ឥណទានកាបូនជាអ្វី? មានន័យដូចម្ដេចសម្រាប់កម្ពុជា និងមានសារៈសំខាន់យ៉ាងណា?

ឥណទានកាបូន គឺប្រៀបដូចនឹងលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗមានសិទ្ធិបញ្ចេញឧស្ម័នពុល (ឬកាបូនឌីអុកស៊ីត) ទៅក្នុងបរិស្ថាន។ ជាទូទៅ ឥណទានចំនួន១ គឺស្មើនឹងសិទ្ធិបញ្ចេញឧស្ម័នពុលចំនួន ១តោន ទៅក្នុងបរិស្ថាន។

ចំនួនលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗទទួលបាន គឺត្រូវកំណត់ដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដោយពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលនឹងកាត់បន្ថយចំនួនឥណទានកាន់តែតិចទៅៗ ក្នុងគោលបំណងដើម្បីការពារបរិស្ថាន។

លក្ខខណ្ឌនេះត្រូវបង្កើតឡើង ក្រោយប្រទេសជាច្រើនលើសកលលោក ដោយយល់ឃើញថាបញ្ហាឧស្ម័នពុលបាននឹងកំពុងគម្រាមកំហែងបរិស្ថាន ដូច្នេះប្រទេសនីមួយៗត្រូវតែប្ដេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នពុលរៀងៗខ្លួន។ ជាក់ស្ដែង កម្ពុជាបានប្ដេជ្ញាថានឹងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤២% ត្រឹមឆ្នាំ២០៣០។

ការកាត់បន្ថយ ឧស្ម័នពុលនេះទៀតសោត អាចធ្វើបានតាម ២វិធី គឺទី ១ កាត់បន្ថយចំនួនឥណទាន ឬសិទ្ធិបញ្ចេញឧស្ម័នពុលរបស់ក្រុមហ៊ុនឯកជននានា ឬទី ២ បន្ថែមចំនួនព្រៃឈើដែលអាចស្រូបយកឧស្ម័នពុលបាន។ ដូច្នេះ និយមន័យមួយទៀតនៃឥណទានកាបូន គឺចំនួនព្រៃឈើដែលដាំថ្មី ឬព្រៃឈើចាស់មានស្រាប់ដែលរក្សាទុក ហើយអាចស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១តោន។ ឧទាហរណ៍ ប្រទេស ឬក្រុមហ៊ុន A បានដាំព្រៃឈើបន្ថែមក្នុង ១ឆ្នាំ ១០ ម៉ឺនហិកតា ដែលអាចជួយស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១០ តោន បានន័យថា ប្រទេស ឬក្រុមហ៊ុន A នឹងមានឥណទានកាបូន ១០ឯកតា។

និយាយឱ្យងាយយល់ ឥណទានកាបូនចំនួន ១ អាចជា សិទ្ធិបញ្ចេញឧស្ម័នពុល ១ តោន ឬ អាចជាចំនួនឧស្ម័នពុល ១តោន ដែលត្រូវបានស្រូបដោយព្រៃឈើដែលដាំថ្មីដោយក្រុមហ៊ុន ឬប្រទេសណាមួយ។

ឥណទាននេះទៀតសោត គឺអាចទិញលក់បាន ក្នុងច្រើនរូបភាព និងច្រើនប្រភេទទីផ្សារ អាស្រ័យលើប្រទេសនីមួយៗ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ប៉ុន្តែ មាន២ ប្រភេទធំៗដែលពេញនិយម គឺការទិញរវាងក្រុមហ៊ុនដែលនៅសល់ឥណទាន និងការទិញពីក្រុមហ៊ុន ឬប្រទេសដែលមានព្រៃឈើច្រើន។

ឧទាហរណ៍ ក្រុមហ៊ុន A និងក្រុមហ៊ុន B ទទួលបានឥណទានកាបូនពីរដ្ឋ ១០ឯកតា ស្មើគ្នា ពោលអាចបញ្ចេញឧស្ម័នពុលម្នាក់ ១០តោន ក្នុង១ ឆ្នាំ។ ប៉ុន្តែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន A គឺធំខ្លាំង ដែលត្រូវការបញ្ចេញឧស្ម័នពុលដល់ទៅ ១៥តោន។

ក្រុមហ៊ុន A មានជម្រើស ៤ គឺ៖
-ទី១ ត្រូវបង់ថ្លៃផាកពិន័យទៅឱ្យរដ្ឋក្នុងការបញ្ចេញឧស្ម័នពុលលើសកំណត់ (ជាធម្មតា ថ្លៃពិន័យនេះគឺខ្ពស់)
-ទី២ បង្កើតបច្ចេកវិទ្យាផលិតថ្មីដែលកាត់បន្ថយការបញ្ចេញឧស្ម័នពុល ប៉ុន្តែវិធីនេះគឺត្រូវចំណាយពេលសិក្សាយូរ ដើមទុនវិនិយោគដំបូងច្រើន
-ទី៣ ទិញឥណទានកាបូន ឬសិទ្ធិបញ្ចេញឧស្ម័នពុលពីក្រុមហ៊ុន B ដែលនៅសល់ឥណទាន ព្រោះជាក្រុមហ៊ុនមានសង្វាក់ផលិតកម្មតូច ឬមានបច្ចេកវិទ្យាកាត់បន្ថយឧស្ម័នពុលក្នុងសង្វាក់ផលិតកម្ម
-ទី៤ ទិញឥណទានកាបូនពីបរទេស ឬក្រុមហ៊ុន C ផ្សេងមួយទៀត ដែលមានព្រៃឈើបៃតងច្រើន

ភាគច្រើនក្រុមហ៊ុន នឹងជ្រើសរើសយកជម្រើសទី៣ ឬ ទី៤ ព្រោះចំណាយតិចជាងជម្រើសទី១ និង ទី២។ កត្តានេះ បានធ្វើឱ្យក្រុមហ៊ុនជាច្រើនព្យាយាមធ្វើយ៉ាងណាកាត់បន្ថយឧស្ម័នពុលក្នុងសង្វាក់ផលិតកម្មឱ្យបានច្រើនបំផុត ដើម្បីមិនចាំបាច់ខាតបង់ចំណាយលើការទិញឥណទានកាបូន ដែលមានតម្លៃកាន់តែថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ។

ងាកមកប្រទេសកម្ពុជាវិញ បើយោងតាមឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន តាមរយៈនាយកដ្ឋានប្រែប្រួលអាកាសធាតុ កម្ពុជាមិនទាន់បានកំណត់ចំនួនឥណទានកាបូនសម្រាប់បណ្តាក្រុមហ៊ុន និងរោងចក្រនៅឡើយទេ។

ដូច្នេះឥណទានកាបូនដែលលក់ភាគច្រើន គឺក្នុងទម្រង់ទី៤ គឺឥណទានដែលកើតចេញពីគម្រោងបៃតង ឬតំបន់ការពារព្រៃឈើ។

ឯកឧត្តម មានប្រសាសន៍ថា ទាក់ទងនឹងការទិញលក់ឥណទានកាបូននេះទៀតសោត កម្ពុជាចូលរួមក្នុងទីផ្សារ ៤ធំៗ គឺ យន្តការអភិវឌ្ឍន៍ស្អាត (CDM) រេដបូក (REDD+) យន្តការឥណទានកាបូនរួមគ្នា (JCM) ) និង ទីផ្សារស្ម័គ្រចិត្ត (Voluntary markets)។

«កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ តាំងពីឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០១៩ កម្ពុជាបានលក់ឥណទានកាបូន បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាមេរិកក្រោមលក្ខខណ្ឌរេដបូក(REDD+)» ឯកឧត្តមបានបន្ត។

ក្រោមលក្ខខណ្ឌនេះ កម្ពុជាមិនតម្រូវឱ្យក្រុមហ៊ុនដែលបានទិញឥណទានកាបូនពីកម្ពុជាមកវិនិយោគ ឬបើករោងចក្រនៅកម្ពុជាឡើយ។

សូមបញ្ជាក់ថា ការលក់ឥណទានកាបូននៅកម្ពុជា គឺចែកចេញជា ២ គម្រោង ពោលគឺ ទី១នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង ( ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ)។

បច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។

ដោយឡែក ក្រុមហ៊ុនដែលបានទិញឥណទានការបូនក្នុងទីផ្សារស្ម័គ្រចិត្ត មានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ លើសពីនេះ ប្រទេសអង់គ្លេសកាលពីថ្មីៗនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញឥណទានកាបូនពីកម្ពុជាផងដែរ។

គួបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។

យ៉ាងណាមិញ ងាកមកវិស័យសំណង់វិញ តើឥណទានកាបូនមានន័យយ៉ាងដូចម្ដ៉េច?

តាមច្បាប់ ប្រទេសកម្ពុជាមិនទាន់បានកំណត់តម្លៃឥណទានកាបូនពីវិស័យសំណង់នៅឡើយទេ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរៀបអនុក្រឹត្យស្តីពីវិធាន និងនីតិវិធីយន្តការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

ដូចដែលបានដឹងស្រាប់ គ្រប់គម្រោងសំណង់ទាំងអស់ សុទ្ធសឹងតែជាសកម្មភាពដែលបញ្ចេញឧស្ម័នពុលទៅក្នុងបរិស្ថាន។

ដូច្នេះ បើរដ្ឋចាប់ផ្ដើមចេញយន្តការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក៏នឹងធ្វើឱ្យក្រុមហ៊ុនសំណង់នីមួយៗ ងាកមកសិក្សា និងស្រាវជ្រាវលើបច្ចេកវិទ្យាថ្មីដែលជួយឱ្យការសាងសង់ប៉ះពាល់ដល់បរិស្ថានតិចបំផុតផងដែរ។ ទៅអនាគត ពួកគេមិនចាំបាច់សុំសិទ្ធិបញ្ចេញឧស្ម័នពុលបន្ថែម ឬបើសល់ឥណទាន ក៏អាចលក់ចំណេញទៀតផង។


គួរបញ្ជាក់ផងដែរ ទាក់ទិននឹងទីផ្សារលក់ឥណទានកាបូនេះ គឺមានច្រើនទីផ្សារ ដែលមានលក្ខខណ្ឌ និងកិច្ចព្រមព្រៀងផ្សេងៗគ្នា ដែលមានកិច្ចព្រមព្រៀងខ្លះកម្ពុជាបានចូលរួម និងខ្លះទៀតកម្ពុជាមិនបានចូលរួម។ ប៉ុន្តែអត្ថបទ នេះមិនសង្កត់ធ្ងន់ទៅលើចំណុចនេះទេ តែគ្រាន់តែបញ្ជាក់ជារួមថាអ្វីទៅជាឥណទានកាបូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យាថ្មី៖ កែច្នៃសំណល់ពីគម្រោងសំណង់ ប្លាស្ទិក និងអណ្ដូងរ៉ែចាស់ៗ ទៅចំណូល0

Bentley Systems ប្រកាសជ័យលាភីនៃការប្រកួត iTwin4Good Challenge ឆ្នាំ 2025 Bentley Systems និង Enactus ថ្មីៗនេះ បានប្រកាសជ័យលាភីនៃការប្រកួត iTwin4Good Challenge ឆ្នាំ 2025។ ជ័យលាភីទាំងបីក្រុមបានប្រើបច្ចេកវិទ្យាឌីជីថលភ្លោះ iTwin របស់ Bentley ដើម្បីបង្វែរបញ្ហាសកលធំៗដូចជាសំណល់ពីគម្រោងសំណង់ សំណល់ផ្លាស្ទិក និងបញ្ហាការយកជីករ៉ែ ឱ្យទៅជាឱកាសអាជីវកម្មថ្មីមួយដែលមានគុណតម្លៃដល់បរិស្ថានផងដែរ។ ក្នុងចំណោមបេក្ខភាពជាច្រើនក្រុមហ៊ុមកពីប្រទេសនានាដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ កាណាដា ចក្រភពអង់គ្លេស និងអៀរឡង់ និងប្រេស៊ីល ក្រុមដែលឈ្នះចំនួនបីគឺ SiTESalvage (ចក្រភពអង់គ្លេស និងអៀរឡង់) Basola (អាល្លឺម៉ង់) និង EcoTwins (កាណាដា)។ ជ័យលាភីឯក SiTESalvage ដោះស្រាយបញ្ហាសំណល់ពីគម្រោងសំណង់ ពិសេសសំណល់ពីការវាយកម្ទេចចោលអគារ ដោយបង្កើតទីផ្សារទិញសំណល់ទាំងនោះ ដោយប្រើបច្ចេកវិទ្យា iTwin។ ក្រុមនេះបានបង្កើតកម្មវិធីថ្មីមួយ ដែលអាចស្កេនគម្រោងសំណង់ ហើយវាយតម្លៃ និងព្យាករពីអ្វីដែលអាចមានតម្លៃ និងលក់បាន មុននឹងវាយចោល។ កម្មវិធីនេះ […]

ក្រសួងបរិស្ថាន នឹងធ្វើយុទ្ធនាការសម្អាតសំរាមតាមផ្លូវជាតិចំនួន១២៦ ខ្សែ នៅទូទាំងប្រទេសកម្ពុជា

ក្រសួងបរិស្ថាន​បាន​ប្រកាស​ពី​យុទ្ធនាការ​ដ៏​ធំ​មួយ​ក្នុង​គោលបំណង​សម្អាត​សំរាម​នៅ​តាម​ផ្លូវជាតិ​ចំនួន ១២៦ខ្សែ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ គំនិតផ្តួចផ្តើមនេះមានឈ្មោះថា “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” ត្រូវបានសម្ពោធជាផ្លូវការដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រគំនិតផ្តួចផ្តើម “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន” ដែលលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងសហគមន៍ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន រួមទាំងតំបន់ជុំវិញភូមិ សាលារៀន វត្តអារាម និងទីសាធារណៈផ្សេងៗទៀត។ យុទ្ធនាការរបស់ក្រសួងលើកនេះ នឹងផ្តោតលើការចូលរួមយ៉ាងសកម្មរបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាផ្លូវជាតិត្រូវបានរក្សាភាពស្អាត និងគ្មានសំរាម និងកាកសំណល់ប្លាស្ទិកនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ការកែលំអទីក្រុង និងទីប្រជុំជននៅតាមដងផ្លូវសំខាន់ៗ។ គួរបញ្ជាក់ថា ផែនការសកម្មភាពនេះដែរ នឹងត្រូវអនុវត្តនៅទូទាំងរាជធានី និងខេត្តនានាក្នុងប្រទេសកម្ពុជា ដោយផ្តល់អាទិភាពដល់ផ្លូវជាតិសំខាន់ៗចំនួន ១២៦ខ្សែ ដែលមានប្រវែងសរុបប្រមាណ ៦៣០៩,៥៧ គីឡូម៉ែត្រ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហការក្នុងចំណោមសហគមន៍ និងអង្គការនានា ដើម្បីធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងនេះទទួលបានជោគជ័យ។ បើក្រឡេកទៅមើលការខិតខំប្រឹងប្រែងកន្លងមក ក្រសួងបានលើកឡើងពីភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយផ្លាស្ទិកឆ្នាំ២០២៤ ដែលបានកាត់បន្ថយការនាំចូលផ្លាស្ទិកបានជាង ៨០% ដោយជោគជ័យ និងនាំឱ្យមានការកាត់បន្ថយប្រមាណ ៨០% នៃសំរាម […]

ក្រសួងរ៉ែប្តេជ្ញាពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីឱ្យបានរហូត ៩៨% ត្រឹមឆ្នាំ២០២២

ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៨៤ភាគរយនៃចំនួន២លានខ្នងផ្ទះនៅទូទាំងប្រទេសកម្ពុជា បានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួចរាល់ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន៩៨%។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុយ សែម បានឲ្យដឹងថា ក្នុងគោលនយោបាយផ្គត់ផ្គង់ថាមពលនេះ កម្ពុជាបានអនុវត្តបាននូវការអូសខ្សែតភ្ជាប់បណ្តាញចរន្តអគ្គិសនីបានចំនួន ៩៨ភាគរយនៃចំនួនភូមិសរុបចំនួនប្រមាណ១៤.៣៩០ភូមិនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ក្នុងនោះដែរប្រជាពលរដ្ឋចំនួន ៨៤ភាគរយ នៃប្រជាពលរដ្ឋប្រមាណជា ២លានខ្នងផ្ទះក៏បានតភ្ជាប់បណ្តាញប្រើប្រាស់រួចរាល់ហើយដែរ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន ៩៨% នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ចំពោះភូមិ ២ភាគរយ ដែលនៅសេសសល់មិនទាន់បានបញ្ជូនបណ្តាញអគ្គិសនីទៅទីនោះទេ ដោយនោះជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម តែទោះជាយ៉ាងណាក្រសួងនឹងខិតខំរកប្រភពថាមពលផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានទំបន់វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់កម្ពុជា។ ក្រៅពីនោះកម្ពុជាក៏នៅមានរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពលដែលទិញពីប្រទេសជិតខាងផងដែរ៕ - Video Advertisement -