អាគារខ្ពស់ជាងគេរបស់វៀតណាមឈ្នះពានរង្វាន់

រមួយដែលនឹងក្លាយជាអាគារខ្ពស់បំផុតនៅប្រទេសវៀតណាម ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ បានឈ្នះពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិ។

អគារ Landmark 81 ដែលមានកម្ពស់ ៤៦០ម៉ែត្រ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និងដែលត្រូវបានរចនាដោយក្រុមហ៊ុន Atkins ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏នេះ បានឈ្នះពានរង្វាន់ “ស្ថាបត្យកម្មល្អបំផុតនៅលើពិភពលោក (World’s Best Architecture)” នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ ២០១៧ (International Property Awards 2017) ដែលបានរៀបចំឡើងនៅទីក្រុងឡុងដ៍កាលពីខែធ្នូ។

អគារនេះក៏ទទួលបានពានរង្វាន់ “ស្ថាបត្យកម្មអគារលំនៅឋានកម្ពស់ខ្ពស់អន្ដរជាតិល្អបំផុត” និង “ស្ថាបត្យកម្មអគារលំនៅឋានកម្ពស់ខ្ពស់ល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិក”។

លោក Ian Milne ប្រធានរចនាប្លង់នៅក្រុមហ៊ុន Atkins សម្រាប់អគារ Landmark 81 បានមានប្រសាសន៍ថា “ខណៈដែលនគរូបនីយកម្មនៅអាស៊ីបន្តកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រជាជននៅទីក្រុងកើនឡើងនោះ Landmark 81 គឺជាឧទាហរណ៍ដ៏ល្អមួយក្នុងការបង្ហាញពីសក្តានុពលសម្រាប់ការរស់នៅក្នុងអគារខ្ពស់។ ការបង្កើតកន្លែងរស់នៅឆ្ពោះរកអគារខ្ពស់ៗដែលមានគុណភាព និងងាយស្រួលលើទីតាំងដែលមានកំណត់ អាចជាដំណោះស្រាយប្រកបដោយនិរន្តភាព និងភាពទាក់ទាញសម្រាប់តំបន់។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិន DANONG គ្រោងវិនិយោគលើវិស័យកសិកម្មនៅខេត្តតាកែវ ដោយផ្តោតលើបសុសត្វ

ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Development Group មានគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ដោយផ្តោតសំខាន់លើបសុសត្វ និងផលិតផលកសិកម្មធំៗចំនួន៤ ប្រភេទ។ នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុន ជាមួយរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានបង្ហាញពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ។ លោកបានសង្កាត់ធ្ងន់ទៀតថា គម្រោងវិនិយោគមួយនេះនឹងផ្តោតលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ៤ប្រភេទ រួមមាន៖ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ  ការបង្កាត់ពូជនិងដាំពោត ការដាំដុះដំឡូងមី និងការចិញ្ចឹមជ្រូក និងគោ។ លោកបន្តថា សមាសធាតុសំខាន់ៗទាំងនេះ នឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ជាការឆ្លើយតប ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅក្នុងខេត្តសាន់តុងរបស់ប្រទេសចិន។ ឯកឧត្តមបន្តថា ប្រសិនបើបានក្រុមហ៊ុនមកចូលរួម ចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ នោះវិស័យកសិកម្មរបស់ខេត្តនឹងរីកចម្រើនបានលឿន […]

១០ខែនេះ កម្ពុជានាំចូលដែកសរុបជាង ៥០០លានដុល្លារ កើន៦៥ភាគរយ

នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់វិស័យសំណង់ ការនាំចូលដែក និងដែកថែបរបស់កម្ពុជាបានកើនឡើងដល់ជាង ៥០៥លានដុល្លារ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ។ តួលេខគួរឱ្យកត់សម្គាល់នេះ ត្រូវបានតំណាងឱ្យការកើនឡើង ៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំចូលមានត្រឹមតែ ៣០៥លានដុល្លារប៉ុណ្ណោះ។ នេះ​បើ​តាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)។ ក្នុងខែតុលាតែមួយបានកត់ត្រាថា ការនាំចូលដែក និងដែកដែលមានចំនួនសរុប ៥២,៥លានដុល្លារ ពោលគឺកើនឡើង ១០៥ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២៣ ដែលមានចំនួននាំចូលត្រឹមតែ ២៥,៤លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នការនាំចូលដែក និងដែកថែប បានរួមចំណែក ២,២ភាគរយ នៃការនាំចូលសរុបរបស់កម្ពុជា ដែលមានតម្លៃប្រមាណ ២៣,៤ ពាន់លានដុល្លារ។ អ្នក​ជំនាញ​បានចាត់​ទុកថា ​ការ​កើន​ឡើង​នេះ​ជា​សញ្ញា​វិជ្ជមាន ដែល​បង្ហាញ​ថា​វិស័យ​សំណង់​របស់​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ពី​បញ្ហា​ប្រឈម​នាៗ នាពេលកន្លងមក។ - Video Advertisement -

១០ខែ កំពង់ផែស្វយ័តភ្នំពេញទទួលបានកុងតឺន័រឆ្លងកាត់ជាង ៤០ម៉ឺនTEUs កើនជិត ២០%

នៅក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញរបាយការណ៍ថាទទួលបានកុងតឺន័រជាង ៤០ម៉ឺន TEUs ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ ដែលជាការកើនឡើងជិត ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដ៏សំខាន់នេះបានឆ្លុះបញ្ចាំងពីការពង្រីកជាបន្តបន្ទាប់របស់កំពង់ផែ និងការបង្កើនតួនាទីនៅក្នុងវិស័យភស្តុភាររបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ផ្សព្វផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់កំពង់ផែ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ខែតុលាតែមួយ កំពង់ផែស្វយ័តភ្នំពេញទទួលបាន ៣៥.២៦៤ TEUs ដែលមានការកើនឡើង ១៧,៧៥ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២៣។ តួលេខទាំងអស់នេះបង្ហាញឱ្យឃើញថា ដំណើរការដ៏រឹងមាំរបស់កំពង់ផែចំពេលមានការប្រកួតប្រជែងក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក។ បើនិយាយពីប្រាក់ចំណូលវិញ កំពង់ផែនេះរកបានជាង ២៧លានដុល្លារក្នុងអំឡុងពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៤ ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើង ១៥ភាគរយ ធៀបនឹងឆ្នាំមុន។ ប្រភពចំណូលទាំនោះរួមមានជាង ២២លានដុល្លារពីប្រតិបត្តិការកំពង់ផែ ជាង ៣លានដុល្លារពីអាជ្ញាធរកំពង់ផែ និងប្រាក់ចំណូលបន្ថែមពីសេវាកម្មផ្សេងៗដែលផ្តល់ដោយកំពង់ផែ។(អានបន្ថែម) យ៉ាងណាក៏ដោយ កំពង់ផែស្វយ័តភ្នំពេញនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងការតភ្ជាប់របស់កម្ពុជា ដោយពង្រឹងជំហររបស់ខ្លួនជាតួអង្គដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រក្នុងតំបន់។ - Video Advertisement -

ក្រុមហ៊ុនចិនចាប់អារម្មណ៍ខ្លាំងលើការដាំដុះកែច្នៃទុរេននៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

ក្នុង​ការ​ឈាន​ទៅ​រក​សក្តានុពល​កសិកម្ម​របស់​កម្ពុជា ក្រុមហ៊ុន Zhengzhou Chen’s Sun មក​ពី​ប្រទេស​ចិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​វិនិយោគ​លើ​ការ​ដាំដុះ​ទុរេន​ និងបង្កើតរោងចក្រកែច្នៃសម្រាប់​ការ​នាំ​ចេញទៅទីផ្សារអន្តរជាតិ។ គំនិតផ្តួចផ្តើមដ៏មានសុទិដ្ឋិនិយមនេះត្រូវបានគូសបញ្ជាក់ក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកស្រី Xuemei Chen ជាប្រធានក្រុមហ៊ុន Zhengzhou Chen’s Sun នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Kunming ខេត្ត Yunnan សាធារណៈរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកស្រី Chen បានលើកឡើងថា កម្ពុជាមានសក្ដានុពលធំធេងណាស់ក្នុងវិស័យកសិកម្ម ជាពិសេសឧស្សាហកម្មផ្លែឈើ តួយ៉ាងមានដូចជា ទុរេន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “ស្តេច​នៃ​ផ្លែឈើ” ​ដែលអាចធ្វើការដំាដុះ និងកែច្នៃសម្រាប់ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ។ យ៉ាងណាមិញលោកស្រីក៏បានបង្ហាញពីចក្ខុវិស័យចង់វិនិយោគដាំដុះទុរេន និងបង្កើតរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតផងដែរ។ លោកស្រី Chen ជឿជាក់យ៉ាងមុតមាំថា ផែនការវិនិយោគរបស់លោកស្រីនឹងជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនថែមទៀត។ នៅពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកការជំរុញការនាំចេញកសិផលរបស់ខ្លួនដូច្នេះ ការចូលរួមរបស់អ្នកវិនិយោគបរទេសដូចជា Zhengzhou Chen’s Sun ត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍន៍ដ៏វិជ្ជមាន។ ជាការឆ្លើយតប […]

រដ្ឋប្រកាសបញ្ចុះតម្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល៣ថ្ងៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងលេខ ០៥២ សក.អរហ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបញ្ចុះតម្លៃ ២០% សម្រាប់ យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ចំពោះយានយន្តដឹកទំនិញធុនធ្ងន់ដែលមានទម្ងន់ផ្ទុកលើសពី១០តោនឡើងទៅ ការបញ្ចុះតម្លៃត្រូវបានរក្សាដដែលទៅតាមម៉ោងកំណត់ដូចខាងក្រោម៖ – ចាប់ពីម៉ោង ៨:០០នាទី ដល់ ម៉ោង ២០:០០នាទី បញ្ចុះតម្លៃ ៤០% – ចាប់ពីម៉ោង ២០:០០នាទី ដល់ ម៉ោង ៨:០០នាទី បញ្ចុះតម្លៃ ៦០% គួរបញ្ជាក់ថា​ ថ្មីៗនេះ ក្រុមហ៊ុនផ្លូវល្បឿនលៀនភ្នំពេញ- ក្រុងព្រះសីហនុ ក៏ទើបតែបានប្រកាសពីការចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងតម្លៃពេញ (ជាតម្លៃដើមពីក្រុមហ៊ុន) វិញ […]

ក្រសួងពាណិជ្ជកម្មបើកដំណើរការមជ្ឈមណ្ឌលសេវានាំចេញជាផ្លូវការ ដើម្បីបង្កើនសមត្ថភាពនាំចេញរបស់កម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសមត្ថភាពនាំចេញរបស់ប្រទេស ក្រសួងពាណិជ្ជកម្មកម្ពុជាបានសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលសេវាកម្មនាំចេញ (Export Service Center_ESC)។ គំនិតផ្តួចផ្តើមថ្មីនេះ បានចាប់ផ្តើមនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងបំណងលើកកម្ពស់ផលិតផលកម្ពុជានៅក្នុងទីផ្សារពិភពលោក និងផ្តល់ឱកាសទីផ្សារដល់ពាណិជ្ជករក្នុងស្រុកទទួលបានជោគជ័យលើឆាកអន្តរជាតិ។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ ជាច្រើនរូប នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ មជ្ឈមណ្ឌល(ESC)នេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូល​ពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណង លើកកម្ពស់សេវាការនាំចេញរបស់កម្ពុជា  និងជួយដល់ពាណិ​ជ្ជ​​ករក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែង​លើទីផ្សា​រអន្តរជាតិផងដែរ។ បន្ថែមពីនេះ ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះ នឹងជួយជំរុញការនាំចេញ តាមរយៈការជួ​យ​​ឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកា​ស​ក្នុ​ងការភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅរបស់ពួកគេ។ តំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹងបន្ថែមអំពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ អាចធ្វើការទាក់ទងមកកាន់មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការ ឬហៅមកកាន់ប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬ ស្វែងរកព័ត៌មានបន្ថែមលើគេហទំព័រ៖ https://exportservicecenter.moc.gov.kh ជាមួយនឹងការផ្តោតជាយុទ្ធសាស្ត្ររបស់ខ្លួនលើការជំរុញការនាំចេញ […]