វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង
ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។ ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជាគាំទ្រការធ្វើអាជីវកម្មខ្សាច់ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ដោយមិនធ្វើអន្តរាគមន៍ក្នុងការកំណត់តម្លៃ ហើយនឹងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។ ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម […]
រដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវតែគិតគូពិចារណាវែងឆ្ងាយ ដែលនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រាល់សំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដី ត្រូវធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់អភិរក្សដទៃទៀតនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាគុកមួយក្នុងចំណោមគុកចំនួន ១៩៦ នៅទូទាំងកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រើប្រាស់ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកម្ទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ មកទល់បច្ចុប្បន្ននេះ អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីស្មារតីនៃការចងចាំពិភពលោករបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។ កន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣លានដុល្លារអាមេរិកដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ […]
ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%
ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ននៅប្រទេសកម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ កំពុងដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។ - Video Advertisement -
ឆ្នាំ២០២២ កាស៊ីណូកម្ពុជាមានចំនួន ១៤៣ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ
ឆ្នាំ២០២២ កម្ពុជាមានស៊ីណូសរុបចំនួន ១៤៣ បានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ នៅនិយតករហ្គេមរបស់ប្រទេសកម្ពុជា។ នេះបើតាម GGRAsia ចុះផ្សាយកាលពីថ្ងៃទី១៤ កក្កដា ២០២២។ លោក រស់ ភិរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កន្លងមកកម្ពុជាមានកាស៊ីណូដែលមានអាជ្ញាប័ណ្ណជាង២០០។ តែឆ្នាំ២០២២ មានកាស៊ីណូតែ ១៤៣ ប៉ុណ្ណោះដែលបានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ ហើយឥឡូវចេញបាន ១៣អាជ្ញាប័ណ្ណ ហើយ។ លោកបន្ថែមថាក្រោយចេញ ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មតម្រូវឱ្យមានការវិនិយោគដើមទុនអប្បបរមា និង មានការរីករាលដាលនៃជំងឺកូវីដ១៩ មានកាស៊ីណូមួយចំនួននៅតែបន្តបិទ។ ដូច្នេះម្ចាស់កាស៊ីណូមួយចំនួន ក្នុងឆ្នាំ ២០២១ សម្រេចចិត្តមិនដាក់ពាក្យស្នើសុំបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ ២០២២ នោះទេ ។ ប្រតិបត្តិករកាស៊ីណូដែលចុះបញ្ជីនៅអូស្ត្រាលី Donaco International Ltd បាននិយាយ ថាប្រតិបត្តិការកាស៊ីណូនៅក្លឹប Star Vegas និងកាស៊ីណូនៅប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ បានបិទអស់រយៈពេលជាង២ឆ្នាំមកហើយ តែឥឡូវបានបើកឡើងវិញកាលពីថ្ងៃទី 18 ខែមិថុនា២០២២ កន្លងទៅនេះ។ ចំណែកឯ ណាហ្គាខប អិលធីឌី ដែលជាប្រតិបត្តិករនៃរមណីយដ្ឋានកាស៊ីណូណាហ្គាវើល និងជាម្ចាស់អចលនទ្រព្យកាស៊ីណូហ្គេមដ៏ធំបំផុតរបស់កម្ពុជា បានបញ្ជាក់ថា […]
សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៧ វិច្ឆិកា ២០២១)
មាតិកាប្រចាំសប្តាហ៍ ២៧ វិច្ឆិកា ២០២១៖ #1 អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី គ្រោងនឹងបញ្ចប់ការសាងសង់នៅដើម២០២២ [អានបន្ថែម] #2 សម្ដេច ហ៊ុន សែន សម្ពោធប្រើស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវ ៧១C ជាផ្លូវការ [អានបន្ថែម] #3 សម្ដេចហ៊ុន សែន៖ ការបើកលើកនេះ នឹងមិនថយក្រោយទេ សេដ្ឋកិច្ចឆ្នាំក្រោយអាចកើនជាង៥% [អានបន្ថែម] #4 ADB ផ្តល់កម្ចី១៨០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងសំខាន់ ៣ [អានបន្ថែម] #5 សម្ដេចហ៊ុន សែន គ្រោងចំណាយ ១០០ លានដុល្លារសង់ស្ពានតាម ទន្លេតូច និងស្ទឹងទូទាំងប្រទេស [អានបន្ថែម] #6 រដ្ឋាភិបាលនឹងសាងសង់មន្ទីរពេទ្យកម្រិតអន្តរជាតិតម្លៃ៨០លានដុល្លារ នៅតំបន់កប់ស្រូវ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។
នាទីស្វែងយល់ ភាគទី១០២៖ តើប្រទេសណាលើលោកដែលកម្មករសំណង់ប្រាក់ខែខ្ពស់បំផុត ហើយប្រទេសណាទាបបំផុត?
គេហទំព័រអន្តរជាតិ Workwear Guru ថ្មីៗនេះ បានចេញរបាយការណ៍មួយ រៀងចំណាត់ថ្នាក់ប្រទេសជុំវិញពិភពលោក ពីប្រទេសដែលល្អ និងអំណោយផលបំផុត សម្រាប់កម្មករសំណង់ រហូតដល់ប្រទេសដែលអាក្រក់បំផុត ដោយផ្អែកលើកត្តាប្រាក់បៀវត្ស៍ សុវត្ថិភាព និងចំណាយនៃការរស់នៅជាទូទៅ។ មកស្វែងយល់ទាំងអស់គ្នា ថាតើប្រទេសណាខ្លះដែលកម្មករសំណង់ បានប្រាក់ខែខ្ពស់បំផុត? ហើយប្រទេសណាខ្លះ ទទួលបានទាបបំផុត? ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Property News ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។