ឯកឧត្តមស៊ុន ចាន់ថុល ជំរុញឱ្យពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពតត្រឹមខែ មិថុនា ឆ្នាំនេះ

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យក្រុមហ៊ុនទទួលខុសត្រូវបន្ថែមកំលាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពត ឱ្យបានក្នុងខែ មិថុនា ឆ្នាំ ២០២១ នេះ ក្រោយពន្យារពេលជាច្រើនសារមក។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ក្នុងកិច្ចត្រួតពិនិត្យកំពង់ផែ កាលពីព្រឹកថ្ងៃទី ៤ ខែមករា នេះ ថា៖ «ក្រុមហ៊ុន គួរបន្ថែមមនុស្សធ្វើការទៀត ឬដាក់ផែនការរាប់ថយក្រោយឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យចប់តាមផែនការនៅខែ ៦»។

«យើងធ្វើយឺតយ៉ាវបែបនេះ គឺមិនល្អទេ ខាងក្រសួងទេសចរណ៍ក៏មិនសប្បាយចិត្ត ខាងADB ក៏មិនសប្បាយចិត្ត។ ដូច្នេះ ត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស សាងសង់ឲ្យបានត្រឹមត្រូវ ត្រឹមខែ ៦ តាមការសន្យាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ឯកឧត្តម បានបន្ត។

ក្រុមហ៊ុនសាងសង់ បានទទួលសំណើរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ហើយក៏បានរាយការណ៍ថា មកទល់បច្ចុប្បន្នការសាងសង់សម្រេចបាន ៤៥% ហើយ ដោយនៅខែ មេសា ខាងមុខនេះ គឹគ្រោងនឹងបញ្ចប់គ្រោងអគារទាំងមូល។

គួរបញ្ជាក់ផងដែរថា ការជំរុញពីឯកឧត្តម គឺដោយសារតែគម្រោងនេះបានបង្អាក់ដំណើរការសាងសង់មួយរយៈ ដោយសារវិបត្តិកូវីដ ១៩ ដែលធ្វើឱ្យការសាងសង់យឺតយ៉ាវ។ (អានបន្ថែម)

កំពង់ផែទេសចរណ៍ខេត្តកំពត កំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ ហិកតា ដែលមានជម្រៅ ៤,៥ ម៉ែត្រ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីតម្លៃជាង ៨ លានដុល្លារ។ (អានបន្ថែម)

ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដឹកអ្នកដំណើរពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតស៊ីម៉ង់ត៍ តម្លៃ ២៥៣លានដុល្លារ នៅបាត់ដំបង សម្រេចការសាងសង់បាន ៨៥%​

គិតមកដល់ពេលនេះ រោងចក្រស៊ីម៉ង់ត៍ខនស៍ទី២ នៅខេត្តបាត់ដំបង តម្លៃ ២៥៣លានដុល្លារ សម្រេចការសាងសង់បាន​ប្រមាណ ៨៥%​ ហើយគ្រោងនឹង​ដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេប៊ុករបស់សមាគម​ឧកញ៉ា​កម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ អ្នកឧកញ៉ា វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុនរោងចក្រខនស៍ស៊ីមេន បានបញ្ជាក់ឱ្យដឹងថា ​គម្រោងរោងចក្រស៊ីម៉ង់ត៍ខនស៍ទី២នេះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបងលើផ្ទៃដី ៤០៧ហិចតា និងមានទុនវិនិយោគសរុបប្រមាណជា ២៥៣លានដុល្លារ ដែលនេះជាការវិនិយោគរួមគ្នារវាងភាគីកម្ពុជា និងភាគីចិន។ គួរបញ្ជាក់ថា ក្រោយបញ្ជប់ការសាងសង់ រោងចក្រមួយនេះអាចផលិតស៊ីម៉ង់ត៍បានចំនួន ៥ពាន់តោនក្នុងមួយថ្ងៃ និង២លានតោនក្នុងមួយឆ្នាំ។ អ្នកឧកញ៉ាបន្តថា គម្រោងនេះ ត្រូវបានចាប់ផ្តើមសាងសង់នាអំឡុងខែសីហា ឆ្នាំ២០១៨ ហើយបើគិតមកទល់ពេលនេះសម្រេចបាន ៨៥%ហើយ បើតាមផែនការគម្រោងនេះនឹងបញ្ចប់ការសាងសង់ និងឈានដល់ការចាប់ផ្តើមផលិតស៊ីម៉ង់ត៍ជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។ គួររំលឹកថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៦ ក្នុងនោះមានរោងចក្រចំនួន៥ កំពុងដំណើរការ ដោយអាចផលិតស៊ីម៉ង់ត៍សរុបបានប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។ ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ទាំង៥ ដែលកំពុង​ដំណើរកា​រនោះ ​រួម​មាន ​ក្រុមហ៊ុន ​ជីបម៉ុង […]

រោងចក្រដំឡើងរថយន្តToyota តម្លៃជាង ៣៦លានដុល្លារ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ

រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន ដែលមានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២.៩៧១ម៉ែត្រក្រឡា។(អានបន្ថែម) បន្ថែមពីនេះ រោងចក្រនេះ ប្រើប្រាស់ទុនវិនិយោគចំនួន ៣៦.៧៨១.០០០ដុល្លារអាមេរិក និងប្រើប្រាស់បុគ្គលិកសរុបចំនួន ១៥០នាក់។ លើសពីនេះ រោងចក្រនេះ មានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ […]

កម្ពុជាកំពុងពន្លឿនបង្កើតទារកដ្ឋានសហគមន៍ឱ្យមានស្តង់ដារអន្តរជាតិសម្រាប់កម្មករ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំប្រមូលធាតុចូល ដើម្បីរៀបចំនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដារអន្តរជាតិ។ ក្រសួងបានបើកកិច្ចប្រជុំពិភាក្សាជាមួយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនូវនីតិវិធីប្រតិបត្តិការស្តង់ដា (SOP) ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយទាក់ទងនឹងការជួយជ្រោមជ្រែងលើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នេះ។ ជាមួយនឹងកិច្ចសហការនេះ អង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក បានធ្វើបទបង្ហាញអំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិត និងកិច្ចសហការ ព្រមទាំងពិភាក្សាជាមួយនិយោជកដើម្បីសាងសង់ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ ដោយបានផ្តល់ធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។ គូសបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍នេះ គឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ សម្តេច បានណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ […]

ក្រុមហ៊ុនខូប៊ឺ ភែកឃីជីង បោះទុនជាង $៣លាន បង្កើតរោងចក្រផលិតកេសកាតុងនៅព្រះសីហនុ

អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) បានសម្រេចឯកភាពជូនក្រុមហ៊ុន​ ខូប៊ឺ​ ភែកឃីជីង​ (ខេមបូឌា​)​ ឯ.ក​​ វិនិយោគជាង ៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកេសកាតុងនៅខេត្តព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ ក្រុមហ៊ុនខាងលើនេះ ប្រើដើមទុនចុះបញ្ជី ១.៥០០.០០០ដុល្លារ និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លារ បង្កើតរោងចក្រផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ។ បើតាមកិច្ចប្រជុំខាងលើ អនុគណៈកម្មាធិការ បានឯកភាពលើសំណើស្នើសុំវិនិយោគនេះ​ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្តព្រះសីហនុ​។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនខាងលើ នឹងវិនិយោគបង្កើតរោងចក្រថ្មីនេះ ដែលស្ថិតនៅភូមិអូរចំណារ​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៣ខែដំបូង ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ (អានបន្ថែម) - Video Advertisement -

២០២៣ កម្ពុជាមានគម្រោងទទួលបានការអនុញ្ញាតសាងសង់ជាង ៣.២ពាន់គម្រោង ប្រើទុនជាង$៥ពាន់លាន កើន៨៤%

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ចំនួន ៣,២០៧គម្រោង ប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ កើនឡើង ​៨៤ភាគរយ បើធៀបនឹងទុនវិនិយោគក្នុងឆ្នាំ២០២២។ ដោយឡែក បើប្រៀបធៀបចំនួនគម្រោងសាងសង់ក្នុងឆ្នាំ២០២៣ (៣.២០៧គម្រោង) ជាមួយនឹងឆ្នាំ២០២២ មានការធ្លាក់ចុះ ១.០៦៨គម្រោង ប៉ុន្តែបែរជាមានការកើនឡើងនៃចំនួនផ្ទៃក្រឡាសាងសង់គឺ ១៣.៣១លានម៉ែត្រការ៉េ កើនឡើង៨០ភាគរយ ធៀបនឹងឆ្នាំ២០២២។​ អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមគម្រោងទទួលបានការអនុញ្ញាតសាងសង់ទាំងអស់ មានគម្រោងលំនៅដ្ឋានចនួន ២.៧០០គម្រោង ក្នុងនោះ គម្រោងបុរីចំនួន  ២​.៦០៦ គម្រោង និងគម្រោងខុនដូ ៩៤គម្រោង។ ចំណែកសំណង់ឧស្សាហកម្មមាន ១៩០គម្រោង, សំណង់ពាណិជ្ជកម្ម ១៩៨គម្រោង, សំណង់ទេសចរណ៍ ៥៥គម្រោង, សំណង់វិនិយោគ ៣គម្រោង, និងសំណង់សាធារណៈ ៦១គម្រោង។​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ឆ្នាំ២០២៣ វិស័យសំណង់សម្រេចបានកំណើនល្អប្រសើរទាំងផ្ទៃក្រឡាសាងសង់ និងទំហំទឹកប្រាក់សាងសង់ ធៀបនឹងឆ្នាំ២០២២។ ក្រសួង ប​ញ្ជាក់ថា៖ “ផលជាវិជ្ជមាននៃកំណើនវិនិយោគឯកជន បានធ្វើឱ្យវិស័យសំណង់សម្រេចបានកំណើនល្អប្រសើរ ជាពិសេសក្នុងគម្រោងសំណង់ធំៗ បើធៀ​បនឹងឆ្នាំ២០២២កន្លងទៅ”។​​ - […]

ក្រុមហ៊ុនហុងកុង ចង់វិនិយោគវិស័យសំខាន់ៗ៥បន្ថែមទៀត នៅកម្ពុជា

ក្រុមហ៊ុន Sunwah Group មកពីហុងកុង គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗចំនួន ៥ទៀត នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងមានរោងចក្រកែច្នៃគ្រឿងសមុទ្រ សម្រាប់នាំចេញទៅទីផ្សារបរទេសតាំងពីឆ្នាំ១៩៩៤។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានដឹកនាំប្រតិភូ​ប្រមាណជាង ៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។ បន្ថែមពីនេះ លោកបានជម្រាបសម្តេចអំពីបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។ […]