គណៈវិស្វករសហការនឹងសិង្ហបូរីបើកមន្ទីរពិសោធន៍ធ្វើតេស្ត និងពិនិត្យសំណង់ដំបូងបង្អស់នៅកម្ពុជា

គណៈវិស្វករកម្ពុជា និងក្រុមហ៊ុនសិង្ហបូរី កាលពីថ្មីៗនេះ បានប្រកាសបើកសាកល្បងមន្ទីរពិសោធន៍ជាតិលើកដំបូងបង្អស់ ដែលផ្តល់សេវាកម្មធ្វើតេស្ត និងត្រួតពិនិត្យគម្រោងសំណង់ ទិសដៅដើម្បីជួយធានា និងពង្រឹងគុណភាពវិស័យសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។

មន្ទីរពិសោធន៍ នឹងមានតួនាទីធ្វើតេស្តលើផលិតផល ផ្ទៀងផ្ទាត់ ត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្របញ្ជាក់សម្រាប់សំណង់អគារនានា។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ចុះផ្សាយ កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ។

ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះជាមន្ទីរពិសោធន៍ជាតិលើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់វិស័យសំណង់ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង គណៈវិស្វករកម្ពុជា និងក្រុមហ៊ុន CAST Laboratories Pte Ltd របស់ប្រទេសសិង្ហបុរី។

ការសហការនេះ នឹងនាំចូលបច្ចេកវិទ្យា ក៏ដូចជាស្តង់ដាថ្មីៗ មកក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សម្បទានរយៈពេល ៣០ ឆ្នាំដល់ មន្ទីរពិសោធន៍នេះ ដើម្បីបម្រើសេវាកម្មរបស់ខ្លួននៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Nippon និង Inoue Calcium ចង់វិនិយោគកែច្នៃស្វាយចន្ទីកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុនបរទេសចំនួនពីរគឺ Nippon Koei Business Partners Co., Ltd និង Inoue Calcium Corporation កំពុងស្វែងរកឱកាសវិនិយោគក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយផ្តោតលើការលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញ ជាពិសេសទៅកាន់ប្រទេសជប៉ុន។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មានកិច្ចប្រជុំសំខាន់ពីរត្រូវបានរៀបចំឡើង។ កិច្ចប្រជុំលើកទី១ គឺជាជំនួបរវាង លោក Tsutomu Tamura អគ្គនាយករងនៃក្រុមហ៊ុន Nippon Koei Business Partners Co., Ltd និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា។ ពួកគេបានពិភាក្សាអំពីសក្តានុពលក្នុងការកែច្នៃគ្រាប់ និងសំបកស្វាយចន្ទី ទៅជាទឹកខ្មេះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ នាឱកាសនោះ លោក Tamura ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោកចំពោះវិស័យស្វាយចន្ទីកម្ពុជា ដោយ​បាន​គូសបញ្ជាក់​ពី​គម្រោង​កែច្នៃ​គ្រាប់ និង​សំបក​​ស្វាយចន្ទីទៅជា​ទឹកខ្មេះ និង​ប្រេង ខណៈកាកសំណល់របស់វាក៏នឹងត្រូវកែច្នៃទៅ​ចំណី​សត្វ (គោ) ផងដែរ​។ កិច្ចប្រជុំលើកទី២ គឺជាជំនួបរវាង លោក Akira Sasaki នាយកគ្រប់គ្រងក្រុមហ៊ុន Inoue […]

រដ្ឋប្រកាសបើកដំណើរការសាកល្បងផ្លូវថ្មើរជើងថ្មីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ នេះតទៅ!

អាជ្ញាធររាជធានីភ្នំពេញ នឹងបើកសាកល្បងគម្រោង​ផ្លូវ​ថ្មើរ​ជើង​ (​ Walk Street )​ តាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវត្ថិ រយៈពេល ០២ថ្ងៃក្នុង ១សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​តទៅ​។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយ ​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ បើតាមកិច្ចប្រជុំនេះ គម្រោងសាកល្បងផ្លូវនេះ នឹងដំណើរការតាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវត្ថិ​ (​ចាប់ពី​មុខ​ប្រៃស​ណីយ៍​ក​ម្ពុជា​ ពីផ្លូវ​លេខ៩៤​ ដល់​ផ្លូវ​លេខ២៤០)​ ដោយ​ដំណើរ​ការ​មួយ​សប្ដាហ៍​២ថ្ងៃ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ចាប់ពីម៉ោង១៨:០០ ដល់ម៉ោង២៣:០០។ គួរបញ្ជាក់ថា កន្លងទៅ អាជ្ញាធររាជធានីភ្នំពេញ បានកំណត់បែងចែកជា ០៣តំបន់រួចហើយ ដើម្បីរៀបចំផ្លូវថ្មើរជើងរាជធានីភ្នំពេញដ៏ធំមិនធ្លាប់មានពីមុនមក រួមមាន៖ ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ) ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ […]

គ្រឹះស្ថានអង្គរ​ បើកដំណើរការលក់ និងពិនិត្យសំបុត្រតាមប្រព័ន្ធអនឡាញជាផ្លូវការ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើនបទពិសោធន៍សម្រាប់ទេសចរណ៍អន្តរជាតិ គ្រឹះស្ថានអង្គរ បានប្រកាសបើកដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់ គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រអនឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងបានបង្កើតម៉ូបាលអេប (Mo​bile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញ​សំបុ​ត្រ​ចូលទស្សនារមណីយដ្ឋានអង្គរ ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ ដើម្បីសម្រួល ដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួនពីប្រព័ន្ធលក់សំបុត្រ និងបានអភិវ​ឌ្ឍ​​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់សំបុត្រ ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែ​ល​ត្រូ​វ​បានដាក់លើទីតាំងចំនួន ៣ កន្លែង រួមមាន៖ ទី១-នៅបញ្ជារលក់សំបុត្រគ្រឹះស្ថានអង្គរ […]

បច្ចុប្បន្ន គម្រោងពង្រីក និងស្ដារផ្លូវជាតិលេខ៧ សម្រេចការសាងសង់បាន ៣២% ហើយ

គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជាបួនគន្លង ក្នុងប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) គិតចាប់ផ្តើមពីវង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារសាងសង់បាន ៣២,០១% ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ នេះសម្រេចវឌ្ឍនភាពសាងសង់បានប្រមាណ ៣២,០១%  ហើយគ្រោងនឹងបញ្ចប់ឱ្យបាន ១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ ខាងមុខនេះ។ ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវ AC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(មានប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន ៧ស្ពាន(មានប្រវែងសរុប ១១៦ម៉ែត្រ), លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។ […]

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ២០គ.ម សម្រេចបាន ៧០%ហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ២៣ ប្រវែង២០គីឡូម៉ែត្រ តភ្ជាប់ពីស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាល កំពុងដំណើរការទៅមុខយ៉ាងរលូន ដោយការងារសាងសង់សម្រេចបានប្រមាណ ៧០% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ផាយ សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ។ ឯកឧត្តមបានលើកឡើងថា ផ្លូវថ្មីនេះនឹងតភ្ជាប់តំបន់សំខាន់ៗមួយចំនួន រួមមានស្រុកស្អាង និងស្រុកកោះធំ ដែលជាច្រកទ្វារអន្តរជាតិជ្រៃធំ តភ្ជាប់ទៅផ្លូវជាតិលេខ១៤ និងស្ពានអ្នកលឿង។ ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា «កំណាត់ផ្លូវជាតិលេខ២៣នេះ ជាគម្រោងការដ្ឋានសាងសង់ ដែលមិនធ្លាប់មានពីមុនមកទេ ខណៈកន្លងមកប្រជាពលរដ្ឋដែលធ្វើដំណើរទៅវិញទៅមកពីស្រុកលើកដែកទៅស្រុកកោះធំ គឺត្រូវធ្វើដំណើរវាងតាមទីក្រុងភ្នំពេញតាមផ្លូវក្រវាត់ក្រុងទី២ និងទី៣»។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជា ០២គន្លងទៅ និង ០២គន្លងមក ដោយត្រូវ ពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ចាក់ក្រាលកៅស៊ូប្រភេទ AC កម្រាស់ ៨សង់ទីម៉ែត្រលើ និងសាងសង់ស្ពានចំនួន ០៤កន្លែងផងដែរ។ គម្រោងនេះ ទទួលបានឥណទានសម្បទាន ២១,៦៨លានដុល្លារ​ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានបើកការដ្ឋានកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) […]

បច្ចុប្បន្ន៖ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រកៅស៊ូ ១៧៩កន្លែង បង្កើតការងារបាន១៤ម៉ឺនកន្លែង

គិតមកទល់ពេលនេះ ឧស្សាហកម្មកៅស៊ូរបស់កម្ពុជាកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានរោងចក្រ និងសិប្បកម្មកែច្នៃចំនួន ១៧៩កន្លែង ដែលកំពុងដំណើរការនៅទូទាំងប្រទេស។ ការកើនឡើងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៤ម៉ឺនកន្លែងផងដែរ។ នេះបើយោងតាមប្រសាសន៍ របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូ របស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក ​នៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន ៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែបចំនួន ៥៦កន្លែង, រោងចក្រកែច្នៃទឹកជ័រខាប់មានចំនួន ១កន្លែង, សិប្បកម្មកែច្នៃកៅស៊ូសន្លឹកមានចំនួន ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង។ ជាមួយនឹងឧស្សាហកម្មកៅស៊ូទាំងនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ កម្ពុជារកចំណូលពីការនាំចេញផលិតផលកៅស៊ូបានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ […]