ក្រុមហ៊ុនឯកជនគ្រោងវិនិយោគសាងសង់រោងចក្រថ្មី ២០កន្លែង នៅខេត្តកំពង់ស្ពឺ

គម្រោងវិនិយោគថ្មីចំនួន ២០ ដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង គ្រោងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ ខណៈបច្ចុប្បន្នដំណើរការសាងសង់កំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី ១៦ មីនា នេះថា គម្រោងវិនិយោគថ្មីទាំង ២០ នេះ នឹងជួយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ពី ៥ម៉ឺន ទៅ ៦ម៉ឺនកន្លែង។

ឯកឧត្តម បន្តថា៖ «សម្រាប់ឆ្នាំ ២០២១ នេះ មានក្រុមហ៊ុនមកជួបកាលពីដើមឆ្នាំ ចង់សាងសង់រោងចក្រ ២០ កន្លែង។ ប៉ុន្តែបើសួរថានឹងបើកនៅពេលណា យើងចាំមើលសិន ព្រោះបញ្ហាកូវីដ ក៏បានធ្វើឱ្យដំណើរការគម្រោងទាំងនេះ យឺតយ៉ាវដែរ»។

គួរបញ្ជាក់ផងដែរថា​ បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង ២០០ គម្រោង ដែលក្នុងនោះ កំពុងដំណើការមាន ១៥៣ រោចចក្រ ហើយរោងចក្រខ្លះទៀតកំបុងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង ១២ម៉ឺននាក់។ (អានបន្ថែម)

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់វិស័យធំៗ ២ នៅខេត្តកំពង់ស្ពឺ ពោលគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំង ២ នេះ បាន និងកំពុងដើរតួរជាស្នូលដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៤ខែនេះ កម្ពុជាទទួលបានវិនិយោគថ្មីចំនួន ២៣១គម្រោង, ទុនសរុប $៣,៤ពាន់លាន កើន៣៤%

ត្រឹមរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០%  ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងប្រភពដដែលបានបង្ហាញទៀតថា សម្រាប់ខែមេសាតែមួយ មានគម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៥៩នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៧គម្រោង។ បើធៀបនឹងឆ្នាំ២០២៤ ក្នុងខែដដែលនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧គម្រោង ស្មើនឹងប្រមាណ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៥៥០លានដុល្លារ ស្មើនឹងប្រមាណ ១៧៨%។ ជាការកត់សម្គាល់ ឃើញថាវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញទុនវិនិយោគបានរហូតដល់ ៧៦៧លានដុល្លារ តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៧៣លានដុល្លារ និងវិស័យទេសចរណ៍មានចំនួន ២០លានដុល្លារ។ បើក្រឡេកមើលលំហូរវិនិយោគពីបរទេស […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក CHEN Simon ប្រធាន ADATA ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក CHEN Simon បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិនត្រឹមតែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់សហការជាមួយក្រសួង ស្ថាប័ននានារបស់កម្ពុជា ដើម្បីបង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាទំនើបថែមទៀតផង។ ការផ្តោតជាយុទ្ធសាស្ត្រនេះ មានគោលបំណងចង់លើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យានាយុគសម័យថ្មីនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈសម្តេចថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះដែរ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ គួររម្លឹកថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនរបស់តៃវ៉ាន់ ADATA Technology Co., Ltd ធ្លាប់បានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនម្តងរួមមកហើយ ដែលគម្រោងនោះមានតម្លៃដល់ជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទនៅប្រទេសកម្ពុជា។ […]

ក្នុងត្រីមាសទី១-២០២៥ ចំនួនសហគ្រាសគ្រឹះស្ថាននៅកម្ពុជាបានកើនដល់ជាង ៤ម៉ឺន៥ពាន់សហគ្រាស

នៅក្នុងសញ្ញាជាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា ចំនួនសហគ្រាស និងគ្រឹះស្ថានបានកើនឡើងដល់ ៤៥.២៥៥សហគ្រាស  នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ នេះជាការឆ្លុះបញ្ចាំងពីកំណើននៃចំនួនអាជីវកម្ម ៤៥៧ ធៀបនឹងត្រីមាសមុន។ ការកើនឡើងនេះត្រូវបានបំពេញបន្ថែមដោយការកើនឡើងនៃកម្លាំងពលកម្មចំនួន ១.៨៤៦.៨៣៧នាក់ មានការកើនឡើងចំនួន ៣០.៧៩១នាក់។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបានគូសបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ (អានបន្ថែម) សម្តេចបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិយាកាសអំណោយផលដល់កំណើនអាជីវកម្ម និងការច្នៃប្រឌិត។ សម្តេចបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់ការងារ ច្បាប់សហជីព ច្បាប់សន្តិសុខសង្គម និងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមនឹងស្តង់ដារការងារអន្តរជាតិ ដើម្បីបង្កើនទិដ្ឋភាពវិជ្ជាជីវៈនៅកម្ពុជា។ នៅពេលដែលប្រទេសកម្ពុជាទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់បែបនេះ រដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ក្នុងការជំរុញក្របខណ្ឌសេដ្ឋកិច្ចដែលរីកចម្រើន និងការពារសិទ្ធិកម្មករ ដោយចង្អុលបង្ហាញពីអនាគតដ៏ភ្លឺស្វាងសម្រាប់ទាំងសហគ្រាស និងកម្លាំងពលកម្ម។ - Video Advertisement -

ជប៉ុនប្រកាសសង់រោងចក្រអគ្គិសនីជីវម៉ាសកម្លាំង ៥០MW នៅកំពង់ស្ពឺ ក្នុងខែមិថុនា ២០២៥

ក្រុមហ៊ុន erex Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគជប៉ុនដ៏លេចធ្លោមួយបានប្រកាសពីគម្រោងសាងសង់រោងចក្រថាមពលជីវម៉ាស់ ៥០MW នៅខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងចាប់ផ្តើមសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥ នេះ។ គម្រោងដ៏មានមហិច្ឆតានេះមានគោលបំណងជំរុញការផ្គត់ផ្គង់ថាមពលក្នុងតំបន់ និងរួមចំណែកដល់ការផ្គត់ផ្គង់អគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់ខេត្តកំពង់ស្ពឺ និងតំបន់ជិតខាង។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនខាងលើនេះ ក៏កំពុងសង់រោងចក្រអគ្គិសនីសូឡាដែលមានកម្លាំង ៤០MW នៅខេត្តពោធិ៍សាត់ ដោយគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ផងដែរ។ នេះបើតាមជំនួបរវាង ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេស​ជប៉ុន និងឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការអភិវឌ្ឍន៍ថាមពល។ លោក HITOSHI HONNA ម្ចាស់ក្រុមហ៊ុន និងលោក TOMOKI KAKUTA អ្នកគ្រប់គ្រងក្រុមហ៊ុន erex បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីសូឡាកម្លាំង ៤០MW នៅខេត្តពោធិសាត់ នឹងត្រូវបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើការនៅឆ្នាំ២០២៦ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០២៤។ លោកបានបន្ថែមថា គម្រោងសង់រោងចក្រអគ្គិសនីបាយអូម៉ាស់ ( Biomass) […]

រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេរបស់ចិននៅកម្ពុជា បើកការដ្ឋានសាងសង់នៅព្រះសីហនុហើយ

ក្រុមហ៊ុន BYD Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD Auto Industry ដ៏ល្បីល្បាញនៅប្រទេសចិន បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទីទី២៨ ខែមេសា ឆ្នាំ២០២៥។ រោងចក្រដំឡើងរថយន្ត BYD Cambodia នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥នេះ និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនកន្លងមក ​ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ (អានបន្ថែម) […]

ក្រុមហ៊ុន DEEM ALMASEAH ចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា

ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍ចង់បោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន នៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោក Salem Mubarak Salem Al-Hadhyan បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក​ មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​ ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។  លោកនាយកប្រតិបត្តិបានបញ្ជាក់ថា ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដើម។ ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោ​គ​នៅកម្ពុជា និងបានណែនាំឱ្យក្រុមហ៊ុនពិចារណានិងសិក្សា​ វិនិយោគលើវិស័យសក្តានុពលផ្សេងទៀតផងដែរ​ ដូចជា វិស័យកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ ​វិស័យ​ហិរញ្ញវត្ថុ​ និងវិស័យអប់រំ។ […]