ការអភិវឌ្ឍ និងការចុះបញ្ជីលំនៅឋានបុរី

ការសិក្សាពីទីផ្សារបុរីមួយនៅកម្ពុជា បានបង្ហាញថាក្រៅពីការអភិវឌ្ឍស្តង់ដារនិងការចុះបញ្ជីបុរីដែលបានធ្វើដោយអ្នកអភិវឌ្ឍ នៅមានមធ្យោបាយមួយផ្សេងទៀតគឺអភិវឌ្ឍគម្រោងដីឡូត៍លំនៅឋាន ដែលស្ថិតនៅក្នុងបុរី។ ចាប់តាំងពីការអនុម័តអនុក្រឹត្យលេខ ៣៩ ស្តីពីការគ្រប់គ្រងបុរីចុះថ្ងៃទី ១០ ខែមីនាឆ្នាំ ២០១១ (អនុក្រឹត្យលេខ ៣៩) ការអភិវឌ្ឍបុរីបានកើនឡើងយ៉ាងគំហុគនៅកម្ពុជា ជាពិសេសនៅភ្នំពេញ។

បើប្រៀបធៀបជាមួយទីផ្សារខុនដូ ការទិញផ្ទះក្នុងបុរីជាទូទៅគឺពេញនិយមសម្រាប់ប្រជាជនកម្ពុជា ដោយសារតែជនបរទេសមិនអនុញ្ញាតធ្វើជាម្ចាស់កម្មសិទ្ធិដីធ្លី បើយោងតាមមាត្រាទី៤៤ កថាខណ្ឌទី១ នៃច្បាប់រដ្ឋធម្មនុញ្ញ និងមាត្រាទី៨ ច្បាប់ស្តីពីការគ្រប់គ្រងដីធ្លី។ ម្យ៉ាងវិញទៀត វាទាក់ទងទៅនឹងទម្លាប់របស់ប្រជាជនកម្ពុជា ដែលជាទូទៅចូលចិត្តរស់នៅក្នុងផ្ទះបុរីជាជាងការរស់នៅក្នុងខុនដូ។

ជាការអនុវត្ត ការអភិវឌ្ឍ និងការចុះបញ្ជីបុរី យើងឃើញថាការអភិវឌ្ឍដីឡូត៍ មិនបានគ្រប់គ្រងដោយអនុក្រឹត្យលេខ៣៩ នោះទេ បើទោះជាមានការប្រើប្រាស់ជាពាណិជ្ជនាមថា “បុរី” ក៏ដោយ។ ដូច្នេះ គេអាចពន្យល់បានថាអនុក្រឹត្យលេខ៣៩ ប្រើប្រាស់វាកស័ព្ទ លម្ហសាធារណៈ(public space) ជាជាងវាក្យស័ព្ទ តំបន់រួម(common area) ហើយជាការពិតដែលថាការអភិវឌ្ឍបុរីនៅកម្ពុជា មានមុនការអនុម័តអនុក្រឹត្យលេខ៣៩ នេះ។

ដោយអនុលោមទៅតាមមាត្រា៤ នៃអនុក្រឹត្យលេខ៣៩ បុរីសំដៅដល់ទីតាំងមួយដែលត្រូវបានរៀបចំ ជាដីឡូត៍ ជាសំណង់លំនៅឋាន សំណង់ផ្សេងៗ លម្ហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅលើក្បាលដីតែមួយ ស្របតាមគម្រោងប្លង់សរុបរបស់បុរីដែលបានទទួលការអនុញ្ញាតជាផ្លូវការ។ មិនតែប៉ុណ្ណោះ លម្ហសាធារណៈ ក៏ត្រូវបានប្រើប្រាស់នៅក្នុងមាត្រាទី៨ និងមាត្រាទី៩ នៃអនុក្រឹត្យលេខ ៣៩នេះដែរ។

វាក្យស័ព្ទ លម្ហសាធារណៈ អាចធ្វើឲ្យមានការភ័ណច្រឡំ ដោយវក្យស័ព្ទនេះជាទូទៅសំដៅដល់តំបន់ដែលបើកចំហសម្រាប់សាធារណជនទូទៅ ហើយគ្រប់គ្រងដោយរដ្ឋ។ យ៉ាងណាមិញ វាក្យស័ព្ទ តំបន់រួម ជាទូទៅសំដៅលើតំបន់ដែលបានប្រើប្រាស់ដោយម្ចាស់អចលនទ្រព្យ ដែលជាកម្មសិទ្ធិអវិភាគរបស់កម្មសិទ្ធករក្នុងបុរី។

យ៉ាងណាមិញ ជាការអនុវត្តយើងសង្កេតឃើញថាអ្នកអភិវឌ្ឍ(រូបវន្តបុគ្គល ឬនិតិបុគ្គល) មួយចំនួននៅតែចុះបញ្ជីគម្រោងបុរីរបស់ពួកគេក្រោមនិតិវិធីមុននឹងការអនុម័តអនុក្រឹត្យលេខ៣៩។ អ្នកអភិវឌ្ឍបុរីទាំងនោះចុះបញ្ជីតំបន់រួម នៃបុរីជាលម្ហសាធារណៈ ដែលគេយល់ច្រឡំថាជាសម្បត្តិរបស់រដ្ឋ។

បើទោះជា ការអនុវត្តនេះមិនស្របនឹងបទប្បញ្ញតិ្តទូទៅនៃអនុក្រឹត្យលេខ៣៩ ការអភិវឌ្ឍប្រភេទនេះដោយភាពត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមច្បាប់និងបទប្បញ្ញតិ្តជាធរមាននៅកម្ពុជា។

ជាការពិត អ្នកអភិវឌ្ឍមានសេរីភាពក្នុងការសម្រេចលើទម្រង់នៃការអភិវឌ្ឍដែលខ្លួនចង់បាននៃការអភិវឌ្ឍរបស់ខ្លួន។ អ្នកអភិវឌ្ឍអាចសម្រេចដើម្បីធ្វើការអភិវឌ្ឍគម្រោងបុរី រឺក៏គម្រោងដីឡូត៍លំនៅឋាន ដែលមានការបែងចែកនៅក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យ ហើយការបែងចែកនេះស្របតាមការអនុវត្តដែលត្រូវបានបង្កើតឡើងមុនការអនុម័តអនុក្រឹត្យលេខ៣៩។

ការប្រើប្រាស់លម្ហសាធារណៈ ជំនួសដោយតំបន់រួម អាចមានអត្ថប្រយោជន៍សម្រាប់កម្មសិទ្ធិករ ដោយសារតែការបង់ព័ន្ធ និងការបង់សេវាផ្សេងៗនឹងត្រូវបានកាត់បន្ថយ ប្រសិនបើអចលនទ្រព្យរបស់កម្មសិទ្ធិករស្ថិតនៅក្នុងបុរី។ ជាឧទាហរណ៍ ក្នុងករណីដែលមានការអភិវឌ្ឍដីឡូត៍លំនៅឋាន កម្មសិទ្ធិករមិនតម្រូវឲ្យបង់ព័ន្ធដីនោះទេនៅលើលម្ហសាធារណៈ ដោយសារតែកម្មសិទ្ធិករមិនមែនជាម្ចាស់នៃលម្ហសាធារណៈនោះ។

ក៏ប៉ុន្តែ បើក្នុងករណីនៅក្នុងបុរី លម្ហរួម ដែលជាកម្មសិទ្ធិអវិភាគ ហើយកម្មសិទ្ធករក្នុងបុរីនឹងត្រូវបង់ព័ន្ធដីលើលម្ហរួមទាំងនោះ។ ម្យ៉ាងវិញទៀត វាដូចគ្នាទៅនឹងបង់ថ្លៃសេវាផ្សេងៗដូចជា ការសម្អាត និងការជួលជុលនៃលម្ហសាធារណៈ និងលម្ហរួមចំពោះការបង់ថ្លៃអគ្គិសនីសម្រាប់ភ្លើងបំភ្លឺនៃតំបន់ទាំងនេះផងដែរ។

ដូច្នេះ វាអាចមានផលប្រយោជន៍ចំពោះកម្មសិទ្ធិករ ប្រសិនបើតំបន់នោះ (ផ្លូវថ្នល់ សួនច្បារ) ចាត់ទុកថាជាតំបន់សាធារណៈ ក្នុងន័យដើម្បីកាត់បន្ថយលើការបង់ថ្លៃដែលពួគេនឹងត្រូវបង់ជារៀងរាល់ខែ។

ជាអនុសាសន៍ មុននឹងចាប់ផ្តើមសាងសង់បុរី អ្នកអភិវឌ្ឍត្រូវគិតពិចារណាឲ្យបានច្បាស់លាស់ទៅលើផលប៉ះពាល់ជម្រើសក្នុងការចុះបញ្ជី និងការអភិវឌ្ឍរបស់ខ្លួន ហើយត្រូវពិចារណាថាតើវាមានផលប៉ះពាល់អ្វីខ្លះចំពោះកម្មសិទ្ធិករនិងរដ្ឋ៕

ON THE AUTHORS

ING Sophealeak and Charles AMAR, lawyers at Bun & Associates, advise domestic and foreign clients seeking expert advice and innovative solutions in dealing with significant and complex transactions involving both raw and developed properties. Their work includes advising on all issues relating to real estate investment, project development, construction and asset management. Our real estate team has also hands-on expertise and experience in advising clients on matters related to economic land concessions, special economic zones, agriculture, the environment and mining.

This publication is for your information only. It is not intended to be comprehensive and it does not constitute and must be not relied on as legal advice. You must seek specific advice tailored to your circumstances.

Any use of the information contained in this article or the receipt of this article is not intended to create nor does it create a solicitor-client relationship between you and Bun & Associates. Unless otherwise indicated, Bun & Associates owns the copyright of this article. If you seek to reproduce or otherwise use this article or any part of it in any way, it is your responsibility to obtain approval for such use where necessary.

For further information, please contact us at: Bun & Associates

#29, Street 294, Phnom Penh, Cambodia, P.O. Box 2326

T: +855 23 999 567

F: +855 23 999 566

E: ing@bun-associates.com

amar@bun-associates.com

www.bun-associates.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត ១០០លានដុល្លារ ពីវិស័យរ៉ែ កើនជិត ៨០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានជិត១០០លានដុល្លារ កើនឡើង ៧៩ % ខណៈបច្ចប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើន សម្រាប់ផលិតផលរ៉ែបំពេញតម្រូវការក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នាឱកសនោះ ឯកឧត្តម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានប្រមាណជិត ១០០លានដុល្លារ ការកើនឡើងប្រមាណ ៧៩% ធៀបនឹងឆ្នាំ២០២៣។ លើសពីនេះ ឯកឧត្តមបានកត់សម្គាល់ថា ខេត្តកំពង់ស្ពឺតែមួយបានចូលរួមចំណែកប្រមាណ ៥លានដុល្លារក្នុងចំណូលមិនមែនសារពើពន្ធក្នុងឆ្នាំ២០២៤ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក៏បានរួមចំណែកប្រមាណ ១លានដុល្លារ និងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ១៦០០នាក់ ពីការដ្ឋានចំនួន ៧៦កន្លែង ក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ ឯកឧត្តមបន្ថែម បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យ និងវាយតម្លៃការស្នើសុំប្រើប្រាស់មូលនិធិរ៉ែសម្រាប់អនុវត្តន៍គម្រោងថ្មីចំនួន ៩គម្រោងបន្ថែមទៀត […]

កម្ពុជា-អូស្រ្តាលី ប្តេជ្ញារួមគ្នាស្វែងរកយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា និងអូស្ត្រាលីបានសន្យាស្វែងរកយុទ្ធសាស្ត្រថ្មីសម្រាប់ការពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ការប្ដេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី។ កិច្ចពិភាក្សានេះ បានគូសបញ្ជាក់ពីផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ថាមពលស្អាត កសិកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងគំនិតផ្តួចផ្តើមទេសចរណ៍ ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ Adamson បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចខិតខំប្រឹងប្រែងលើសហប្រតិបត្តិការទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ការសន្ទនារបស់ពួកគេបានគូសបញ្ជាក់ពីចក្ខុវិស័យរួមនៃកំណើនទៅវិញទៅមក និងនិរន្តរភាពនៅក្នុងតំបន់ផងដែរ។ គួររំលឹកថា មុនកិច្ចប្រជុំនេះ មានកិច្ចប្រជុំដាច់ដោយឡែកមួយទៀតរវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនិងគណៈប្រតិភូមកពីសមាគមធុរកិច្ចអូស្ត្រាលី នៅទីក្រុងស៊ីដនី ដែលបានពិភាក្សាអំពីឱកាសវិនិយោគ ដោយសមាគមធុរកិច្ចអូស្ត្រាលីបានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យដូចជា ពាណិជ្ជកម្ម ការរុករករ៉ែ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុបជាង ១០៨,២២លានដុល្លារ សម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ នេះបើតាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន​រដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រី​ បានថ្លែងថា គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បាន និងកំពុងបើកផ្តល់ប្រាក់ឧបត្ថម្ភគោល​ជូនគ្រួសារមានបណ្ណសមធម៌សរុប ចំនួន ៧១៥.៣៤៧គ្រួសារ និងបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់​សមាជិក​គ្រួសារ​ដែលមានភាពងាយរងគ្រោះមានដូចជា ស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ ៦០ឆ្នាំ​ឡើង អាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយរដ្ឋបានចំណាយថវិកាសរុប ៤៣២.៩០៩.៤៤២.០០០ ស្មើនឹងប្រមាណជាង ១០៨,២២លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ជា សុមេធី ក៏បានបន្ថែមដែរថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបើកផ្តល់ប្រាក់​របបសន្តិ​សុខ​សង្គម នៃមូលនិធិជំនួយសង្គម ជូនអតីតមន្រ្តីរាជការស៊ីវិលសរុបចំនួន ៥៦.៤៧៥នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥.២៩៦នាក់ ដោយ​ការបើកផ្តល់នេះធ្វើឡើងចំនួន ០២លើក […]

រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតក្នុងខេត្តកំពង់ស្ពឺ តម្លៃជាង ២៥០លានដុល្លារ បើកដំណើរការជាផ្លូវការ

  រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសារទរ នូវសមិទ្ធផលរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន Conch KT Cement ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ហើយអាចផលិតស៊ីម៉ងត៍ បានជាង ២លានតោនក្នុងមួយឆ្នាំៗ។ សម្តេចបន្តថា រោងចក្រស៊ីម៉ងត៍ខ្នាតធំមួយនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់ស៊ីម៉ង់ដ៍ក្នុងស្រុកដែលមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមតម្រូវការស៊ីម៉ង់ដ៍ដែលកំពុងកើនឡើង។ បន្ថែមពីនេះ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ មានទុន​វិនិយោគ​ប្រមាណជាង ២៥០លាន​ដុល្លារ វិនិយោគដោយ ក្រុមហ៊ុនចិន Conch KT Cement ដែល​បច្ចុប្បន្នក៏កំពុងដំណើររោងចក្រ​ផលិត​ស៊ីម៉ងត៍មួយកន្លែងទៀតនៅ​ក្នុង​ខេត្ត​បាត់ដំបងផងដែរ។ ​ គួររំលឹកទៀតថា ក្រុមហ៊ុនចិន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED […]

កម្ពុជា-កូរ៉េ និងអង្គការ(RFA) រួមគ្នាកែច្នៃទឹកភ្លៀង សម្រាប់បរិភោគនៅតាមមន្ទីរពេទ្យរដ្ឋ

  រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បានពិភាក្សាអំពីគម្រោងប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ Rainwater For Drinking (RFD) នៅតាមមន្ទីរពេទ្យរដ្ឋ នៅប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងាជាមួយក្រុមការងាររាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ជំនួបពិភាក្សានេះ បានរៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ និងដៃគូសហការ ពីរាជបណ្ឌិតសភាកម្ពុជា ចូលរួមសរុបមានចំនួន ១២រូប។ បន្ថែមពីនេះ កិច្ចពិភាក្សានេះ បានពិនិត្យឃើញពីគុណប្រយោជន៍នៃទឹកភ្លៀង ដែលអាចកែច្នៃសម្រាប់យកមកបរិភោគ​។ ក្នុងនោះ រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បង្កើតគម្រោង “ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនៅតាមមន្ទីរពេទ្យរបស់រដ្ឋក្នុងប្រទេសកម្ពុជា” ក្នុងគោលបំណងផ្ដល់ជូននូវទឹកស្អាតដល់បុគ្គលិក អ្នកផ្ដល់សេវាព្យាបាល និងសហគមន៍ ដែលនៅជិតទីតាំងអនុវត្តគម្រោងសម្រាប់បរិភោគ។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាបាននូវលទ្ធភាពទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងអនាគតដែលមានសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ […]

អាម៉េរិក បង្ហាញឆន្ទះក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

  នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច សភាសហរដ្ឋអាមេរិកបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួនក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៥ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនិងសមាជិកសភាសហរដ្ឋអាមេរិកលោកជំទាវ Beth Van Duyne ។ ភាគីទាំងពីរបានសម្តែងនូវការសាទរចំពោះការជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា ដោយបានសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុងវិស័យអាទិភាពមួយចំនួន។ សមាជិកសភាលោកស្រី Van Duyne បានលើកឡើងពីសារៈសំខាន់នៃការស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការវិនិយោគ សំដៅដល់ការលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០%  ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ (អានបន្ថែម)  នៅពេលដែលប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ ទស្សនវិស័យពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហាក់ដូចជាមានការរីកចម្រើនជាងពេលណាៗទាំងអស់ ដែលអាចមានសក្តានុពលនាំទៅរកភាពរុងរឿង និងឱកាសកាន់តែច្រើនសម្រាប់ប្រជាជាតិទាំងពីរ។ - Video Advertisement -