមបានបន្ថែមថា៖ “ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំង​នេះបានរួមចំណែក​ធ្វើឱ្យកម្ពុជា​មានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តា​រាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើ​ននៃតម្រូវការទឹកស្អាត​របស់​ប្រជាជន​ ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។” គួរបញ្ជាក់ថា គម្រោងខ្នាតតូចនេះ ស្ថិតក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.000 ម៉ែត្រគូប ទៅ 3.000 ម៉ែត្រគូបក្នុងមួយថ្ងៃ។ […]

គម្រោងសង់ស្ថានីយ៍បូមទឹកថ្មីនៅស្វាយប៉ាក សម្រេចបាន ៩៦% ហើយ

គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីនៅស្វាយប៉ាក សម្រេចបាន ៩៦% ខណៈស្ថានីយ៍នេះ ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញបានមួយកម្រិតធំផងដែរ។ នេះបើតាមការប្រកាសឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែល បានបន្តថា គិតត្រឹមថ្ងៃទី ៩ ខែតុលាឆ្នាំ២០២៤នេះ ការសាងសង់ស្ថានីយ៍បូមទឹកថ្មីស្វាយប៉ាក សម្រេចបាន ៩៦% និងសាងសង់ស្ថានីយ៍បូមទឹកបន្ថែម សម្រេចបាន ២៥% ដែលគម្រោងទាំង២នេះ នឹងមានសមត្ថភាពបូមទឹកបន្ថែមសរុប នឹងកើនដល់ ៣៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយ ការលិចលង់នៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ។ បើតាមមន្ទីសារធារណការភ្នំពេញ បានបញ្ជាក់ទៀតថា នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤នេះ នឹងដាក់ដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន ២គ្រឿងទៀត ដែលមានអង្កត់ផ្ចិតទំហំ ១ម៉ែត្រ នៅស្ថានីយ៍បូមទឹកស្វាយប៉ាក ដែលសង្ឃឹមថា នឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ ពិសេសនៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ។ សូមរម្លឹកដែរថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកថ្មី ដែលមានសមត្ថភាព អាចបូមទឹកបានរហូត ៣ម៉ឺនម៉ែត្រគូប/១ម៉ោង ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ។ (អានបន្ថែម) មន្ទីរសាធារណការ […]

ចិនផ្តល់ជំនួយជាង ៤២លានដុល្លារ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន ស្នើនឹងជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមជំនួបទ្វេភាគីរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ និង ឯកឧត្តម  លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្តថា ភាគីចិនប្តេជ្ញាបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី​ បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀ​ត​ជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួ​យនឹ​ងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។ ជាការឆ្លើយតប សម្ដេចបវរធិបតីបាន ថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ […]

រដ្ឋប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដើម្បីឈានដល់ការអនុវត្តជំហានបន្ទាប់

​ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ នៃសាធារណរដ្ឋកូរ៉េ និងពិភាក្សាពីជំហានបន្ទាប់ជាមួយដៃគូពាក់ព័ន្ធ។ ការប្រកាសនេះ ធ្វើឡើងក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងតំណាងសមាគមក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ដឹកនាំដោយ លោក YOO Hanjun តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ១.) ផ្សព្វផ្សាយរបាយការណ៍សិក្សាស្តីពីការកែលម្អច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដល់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងកន្លងមក ២.) ចែករំលែកនូវបទពិសោធន៍ និងនវានុវត្តក្នុងការអនុវត្តគម្រោង ៣.) ពិភាក្សាពីជំហានបន្ទាប់ ក្រោយពីគម្រោងត្រូវបានបញ្ចប់ និង ៤.) ប្រកាសបញ្ចប់គម្រោងជាផ្លូវការ។ គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ត្រូវបានបង្កើតឡើងដោយមានគោលបំណងចម្បងដូចជា៖ ទី១.) សិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យប្រសើរឡើងរចនាសម្ព័ន្ធភស្តុភារកម្ម ប្រតិបត្តិការការងារ និងសមត្ថភាពនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទី២.) ពង្រឹងសមត្ថភាពធនធានមនុស្សពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និង ទី៣.) សិក្សាសមទ្ធិលទ្ធភាពនៃបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធអាទិភាព នៅច្រកព្រំដែនដើម្បីធ្វើឱ្យប្រសើរឡើងការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន មានជា […]

ចិនចំណាយជិត $១០ពាន់លាន ជីកព្រែកវៀងសមុទ្រភ្ជាប់មកប្រទេសអាស៊ាន បច្ចុប្បន្នសម្រេចបាន ៥៣%

ព្រែកជីកពីងលូ ( Pinglu ) តម្លៃ ៩,៩៧ពាន់លានដុល្លារ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធវៀងសមុទ្រដ៏សំខាន់នៅក្នុងតំបន់ស្វយ័តគួងស៊ី ( Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន សម្រេចការសាងសង់បាន ៥៣,២% ក្រោយចាប់ផ្តើមប្រតិបត្តិការជាង២ឆ្នាំ ចាប់តាំងពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២មក។ វឌ្ឍនភាពដ៏សំខាន់នេះ ត្រូវបានរាយការណ៍ដោយ pattayamail នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។​ ក្រោយសាងសង់រួច គម្រោងខ្នាតយក្សនេះ នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនពីតំបន់ណាននីងទៅកាន់ឈូងសមុទ្រ Beibu ភាគខាងត្បូងប្រទេសមកត្រឹម ១៥ ទៅ ១៧ ម៉ោងប៉ុណ្ណោះ។ ព្រែកជីកនេះ គឺជាធាតុសំខាន់នៅក្នុងផែនការប្រាំឆ្នាំទី ១៤ របស់ប្រទេសចិន និងជាយុទ្ធសាស្ត្រច្រករបៀងដី និងសមុទ្រខាងលិចថ្មី និងមានតួនាទីជានិម្មិតរូបបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងនៅក្នុងវិស័យភស្តុភាររវាងប្រទេសចិននិងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រែកជីក Pinglu មានប្រវែងសរុបប្រមាណ ១៣៤,២ គីឡូម៉ែត្រ ដែលមានទំហំអាចអនុញ្ញាតឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់ ៥០០០ តោន ចំនួន ០៣ អាចឆ្លងកាត់ទន្ទឹមគ្នាបាន ដែលធានាបាននូវការដឹកជញ្ជូនទំនិញតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ […]