Brother P-Touch: ការបិទឈ្មោះស្លាកសញ្ញាដែលធន់ជាប់សម្រាប់ការងារលំបាកៗ

ការបោះពុម្ពស្លាកសញ្ញាលើខ្សែកាប ខ្សែលួស ខ្សែភ្លើង ជញ្ជាំង និងឧបករណ៍ផ្សេងទៀត អាចជួបបញ្ហាលំបាក និងច្របូកច្របល់ ប្រសិនបើឧបករណ៍ទាំងនោះធ្វើដោយដៃ ប៉ុន្តែពេលនេះ ជាមួយនិងម៉ាស៊ីនបោះពុម្ពស្លាកសញ្ញា P-Touch ការបោះស្លាកសញ្ញាសម្រាប់ការងារលំបាកនានាលែងក្លាយជាបញ្ហាទៀតហើយ។

P-Touch ត្រូវបានរចនា និងផលិតឡើងដោយក្រុមហ៊ុន Brother Industries Ltd. ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកនាំមុខគេរបស់ជប៉ុន។ ក្នុងនោះ P-Touch ត្រូវបានបង្កើតឡើងដើម្បីបោះស្លាកសញ្ញាសម្រាប់ប្រភេទការងារនានា រួមទាំងការងារនៅក្នុងឧស្សាហកម្មសំណង់ផងដែរ។

P-Touch ដែលមានច្រើនម៉ូដែល P-Touch អាចអនុវត្តបានចំពោះមុខងារអគ្គិសនីស្ទើរតែទាំងអស់ ដូចជាប្រអប់ភ្លើង (ចាំបាច់ណាស់ក្នុងការបង្កើតស្លាកសញ្ញាសម្រាប់កន្លែងភ្ជាប់ខ្សែអគ្គិសនីស្មុគស្មាញ និងគម្របសញ្ញាសម្គាល់ជាដើម) ខ្សែភ្លើងមានស្រោម (ចាំបាច់ក្នុងការបង្កើតស្លាកសញ្ញាដែលរុំនៅជុំវិញខ្សែភ្លើង) ខ្សែភ្លើងសំប៉ែត (ចាំបាច់ក្នុងការបង្កើតស្លាកសញ្ញាដើម្បីកំណត់អត្តសញ្ញាណខ្សែភ្លើងដែលស្តើងខ្លាំង) បន្ទះបែងចែកភ្លើង (ចាំបាច់ក្នុងការបង្កើតស្លាកសញ្ញាកំណត់ប្រភេទផ្សេងគ្នានៃបន្ទះ ដូចជាបន្ទះតបណ្តាញ បន្ទះចែកចាយ និងប្លុកស្ថានីយ) និងឧបករណ៍បោះពុម្ពជាស៊េរី (ចាំបាច់ក្នុងការបង្កើតស្លាកសញ្ញាដើម្បីកំណត់លេខសម្គាល់ជាស៊េរី)។

ឧបករណ៍បោះស្លាកសញ្ញា P-Touch មានភាពស្អិតជាប់ខ្លាំង ធន់នឹងទឹក ធន់នឹងការហើរពណ៌ ធន់នឹងសីតុណ្ហភាព ធន់នឹងសំណឹក ព្រមទាំងធន់សារធាតុគីមី។ P-Touch អាចធន់នឹងបរិស្ថានអាក្រក់ដោយសារតែវាមានស្រទាប់បន្ថែមនៃលោហធាតុសំប៉ែត និងមានបច្ចេកវិទ្យាថ្មីកម្រិតខ្ពស់ដែលធ្វើឲ្យវាមានរូបរាងយ៉ាងសមស្រប។ អ្នកប្រើក៏អាចបង្កើត ឬរចនាស្លាកសញ្ញាទៅតាមតម្រូវការរបស់ខ្លួនផ្ទាល់ដោយឥតគិតថ្លៃ ដោយប្រើកម្មវិធី P-Touch Editor ដែលមានជម្រើសពណ៌ និងទំហំជាច្រើន។

ស្លាកសញ្ញា Brother TZe Laminated ក៏ត្រូវបានរចនាឡើងដើម្បីធន់នឹងទឹក ខ្លាញ់ ការហើរពណ៌ ព្រមទាំងសំណឹកផងដែរ។ ស្លាកសញ្ញានេះ អាចត្រូវបានប្រើទាំងក្នុងបរិស្ថានក្តៅ និងត្រជាក់ ទាំងបរិយាកាសខាងក្នុង និងខាងក្រៅ ដោយសារតែត្រូវបានការពារដោយសំបកលោហធាតុ។ ស្លាកសញ្ញានេះត្រូវបានបង្កើតឡើង ដើម្បីឲ្យមានលក្ខណៈសមស្របទៅតាមបទដ្ឋានឧស្សាហកម្ម និងសមស្របបំផុតសម្រាប់ការងារផលិត និងការងារសាងសង់ ឧបករណ៍Datacom និងអគ្គិសនី ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍សម្រាប់មុខជំនួញទូទៅ។

ក្រុមហ៊ុន Brother ក៏ផលិតបន្ទះពិសេសមួយដែលសមរម្យសម្រាប់វិស័យសំណង់។ បន្ទះកំណត់អត្តសញ្ញាណដែលអាចបត់បែនបាននេះ ត្រូវបានរចនាឡើងយ៉ាងពិសេសដោយមានស្រោបលោហធាតុ និងរចនាជាពិសេសសម្រាប់បោះស្លាកសញ្ញាត្រង់ផ្នែកកោងស្រួច និងផ្ទៃខាងក្រៅរាងដូចបំពង់ ព្រមទាំងល្អបំផុតសម្រាប់ការបោះស្លាកសញ្ញានៅជុំវិញកន្លែងធារាសាស្ត្រ និងកន្លែងតំណភ្ជាប់អគ្គិសនី កន្លែងមានផ្ទៃកោងតូច ដូចជាបំពង់ ខ្សែលួសមានស្រោម។ វាល្អសម្រាប់ការរុំខ្សែភ្លើង ខ្សែកាបិ៍ ផ្ទៃរាងដូចបំពង់ ផ្នែកកោងស្រួច បំពង់ PVC និងរំពាត់ជាដើម។

បន្ទះនេះមានភាពស្អិតជាប់ខ្លាំងពីរដងដែលជាបន្ទះស្រោបលោហធាតុស្ដង់ដាររបស់ក្រុមហ៊ុន។ វាមាននូវសារធាតុស្អិតដែលមានសភាពទន់ និងដែលបំពេញផ្ទៃអស់ភាពស្អិតភ្លាមៗសំរាប់ទប់ទល់នឹងបរិយាកាសខាងក្រៅ។ វាល្អបំផុតសម្រាប់ការបោះស្លាកសញ្ញាក្នុងវាយនភណ្ឌ និងផ្ទៃគ្រោតគ្រាត ឬមិនស្មើ ដូចជាប្រតិបត្តិការក្នុងរោងចក្រ កន្លែងផលិតកម្មជាដើម។
វាក៏ល្អសម្រាប់ផ្ទៃដែក ផ្ទៃមានលាបម្សៅ បន្ទះបែងចែក ទូឧបករណ៍ប្រើប្រាស់និងរោចក្រ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Business Machines & Supplies Center (BMSC) ទទួលបានសិទ្ធិចែកចាយនូវម៉ាស៊ីនបោះពុម្ពស្លាកសញ្ញា និងបន្ទះលោហធាតុរបស់ក្រុមហ៊ុន Brother P-Touch ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទឹកចិត្តសប្បុរសធម៌គ្មានដែនកំណត់! កម្មវិធីបរិច្ចាគឈាមពី ប៉េង ហួត គ្រុប

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម” ដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងគាំទ្រដោយមន្ទីរសម្រាកព្យាបាល និងសម្ភព សុខាសា ឡងជីវិធី ដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះប្រកបដោយជោគជ័យដោយទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់សាធារណជន អ្នករស់នៅក្នុងគម្រោងបុរី ប៉េង ហួត ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។ សូមគូសបញ្ជាក់ផងដែរថាកម្មវិធីបរិច្ចាគឈាមនេះគឺបើកចាប់តាំងពីម៉ោង ៨:៣០ នាទីព្រឹក – ៤:០០ នាទីរសៀលដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងយកចិត្តទុកដាក់ពីកត្តាពេលវេលាសម្រាប់អ្នកស្មគ្រ័ចិត្តបរិច្ចាគឈាមបានសម្រាក និងទទួលទានអាហារបានគ្រប់គ្រាន់ផងដែរ។ សន្ទុះនៃការចូលរួមយ៉ាងច្រើនបែបនេះសបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យសុខាភិបាលតាមរយៈការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ ក៏ដូចជាអាចជួយកាត់បន្ថយពីហានិភ័យជំងឺមួយចំនួនសម្រាប់អ្នកបរិច្ចាគផងដែរ។ ការរៀបចំកម្មវិធីនេះឡើង គឺជាការឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គម ដែលជាសសរស្តម្ភទី៣ នៃកិច្ចការទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមមាន៖ «អប់រំ […]

តើអាមេរិកប្រើបច្ចេកវិទ្យាអ្វីដើម្បីជួសជុលស្ពានចាស់ៗជាង ១០០០ កន្លែង បានយ៉ាងលឿន?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិកថ្មីៗនេះបានបង្ហើបពីការប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ថ្មីមួយដើម្បីជួសជុលស្ពានចាស់ទ្រុឌទ្រោមជាង ១,០០០ កន្លែងបានយ៉ាងលឿន ដោយមិនចាំបាច់ប្រើពេលដល់ទៅជាង១០ឆ្នាំ ឬចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ។ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Digital Twin​ ក្រុមហ៊ុនវិស្វកម្ម Qk4 បានធ្វើទំនើបកម្មកម្មវិធីស្ពានរបស់រដ្ឋ ដោយកាត់បន្ថយពេលវេលាត្រួតពិនិត្យបានរហូតដល់ ៩០% និងសន្សំថវិការាប់លានដុល្លារ។ បន្ទាប់ពីគ្រោះទឹកជំនន់នៅក្នុងឆ្នាំ ២០២២ រដ្ឋ Kentucky បានប្រឈមមុខនឹងភារកិច្ចដ៏លំបាកក។ ស្ពានជាង ១,០០០ កន្លែងត្រូវការការជួសជុល ដែលស្ពានភាគច្រើនបានខូចខាតផ្នែករចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើប្រើប្រាស់វិធីសាស្ត្របែបធម្មតា គម្រោងនេះអាចនឹងចំណាយពេល ១០ ឆ្នាំ និងអស់ប្រាក់ប្រហែល ៧ លានដុល្លារអាមេរិក។ ក្រោយវិភាគ ក្រុមហ៊ុនយល់ថាការប្រើវិធីបែបធម្មតាគឺមិនទាន់ពេលឡើយ ខណៈសម្រេចចិត្តជ្រើសរើសប្រើកម្មវិធីរបស់ Bentley។ កាលពីមុន អ្នកវាស់វែងត្រូវចំណាយពេលរាប់ខែដើម្បីវាស់ស្ទង់ស្ពានមួយដោយផ្ទាល់ និងគូរទិន្នន័យដោយដៃ។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Bentley ក្រុមវិស្វករប្រើប្រាស់ដ្រូន (Drones) និងឧបករណ៍ស្កែនឡាស៊ែរ ដើម្បីបង្កើត “Digital Twin” ដែលជាប្លង់និម្មិត 3D ដ៏មានសុក្រិតភាពខ្ពស់នៃស្ពានទាំងនោះ។ គំរូនេះប្រាប់យ៉ាងលម្អិតថាស្ពាននោះខូចត្រង់ណាស់ ហើយត្រូវជួសជុលយ៉ាងដូចម្ដេច។ ក្រោយពីបានទិន្នន័យ […]

ចិនជួយកម្ពុជាសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ប្រទេសចិន នឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈការបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ សំដៅឈានទៅលើកកម្ពស់សុខភាពសាធារណៈ កាន់តែប្រសើរ។ នេះបើតាមហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបញ្ជាក់ថា លោកមានក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងធ្វើឱ្យប្រសើរឡើងចំពោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលទទួលជំនួយពីរដ្ឋាភិបាលប្រទេសចិន។ ឯកឧត្តមបញ្ជាក់ថា ភាគីចិននឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។ តាមរយៈគម្រោងនេះ ឯកឧត្តម Wang Wenbin ជឿជាក់ថា ក្រោយបានបញ្ចប់គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ រួមជាមួយនឹងអគារវេជ្ជសាស្ត្រមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាត្បូងឃ្មុំ នឹងចូលរួមចំណែកជាវិជ្ជមានក្នុងការកែលម្អបរិយាកាសវេជ្ជសាស្ត្រសម្រាប់ប្រជាជនកម្ពុជា។ - Video Advertisement -

កម្មវិធី Bentley MicroStation ជួយតភ្ជាប់តំបន់ដាច់ស្រយាលបំផុតនៃប្រទេសកូឡុំប៊ី

ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ប្រទេសកូឡុំប៊ី SATENA កំពុងប្រើប្រាស់កម្មវិធីវិស្វកម្មទំនើបថ្មីមួយដែលហៅថា “ផ្លូវដែលមើលមិនឃើញនៅលើមេឃ” ដើម្បីធ្វើឱ្យការហោះហើរទៅតំបន់ភ្នំ និងព្រៃដែលដាច់ស្រយាលបំផុត បានងាយស្រួលជាងមុន។ ជាទូទៅ នៅក្នុងតំបន់ភ្នំដ៏ខ្ពស់ និងព្រៃក្រាស់នៃប្រទេសកូឡុំប៊ី គឺពិបាកចូលទៅដលណាស់ ពោលគឺគ្មានផ្លូវនោះ។ សម្រាប់អ្នករស់នៅតំបន់នោះវិញ ដើម្បីទៅជួបគ្រូពេទ្យ ទៅសាលារៀន ឬទៅផ្សារ គឺត្រូវធ្វើដំណើរយ៉ាងលំបាកជាច្រើនថ្ងៃតាមទូក និងការជិះសត្វលា។ ដូច្នេះ ការជិះយន្តហោះគឺចាំបាច់បំផុត ពិសេសនៅពេលមានអាសន្ន។ ប៉ូន្តែ ការហោះហើរនៅក្នុងប្រទេសកូឡុំប៊ី គឺជាពិបាកណាស់ដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលមានភ្នំ ព្រៃ និងជ្រលងច្រើន។ អ្នកបើកបរយន្តហោះជួយភាពលំបាកយ៉ាងខ្លាំង ដោយហោះកាត ជ្រលងភ្នំដ៏ចង្អៀត កំពូលភ្នំខ្ពស់ៗ និងអាកាសធាតុដែលមិនល្អ។ ដូច្នេះ ជើងហោះទៅតំបន់ដាច់ស្រយាលទាំងនោះគឺមានតិចបំផុត។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានប្រើកម្មវិធី Bentley MicroStation  ដើម្បីបង្កើតជាផែនទីគំរូនៃស្ថានភាពភូមិសាស្ដ្រដើម្បីជួយដល់វិស្វករ។ កម្មវិធីកុំព្យូទ័រនេះ ជួយឱ្យវិស្វកររចនាផ្លូវអាកាសជាលក្ខណៈ 3D យ៉ាងជាក់លាក់ ដែលបង្ហាញអ្នកបើកបរយន្តហោះឱ្យដឹងច្បាស់ថា ត្រូវបត់នៅកន្លែងណា និងត្រូវហោះហើរក្នុងកម្ពស់ប៉ុណ្ណា ដើម្បីជៀសផុតពីឧបសគ្គភ្នំ។ ការរៀបចំផែនទីឌីជីថលនេះ ធានាថាទោះបីជាយន្តហោះមានបញ្ហាម៉ាស៊ីនក្នុងពេលហោះឡើងក៏ដោយ ក៏វានៅតែមានផ្លូវសុវត្ថិភាពដែលត្រូវបានធានាសម្រាប់ការហោះហើរទៅមុខទៀត។ ដំណើរការនេះចាប់ផ្តើមដោយការយកទិន្នន័យអំពីកម្ពស់ភ្នំ និងទីតាំងផ្លូវរត់យន្តហោះ ដើម្បីបង្កើតជាគំរូឌីជីថលនៃផ្ទៃដី។ បន្ទាប់មក ក្រុមការងារអាចរចនាផ្លូវហោះហើរដែលត្រង់ជាងមុន […]

កម្ពុជា-សិង្ហបុរី ប្តេជ្ញាខិតខំបង្កើនទំហំពាណិជ្ជកម្មឱ្យសម្រេចបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់

កម្ពុជា-សិង្ហបុរី បានប្តេជ្ញារួមគ្នាថា នឹងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១០ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំបន្តបន្ទាប់ទៀត ខណៈមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ៥ប៊ីលានដុល្លារអារមេរិក។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដែលមានការកើនឡើង និងមានការពេញចិត្ត ដែលពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដល់ជាង ៥ប៊ីលានដុល្លារអាម៉េរិក ហើយសម្ដេចសង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងដាក់គោលដៅបន្តទៀតធ្វើយ៉ាងណាសម្រេចឱ្យបាន១០ប៊ីលានដុល្លារនៅឆ្នាំបន្តបន្ទាប់នេះ។ សម្ដេចតេជោ ក៏បានចាត់ទុកថាទំនាក់ទំនងនយោបាយការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជារឿងដ៏ចាំបាច់ ដែលជាផ្នែកក្នុងការរុញច្រាននូវទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។ ជាមួយគ្នានេះ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ខណៈលោកស្រី ក៏បានប្តេជ្ញាបន្ត បង្កើនទំហំពាណិជ្ជកម្ម និងនយោបាយប្រទេសទាំងពីរឱ្យកាន់រីកចម្រើនទៅទន្ទឹមគ្នា។ សូមរំឭកដែរថា កាលពីឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម ២,៣៤១ប៊ីលានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា […]

រដ្ឋរៀបចំផែនការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរនិងដីតំបន់ជុំវិញបឹងទន្លេសាប

រាជរដ្ឋាភិបាលបានពិនិត្យ និងពិភាក្សាលើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតលើតំបន់រមណីយដ្ឋានអង្គរ និងផែនការប្រើប្រាស់ដីតំបន់ជុំវិញបឹងទន្លេសាប។ នេះបើយោងតាមកិច្ចប្រជុំ ធ្វើឡើងក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំ បានឱ្យដឹងថា គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម បានរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតជាសំខាន់ លើ ១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងគ្រប់ឃុំ នៅតំបន់១ តំបន់២ និងតំបន់៣ នៅខេត្តជុំវិញតំបន់បឹងទន្លេសាបទាំងអស់ ក្នុងគោលបំណងថែរក្សាការពារបេតិកភណ្ឌពិភពលោកអង្គរ ថែរក្សាអាយុជីវិតបឹងទន្លេសាប កសាងខឿនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប។ យោងតាមរបាយការណ៍ តំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិភណ្ឌពិភពលោកអង្គរ សរុបមានចំនួន១១៤ ភូមិ ដោយចែកជាតំបន់ឧទ្យានកណ្តាល តំបន់បន្ទាយស្រី និងតំបន់រលួស ហើយការប្រើប្រាស់ដីត្រូវបានកំណត់លក្ខខណ្ឌទៅតាមទីតាំង ១.ទីតាំងត្រូវការពារដាច់ខាត ២.ទីតាំងទ្រនាប់ ៣.ទីតាំងភូមិឋានជនបទ ៤.ទីតាំងភូមិឋានទីប្រជុំជន ៥.ទីតាំងអាជីវកម្ម និង ៦.ទីតាំងកសិកម្ម។ ចំណែកផ្ទៃដីតំបន់ទាំងបី បន្ទាប់ពីការពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ក្នុងភូមិសាស្ត្រខេត្តទាំង៦ជុំវិញបឹងទន្លេសាប ក្នុងឆ្នាំ២០២៤គឺ […]