ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លេចចេញរូបរាងហើយ

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ បានឈានទៅមុខមួយជំហានទៀត ដោយស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងនេះបានចាប់ផ្តើមបានលេចចេញរូបរាងហើយ។

នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី១៧ ខែឧសភា នេះ។

ប្រភពដដែលបានឱ្យដឹងថា ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នេះបានបញ្ចប់ការដំឡើងធ្នឹមតភ្ជាប់ (Girder) ដែលជារបកគំហើញដ៏សំខាន់មួយនៅក្នុងការសាងសង់សំណង់ស្ពាន។

កាលពីពេលថ្មីៗនេះ គម្រោងនេះ ក៏ទើបតែបានចាប់ផ្ដើមក្រាលកៅស៊ូបេតុងអាស្វាល់ជាផ្លូវការដែរ។ កៅស៊ូបេតុងអាស្វាល់នេះទៀតសោត ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយវិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែមីនា កន្លងទៅ។ (អានបន្ថែម)

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុទ្ធ បានឱ្យដឹងកាលពីដើមខែឧសភា ថាដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក្ដី ដោយសម្រេចបានប្រមាណ ៥០% ហើយ។

គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់៤៨ខែ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]

សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ

សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម  Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។ បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ […]

នាយក​រដ្ឋមន្ត្រី​បង្ហើបពី​ផែនការ​​ប្រែ​ក្លាយដីជាង ៦ពាន់ហិកតា នៅ​ស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីការសម្រេចដ៏សំខាន់មួយក្នុងការរៀបចំកែសម្រួលដីវិនិយោគទំហំប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដល់ក្រុមហ៊ុនឯកជនបង្កើតជាតំបន់រោងចក្រកសិ-ឧស្សាហកម្ម។ សម្តេចបានបង្ហើបយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិលេខ​៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្ដេចបញ្ជាក់ថា សម្តេចទើបតែបានឯកភាពឲ្យមានការរៀបចំកែសម្រួលការវិនិយោគមួយទំហំជាង ៦ពាន់ហិកតា ដល់ក្រុមហ៊ុនឯកជនដែលចង់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តស្ទឹងត្រែង ដោយសង្កត់ធ្ងន់ថា «អនាគតខេត្តស្ទឹងត្រែង នឹងក្លាយទៅជាខេត្តកសិ-ឧស្សាហកម្ម!»។ ការកែសម្រួលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធំៗជាច្រើនរបស់រដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តភាគឦសាន។ ដើម្បីជំរុញការអភិវឌ្ឍ និងទាក់ទាញការវិនិយោគនៅខេត្តភាគឦសាន រដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសឱ្យអនុវត្តកម្មវិធីវិនិយោគពិសេស, បើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧០c, ប្រកាសពីការស្ថាបនាផ្លូវជាតិ៦០c និងជំរុញដំណើរការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីបង្កើនការតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេស និងតំបន់។ ដោយសារខេត្តស្ទឹងត្រែងដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់កសិឧស្សាហកម្ម គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងទាក់ទាញរលកនៃការវិនិយោគ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងខេត្ត។ អាជីវកម្មក្នុងស្រុក និងសហគមន៍សង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍន៍ទាំងនេះនឹងនាំទៅរកអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពជាងមុន។ - Video Advertisement -

រដ្ឋប្រកាសឱ្យអនុវត្តកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្តចំនួនបួននៅភូមិភាគឦសាន

ក្នុងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ភូមិភាគឦសាន្ត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញនូវកម្មវិធីវិនិយោគពិសេស ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គំនិតផ្តួចផ្តើមនេះផ្តោតសំខាន់លើការទាក់ទាញការវិនិយោគឯកជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្មវិធីនេះមានវិធានការសំខាន់ៗចំនួនបី ដែលរៀបចំឡើងដើម្បីបង្កើនទិដ្ឋភាពសេដ្ឋកិច្ចនៃខេត្តទាំងនេះ។ រដ្ឋាភិបាល​កំពុង​ផ្តល់​អាទិភាព​លើ​វិស័យ​សំខាន់​បី​គឺ ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ទេសចរណ៍ ដែលផ្តល់ដោយធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងអាកាសធាតុដែលអំណោយផល ខ្យល់អាកាសបរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និងដែនជម្រកសត្វព្រៃជាដើម។ ជាងនេះទៅទៀត ខេត្តទាំងនេះមានទីតាំងល្អក្នុងការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទេសចរណ៍អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌, ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែកៗពីគ្នា សម្រាប់ខេត្ត និងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។ ដើម្បីសម្រួល និងជំរុញការវិនិយោគ រាជរដ្ឋាភិបាលបានកំណត់ឱ្យអនុវត្តវិធានការគាំទ្រចំនួន ៣ទៀត រួមមាន៖ ១. ការលើកទឹកចិត្តផ្នែកពន្ធគយ៖ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើអ្នកវិនិយោគថ្មី។ ២. ជម្រើសហិរញ្ញប្បទានដ៏គួរឱ្យទាក់ទាញ៖ ការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់សមរម្យដើម្បីលើកទឹកចិត្តដល់ការវិនិយោគ។ ៣. ដំណើរការកាន់តែរលូន៖ តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម និងសម្រួលនីតិវិធីរដ្ឋបាល ដើម្បីគាំទ្រសកម្មភាពវិនិយោគឯកជន។ វិធានការទាំងនេះ […]

៣ខែដើមឆ្នាំនេះ ប្រភពទុនពីចិនមកកម្ពុជាហក់ដល់ជាង ៥៦% នៃទុនវិនិយោគសរុប ខ្ពស់ជាងគេ!

ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧២គម្រោង បានមកចុះបញ្ជីនៅ(CDC) ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៥៦,២៣%ឈរនៅលំដាប់លេខរៀងទី១។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងចុះបញ្ជីខាងលើ មានគម្រោងពង្រីកផលិតកម្មចំនួន ៦គម្រោងផងដែរ។ តួលេខគួរឱ្យកត់សម្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីលំហូរទុនវិនិយោគដ៏រឹងមាំ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំថ្មី ដោយរំពឹងថា នឹងអាចបង្កើតការងារថ្មីបានជិត ១២ម៉ឺនកន្លែង នៅទូទាំងប្រទេសផងដែរ។ ក្នុងចំណោមគម្រោងទាំងអស់នេះ មានគម្រោងចំនួន ៩៩ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ គម្រោងចំនួន ៧៣ទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពី កំណើនប្រកបដោយតុល្យភាពនៅក្នុងតំបន់ទាំងពីរ។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តួលេខនេះបានបង្ហាញពីការកើនឡើងនៃគម្រោងបន្ថែមចំនួន ៦៦គម្រោង ជាមួយនឹងដើមទុនវិនិយោគសរុបកើនឡើងជាង ៣០៥លានដុល្លារ ដែលមានន័យថាមានអត្រាកំណើនប្រមាណ ១៤%។ ដោយឡែក សម្រាប់ខែមីនាតែម្នាក់ឯង ឃើញថាមានការចុះបញ្ជីគម្រោងថ្មីចំនួន ៦០គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង។ ជាការកត់សម្គាល់ ប្រភពទុនមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ គឺ ៥៦,២៣%  លេខរៀងទី២គឺប្រភពទុនក្នុងស្រុក (កម្ពុជា) […]

ក្រុមហ៊ុនកសិកម្មចិន កំពុងសិក្សាបង្កើតឃ្លាំងស្តុក និងទីលានហាលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ

  ក្រុមហ៊ុន Sinomach Hainan Development Co., Ltd ដែលជាក្រុមហ៊ុនកសិកម្មរបស់រដ្ឋចិនដ៏លេចធ្លោមួយ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ឃ្លាំងស្តុក និងកន្លែងសម្ងួតកសិផលនៅក្នុងខេត្តកំពង់ធំ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់សក្តានុពលនាំចេញកសិផលរបស់កម្ពុជា ជាពិសេសក្នុងវិស័យគ្រាប់ស្វាយចន្ទីដែលកំពុងរីកចម្រើន។ នេះបើតាមជំនួបពិភាក្សាការងារដឹកនាំដោយ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាគម្រោងវិនិយោគនេះអាចដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។ ជាការឆ្លើយតប ឯកឧត្តម ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រការវិនិយោគតាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសាទរ និងគាំទ្រដល់ផែនការវិនិយោគរបស់ក្រុមហ៊ុន ដោយបានលើកឡើងពីការវិនិយោគលើវិស័យមួយនេះ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង ចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជា «អធិរាជស្វាយចន្ទីនាពេលអនាគត»។ គួរបញ្ជាក់ថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. […]